ជនជាតិកូរ៉េខាងត្បូង និងហ្វីលីពីនចំនួន៧នាក់ត្រូវបានកងទ័ពខ្មែរក្រហមសម្លាប់
នៅវេលាព្រឹកថ្ងៃមួយនាចុងឆ្នាំ១៩៧៤ ជនជាតិកូរ៉េខាងត្បូង៣នាក់ និងហ្វីលីពីនចំនួន៤នាក់ ត្រូវបានកងទ័ពខ្មែរក្រហមក្នុងកងពលទី១ប្រចាំភូមិភាគបូព៌ាចាប់ខ្លួន បន្ទាប់ពីកងទ័ពខ្មែរ ក្រហមទាំងនោះបានបាញ់ពន្លិចកប៉ាលដឹកទំនិញ និងសម្ភារយោធាមួយគ្រឿងដែលបានធ្វើដំណើរតាមទន្លេមេគង្គត្រង់ចំណុចភូមិសាស្ត្រកោះពាមរាំងក្នុងឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។ ជនជាតិកូរ៉េខាងត្បូង និងហ្វីលីពីនទាំង៧នាក់ត្រូវបានកងទ័ពខ្មែរក្រហមនាំទៅបាញ់សម្លាប់ និងទម្លាក់ក្នុងរណ្តៅគ្រាប់បេ-៥២មួយកន្លែងក្នុងបរិវេណសាលាស្រុកពាមជរនារសៀលក្នុងថ្ងៃដដែល។ ស៊ីម សាយ[1] ដែលជាអតីតកងទ័ពខ្មែរក្រហមក្នុងកងពលទី១ ប្រចាំភូមិភាគបូព៌ាបានឃើញការចាប់ខ្លួន និងសម្លាប់ជនជាតិកូរ៉េខាងត្បូង និងហ្វីលីពីនទាំង៧នាក់បានរៀបរាប់ដូចខាងក្រោម៖ ខ្ញុំឈ្មោះ ស៊ីម សាយ អាយុ៨២ឆ្នាំ មានស្រុកកំណើតនៅភូមិក្តីស្គា ឃុំជៃកំពត...
ជុំ នៅ ហៅ ភី ជាកម្មាភិបាលខ្មែរក្រហម មិនអាចជួយគ្រួសារបាន
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនទូទៅស្គាល់ថា ជារបបខ្មែរក្រហម បានឡើងកាន់អំណាចអស់រយៈពេលបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ ប្រជាជនកម្ពុជាប្រមាណជាងពីរលាននាក់ បានស្លាប់ដោយសារជំងឺ ដែលបណ្តាលមកពីការខ្វះខាតថ្នាំសង្កូវ និងសេវាសុខាភិបាល ការអត់អាហារ ការសម្លាប់ ឬការធ្វើពលកម្មហួសកម្លាំង[1]។ ភី ចូលបម្រើបដិវត្តន៍ដោយស្មោះត្រង់ និងក្លាយជាកម្មាភិបាលខ្មែរក្រហមមួយរូប នៅទីបញ្ចប់ មិនអាចជួយក្រុមគ្រួសារបាន។ ដូចសុភាសិតខ្មែរនិយាយថា (ក្បាលអ្នកណាសក់អ្នកហ្នឹង)។ ឪពុកម្តាយខ្ញុំ និង បងប្អូនបង្កើតចំនួនបួននាក់ ត្រូវខ្មែរក្រហម ជម្លៀសចេញពីភូមិភាគបូព៌ា ខេត្តព្រៃវែង ទិសខាងកើត...
ជាវ ង៉ុយ ៖ អតីតកងចល័ត
នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ង៉ុយ ត្រូវបានខ្មែរក្រហមចាត់ឲ្យធ្វើការងារក្នុងកងចល័ត លើកទំនប់ ជីកប្រឡាយ ដោយចល័តពីមួយកន្លែងទៅមួយកន្លែងទៀត។ ជាវ ង៉ុយ[1] ភេទប្រុស អាយុ៦៧ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ។ ង៉ុយ មានស្រុកកំណើតនៅ ភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ង៉ុយ រស់នៅ ភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។...
សកម្មភាពក្បត់អង្គការបដិវត្តន៍របស់អនុក្រុមម៉ាស៊ីនភ្លើងនៅមន្ទីរវ.៦៦
ដកស្រង់ចេញពីចម្លើយសារភាព J០០១១៦[1] តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ខុប ខន គឺជាអតីតអនុក្រុម ម៉ាស៊ីនភ្លើងនៅមន្ទីរវ.៦៦។[2] ខុប ខន ត្រូវបានឃាត់ខ្លួននិងបញ្ជូនមកសួរចម្លើយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៧ ដោយត្រូវអង្គការខ្មែរក្រហមចោទថាជាសមាជិក សេ.អ៊ី.អា.។ ខាងក្រោមនេះ គឺជាសម្រង់ព័ត៌មានដោយសង្ខេបអំពីចម្លើយសារភាពរបស់ ខុប ខន រៀបរាប់អំពីសកម្មភាពក្បត់របស់ខ្លួន។ ខុប ខន មានវ័យ១៩ឆ្នាំ និងនៅលីវនៅពេលឃាត់ខ្លួន។ ខុប ខន...

