Tag: អត្ថបទប្រចាំសប្ដាហ៍ទី២៥

ប៊ិន តាំងសួរ ដំណើរជីវិតជាពេទ្យកងទ័ពខ្មែរក្រហម

ខ្ញុំឈ្មោះ ប៊ិន តាំងសួរ អាយុ៤៦ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើតនៅភូមិបូរិទ្ធ ឃុំចៅ ស្រុកកំពង់សៀម ប៉ុន្តែផ្លាស់មករស់នៅភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកឈ្មោះ ប៊ិន តាំងហួរ និងម្ដាយឈ្មោះ យឹម រាម។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៦នាក់។ ខ្ញុំរៀបការប្រពន្ធឈ្មោះ យិន ចាន់នឿន និងមិនមានកូននោះទេ។ នៅវ័យកុមារ ខ្ញុំរៀនសូត្រដល់ថ្នាក់ទី៧...

ខ្លូត សាន រំឭកអំពីការបាត់បង់មិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម

ខ្លូត សាន អាយុ៥៧ឆ្នាំ (គិតត្រឹមឆ្នាំ២០០៤) មានស្រុកកំណើតនៅភូមិពាមចង្កង ឃុំពាមចង្កង ស្រុកកងមាស ប៉ុន្តែបានផ្លាស់មករស់នៅភូមិក្បាលអូ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សាន មានឪពុកឈ្មោះ យ៉ាន និងម្ដាយឈ្មោះ រុន។ សាន មានបងប្អូនប្រុសស្រីសរុបចំនួន៥នាក់។ សាន រៀបការប្ដីឈ្មោះ ឈួន ជេស ដែលជាកងទ័ពខ្មែរក្រហមនៅកងពល៣១០ និងត្រូវបានចាប់ខ្លួនយកទៅសម្លាប់នៅខែកក្កដា ឆ្នាំ១៩៧៧។...

សោម យ៉េន ៖ គ្រប់គ្រងការដ្ធានធ្វើស្រែនៅតំបន់២៥

នៅក្នុងឆ្នាំ១៩៧៥ យ៉េន ត្រូវបាន ហួត សេ​ ដែលជាគណៈតំបន់២៥ ចាត់តាំងឲ្យមើលការខុសត្រូវ និងដឹកនាំប្រជាជនធ្វើស្រែនៅការដ្ឋានមួយកន្លែងដែលស្ថិតនៅឃុំបន្ទាយដែក ស្រុកអង្គរជ័យ ខេត្តកំពត។ យ៉េន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ សោម យ៉េន[1] ភេទប្រុស អាយុ៨៥ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ យ៉េន មានស្រុកកំណើតនៅភូមិពោធិ៍ទន្លេ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ...

ទេព ទូច ៖ សន្តិសុខគុកឱ្យខ្ញុំផឹកទឹកត្នោតជូរ

ខ្ញុំឈ្មោះ ទេព ទូច[1] ឈ្មោះបដិវត្តន៍ ទេព ស៊ីថា កើតនៅឆ្នាំ១៩៤៦ នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ ទេព ជា និងម្តាយឈ្មោះ ចាន់ ស៊ឹម។ ខ្ញុំមានបងប្អូនចំនួន៥នាក់គឺ ទី១) ឈ្មោះ ទេព ឈុន ទី២) ខ្ញុំឈ្មោះ ទេព...

Solverwp- WordPress Theme and Plugin