Tag: អត្ថបទប្រចាំសប្តាហ៍ទី ២៧

ប្រពន្ធ និងកូនរបស់ខ្ញុំ៣នាក់ត្រូវខ្មែរក្រហមសម្លាប់ ដោយចោទថាក្បត់ ព្រោះមានប្តីរត់ចូលវៀតណាម

នៅពេលខ្មែរក្រហមមានជម្លោះជាមួយវៀតណាមនៅឆ្នាំ១៩៧៧ កងទ័ពវៀតណាមបានវាយចូលដល់ស្រុកកំពង់រោទិ៍ និងស្រុកប្រសូត្រ ខេត្តស្វាយរៀង។ ខណៈនោះខ្ញុំបានរត់គេចខ្លួនទៅទិសខាងកើត ក៏ត្រូវកងទ័ពវៀតណាមចាប់ខ្លួន និងបញ្ជូនទៅប្រទេសវៀតណាម ចំណែកប្រពន្ធ និងកូនស្រីរបស់ខ្ញុំទាំង៣នាក់ ត្រូវបានខ្មែរក្រហមកៀរចេញពីភូមិរួចសម្លាប់ចោលទាំងអស់ដោយចោទថា ក្បត់ព្រោះមានប្តីរត់ទៅប្រទេសវៀតណាម។ ខ្ញុំឈ្មោះ ឃួន យុន[1] មានអាយុ៨០​ឆ្នាំ កើតនៅភូមិពោធិ៍តារស់ ​​ឃុំបាសាក់​ ​ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង។ ខ្ញុំមានបងប្អូន៦នាក់ ហើយខ្ញុំគឺជាកូនទី៥នៅក្នុងគ្រួសារ។ កាលពីក្មេងខ្ញុំបានរៀនដល់ថ្នាក់ទី១០ពីសង្គមចាស់នៅសាលាបឋមសិក្សានៅភូមិពោធិ៍តារស់។ ក្រោយមក ខ្ញុំបានឈប់រៀន និងចូលបួសនៅវត្តមុនីសិលា...

អន ឈុំ ៖ អតីតប្រធានកងពលលេខ១៥០

នៅឆ្នាំ១៩៧២ ឈុំ ជាអតីតនីរសារបស់លោក ហ៊ូ នឹម ។ ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឈុំ ត្រូវបាន​ ហ៊ូ នឹម តែងតាំងជាប្រធានកងពលលេខ១៥០។ ឈុំ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អន ឈុំ[1] ភេទប្រុស អាយុ៩៩ឆ្នាំ​ ស​ព្វថ្ងៃធ្វើអាចារ្យនៅក្នុងវត្តផ្ទះមួយ។ ឈុំ មានស្រុកកំណើតនៅភូមិស្រម៉ជ្រុំ ឃុំប្រាំបីមុំ ស្រុកកំពង់ស្ពឺ...

Solverwp- WordPress Theme and Plugin