Tag: អត្ថបទប្រចាំសប្តាហ៍ទី២៨

សោម ហុន៖ អតីតយោធាខ្មែរក្រហមពិការ

នៅពេលរបបកម្ពុជាធិបតេយ្យមានជម្លោះកាន់តែខ្លាំងជាមួយវៀតណាមនៅឆ្នាំ១៩៧៧ នៅតាមព្រំដែនក្នុងខេត្តស្វាយរៀង ខ្មែរក្រហមបានដកសមាជិកពីកងចល័ត រួចបញ្ចូលក្នុងអង្គភាពទ័ពដើម្បីការពារទឹកដីពីការឈ្លានពានពីវៀតណាម។ នៅក្នុងចំណោមកងចល័តទាំងនោះក៏មាន សោម ហុន ដែរ ដែលបានឡើងទៅប្រយុទ្ធតទល់ជាមួយកងទ័ពវៀតរហូតធ្លាក់ខ្លួនពិការដោយសារតែជាន់មីន។ សោម ហុន[1] បានរៀបថា  ខ្ញុំមានអាយុ៦៣ឆ្នាំ​ មានស្រុកកំណើតនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជាប់នឹងព្រំដែនប្រទេសវៀតណាម។ ខ្ញុំមានឪពុកឈ្មោះ សោម ប៊ិច ​ ​និងម្ដាយឈ្មោះ មា យ៉ាន់...

សុខ សារី៖ សមាជិកមន្ទីរវរសេនាតូច៧០៤ នៃកងពល៧០៣

នៅក្នុងចម្លើយសារភាពរបស់សមមិត្ត សុខ សារី[1] ឯកសារលេខJ00២៤៦ ផ្នែកទំព័រខាងមុខមានចំណាររបស់សមមិត្ត ឌុច[2] គណៈមន្ទីរសន្តិសុខស-២១ សរសេរផ្ញើទៅកាន់ថ្នាក់លើដែលមានខ្លឹមសារថា៖ «បងជាទីគោរព! ខ្លឹមសារដែលវាសរសេរ និងខ្លឹមសារក្នុងខ្សែអាត់ខុសគ្នាបន្តិច៖ – អត្ថបទសរសេរនេះខ្លឹមសារល្អិតអំពីការដែល យឿន អប់រំ និងសកម្មភាពប្រឆាំងបដិវត្តន៍ផ្ទាល់ខ្លួនវា និងយឿន។ – ខ្សែអាត់ដែលបានជូនបងហើយនោះល្អិតអំពីសភាពការណ៍ដោះលែងអាផល់។ មិនសូវល្អិតរឿង យឿន អប់រំ ដោយគោរព! ឌុច ២៩-៧-៧៧»[3]។...

ពេជ្រ ជឹម៖ អតីតមេបញ្ជាការទ័ពស្រុកត្រាំកក់ ក្នុងជំនាន់ខ្មែរក្រហម

កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា ប្រមូលផ្ដុំគ្នានៅក្នុងព្រៃនៅខេត្តសៀមរាបនាឆ្នាំ១៩៧៣។ រណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមចម្រុះដែលមានទាំងអ្នកគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះរួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។ រូបភាពខាងលើបង្ហាញអំពីកាំភ្លើងយន្ត ដែលដណ្ដើមបានពីទាហាន លន់ នល់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)ខ្ញុំ​ឈ្មោះ​ ពេជ្រ ជឹម[1]​​​ ​ភេទ​ប្រុស​ អាយុ​​៨៩​ឆ្នាំ​ ​មាន​ទី​កន្លែង​​កំណើត​​នៅ​ក្នុង​ភូមិ​​ត្រពាំងប្រិយ៍​ ឃុំ​ត្រពាំង​ធំ​ ស្រុក​ត្រាំ​កក់ ខេត្ដ​តាកែវ។​ បច្ចុប្បន្ន ​ខ្ញុំ​រស់​នៅ​ក្នុង​​ឃុំ​ផ្អាវ​...

នោ រ៉ាមើស៖ ខ្ញុំពិការជើងដោយសារជាន់មីន

នោ រ៉ាមើស[1]​ ភេទ​ប្រុស អាយុ​៧០ឆ្នាំ មាន​ទី​កន្លែង​​កំណើត​នៅ​​ឃុំ​អូររាំង​ ស្រុក​អូររាំង​ ខេត្ត​មណ្ឌល​គិរី​។ សព្វ​ថ្ងៃ រ៉ាមើស ​រស់​នៅ​ក្នុង​ភូមិ​ថ្នល់​កែង​ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ​។ រ៉ាមើស បាន​និយាយ​ថា៖ «កាលពី​កុមារ​ភាព​ខ្ញុំ​ រៀនសូត្រ​​បាន​ត្រឹម​ថ្នាក់​ទី​៩ពី​សង្គម​​ចាស់។ គ្រួសារ​របស់​ខ្ញុំ​​ប្រកប​​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ ដើម្បី​​ចិញ្ចឹម​ជី​វិតរស់​នៅ​ប្រចាំ​ថ្ងៃ​​។ ឪពុក​របស់​ខ្ញុំ​ជាជន​ជាតិ​ព្នង ចំណែក​ឯ​ម្ដាយ​​ជា​ជន​ជាតិ​ខ្មែរ​។ នៅ​ក្នុង​ឆ្នាំ​១៩៧០ ខ្ញុំ​ត្រូវ​បាន​ឈប់​រៀន​ដោយ​សារ​មាន​ការ​ទម្លាក់​គ្រាប់​បែក​។ ប្រជាជន​ដែល​រស់​នៅ​ក្នុង​ភូមិ​បាន​នាំ​គ្នា​ជីក​លេណដ្ឋាន​​ក្បែរៗ​ផ្ទះ​ ដើម្បី​ចូល​ទៅ​លាក់​ខ្លួន​ពី​ការ​ទម្លាក់​គ្រាប់​របស់​អាមេរិក​។...

អត្ថបទឈ្មោះ ហឹង អឿន៖ ប្រធានសន្តិសុខ ស្រុកមុខកំពូល ប្រចាំតំបន់២២

ឯកសារ J០០២៦៣ មានចំនួន ៤៤ទំព័រ ជាចម្លើយសារភាពរបស់ឈ្មោះ ហឹង អឿន មានតួនាទីជាប្រធានសន្តិសុខស្រុកមុខកំពូល បានចូលបម្រើនៅក្នុងជួរបដិវត្តន៍ដំបូង ធ្វើជាឈ្លបភូមិ តាមរយៈប្រធានភូមិឈ្មោះ ឡាង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៧១។ ក្រោយមក អឿន បានចូលធ្វើជាប្រធានសន្តិសុខស្រុកមុខកំពូល និង ទទួលបានការអប់រំពីឈ្មោះ ផុន មានតួនាទីជាលេខាស្រុកមុខកំពូល តំបន់២២ ឱ្យចូលខ្សែ សេអ៊ីអា...

អ៊ុក សាន្ត ៖ ត្រឡប់មកស្រុកកំណើត ដើម្បីគេចខ្លួនពីសេចក្ដីស្លាប់

នៅដើមឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀស សាន្ត និងប្រជាជនជាច្រើននាក់ទៅរស់នៅភូមិមួយក្នុងគោលបំណង សម្លាប់ប្រជាជនចោល ប៉ុន្តែ សាន្ត បានដឹងរឿងមុន ទើបលួចរត់ត្រឡប់មកនៅស្រុកកំណើតវិញ។ អ៊ុក សាន្ត[1] ​ភេទ​ប្រុស អាយុ ៦៩ឆ្នាំ សព្វថ្ងៃមានមុខរបរធ្វើចម្ការ ។ សាន្ត មានស្រុកកំណើតនៅភូមិក្រសៀត ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ ។​ ប​ច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង...

សញ្ញាប័ត្រគឺត្រូវតែបាន

ការប្ដេជ្ញាចិត្តក្នុងការសិក្សា សញ្ញាប័ត្រគឺត្រូវតែយកឲ្យបាន នោះគឺជាគោលបំណងរបស់ ជាវ នៅពេលដែលគាត់ឡើងមកសិក្សានៅទីក្រុងភ្នំពេញ។ គោលបំណងដ៏ធំបំផុតរបស់គាត់ គឺប្រឡងយកសញ្ញាប័ត្រ និងបន្ទាប់មកស្វែងរកការងារសមល្អ មានប្រាក់ខែសម្រាប់ផ្គត់ផ្គង់ការចំណាយ និងជួយដល់បងស្រីរបស់គាត់ដែលរស់នៅស្រុកកំណើត។ ការប្ដេជ្ញាចិត្តមួយនោះត្រូវបានរសាត់បាត់ស្រមោលបន្ទាប់ពីគាត់បានស្គាល់មិត្តភក្ដិដែលរៀននៅសាលាជាមួយគ្នា។ បន្ទាប់ពីស្និតស្នាលជាមួយនឹងមិត្តភក្ដិ អ្នកទាំងនោះបាននាំគាត់ដើរផ្លូវខុស មានទាំងផឹកស្រា ច្រៀងរាំសប្បាយ ហ៊ឺហា លែងខ្វល់ពីការសិក្សាបន្តទៀត។ ខាងក្រោមនេះគឺជាដំណាលសកម្មភាពរបស់ ជាវ ចាប់តាំងពីឆ្នាំ១៩៥៩ រហូតដល់ឆ្នាំ១៩៧៨ ជាឆ្នាំដែលគាត់ត្រូវបានអង្គការខ្មែរក្រហមចាប់ខ្លួនទៅមន្ទីរសន្តិសុខ ស-២១៖ សៀក ជាវ[1]...

ស ផល៖ អនុវរសេនាតូចក្នុងកងពលលេខ២២១

នៅ១៩៧៧ ផល ត្រូវបានខ្មែរក្រហម ជ្រើសរើសឲ្យចូលធ្វើជាកងទ័ព ក្នុងកងពលលេខ២២១។ ក្រោយហ្វឹកហាត់អស់រយៈពេល៤ខែ ផល ត្រូវបាន អៀង ផាន ជ្រើសរើសបន្តឲ្យចូលកងនារីពិសេសក្នុងកងបាញ់កាំភ្លើងធំ ហើយមានតួនាទីជាអនុវរសេនាតូច  ក្នុងកងពលលេខ២២១។ ឈ្មោះ ស ផល[1] ភេទស្រី អាយុ៧១ឆ្នាំ។ សព្វថ្ងៃ ផល ប្រកបមុខរបរធ្វើចម្ការ ដាំពោត សណ្ដែក និងដំឡូង។ ផល...

ព្រាប យេង៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ ព្រាប យេង ភេទប្រុស អាយុ ៥៩ឆ្នាំ ខ្ញុំកើតក្នុងឆ្នាំ ១៩៦៦។ ទីកន្លែងកំណើតស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ព្រាប លី (ស្លាប់) ម្ដាយឈ្មោះ អឹម កូវ (ស្លាប់) ខ្ញុំមានបងប្អូនចំនួន៦នាក់...

សកម្មភាពក្បត់របស់ យ៉ែម គុន ហៅ ខុម យុទ្ធនារី ក្រសួង ក១៦

[1]យ៉ែម គុន ហៅ​ ខុម អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិគៀនកេះ ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចូលបដិវត្តក្នុងឆ្នាំ១៩៧០។ ក្រោមការសង្កេតលើសកម្មភាពរបស់ ខុម ពីថ្ងៃចូលបដិវត្ត រហូតដល់ថ្ងៃចាប់ខ្លួនបានបង្ហាញពីភាពច្បាស់របស់ប្រវត្តិសកម្មភាពផ្ទាល់ខ្លួន ពីកម្លាំងដែលបានកសាងឡើងក្នុងពេលដែលកំពុងស្មុគស្មាញក្នុងសតិអារម្មណ៍។ ដោយឡែកចំពោះការឃោសនាអប់រំ កសាង មានលក្ខណៈប្រហាក់ប្រហែល លំនាំគ្នា ដោយទិសសកម្មភាពនៃបក្ខពួក គឺបំផុសបញ្ហាសីលធម៌ នារី-បុរស ថែមទាំងបំផ្លាញសំភារ និងអូសទាញកសាងកម្លាំងបន្ថែម។...

មិត្តសុង៖ លេខាផ្នែកភាពយន្ត នៅក្រសួងឃោសនាការ និងសកម្មភាពក្បត់ក្នុងរបបបដិវត្តន៍

ឈ្មោះពិត៖ ខឹម យូវ (ហៅ ខ្លន)[1] ឈ្មោះបដិវត្តន៍៖ សុង ទីកន្លែងកំណើត៖ ភូមិមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម  ១. ជីវប្រវត្តិសង្ខេប ពេល ខ្ញុំមានអាយុបាន ៧ឆ្នាំ ម្តាយខ្ញុំបានបញ្ជូនខ្ញុំទៅនៅវត្តដើម្បីបម្រើព្រះសង្ឃ រហូតដល់ឆ្នាំ១៩៥០។ ខ្ញុំមានអាយុ១០ឆ្នាំ ខ្ញុំបានចូលរៀនថ្នាក់ទី១២ (សង្គមចាស់)។ ខ្ញុំរៀនចប់បឋមសិក្សានៅឆ្នាំ១៩៥៨ នៅសាលាមហាលាភ ពេលនោះខ្ញុំមានអាយុ១៨ឆ្នាំគត់...

Solverwp- WordPress Theme and Plugin