Tag: អត្ថបទប្រចាំសប្តាហ៍ទី២៨

សង្ឃឹមបដិវត្តន៍នាំសន្តិភាព

អ៊ុង ស្រ៊ុន និយាយថាពេលប្រទេសមានសង្រ្គាម ក្នុងនាមជាយុវជន ត្រូវស្ម័គ្រចិត្ត​ចូលរួមតស៊ូដើម្បីជាតិ និងប្រជាជន។ ទន់ ស្រ៊ុន ឈ្មោះបដិវត្តន៍ អ៊ុង ស្រ៊ុន ហៅ ធី ភេទប្រុស អាយុ៥៧ឆ្នាំ (ឆ្នាំ២០០៦) ធ្លាប់ធ្វើជាយោធា ក្នុងរសេនាតូច នៃកងពល៣១០ តំបន់៥០៥ ក្នុងរបបខ្មែរក្រហម​។[1] ស្រ៊ុន បច្ចុប្បន្នរស់នៅភូមិស្វាយជ្រុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់...

សង្រ្គាមមួយថ្ងៃនៅលើកោះតាង

នៅពេលរបបកម្ពុជាប្រជាធិបតេយ្យឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រដ្ឋាភិបាលនៅក្នុងរបបខ្មែរក្រហម បានបង្កើតកងពលថ្មីមួយឈ្មោះថា កងពល១៦៤ ដឹកនាំដោយ មាស មុត (ត្រូវជាកូនប្រសារតាម៉ុក) មកពីភូមិភាគនិរតី។ កងពល១៦៤ បង្កើតឡើងសម្រាប់ការពារដែនសមុទ្រនៅក្នុងប្រទេសកម្ពុជាទាំងអស់ដូចជា៖ខេត្តកំពត, ខេត្តកោះកុង និងក្រុងព្រះសីហនុ(ខេត្តព្រះសីហនុសព្វថ្ងៃ)។ នៅក្នុងឆ្នាំ១៩៧៥ មេដឹកនាំខ្មែរក្រហម កំពុងតែមានមោទនភាព នឹងជ័យជម្នះលើរបបសាធារណរដ្ឋសេនាប្រមុខ លន់ នល់ មានការជួយគាំទ្រពីសហរដ្ឋអាមេរិក។ នៅពេលនោះមេដឹកនាំខ្មែរក្រហម បានគិតថាខ្លួនឯងខ្លាំងបានវាយឈ្នះអាមេរិក។ ដូចនេះប្រធានកងពលឈ្មោះ...

យួន សុត បីកូនប្រុសដើរកាត់ទឹកភ្លៀងទាំងទឹកភ្នែកហូរ

បន្ទាប់ពី យួន សុត សម្រាលកូនបានបីថ្ងៃ អង្គការបានជម្លៀសគាត់ និងគ្រួសារពីតំបន់ម្លិច ទៅភូមិស្រែត្រែង ឃុំក្បាល​ដំរី ស្រុកសំបូរ ខេត្តក្រចេះ។ អំឡុងពេល សុត ធ្វើដំណើរមានភ្លៀងធ្លាក់ខ្លាំងហើយគាត់បានបីកូន​ដើរកាត់ទឹកភ្លៀងទាំងទឹកភ្នែកហូរដើម្បីរកកន្លែងជ្រកភ្លៀង។ ខាងក្រោមនេះជារឿងរ៉ាវ របស់ យួន សុត ក្នុង​របបខ្មែរក្រហម៖ យួន សុត[1] ភេទស្រី មានអាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់...

យោធាខ្មែរក្រហមមិនចាំប្រវត្តិរបស់ខ្លួន

តាមរយៈឯកសារលេខ BBI០០២៧[1] អំពីកិច្ចសម្ភាសរវាងឈ្មោះ ដៀង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថា នុន ដៀង មានអាយុ ៥៣ឆ្នាំ (ក្នុងឆ្នាំ២០០៦) រស់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិតានី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ដៀង មានឪពុកឈ្មោះ នុន, ម្ដាយឈ្មោះ អូន និងមានបងប្អូនប្រាំមួយនាក់។...

ជុំ ដួង ហៅ សី ៖ អតីតកងការពារ ម៉ៃ ផូ

ខ្ញុំមានឈ្មោះដើម ពេជ្រ យឿន និងឈ្មោះបដិវត្តន៍ ជុំ ដួង ហៅ សី[1]។ ខ្ញុំមានអាយុ៣០ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ ហើយមានស្រុកកំណើតនៅភូមិខ្ពប ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ឪពុកខ្ញុំឈ្មោះ ពេជ្រ ជុំ អាយុ៥០ឆ្នាំ(ក្នុងឆ្នាំ១៩៧៧) និងម្ដាយឈ្មោះ ខៀវ យីន ពួកគាត់ទាំងពីរនាក់មានអាយុស្របាលគ្នា។ ខ្ញុំមានប្អូនស្រីម្នាក់ឈ្មោះ គង់​ ជា អាយុ១៨ឆ្នាំ(ក្នុងឆ្នាំ១៩៧៧)...

ណ រ៉ានី៖ រន្ទះបាញ់ ឬអ្នកតាកាច់ បើមិនត្រណមរៀបការជាមួយសាច់ញាតិខ្លួនឯង

ណ រ៉ានី[1]​ ភេទ​ស្រី​ អាយុ​៧០​ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​ភូមិ​កោះ​រំយើល ឃុំ​ពាម​ជីមៀត​ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី​។ សព្វ​ថ្ងៃ​ រ៉ានី​ រស់​នៅ​ក្នុង​ភូមិ​ថ្នល់​កែង​ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មាន​ជ័យ។ រ៉ានី បាន​និយាយ​​ថា៖ «កាល​ពី​កុមារ​ភាព​ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩ ពី​សង្គម​ចាស់​ដោយ​សារ​តែ​គ្រួសារ​​របស់​ខ្ញុំ​មាន​ជីវភាព​ខ្វះ​ខាត​។ ប្រជាជនភាគ​ច្រើន​នៅក្នុង​​ខេត្ត​មណ្ឌល​គិរី គឺ​ជា​ជន​ជាតិ​ព្នង,​ចារ៉ាយ, លាវ  និង​ទំពួន​។ ខ្ញុំ​ជាកូន​កាត់​​ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​​ និង​​លាវ។...

វេន សុន៖ អតីតប្រធានមន្ទីរស្រុកកែវសីមា តំបន់ស្វយ័ត១០៥(មណ្ឌលគិរី)

វេន​ សុន[1] អាយុ៧១ឆ្នាំ ជនជាតិលាវកាត់ទំពួន មានស្រុកកំណើតនៅភូមិកោះម៉ាយើល ឃុំពាម​ជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ឪពុកឈ្មោះ វេន ជាជនជាតិ​លាវ និង​ម្តាយ​ឈ្មោះ ម៉ាញ់ ជនជាតិទំពួន និងមានបងប្អូនបង្កើត៥នាក់ (ស្រី២នាក់ និងប្រុស៣នាក់)។ សុន មាន​ប្រពន្ធ២នាក់៖ ប្រពន្ធទី​១ឈ្មោះ ផាយ​ ស៊ូន ជនជាតិលាវ​ (ស្លាប់២០១០) និង​មានកូន៧នាក់...

ភាពភ័យខ្លាចក្នុងរបបខ្មែរក្រហមនៅតែតាមខ្ញុំមកដល់សព្វថ្ងៃ

ឈ្មោះថា សំរិទ្ធ ធឿន[1] ភេទប្រុស អាយុ ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅ ខេត្តតាកែវ។ បច្ចុប្បន្នខ្ញុំមករស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំឈ្មោះ សំរិទ្ធ ង៉ែត ចំណែកម្តាយ ឈ្មោះ សុខ ជា។ ខ្ញុំមានបងប្អូនចំនួន ៥នាក់ (ស្រី២ និងប្រុស៣)។ ខ្ញុំជាកូនទី៣ នៅក្នុងគ្រួសារ។...

កើត ហេន រំឭកពីបទពិសោធន៍ដែលខ្មែរក្រហមបញ្ជូលខ្លួនទៅព្រៃស

ខ្ញុំឈ្មោះ កើត ហេន[1] អាយុ៧១ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើតនៅឃុំរកាគយ ស្រុកកងមាស ប៉ុន្តែផ្លាស់មករស់នៅភូមិគោកគ្រាម ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ កង ហើយមានកូនប្រុសស្រីសរុបចំនួន៦នាក់ ដែលមានកូនទី១ មានឈ្មោះ សេន (ស្រី),  កូនទី២ មានឈ្មោះ សន, កូនទី៣ មានឈ្មោះ ខ្សៀន (ស្រី),...

ហ៊ី សុធារី ហៅធា៖ ប្រធានក្រុមទូរលេខ ប្រចាំមន្ទីរកងពល៨០១

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៤៤ទំព័រ​ ជារបស់ ហ៊ី សុធារី ហៅធា មុនអង្គការចាប់ខ្លួនមានតួនាទី​​​​​​​​​​​​​ ​ប្រធានក្រុមទូរលេខ ប្រចាំមន្ទីរកងពល៨០១។​ ​តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ(J០០​១១៨) ​បង្ហាញអំពីសកម្មភាព ​ធា​​ ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍តាម​ការ​អប់រំពីឈ្មោះ ស៊ិន គិមស៊ុយ និង មួង ស៊ីនួន​។ ​នៅក្នុងអត្ថបទនេះ ធា បានធ្វើសកម្មភាពបំផុសយុវជននៅតាមមហាវិទ្យាល័យឲ្យប្រឆាំងនឹង​បដិវត្តន៍​​។ ​ខាងក្រោមនេះជាចម្លើយសារភាពរបស់ ហ៊ី សុធារី ហៅធា៖ ហ៊ី...

ហួង ណៃអេន កងចល័តលើកទំនប់ នៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ហួង​ ណៃអេន អាយុ៦៨ឆ្នាំ រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការ ប្ដីឈ្មោះហេង និងមានកូនប្រុសចំនួន៤នាក់។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ​។ ឪពុកខ្ញុំឈ្មោះ ហុងហ៊វ និងម្ដាយឈ្មោះ គួក លាងសេង។ ខ្ញុំជាកូនទី៣ ក្នុងចំណោមបងប្អូនស្រីចំនួន៣នាក់។ ខ្ញុំកើតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀមនេះតែម្ដង។ នៅពីក្មេងខ្ញុំបានរៀនសូត្រនៅសាលាបឋមសិក្សាកំពង់ក្របី ខ្ញុំរៀនបានថ្នាក់ទី៨សង្គមចាស់។ បន្ទាប់ពីរដ្ឋប្រហារ...

Solverwp- WordPress Theme and Plugin