Tag: អត្ថបទប្រចាំសប្តាហ៍ទី២៨

អៀន សំអ៊ុក៖ ជីវិតខ្ញុំក្នុងសម័យខ្មែរក្រហមទទួលបានអាហារឆ្ងាញ់ គឺថ្ងៃជប់លៀង

ការចូលរួម​ពិធី​អ្វីមួយ​ដោយមាន​ការជួបជុំ​បរិភោគ​អាហារ​រួមគ្នា​ជាមួយ​មិត្តភក្តិ សាច់ញាតិ និង​ក្រុមការងារ​ជាដើម​នោះ ខ្មែរ​យើង​តែង​និយម​ហៅថា​ជប់លៀង​​។ ថ្ងៃដែលខ្ញុំបានហូបបង្អែម ផ្លែឈើ ចេក នំ  បាយគ្រប់គ្រាន់ និងឆ្ងាញ់ នៅភូមិព្នៅ ឃុំរំចេក គឺខ្មែរក្រហមរៀបចំពិធីជប់លៀងជូនសមាជិកក្រុមចំនួន២០នាក់ ដែលធ្វើការងាររួចរាល់មុនថ្ងៃកំណត់របស់អង្គការ។ ឈ្មោះ អៀន សំអ៊ុក[1] ភេទស្រី អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិព្នៅ ឃុំរំចេក...

ជុំ ទី ៖ យោធាខ្មែរក្រហមត្រូវបានចោទប្រកាន់ជាភ្នាក់ងារ សេ.អ៊ី.អា របស់អាមេរិកាំង

មុនរំដោះបានទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៧៥ ទី ជាយោធាខ្មែរក្រហមនៅក្នុងកងពល១៦៤ ដែលដឹកនាំដោយ មាស មុត។ ​ក្រោយរំដោះបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងពល១៦៤ ត្រូវបាន មាស មុត បញ្ជូនឲ្យទៅការពារនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅពេលចូលទៅដល់ក្រុងព្រះសីហនុ កងពល១៦៤​ ត្រូវបានបំបែកទៅជា២កងវរសេនាធំ មានកងវរសេនាធំលេខ១៦ និងកងវរសេនាធំលេខ៦៣ ហើយ ទី ត្រូវបានបំបែកឲ្យចូលរួមជាមួយកងវរសេនាធំលេខ៦៣...

Solverwp- WordPress Theme and Plugin