នៅ ឆ្នាំ១៩៧៦ ជួប​ ត្រូវបាន តា​ រិទ្ធិ គណៈស្រុកបន្ទាយឆ្មារផ្លាស់ចេញពីកងចល័ត ឲ្យទៅធ្វើជាប្រធានក្រុមកងឈ្លបនៅភូមិតាចេក ដែលមានប្រជាជនមូលដ្ឋានប្រហែល៣០គ្រួសាររស់នៅទីនោះ។ ជួប បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ លុច​ ជួប[1] ភេទប្រុស អាយុ៧០ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែ។ ជួប មានស្រុកកំណើតនៅភូមិតាភរ ឃុំតាភរ ស្រុកថ្មពួក ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។...