កែវ អ៊ន៖ ខ្ញុំបានឃើញទិដ្ឋភាពមនុស្សឈឺស្លាប់នៅតាមសហករណ៍
កែវ អ៊ន[1] អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិល្វែងឫស្សី ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្ដសៀមរាប។ បច្ចុប្បន្ន អ៊ន រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ អ៊ន បាននិយាយថា៖ «ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនបង្កើតចំនួន៨នាក់ នៅក្នុងគ្រួសារកសិករ។ ខ្ញុំបានរៀបការនៅក្នុងឆ្នាំ១៩៧២ ជាមួយនឹងយោធាខ្មែរក្រហមឈ្មោះ ឈាន។ បន្ទាប់មក ភូមិរបស់ខ្ញុំក៏ចាប់ផ្ដើមហេតុការណ៍ទម្លាក់គ្រាប់បែកពីសំណាក់ទាហាន លន់ នល់ ហើយបណ្ដាលឱ្យផ្ទះសម្បែង និងគោក្របីត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។ ក្រោយមកទៀត...
ជីវិតជាយោធាខ្មែរក្រហម ដែលធ្វើឲ្យខ្ញុំឃ្លាតឆ្ងាយពីស្រុកកំណើត
ឈាង ជួ[1] អាយុ៦៥ឆ្នាំ(គិតត្រឹមឆ្នាំ២០១១)មានប្រពន្ធឈ្មោះ អ៊ុច នៀត អាយុ៦០ឆ្នាំ សព្វថ្ងៃមានកូនចំនួន៣នាក់(ស្រី១ប្រុស២) រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជួ មានឪពុកឈ្មោះ ហេង ឈាង ម្តាយឈ្មោះ អ៊ួង ហ៊ាន និងមានបងប្អូនចំនួន៤នាក់(ស្រី១ប្រុស៣)មានស្រុកកំណើតរស់នៅភូមិជ្រៃ ឃុំព្រៃស្រឡឹក ស្រុកពារាំង ខេត្តព្រៃវែង។ ខ្ញុំជាកូនច្បង បានសិក្សារៀនសូត្រត្រឹមថ្នាក់ទី៧(ពីសង្គមចាស់) នៅអនុវិទ្យាល័យជ្រៃ។...
មន ផល្លី រំឭកអំពីបទពិសោធន៍ជីវិតដែលឆ្លងកាត់នៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ មន ផល្លី[1]អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនិងរស់ នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បន្ទាប់ពី រដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិបាន។ បន្ទាប់មក គ្រួសាររបស់ខ្ញុំបានរត់ចេញភៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាពនៅបានមួយរយះពេល។ នៅក្នុងអំឡុងពេលសង្រ្គាមនៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហម វាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃខេត្តកំពង់ចាម។ នៅតាមតំបន់រំដោះ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់អ្នកភូមិឲ្យចូលរួមចលនាបដិវត្តន៍។ អ្នកភូមិជាច្រើននាក់បានចូលរួមជាមួយបដិវត្តន៍។ នៅឆ្នាំ១៩៧៣...
នេត ចំរើន ហៅ រស្មី៖ នីរសារ កងវរសេនាធំ១៥២
ខ្ញុំឈ្មោះ នេត ចំរើន ហៅ រស្មី[1] ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំកោះចូរាម ស្រុកខ្សាច់កណ្តាល តំបន់២២។ ខ្ញុំមានឪពុកឈ្មោះ នេត ស៊ុម និង ម្តាយឈ្មោះ ពត ផូ។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ស្រី២នាក់។ នៅឆ្នាំ១៩៧០ ខ្ញុំរៀនត្រឹមថ្នាក់ទី៨ នៅសាលាវត្តកោះចូរាម ស្រុកខ្សាច់កណ្តាល តំបន់២២។...
ខ្មែរក្រហមបង្រៀនខ្ញុំដីមួយដុំក៏សម្លាប់ខ្មាំងបានដែរ
ខ្ញុំឈ្មោះ សឹម ណារី[1] ភេទស្រី មានអាយុ ៦៤ឆ្នាំ។ មានឪពុកឈ្មោះ អៀម ស្រេង និងម្ដាយឈ្មោះ ម៉ាន សុឃុម មានបងប្អូន៣នាក់ (ស្រី២/ប្រុស១) ខ្ញុំជាកូនច្បងក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះ អ៊ុំ ម៉ារ៉ាឌី មានកូន៦(ស្រី៤/ប្រុស២)។ កាលនៅកុមារភាពខ្ញុំមិនបានរៀនសូត្រឡើយព្រោះតែជាវ័យមួយរស់នៅក្នុងរបរខ្មែរក្រហមរៀននៅពេលយប់ក្នុងមួយថ្ងៃរៀនបានត្រឹមតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីរបបខ្មែរក្រហមបញ្ចប់ទៅខ្ញុំក៏ពុំបានទៅរៀនសូត្រទៀតព្រោះតែអាណិតយាយតាដែលចាស់ជរានៅផ្ទះគ្មានអ្នកមើលថែ ខ្ញុំក៏សុខចិត្តនៅមើលថែលោកយាយលោកតា និងឲ្យប្អូនៗបានទៅរៀនសូត្រនៅសាលា មកដល់សព្វថ្ងៃខ្ញុំមិនចេះអក្សរឡើយ។ ខ្ញុំនិងគ្រួសារមករស់នៅបុរីអូរស្វាយតាំងពីខ្ញុំមានអាយុប្រហែល១០ឆ្នាំ។...
គង់ យៀត រំឭកអំពីបទពិសោធន៍ជីវិតនៅខ្មែរក្រហម
ខ្ញុំឈ្មោះ គង់ យៀត[1] អាយុ៦៦ឆ្នាំ មានស្រុកកំណើតនិងរស់នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ គាំ គង់ និងម្ដាយឈ្មោះទុំ បុល។ ខ្ញុំនៅពីក្មេងរៀនសូត្របានត្រឹមថ្នាក់១០ (សង្គមចាស់)នៅសាលាបឋមសិក្សាល្វាទេរ ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ បាតុកម្មកើតមានឡើងខ្ញុំបានឈប់រៀននៅពេលនោះហើយឪពុកខ្ញុំចូលរួមដង្ហែទៅទីរួមខេត្តកំពង់ចាម ប្រទេសជាតិកើតមានសង្រ្គាម។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិ បាន។...
ឈុំ យ៉ា៖ ជាគ្រូពេទ្យស្រុកត្រាំកក់ខេត្តតាកែវ
ឈុំ យ៉ា[1] អាយុ៤៦ឆ្នាំ(២០០៣) រស់នៅភូមិស្រែគ្រួ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ យ៉ា មានម្ដាយឈ្មោះ ញឹម ផៅ ហើយឪពុកឈ្មោះ ឈុំ មឺង និងមានបងប្រុស៣នាក់ឈ្មោះ ឈុំ ជី, ឈុំ ជឿន និងឈុំ ជិន។ កាលពីក្មេង ជីវភាពគ្រួសាររបស់យ៉ា មិនសូវធូរធារប៉ុន្មានទេ ព្រោះឪពុករបស់គាត់បានទៅរស់នៅជាមួយប្រពន្ធម្នាក់ទៀតនៅខេត្តបាត់ដំបង។...
មិន ផាត៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ មិន ផាត អាយុ៦១ឆ្នាំ ទីកន្លែងកំណើតស្ថិតនៅភូមិធ្មា ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ទីលំនៅបច្ចុប្បន្នរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ ណុប(ស្លាប់) និងម្តាយឈ្មោះ ឆៀវ កេង(ស្លាប់) ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់។ កាលពីកុមារ ខ្ញុំមិនសូវរៀនបានច្រើននោះទេ ដោយសារត្រូវធ្វើការងាររកចំណូលជួយគ្រួសារទើបខ្ញុំត្រូវឈប់រៀន។ ក្នុងឆ្នាំ ១៩៧០ កើតមានរបបមួយដែលដឹកនាំដោយ លន់...

