Tag: អត្ថបទប្រចាំសប្តាហ៍ទី៣៤

អ៊ា សំអឿន ៖ ខ្ញុំស្ម័គ្រចិត្តចូលបម្រើចលនាបដិវត្តន៍

ខ្ញុំមានឈ្មោះពីកំណើត សួន សំអឿន ដល់ចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម ខ្ញុំដាក់ឈ្មោះ អ៊ា សំអឿន[1] ហៅ ញ៉េប ភេទស្រី កើតក្នុងឆ្នាំ១៩៥៣ នៅភូមិក្រោយផ្សារ ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ខ្ញុំជាម្ចាស់ប្រវត្តិរូបក្នុងឯកសារលេខ  K០០០៤១[2] ដោយកាលនោះមានតួនាទីជាកងទ័ពអនុសេនាតូច១៤ នៃកងពល៧០៣[3] ក្នុងរបបខ្មែរក្រហម។ ខ្ញុំមានឪពុកឈ្មោះ...

យុវនារី អតីតគ្រូបង្រៀនកុមារ

ឆ្នាំ១៩៧៣ សុផាន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម និងត្រូវបានសមមិត្ត មីន ចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនកុមារតូចៗចំនួន៥០នាក់ក្នុងកងកុមារ ឲ្យចេះធ្វើការងារដូចជា៖​ កើប និងប្រមូលអាចម៍គោសម្រាប់ធ្វើជី, កាប់ និងចិញ្រ្ចាំទន្រ្ទានខេត្ត, កាប់ដីដំបូក និងឃ្វាលសត្វគោ-ក្របី។ គ្រូបង្រៀននៅក្នុងរបបខ្មែរក្រហម ភាគច្រើនគឺជាប្រជាជនដែលមិនមានចំណេះដឹង និងវិជ្ជាជីវៈជ្រៅជ្រះនោះទេ ដោយសារតែប្រជាជនមួយចំនួនតូចប៉ុណ្ណោះដែលអាចអាន សរសេរអក្សរបានខ្លះៗ។ ខាងក្រោមនេះ គឺជាសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលបច្ចុប្បន្នរស់នៅខេត្តក្រចេះ៖ អ៊ី សុផាន[1] ហៅ ចាត...

អ្នកឯងយកប្តីខ្ញុំទៅណា

នៅថ្ងៃមួយ ក្នុងឆ្នាំ១៩៧៨ បន្ទាប់ពីហូបបាយជាមួយកម្មាភិបាលខ្មែរក្រហម រ៉េម បានឃើញយោធាខ្មែរក្រហមចុះពីឡាន មកចាប់ប្តីរបស់ខ្លួនយកទៅដោយផ្ទាល់ភ្នែក។ រ៉េម បានត្រឹមតែយំ ព្រោះមិនអាចជួយអ្វីបានទាំងអស់។ ប្តីរបស់រ៉េម មានឈ្មោះ ម៉ាំ ហឹប បានបាត់ខ្លួន និងក្រោយមក ត្រូវបានរកឃើញថាជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខស-២១ តាមរយៈឯកសារមួយសន្លឹកតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ យោងតាមឯកសារលេខ K០០៣៣៨[1] ចំនួនមួយទំព័រ ស្តីអំពីប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង [នៅក្នុងមន្ទីរសន្តិសុខស-២១] ប្តីរបស់រ៉េម មានឈ្មោះ ម៉ាំ...

ហួន ឃីម៖ អតីតជំនួយការឃុំកំពាន់ ស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា

ហួន ឃីម[1] ​ត្រូវបានខ្មែរក្រហមជ្រើសរើសជាជំនួយការប្រធានកងធំឈ្មោះ ទូច លន់ (ប្រធានឃុំកំពាន់)​ ស្រុកមេមត់ តំបន់២១ ​ភូមិភាគបូព៌ា ចាប់ពីតាំងពីឆ្នាំ១៩៧២ រហូតដល់ពាក់កណ្តាលឆ្នាំ១៩៧៨។ បន្ទាប់មកគណៈឃុំកំពាន់ទាំងអស់ ត្រូវបានកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីចាប់ខ្លួន និងយកទៅសម្លាប់ដោយចោទប្រកាន់ថាជាជនក្បត់។ ហួន ឃីម បានរៀបរាប់បទពិសោធន៍ជាជំនួយការ ឃុំកំពាន់របស់ខ្លួនដូចខាងក្រោម៖ ខ្ញុំឈ្មោះ ហួន ឃីម ភេទប្រុស អាយុ ៨០ឆ្នាំ មានស្រុកកំណើតនៅភូមិរំលេច...

តុប រី៖ ជីវិតតស៊ូរួចផុតពីការសម្លាប់របស់ខ្មែរក្រហម នៅគុកទួលស្លែង

ខ្ញុំឈ្មោះ តុប រី[1] ភេទប្រុស អាយុ៤៤ឆ្នាំ។ ឈ្មោះក្នុង​ប្រវត្តិរូបរបស់ខ្ញុំគឺ​ កូវ ប្រុស។ ខ្ញុំរស់នៅភូមិសាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ផុន (ស្លាប់)​ និងម្ដាយឈ្មោះ យេន នៅមានជីវិត។ ​​​ ខ្ញុំមានប្រពន្ធឈ្មោះ ហ៊ីង ងា។ ខ្ញុំ និងប្រពន្ធបានរៀបការនៅឆ្នាំ១៩៨០។ សព្វថ្ងៃ...

អ៊ុក សំអួក ៖ វរសេនាតូចលេខ២៣២ វរសេនាធំ២៣ កងពល២៩០

ខ្ញុំឈ្មោះ អ៊ុក សំអួក ហៅ សំអ៊ាក[1] ភេទប្រុស អាយុ២៤ឆ្នាំ(គិតត្រឹមឆ្នាំ១៩៧៧) នៅលីវ។ ខ្ញុំមានស្រុកកំណើតនៅភូមិក្រាំងសរ ឃុំក្រាំងតាយ៉ង ស្រុកកោះជ័យ(បច្ចុប្បន្នស្រុកបាភ្នំ) តំបន់២៤ ភូមិភាគបូព៌ា។ ខ្ញុំមានឪពុកឈ្មោះ អ៊ុក ប៉ក់ និងម្ដាយឈ្មោះ ស្វាយ មូល។ នៅពេលខ្ញុំអាយុ៨ឆ្នាំ ឪពុកម្ដាយបានយកខ្ញុំទៅផ្ញើនៅវត្តក្រាំងព្រៃផ្ដៅ ឃុំក្រាំងតាយ៉ង។ លុះក្រោយមកបានរយៈពេលពីរឆ្នាំ ខ្ញុំត្រលប់មកនៅធ្វើស្រែជាមួយឪពុកខ្ញុំវិញ។ បន្ទាប់ពីខ្ញុំនៅផ្ទះបានពីរឆ្នាំ...

ស្មា ឯល៖ ខ្ញុំនិង ឪពុកសំណាងហើយ ដែលពេលនោះអាយុមិនទាន់អស់

ស្មា ឯល[1] ភេទប្រុស អាយុ៥១ឆ្នាំ ក្នុងឆ្នាំ២០០៥។ ឯល ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧២ ខ្មែរក្រហម បានជម្លៀសគាត់ និង គ្រួសារឲ្យចាកចេញពីភូមិ ទៅនៅវាលស្រែ ដើម្បីបញ្ចៀសពីការប្រយុទ្ធគ្នា រវាងកងទ័ពខ្មែរក្រហម និង កងទ័ព លន់ នល់។ នៅខែមេសា ឆ្នាំ១៩៧៥...

គង់ ឌឿម៖ អតីតគ្រូពេទ្យធ្វើការនៅក្នុងមន្ទីរពេទ្យរុស្ស៉ី ក្នុងឆ្នាំ១៩៧៨

នៅឆ្នាំ១៩៧៥ ឌឿម ត្រូវបានអង្គការចាត់ឲ្យចូលក្នុងកងកុមារ ដើរធ្វើការចល័តនៅតាមស្រុកមួយចំនួនក្នុងខេត្តព្រះវិហារ។ លុះឆ្នាំ១៩៧៨ ឌឿម ត្រូវបានអង្គការជ្រើសរើសចេញពីកងកុមារឲ្យទៅរៀនជំនាញពេទ្យនៅក្នុងមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ។ ក្រោយមក ឌឿម បានធ្វើជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ដោយមានតួនាទីមើលថែ ចាក់ថ្នាំ និងលាងរបួសឲ្យអ្នកជំងឺ ដែលជាកងទ័ពខ្មែរក្រហម។ ឈ្មោះ គង់ ឌឿម[1] ភេទប្រុស អាយុ៦៣ឆ្នាំ។ ឌឿម មិនមានមុខរបរអ្វីនោះទេ ហើយរស់នៅជាមួយកូនស្រី និងជាជនពិការម្នាក់។ ឌឿម...

អតីតកងឈ្លបធ្លាប់ចេញចូលមន្ទីរសន្តិសុខចម្ការកាហ្វេ(បានជួបជនជាតិអាមេរិក)

បន្ទាប់ពីរបបខ្មែរក្រហម ឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហម បានអនុវត្តគោលនយោបាយបោសសម្អាតផ្ទៃក្នុង រួមមានខ្មាំងខាងក្នុងនិងខ្មាំងខាងក្រៅ។ នេះគឺជាមូលហេតុធ្វើឲ្យប្រជាជនស្លូតត្រង់ងាយរងគ្រោះ រួមទាំងកម្មាភិបាលខ្មែរក្រហម ស្លាប់អស់ប្រមាណជាង២លាន២សែននាក់[1]។ នួន ពៅ​ ហៅ ឃន[2] អាយុ៧០ឆ្នាំ មានប្រពន្ធឈ្មោះ យន់ យឿង អាយុ៦៣ឆ្នាំ និងមានកូនចំនួន៧នាក់(ស្រី៣ប្រុស៤)។ ពៅ មានឪពុកឈ្មោះ នួន យឹម និងម្តាយឈ្មោះ...

ហុច អូន៖ ចេញពីសហករណ៍ទៅធ្វើការងារដាំបន្លែ និងដាំបាយនៅទីក្រុងភ្នំពេញ

កុច អូន ឬហុច អូន[1] អាយុ៤២ឆ្នាំ(២០០៣) រស់នៅភូមិប្របសៀម ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ភូមិប្របសៀម ស្ថិតនៅក្នុងឃុំពពេល ស្រុក១០៥ តំបន់១៣ ខេត្តតាកែវ។ អូន មានឪពុកឈ្មោះ កន មានស្រុកកំណើតនៅភូមិពោងពាង និងម្ដាយឈ្មោះ អៀម មានស្រុកកំណើតនៅភូមិប្របសៀម។ អូន មានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រីចំនួន៤នាក់។...

លីវ កាន ៖ ការសម្តែងសិល្បៈរបស់ខ្មែរក្រហមផ្តោតលើនយោបាយ និងស្មារតីបដិវត្ដន៍

លីវ កាន[1] ភេទប្រុស អាយុ​៧០ឆ្នាំ មានទីកន្លែង​នៅភូមិ​​កំបោរ ឃុំ​​ភ្នំលាភ ស្រុក​ព្រះ​នេត្រព្រះ​ ខេត្ដ​បន្ទាយ​​​មាន​ជ័យ​​។ ​បច្ចុប្បន្ន​​​ កាន រស់​នៅ​​ក្នុ​ង​​ស្រុក​​​អន្លង់វែង​ ​ខេត្ដ​ឧត្ដរ​មានជ័យ។​ ​លីវ កាន បាន​និយាយ​ថា៖ “ខ្ញុំ​​មាន​បង​ប្អូន​ចំនួន​៨នាក់ (ប្រុស​៧នាក់ និង​ស្រី​១នាក់)។ ​ខ្ញុំ​​គឺជា​កូនទី​​៤​​​នៅ​ក្នុង​គ្រួសារ ​​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​​។​ កាល​ពី​កុមារ​ភាព​ខ្ញុំ​មិន​បាន​រៀន​សូត្រ​ទេ។ ឪពុក​របស់​ខ្ញុំ​ឲ្យខ្ញុំ​ឃ្វាល​​គោ​។ ក្រោយ​មក​ ខ្ញុំចូលរៀន​បានមួយរយៈ​។ ខ្ញុំក៏​បាន​ត្រលប់​មក​ផ្ទះ​វិញ...

Solverwp- WordPress Theme and Plugin