Tag: អត្ថបទប្រចាំសប្តាហ៍ទី៣៧

អនុប្រធានមន្ទីរសន្តិសុខ ស្រុកប្រសូត្រត្រូវបានចាប់ខ្លួនមកគុកទួលស្លែង

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៧៨ រាជ ឆោម ភេទប្រុស អាយុ៣០ឆ្នាំ[1] ជាអនុប្រធានមន្ទីរសន្តិសុខប្រសូត្រត្រូវបានអង្គការចាប់ខ្លួន និងបញ្ជូនមកគុកទួលស្លែង។ មជ្ឈមណ្ឌលឯកសារកម្ពុជាបាន សម្ភាសជាមួយឈ្មោះ ស៊ិន សំបូរ ត្រូវជាប្អូនប្រុសបង្កើតរបស់ រាជ ឆោម ដើម្បីដឹងព័ត៌មានលម្អិតអំពី ឆោម ដែលបានចូលរួមក្នុងចលនាបដិវត្តន៍ខ្មែរក្រហម ខាងក្រោមនេះគឺជាប្រវត្តិរូបរបស់ឆោម៖ ឆោម មានឪពុកឈ្មោះ រាជ ឈឹម និងម្ដាយឈ្មោះ...

ប៊ុន គង់ ហៅ សំបុក្រ ហៅ ងិន ៖ លេខាស្រុកពារាំង តំបន់២២ ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ ប៊ុន គង់ ហៅ ងិន ហៅ សំបុក[1] អាយុ៤៥ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ មានស្រុកកំណើតនៅភូមិកំចាយមារ​ ឃុំញូញ​ ស្រុកកំចាយមារ (តំបន់២0) ខេត្តព្រៃវែង។ ខ្ញុំមាននាទីគឺជាអនុលេខាតំបន់២២ និងជាលេខាស្រុកពារាំង[2]។ ពេលខ្ញុំអាយុ១២ឆ្នាំ ទៅនៅវត្តកំចាយមារ នៅបានជាងមួយឆ្នាំ ក៏ត្រឡប់មកនៅផ្ទះវិញ។ នៅឆ្នាំ១៩៥០ ខ្ញុំទៅនៅជាមួយម្ដាយធំ ស្ថិតនៅភូមិកន្រ្តាវ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។...

គង់ សារី៖ ក្រុមបង្កបង្កើនផលនៅស្រុកពារាំង

នៅឆ្នាំ១៩៧៨ ទ័ពនិរតី ចូលមកដល់ស្រុកមេមត់ បានចាប់អតីតទាហានសម័យ លន់ នល់  និងគ្រូបង្រៀនដោយចោទប្រកាន់ថាជាយួនខ្លួនខ្មែរ។ ក្រោយមកខ្មែរក្រហមបានជម្លៀសខ្ញុំ និងគ្រួសារចេញពីភូមិត្បូងវត្ត ឃុំមេមត់ ឲ្យទៅបង្កបង្កើនផលនៅស្រុកពារាំង ខេត្តព្រៃវែង។ ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យធ្វើស្រែ និងដាំបន្លែ នៅព្រែកចំប៉ា ចំនួនបីខែ វៀតណាមចូលមកដល់។ ឈ្មោះ គង់ សា[1]រី ភេទប្រុស អាយុ ៨៥ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គរមានយស ឃុំព្រែកអន្ទះ...

អ៊ិន អួក៖ នារីអង្គភាពស្រែអំបិល

កាលពីដើម ខ្ញុំឈ្មោះ ញឹម អ៊ុក ហៅខៀន ភេទស្រី អាយុ៤៦ឆ្នាំ  ប្ដូរទៅ អ៊ិន អួក។[1] ខ្ញុំរស់នៅភូមិអារោង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ ខ្ញុំមាន ឪពុកឈ្មោះ អ៊ិន យ៉ាន ម្ដាយឈ្មោះ ឃឹម។ នៅឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ខ្ញុំបានទៅរស់នៅពារាម ហើយបានទៅធ្វើការនៅកងចល័តឃុំក្នុងអង្គភាពនារី។ ​ប្រធាន​កងមានឈ្មោះ...

អ៊ុក ឆន៖ កាន់ខាងវិទ្យុទាក់ទង

អ៊ុក ឆន គឺកងទ័ពខ្មែរក្រហមម្នាក់ក្នុងចំណោមកងទ័ពខ្មែរក្រហមជាច្រើននាក់ដែលត្រូវបានថ្នាក់លើចាត់តាំងឲ្យរៀនខាងផ្នែកវិទ្យុទាក់ទង។ ឆន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អ៊ុក ឆន[1]  ឈ្មោះបដិវត្តដ៍ហៅ ដួង សំអុល ភេទប្រុស អាយុ៧១ឆ្នាំ​ ស​ព្វថ្ងៃមេភូមិ នៅក្នុងភូមិជម្លៀសដៃ។  ឆន មានស្រុកកំណើតនៅភូមិស្រុកឃ្លោក ឃុំព្រះម្លូរ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិជម្លៀសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។  ឆន មានប្រពន្ធឈ្មោះ...

Solverwp- WordPress Theme and Plugin