Tag: អត្ថបទប្រចាំសប្តាហ៍ទី៣៨

ភាពអួតអាងរបស់កម្មាភិបាលខ្មែរក្រហមអំពីវីរភាពបដិវត្តន៍របស់សមមិត្តវ៉នពេទ្យបដិវត្តន៍

«មានតែយើងជាកូនចៅកសិករក្រីក្រទេ ទើបធ្វើពេទ្យបម្រើប្រជាជនក្រីក្របានល្អ។ ដូច្នេះសមមិត្តត្រូវខំជម្នះគ្រប់ឧបសគ្គ ពុះពាររៀនសូត្រវិជ្ជាពេទ្យនេះឱ្យបានល្អ»[1]។  ឃ្លានេះជាសំដីរបស់សមមិត្តលេខាសាខាបក្សក្នុងមន្ទីរសង្គមកិច្ច បានលើកមកនិយាយដើម្បីពន្យល់ទៅដល់សមមិត្តវ៉ន។ សមមិត្តវ៉ន គឺជាគ្រូពេទ្យបដិវត្តន៍មួយរូប ដែលមានតែចំណេះដឹងបន្ដិចបន្តួច ហើយមន្ទីរសង្គមកិច្ចបានលើកទឹកចិត្តឱ្យខិតខំប្រឹងរៀនសូត្រពីជំនាញជាពេទ្យថែទាំអ្នកជំងឺ។ សមមិត្តវ៉ន កើតចេញពីគ្រួសារកសិករក្រីក្រ នៅខេត្តព្រះវិហារ ដែលបានអំណររីករាយចំពោះអង្គការបដិវត្តន៍នៅពេលដែលអង្គការទទួលបានជ័យជម្នះ និងចូលរំដោះកាន់ក្ដាប់តំបន់ព្រះវិហារ។  អង្គការបានលើកសរសើរអំពីវីរភាពបដិវត្តន៍របស់សមមិត្តវ៉ន ដែលជាប្រជាជនក្រីក្រ បានលះបង់បម្រើអង្គការទាំងថ្ងៃទាំងយប់ក្នុងនាមជាពេទ្យបដិវត្តន៍។ យោងទៅតាមឯកសារចម្លើយសារភាព និងបទសម្ភាសន៍ទៅលើអតីតកម្មាភិបាលខ្មែរក្រហម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្លាប់ធ្វើការក្នុងមន្ទីរសង្គមកិច្ចមានឈ្មោះដូចជា៖ យន់ អាត[2], ឆេង...

យ៉េង យឿន ៖ សមាជិកកងធំ២០០ វរសេនាតូច២២៥ វរសេនាធំ១៥២ តំបន់២២

ខ្ញុំឈ្មោះ យ៉េង យឿន[1] អាយុ២៦ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ មិនទាន់មានគ្រួសារទេ មានទីកន្លែងកំណើតនៅភូមិតាគាត់ ឃុំជៃធំ ស្រុកខ្សាច់កណ្ដាល តំបន់២២ ភូមិភាគបូព៌ា(២០៣)។ ឪពុកខ្ញុំ ឈ្មោះ ប៉ុន យ៉េង និង ម្ដាយ ឈ្មោះ សោម ខាន់ អ្នកទាំងពីរបានស្លាប់។ ខ្ញុំមានបងប្អូនចំនួន៤នាក់ គឺប្រុស៣នាក់ និងស្រីម្នាក់។ នៅក្នុងចំណោមបងប្អូន៤នាក់ ចូលបដិវត្តន៍ចំនួន២នាក់...

សៃ ខាំអាន៖ ខ្ញុំបង្រៀនកុមារនៅក្នុងព្រៃ ក្នុងជំនាន់បដិវត្តន៍ខ្មែរក្រហម

សៃ ខាំ​អាន[1]​ ភេទ​ប្រុស អាយុ៦៧​ឆ្នាំ​​ ជន​ជាតិឡាវ​​ មាន​ទី​កន្លែងកំណើត​នៅ​ភូមិ​កោះ​រំ​យើល​ ឃុំ​ណង​ឃី​លឹក​​ ស្រុក​កោះ​ញែក​ ខេត្ត​មណ្ឌល​គិរី​។ អាន​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្នល់​កែង​ ឃុំ​ផ្អាវ​ ស្រុក​ត្រពាំង​ប្រាសាទ​ ​ ខេត្ត​ឧត្ត​រ​មានជ័យ​។ អាន​ បាន​និយាយរៀប​រាប់​ពី​រឿង​រ៉ាវ​ដែល​ខ្លួន​បាន​ឆ្លង​កាត់​ក្នុង​សម័យ​ខ្មែរ​ក្រហម​​ថា​​៖ «កាល​ពី​កុមារ​ភាព​ ​​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩ពី​សង្គម​។ ដូច្នេះ​​​ខ្ញុំ​​អាច​សរសេរ និង​អា​ន​អក្សរ​។​​​ នៅ​ជំនាន់​នោះ​គ្រួសារ​ខ្ញុំ​មាន​ជីវភាព​ក្រី​ក្រ​ ដែល​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​តែ​ប៉ុណ្ណោះ​។ ក្រុម​គ្រួសារខ្ញុំ​គ្មាន​​​អ្នក​ណា​ម្នាក់​​ធ្វើ​ការ​នៅ​ក្នុង​​​រដ្ឋា​ភិបាល​ឡើយ​។​ ​​​​​​ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៤នាក់​...

ស្រី សុខ៖កងទ័ពវៀតកុងបានទម្លាក់គ្រាប់លើស្រុកកោះធំ

ស្រី​ សុខ​[1] ភេទ​ប្រុស​ អាយុ៧១ឆ្នាំ​​ មាន​ទី​កន្លែង​កំណើត​រស់​នៅ​ក្នុង​ឃុំ​លើក​ដែក​​ ស្រុកកោះ​ធំ​ ខេត្ត​កណ្ដាល​​។ សុខ​ បច្ចុប្បន្ន​​រស់​នៅ​ក្នុង​ភូមិ​ទួល​សាលា​ ស្ថិត​នៅ​ក្នុង​​ស្រុក​អន្លង់​វែង​។ សុខ បាន​និយាយ​រៀប​រាប់​ពី​ប្រវត្តិ​ការត​ស៊ូ និង​ទុក្ខ​លំបាក​របស់​ខ្លួន​​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​​ដូច​ខាង​ក្រោម​​​៖​ «កាល​ពី​កុមារ​ភាព​ ខ្ញុំ​រស់​នៅក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​មធ្យម​។ គ្រួសារ​ខ្ញុំ​ ប្រកប​មុខ​របប​ធ្វើ​ស្រែ​ចម្ការ​ និង​នេសាទ​ត្រី​​សម្រាប់​ទ្រទ្រង់​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។ នៅ​មុន​ឆ្នាំ​១៩៧០​ ប្រជាជន​រស់​នៅក្នុង​ស្រុក​កោះ​ធំ​​​ភាគ​ច្រើន​ប្រកប​មុខ​​របរ​នេសាទ​ត្រី​។ នៅ​ជំនាន់​នោះ​ការ​ហូប​ចុក​របស់​ប្រជាជន​សម្បូរ​សប្បាយ​ណាស់​មិន​មាន​ការ​ខ្វះ​ខាត​អ្វី​នោះ​ទេ​។​ ជា​រៀង​រាល់​ថ្ងៃ​ ខ្ញុំ​រួម​ទាំង​ក្មេងៗ​​នៅ​ក្នុង​ភូមិ​តែង​តែ​នាំ​គ្នា​ទៅ​នេសាទ​ត្រី​នៅ​ស្រុក​កោះ​ធំ​។​ នៅ​ទី​នោះ​សម្បូរ​ត្រី​តូច​ត្រី​ធំ​ណាស់​សូម្បី​តែ​ខ្ញុំ​ចែវ​ទូក​ក៏​ប៉ះ​​ត្រី​ដែរ​។ ថ្ងៃ​មួយ​នៅ​ពេល​ដែល​ខ្ញុំ​...

ភួង ស្រឿន រំឭកពីបទពិសោធន៍លើកទំនប់កែប្រែក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ភួង ស្រឿន[1] អាយុ ៦៧ឆ្នាំ និងមានទីកន្លែងកំណើតនៅក្នុងភូមិព្រែកគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានឪពុក ឈ្មោះ ភួង បានស្លាប់ដោយសារជំងឺ នៅក្នុងឆ្នាំ១៩៧៣ និងមានម្តាយឈ្មោះ យឹម  បានសម្លាប់ ក្រោយសម័យខ្មែរក្រហម ដោយសារតែជំងឺ។ ខ្ញុំ មានបងប្អូន ចំនួន៤បងស្រីទី១ ភួង យឿន (ស្លាប់)...

យូរ សារ៉េត សារភាពថាបានបំផ្លាញសម្ភារដើម្បីឲ្យរបបខ្មែរក្រហមដួលរលំ

យុទ្ធជនកងតូចទី២ វរសេនាតូច២៣៤ វរសេនាធំ១៥២ ភូមិភាគបូព៌ា បានសារភាពថាខ្លួន ចូលជា កម្លាំង សេ.អ៊ី. អា នៅខែកញ្ញា ឆ្នាំ១៩៧៦។ បន្ទាប់ពីក្លាយជា កម្លាំង សេ.អ៊ី.អា គាត់បានបំផ្លាញសម្ភារនៅអង្គភាពទ័ព និងសម្ភារសម្រាប់ធ្វើស្រែចម្ការ អស់ជាច្រើនដោយមានបំណងផ្តួលរំលំរបបខ្មែរក្រហម។ ខាងក្រោមនេះគឺជាចម្លើយសារភាពលេខJ00832 ដែលបានតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា​៖ យូរ សារ៉េត[1] ភេទប្រុស អាយុ៣១ឆ្នាំ (ឆ្នាំ១៩៧៧) មានស្រុកកំណើត...

ថ្លាង ហេវ៖ កងចល័តពិសេសលេខ១

ខ្ញុំឈ្មោះ ថ្លាង ហេវ[1] ភេទស្រី អាយុ៨០ឆ្នាំ រស់នៅភូមិបឹងម្កាក់​ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ តា​ឡូយ និងម្ដាយឈ្មោះ យាយអូន (ស្លាប់ទាំងពីរ)។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ប្រុសចំនួន២នាក់ និងស្រី​ចំនួន៥នាក់។ បច្ចុប្បន្ន នៅមានជីវិតចំនួន៤នាក់រួមទាំងខ្ញុំ។ ខ្ញុំមានប្ដី ឈ្មោះ សុត សឹង ​​មាន​កូនចំនួន៨នាក់ ប្រុសចំនួន៣នាក់...

តូនី ម៉ាត់៖ ខ្ញុំជួបជនជាតិអាមេរិកាំង ហៅឪអាយ៉េ នៅមន្ទីរសន្តិសុខចម្ការកាហ្វេ

នៅឆ្នាំ១៩៧៧ ខ្ញុំបានជួបជាមួយឪអាយ៉េ(ជនជាតិអាមេរិក) នៅមន្ទីរសន្តិសុខចម្ការកាហ្វេ ប្រហែល១០០ម៉ែត្រ កំពុងដើរតាមផ្លូវ ប៉ុន្តែខ្ញុំមិនបាននិយាយជាមួយទេ ប្រឹងលើកដែកដាក់ឲ្យពេញរទេះប្រញាប់ត្រឡប់ទៅវិញ។ តាមខ្ញុំដឹងពីអ្នកយាមមន្ទីរសន្តិសុខចម្ការកាហ្វេ ឈ្មោះ ស៊ន ប្រាប់ថា ឪអាយ៉េ អត់បានជម្លៀសទៅណាទេ គឺនៅក្នុងមន្ទីរសន្តិសុខសម្ការកាហ្វេ។ ក្រោយមកទៀត ខ្ញុំលែងទទួលបានដំណឹងពីឈ្មោះ ឪអាយ៉េ (ជនជាតិអាមេរិក)។ ឈ្មោះ តូនី ម៉ាត់[1] ភេទប្រុស អាយុ ៧២ឆ្នាំ (ជនជាតិចាម)...

អ៊ីង ផន៖ កងទ័ពជើងទឹកការពារកោះពូលូវៃ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ១៩៧៥ ផន ត្រូវបានផ្លាស់ចេញពីកំបូលបញ្ជូន​ឲ្យទៅធ្វើកងទ័ពជើងទឹកនៅក្រុងព្រះសីហនុ ដើម្បីឲ្យទៅជួយការពារដែនសមុទ្ទ និងការពារនៅលើកោះពូលូវៃ។ ផន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អ៊ីង ផន[1] ភេទប្រុស អាយុ៧៦ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។  ផន មានស្រុកកំណើតនៅភូមិខ្នាចចោរ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្នរស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ...

Solverwp- WordPress Theme and Plugin