Tag: អត្ថបទប្រចាំសប្តាហ៍ទី៣៩

សៀង ថេន៖ ខ្ញុំមើលថែកុមារក្នុងជំនាន់ខ្មែរក្រហម

សៀង​ ថេន​[1] ភេទ​ស្រី​ អាយុ​៥៨ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិពាក់​បង្អោង​​ ឃុំ​ត្រពាំង​ធំ​ខាង​ជើ​ង​ ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ​។ ថន​ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​ថ្នល់​ថ្មី​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមាន​ជ័យ។​ ថេន ​បាននិយាយថា៖ «កាល​ពី​សម័យ​សង្គម​រាស្រ្ត​និយម​ ក្រុម​គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរ​ស្រែ​ចម្ការ​។​ នៅ​ពេល​នោះ​ ជីវភាព​គ្រួសារ​ខ្ញុំ​ជួបប្រទះ​នូវ​​ការ​ខ្វះ​ខាត​។​​ នៅ​ជំនាន់​នោះ​ ខ្ញុំ​មិន​បាន​ទទួល​ការ​សិក្សា​រៀន​សូត្រ​​ឡើយ​ ដោយ​សារ​ប្រទេស​​​កើត​មាន​​សង្គ្រាម​។​ ​ខ្ញុំ​រស់​នៅ​ជាមួយ​​ឪពុក​ម្ដាយ​ រហូត​ដល់​ឆ្នាំ​១៩៧១​ ទើប​មាន​ការ​​ស្នើ​សុំខ្ញុំ​ពី​​ឪពុក​ម្ដាយ​យក​​ទៅ​ចូល​ក្នុង​កង​កុមារាកុមារី​។​...

អតីតប្រធានចម្ការកៅស៊ូរដ្ឋភូមិភាគបូព៌ា ត្រូវបានបញ្ជូនមកគុកទួលស្លែង

លន់ សារ៉ែម ភេទប្រុស អាយុ២៩ឆ្នាំ ជាប្រធានចម្ការកៅស៊ូរដ្ឋ ភូមិភាគបូព៌ា មានឈ្មោះក្នុងបញ្ជីអ្នកទោសគុកទួលស្លែង នៅឆ្នាំ១៩៧៨ លេខរៀងទី៦៦ ទំព័រ១០៣[1]។ មជ្ឈមណ្ឌលឯកសារកម្ពុជា​សម្ភាសជាមួយ ឈ្មោះ លន់ ចែម[2] អាយុ៨៥ឆ្នាំ ត្រូវជាឪពុក។ សារ៉ែម មានបងប្អូនចំនួនបួននាក់ ទី-មួយ ឈ្មោះ លន់ សាមិន, ទី-ពីរ លន់ សាមឿន,...

ស៊ុំ សាមៀត ៖ បែកគ្នាមួយជីវិតដោយបុព្វហេតុបដិវត្តន៍

នាងខ្ញុំឈ្មោះ ស៊ុំ សាមៀត[1] អាយុ៥១ឆ្នាំនៅឆ្នាំ២០០៥ មានស្រុកកំណើត នៅភូមិទួលសង្កែ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។ សព្វថ្ងៃ ខ្ញុំប្រកបមុខរបរធ្វើស្រែបន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិត។ ឪពុកខ្ញុំឈ្មោះ កើត ស៊ុំ និង​ម្ដាយឈ្មោះ ម៉ែន យ៉ាន់។ គាត់ទាំងពីរនាក់បានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនបង្កើត៥នាក់ ស្រី៣នាក់ និងប្រុស២នាក់។ បងប្អូនខ្ញុំចំនួន២នាក់ គឺបងឈ្មោះ ស៊ុំ សៀត...

សុត សឹង រំឭកពីជីវិតជាអ្នកឡើងត្នោតក្នុងសម័យខ្មែរក្រហម និងបទពិសោធន៍ដែលខ្មែរក្រហមបម្រុងនឹងសម្លាប់

ខ្ញុំឈ្មោះ សុត សឹង[1] ភេទប្រុស អាយុ៨១ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ សុត (ស្លាប់) និងម្ដាយឈ្មោះ តុង (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើត ៧នាក់ ប្រុស៣នាក់ ស្រី៤នាក់។ បច្ចុប្បន្ន...

សារ៉ុងសូត្រ និងកាំបិតត្នោត

ផេង ឃឿន[1] មានអាយុ ៥៧ឆ្នាំ​ (គិតក្នុងឆ្នាំ២០០៦) មានភូមិកំណើត និងរស់នៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ឃឿន មានឪពុកឈ្មោះ ជា ផេង និងម្ដាយឈ្មោះ ចាន់ ញ៉ឹប។ ឃឿន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីពីរនាក់ ដោយទី១ ឈ្មោះ ផេង ភាច, ទី២...

ខ្មែរក្រហម សម្លាប់ឪពុករបស់ខ្ញុំ ដោយសារតែជាប់ប្រវត្តិជានិគមន៍ជនសង្គមរាស្រ្តនិយម

ខ្ញុំឈ្មោះ នៅ បូ[1]  អាយុ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តព្រះវិហារ ប៉ុន្តែបច្ចុប្បន្ននេះរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ នាង នៅ និងម្ដាយឈ្មោះ ឌៀវ អេង។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំង៣នាក់។ ខ្ញុំបានរៀបការជាមួយប្ដីឈ្មោះ ឈឿន ឆន នៅឆ្នាំ១៩៦៨ និងមានកូនចំនួន៤នាក់ (ស្រី៣/ប្រុស១)។ ហេតុផលដែលគ្រួសាររបស់ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយនេះ គឺដោយសារតែឪពុករបស់ខ្ញុំជាទាហានចូលនិវត្តន៍ ដែលធ្លាប់បានឈរជើងនៅតាមព្រំដែន។...

ប៊ូ ស្រ៊ាង ហៅ ភាព៖ អង្គការបានលើកឡើងថា ”ការលត់ដំអាចបង្ហាញពីភាពស្មោះត្រង់ និងភាពមិនស្មោះត្រង់”

នៅក្នុងរបបខ្មែរក្រហម ប៊ូ ស្រ៊ាង ហៅ ភាពបានលើកឡើងថា មុនពេលទៅធ្វើការងារ អង្គការតែងតែ ប្រជុំលើកទឹកចិត្តឲ្យខិតខំប្រឹងប្រែងធ្វើការងារ និងស្មោះត្រង់ជាមួយអង្គការ។ អង្គការបន្តទៀតថា បើសិនជាមិត្ត ទាំងអស់គ្នាទ្រាំលត់ដំខ្លួនមិនបានទេ មិត្តមិនស្មោះត្រង់ជាមួយអង្គការ។ ខាងក្រោមនេះជាសាច់រឿងរបស់ប៊ូ ស្រ៊ាង ហៅ ភាព៖ ខ្ញុំឈ្មោះ ប៊ូ ស្រ៊ាង[1] ហៅ ភាព ភេទស្រី អាយុ៤៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិវាលត្រែង...

យ៉ិន ឆែ៖ គ្រាប់បាយ ធំជាង គ្រាប់បែក

យ៉ិន ឆែ[1] អាយុ៧៧ឆ្នាំ រស់នៅភូមិបានយ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសឪពុកម្ដាយ បងប្អូន និងគ្រួសារឆែ ទាំងអស់ទៅខេត្តបាត់ដំបង ដោយសារតែគ្រួសារគាត់មានជីវភាពធូរធារ។ នៅខេត្តបាត់ដំបង ឆែ បានចូលទៅក្នុងកងម៉ែៗ ដើម្បីធ្វើការងារ រែកដី ស្ដារស្រះ, ស្ដារប្រឡាយ និងលើកប្រព័ន្ធទំនប់។ ឆែ ត្រូវធ្វើការងាររាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺមិនគ្រប់គ្រាន់នោះទេ ព្រោះតំបន់ដែលគ្រួសារឆែ...

ប៉ិច តូ៖ អតីតកងកុមារ ក្នុងខេត្តកំពង់ស្ពឺចល័តទៅកាប់ព្រៃនៅខេត្តតាកែវ

នៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៨ តូ ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងកុមារភូមិព្រៃខ្លា ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រោយមក តូ ត្រូវបានខ្មែរក្រហមដកចេញពីខេត្តកំពង់ស្ពឺ ឲ្យធ្វើដំណើរទៅកាន់ភូមិព្រៃក្ដួច ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីកាប់ឆ្ការព្រៃអស់រយៈពេលប្រហែល៥ខែ។ ឈ្មោះ ប៉ិច តូ ភេទប្រុស អាយុ៦៣ឆ្នាំ។ តូ មានមុខរបរធ្វើចម្ការ, ដាំពោត, សណ្ដែក និងដំឡូង។ តូ...

អ៊ិន អូន ហៅ យុទ្ធ៖ យុទ្ធនារី ផ្នែកពេទ្យប្រចាំកងពល៣១០ បានរស់រានមានជីវិតដោយសារ បងថ្លៃ ជួយកែបន្លំប្រវត្តិរូប

នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានបង្កើនល្បឿនស្វែងរកចាប់ខ្មាំង បន្ទាប់ពីមានព្រឹត្តិការណ៍ពីរកើតឡើង គឺទី១) យន្តហោះហោះមកទម្លាក់គ្រាប់នៅក្រុងសៀមរាបក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៧៦ និងទី២) ការផ្ទុះគ្រាប់ក្នុងទីក្រុងភ្នំពេញនៅដើមខែមេសា ឆ្នាំ១៩៧៦។  ហេតុការណ៍ទាំងពីរលើកបង្កឱ្យមេដឹកនាំខ្មែរក្រហមដាក់ការសង្ស័យទៅលើលោក កុយ ធួន លេខាភូមិភាគឧត្ដរថា ពាក់ព័ន្ធការផ្ទុះនៅសៀមរាប ចំណែក សោ ភឹម លេខាភូមិភាគបូព៌ា  ដែលជាយុទ្ធជនជើងចាស់ និងមានទំនាក់ទំនងល្អជាមួយកងកម្លាំងវៀតណាមថាមានពាក់ព័ន្ធនិងការផ្ទុះអាវុធនៅក្រុងភ្នំពេញ។  ក្រោយមកទៀតអង្គការចាប់ខ្លួន កុយ ធួន យកទៅឃុំឃាំង...

ទេព ផន៖ កងចល័ត លើកទំនប់នៅដំណាក់ឈើក្រំ

នៅក្នុងឆ្នាំ១៩៧៥ ផន ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលធ្វើការងារនៅក្នុងកងចល័ត។ បន្ទាប់មក ផន ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យជីកប្រឡាយពីភូមិតាលោក រហូតទៅដល់ភូមិប្រហាល ហើយបានផ្លាស់ចេញពីភូមិប្រហាល ឲ្យលើកទំនប់នៅដំណាក់ឈើក្រំ ដ៏សែនលំបាកវេទនា ដែលស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ផន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ​ទេព ផន[1] អាយុ៧៨ឆ្នាំ​ ស​ព្វថ្ងៃចាស់ជរា។ ផន មានស្រុកកំណើតនៅភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។...

អ៊ឹម ឡុត (អតីតយោធាខ្មែរក្រហម ការពារព្រំដែនកម្ពុជា-ថៃ)

នៅលើពិភពលោកយើងនេះ គ្មានប្រទេសណាមួយយល់ព្រមបាត់បង់ទឹកដីរបស់ខ្លួនងាយៗទេ និងមិនអនុញ្ញាតឲ្យប្រទេសណាមួយចូលមកឈ្លានពានជាដាច់ខាត។ ទោះបីប្រទេសតូចប្រជាជនតិចតែងតែខិតខំការពារព្រំដែនរបស់ខ្លួនជានិច្ច។ សូម្បីតែនៅក្នុងរបបខ្មែរក្រហម ដែលមានការរំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាង។ ក៏ខ្មែរក្រហម បានយកចិត្តទុកដាក់ការពារព្រំដែន មិនតែប៉ុណ្ណោះបានបញ្ជូនកងទ័ពរាប់រយនាក់ឲ្យទៅសិក្សារៀនសូត្រផ្នែកបច្ចេកទេសយោធានៅប្រទេសប្រជាមានិតចិនថែមទៀត។ ជាអាទិ៍រួមមាន៖ រៀនបើកបរយន្តហោះចម្បាំង, រថក្រោះ, កាំភ្លើងធំ និងរៀនជួសជុលសព្វាវុធគ្រប់ប្រភេទ ថែមទាំងបានកសាងព្រលានយន្តហោះចម្បាំងនៅខេត្តកំពង់ឆ្នាំង ដើម្បីការពារប្រទេសជាតិ និងការពារទឹកដី។ អ៊ឹម ឡុត[1]  អាយុ៥៧ឆ្នាំ (គិតត្រឹមឆ្នាំ២០១២)។ ខ្ញុំជាយោធាខ្មែរក្រហម ដែលបានស្ម័គ្រចិត្តចូលបម្រើជាតិ មានតួនាទីការពារទឹកដីតាមជួរភ្នំដងរែក ជាពិសេសប្រាសាទនានា...

សៀង ហយ អតីតកងចល័តនារី

ខ្ញុំឈ្មោះ សៀង ហយ[1] អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ តែម ខុម និងមានកូនប្រុសស្រីចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ សៀង និងម្ដាយឈ្មោះឡាង និងមានបងប្អូនស្រី២នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅសាលាបឋមសិក្សាល្ពាក។ ខ្ញុំឈប់រៀននៅឆ្នាំ១៩៧០ ដោយសារតែមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ...

កែន សុផល ៖ ឈប់រៀនដោយសារចង់ទៅហ្វឹកហាត់ទាហាននៅឥណ្ឌូណេស៊ី

ខ្ញុំឈ្មោះ កែន សុផល[1] កើតនៅឆ្នាំ១៩៥១ នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សព្វថ្ងៃខ្ញុំរស់នៅភូមិឃុំដដែល។​ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំគឺកូនច្បងនៅក្នុងគ្រួសារ។ ឪពុកខ្ញុំគឺជាទាហានប្រចាំការនៅបន្ទាយក្នុងខេត្តកំពង់ឆ្នាំង ហើយម្តាយគឺជាមេផ្ទះ។ ឪពុកខ្ញុំកាចណាស់ នៅពេលខ្ញុំរៀនមិនចេះ គាត់តែងវាយខ្ញុំនិងឱ្យខ្ញុំទន្ទេញមេរៀនទាល់តែចេះចាំទើបគាត់ឈប់វាយ។ ក្រោយមកឪពុកពុករបស់ខ្ញុំបានយកម្តាយខ្ញុំ និងប្អូនៗខ្ញុំទៅរស់នៅខេត្តកំពង់ឆ្នាំងទាំងអស់ គឺនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះរស់នៅជាមួយអ៊ំពូមីងនៅស្រុកកំណើត។  ខ្ញុំបានរៀនរហូតដល់ថ្នាក់ទី៤ (សង្គមចាស់) នៅឆ្នាំ១៩៧១ ក៏ឈប់រៀន និងស្ម័គ្រចិត្តចុះឈ្មោះចូលធ្វើទាហានសាធារណរដ្ឋខ្មែររបស់ លន់...

ជឹម ចាន់ធឿន៖ រៀបរ៉ាប់ពីជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពនៅពេលបច្ចុប្បន្ន

ខ្ញុំឈ្មោះ ជឹម ចាន់ធឿន អាយុ ៥៤ ឆ្នាំ ភេទស្រី មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៥ នាក់។ កាលពីកុមារភាព ខ្ញុំត្រូវឈប់រៀនត្រឹមថ្នាក់ទី ៣ ដោយសារតែជីវភាពគ្រួសារខ្វះខាត។ ក្រោយពីឈប់រៀន ខ្ញុំ នៅផ្ទះជួយធ្វើការងារផ្ទះ និងមើលថែទាំប្អូនៗ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានកាន់អំណាចគ្រប់គ្រងប្រទេស នៅពេលនោះ...

កាលប្រវត្តិនៃការឡើងកាន់តួនាទីជាលេខាឃុំគោលាប់ និងសកម្មភាពក្បត់របស់ នូ អ៊ានឡេង

នូ អ៊ានឡេង ឈ្មោះបដិវត្តន៍ គល់[1] អាយុ៣៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ តំបន់៤២។ ឡេង មានប្រពន្ធឈ្មោះ ឈឹម ប៊ុនធី ជាអតីតគ្រូបង្រៀន សាលាបឋមសិក្សាកញ្ជរ ស្រុកឆ្លូង តំបន់២១។ នៅឆ្នាំ១៩៥៤ ឡេង បានប្រឡងធ្លាក់មធ្យមសិក្សា ហើយបានទាក់ទងជាមួយឈ្មោះ សៀង ឈាង ជាសិស្សថ្នាក់ទី៥...

សុំ សឿម៖ វិប្បដិសារីដោយសារការសងសឹក

សុំ​ សឿម[1]​ ភេទ​ ប្រុស ​អាយុ​៦៦​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ ខេត្តកំពង់ចាម​។ សឿម​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ឃុំត្រពាំង​តាវ​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ សឿម ​បាន​ចែក​រំលែក​អំ​ពី​បទ​ពិសោធន៍​​ និង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​នា​សម័យ​ខ្មែរ​ក្រហម​ ថា៖ «មុន​ឆ្នាំ​១៩៧០​ ខ្ញុំ​រស់​នៅ​​ក្នុង​គ្រួសារ​កសិករ​មួយ​ ​ដែលមាន​​​ឪពុក​​ជា​ជន​ជាតិ​ចិន​ និង​​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ​។ គ្រួសារ​ខ្ញុំ​បាន​រស់​នៅ​ជួប​ជុំ​គ្នា​យ៉ាង​សម្បូរ​សប្បាយ​ និង​ប្រកប​ដោយ​​​​សេចក្ដី​សុខ​។ ​ជា​រៀង​រាល់​​​ព្រឹក​ ខ្ញុំ​ត្រូវ​ជួយ​ធ្វើ​ការងារ​នៅ​ក្នុង​ផ្ទះ​​ឪពុក​ម្ដាយ​ខ្ញុំ​។​​ ចំណែក​ឯនៅ​​ពេល​ថ្ងៃខ្ញុំ​ទៅ​រៀនអក្សរ​​នៅ​សាលាដូច​ក្មេងៗ​​ដទៃ​ទៀតដែរ​​​​។ រហូត​ដល់​​​​​​ខ្ញុំមាន​អាយុ​១២​​ឆ្នាំ...

សុន សុខា៖ រៀបការក្នុងជំនាន់ខ្មែរក្រហម

សុន សុខា[1] ភេទស្រី អាយុ៦៣ឆ្នាំ មានទីកន្លែងនៅភូមិទួលតាហោ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។​ សុខា​ បច្ចុប្បន្ន​ រស់នៅក្នុង​ភូមិ​ថ្នល់​កែង​ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សុខា បានចែករំលែករឿង​រ៉ាវ​ប្រវត្តិ​តស៊ូ​របស់​ខ្លួន​ថា៖ «​ខ្ញុំ​រស់​នៅ​ជា​មួយ​ឪពុក​ ចំណែក​ឯ​ម្ដាយ​ខ្ញុំ​បាន​ស្លាប់​ជា​យូរ​មក​ហើយ​ ខ្ញុំ​មិន​ដែល​បាន​ជួប​មុខ​ម្ដាយ​សូម្បី​តែ​ម្ដង​។​ ការ​រស់​នៅ​ជា​មួយ​ឪពុក​ ដោយ​គ្មាន​ម្ដាយ​មើល​ថែ​ពិត​ណាស់​ដែល​ខ្ញុំ​ខ្វះ​ភាព​កក់​ក្ដៅ​។​ គ្រួសារ​ក៏​មាន​ជី​វភាព​ក្រី​ក្រ​ ដោយ​ឪពុក​ខ្ញុំ​ប្រកប​របរ​ធ្វើ​ស្រែ​សម្រាប់​ចិញ្ចឹម​កូន​។​ ​ខ្ញុំ​មិន​បាន​រៀន​សូត្រ​ទេ​។​ មិន​យូរ​ប៉ុន្មាន​ ឪពុក​ខ្ញុំ​បាន​រៀប​ការ​ប្រពន្ធ​ម្នាក់​ទៀត​។​ ក្រោយ​ពី​រៀប​ការ​ហើយ​...

ពិធីបេះផ្លែក្រវាញរបស់ជនជាតិដើមភាគតិចព័រនៅឃុំស្រែតាំងយ៉ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់

នៅមុនសង្រ្គាមស៊ីវិលទសវត្សរ៍ឆ្នាំ១៩៧០ ជនជាតិដើមភាគតិចព័រ និងជនជាតិដទៃទៀតរស់នៅឃុំស្រែតាំងយ៉[1]  ស្រុកភ្នំក្រវ៉ាញ តែងតែប្រារព្ធពិធីបេះផ្លែក្រវាញជារៀងរាល់ឆ្នាំ ក្នុងខែអាសាឍ (ខែកក្កដា)[2]។ មុនពេលរៀបចំពិធីបេះផ្លែក្រវាញ ជនជាតិដើមភាគតិចព័របានចូលព្រៃក្រវាញអង្កេតមើល ថាតើក្រវាញបានទុំស្រុះហើយឬនៅ? បន្ទាប់មកទើបមេស្នឹង ឬដង្ខៅក្រវាញបានប្រកូកប្រកាសហៅអ្នកភូមិដែលមានបំណងចង់នៅបេះផ្លែក្រវាញឲ្យចូលរួមក្នុងពិធីបេះផ្លែក្រវាញ។ អ្នកចូលរួមពិធីបេះផ្លែក្រវាញភាគច្រើនជាជនជាតិដើមភាគតិចព័រ ជនជាតិដើមភាគតិចជង(ជងខ្នងភ្នំ) និងជនជាតិខ្មែររស់នៅក្នុងភូមិទួលគ្រួស ភូមិស្រែពាំង ភូមិអន្លង់ក្រូច ភូមិមាត់ព្រះ​ ភូមិអូរសោម និងភូមិមួយចំនួនទៀតក្នុងឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់[3]។ បើតាមលោក ហែម ហ៊ន...

គង់ អ៊ីន កងផលិតថ្នាំព្យាបាល ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ គង់ អ៊ីន[1] អាយុ៦៨ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិបុរីអូរស្វាយ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ខាត់ បានស្លាប់ដោយសារជំងឺគ្រុនចាញ់ (នៅសម័យសង្គមរាស្រ្តនិយម) និងម្ដាយឈ្មោះ យ៉ា ស្លាប់ដោយសារជំងឺសួត​។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ បងស្រីទី១ មានឈ្មោះ គង់ យ៉ាត, ទី២ គឺរូបខ្ញុំ ឈ្មោះ...

Solverwp- WordPress Theme and Plugin