Tag: អត្ថបទប្រចាំសប្តាហ៍ទី៤៣

ទាហានថៃបានព័ទ្ធបន្លាលួសយកផ្ទះរបស់ខ្ញុំនៅថ្ងៃទី១៣ ខែសីហាៈ យុត្តិធម៌នៅឯណា?

ទាហានថៃបានព័ទ្ធបន្លាលួសយកផ្ទះរបស់ខ្ញុំនៅថ្ងៃទី១៣ ខែសីហាៈ យុត្តិធម៌នៅឯណា? ខ្ញុំបានធ្វើបទសម្ភាសន៍ជាមួយ អ្នកមីង នួន អូន តាមទូរសព្ទរយៈពេលកន្លះម៉ោង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ អំពីហេតុការណ៍ដែលទាហានថៃបានបង្ខំឲ្យគាត់ចាកចេញពីផ្ទះ ដើម្បីព័ទ្ធបន្លាលួសយកផ្ទះរបស់គាត់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ ខាងក្រោមនេះគឺជាការរៀបរាប់របស់គាត់៖ ខ្ញុំឈ្មោះ នួន អូន អាយុ៦២ឆ្នាំ ស្វាមីឈ្មោះ តាំង នី អាយុ៦១ឆ្នាំ។...

សកម្មភាពយោធាថៃនៅតាមព្រំដែនបង្ហាញថាខ្លួនមិនគោរពលើបទឈប់បាញ់

នាវេលាម៉ោង ៤:០០ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា កម្មវិធីរយៈពេលមួយថ្ងៃពេញរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពី៦ប្រទេសចូលរួមក្នុងនោះរួមមាន៖ (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម)...

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតំបន់បាក់នឹម រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

អ្នករស់រានមានជីវិតពីរបបខ្មែរនៅតំបន់បាក់នឹមរៀបរាប់អំពីផលវិបាកនៃសង្រ្គាមប្រជាជនរស់នៅតំបន់ភូមិបាក់នឹម ប៉ែកខាងជើងភាគច្រើន គឺជាអតីតកងទ័ពដែលធ្លាប់ប្រយុទ្ធក្នុងសម័យសង្រ្គាម និងមានមុខរបរគឺជាកងទ័ពរហូតបច្ចុប្បន្ន។ អំឡុងពេលមានការប៉ះទង្គិចជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កងទ័ពដែលរស់នៅក្នុងតំបន់បាក់នឹមម្នាក់ៗ បានត្រៀមសម្ភារះប្រើប្រាស់ មានសម្លៀកបំពាក់ ម្ហូបក្រៀម និងរបស់របរផ្សេងៗទុករួចជាស្រេច ដើម្បីរងចាំបទបញ្ជាពីថ្នាក់លើទៅបម្រើរការពារទឹកដីនៅតាមបណ្តោយព្រំដែន។ ខាងក្រោមនេះគឺជាការរៀបរាប់របស់ប្រជាជននៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត៖ ឈ្មោះ នុច ម៉ុច ភេទស្រី មានអាយុ ៨៥ ឆ្នាំ និងមានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិបាក់នឹម ឃុំច្រេស...

ចម្ការដំឡូងជាជំរំខ្ញុំ

ខ្ញុំមានឈ្មោះចក់ ជឿង[1] ភេទប្រុស មានអាយុ ៤១ ឆ្នាំ។ ខ្ញុំមានឪពុកឈ្មោះចាន់ ចក់ ម្ដាយឈ្មោះពុត ណាំម ហើយខ្ញុំមានបងប្អូន ៧នាក់(ស្រី២/ប្រុស៥)។ ខ្ញុំមានប្រពន្ធឈ្មោះ លាម សុឃឹម អាយុ ៤៨ឆ្នាំ និងមានកូនចំនួន៤នាក់។ ខ្ញុំមានស្រុកកំណើតនៅស្រុកឆែប ខេត្តព្រះវិហារ បច្ចុប្បន្នខ្ញុំ និងគ្រួសារបានភៀសខ្លួនមកស្នាក់នៅភូមិឬទ្ធិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។...

បើមិនជួយជាសម្ភារស្មារតីទេ កុំបំផ្លាញទឹកចិត្តកងទ័ព និងប្រជាជនខ្មែរ ដែលមានស្មារតីស្នេហាជាតិ

នៅពេលប្រទេសជាតិយើង កំពុងមានសង្រ្គាមឈ្លានពានពីប្រទេសសៀម យើងមិនត្រូវធ្វើអ្វីឬនិយាយអ្វីដែលបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិទេ យើងត្រូវតែរួបរួមគ្នាឡើងក្នុងស្មារតីស្នេហាជាតិ មិនត្រូវបែកបាក់គ្នា ក្រោមរូបភាពញុះញង់ណាមួយឡើយ។ នៅពេលថ្មីៗនេះ លោក សម រង្ស៊ី អ្នកនយោបាយប្រឆាំងបានប្រើពាក្យសម្តីដែលមិនបានផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសជាតិខ្លួនឯងទាល់តែសោះ ថែមទាំងបាននិយាយប៉ះពាល់ទឹកចិត្តកងទ័ពកម្ពុជា និងប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបានលើកទឹកចិត្តកងទ័ពចោរសៀមដែលឈ្លានពានដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា​ទៅវិញ។ សង្រ្គាមរវាងប្រទេសកម្ពុជា និងប្រទេសសៀម ចាប់ផ្តើមពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ជាសង្រ្គាមឈ្លានពាន។ ទី១)ប្រទេសថៃចាប់ផ្តើមបង្កជម្លោះមកលើប្រទេសកម្ពុជាមុន ទី២)កងទ័ពសៀម បាញ់កងទ័ពកម្ពុជាស្លាប់ម្នាក់...

ទូច ឡៃ៖ ប្រធានក្រុមកងកុមារក្នុងភូមិកង្កែប

ភូមិកង្កែប ជាភូមិមួយស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងភូមិភាគបស្ចឹម ដែលដឹកនាំដោយ ជូ ជេត។ ក្នុងឆ្នាំ១៩៧៥ ឡៃ ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានក្រុមគ្រប់គ្រងកុមារចំនួន៥០នាក់។ ឈ្មោះ ទូច ឡៃ[1] ភេទស្រី អាយុ៦៧ឆ្នាំ។ សព្វថ្ងៃ ឡៃ ប្រកបមុខរបរដាំដំណាំទុរ៉េន។ ឡៃ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន...

ជាប់គុកខ្មែរក្រហមក្រោយបញ្ជូនពីប្រទេសសៀម

ថង ឡៃ ត្រូវបានប្រទេសសៀមបញ្ជូនមកឲ្យប្រទេសខ្មែរវិញនៅអំឡុងឆ្នាំ១៩៧៦ ហើយខ្មែរក្រហមបាននាំគាត់ទៅឃុំនៅគុកទួលស្លែង។ ខាងក្រោមនេះជាការរៀបរាប់របស់ យិន ឡែ[1] អាយុ៧៥ឆ្នាំ ត្រូវជាម្តាយ រស់នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានថ្លែងថាគ្មានសំណងអ្វីមានតម្លៃស្មើនឹងការបាត់បង់ជីវិតកូននោះទេ។ ឡៃ អាយុ ២០ឆ្នាំ (ឆ្នាំ១៩៧៦)[2] មានឪពុកឈ្មោះ ថង (ស្លាប់សម័យខ្មែរក្រហម) និងមានបង​ប្អូនចំនួនប្រាំពីរនាក់៖ ទី១ ថង សុខន,...

ជុំ ហ៊ាន ៖ សមាជិកបើកបរនាវាចម្បាំង០២

ជុំ ហ៊ាន ភេទប្រុស អាយុ៦៨ សព្វថ្ងៃប្រកបមុខរបបធ្វើចម្ការ។ ហ៊ាន មានស្រុកកំណើតនៅភូមិឃ្លាំងមឿង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិអូរសួស្ដី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហ៊ាន មានប្រពន្ធឈ្មោះ ហ៊ុល សាមឿន អាយុ៦៨ឆ្នាំ​ ស​ព្វថ្ងៃប្រកបមុខរបបធ្វើចម្ការ។ ហ៊ាន មានកូនប្រុសចំនួន៤នាក់​ ។ កូនរបស់ ​ហ៊ាន...

គណៈប្រតិភូនេប៉ាល់ ទស្សនកិច្ចព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

គណៈប្រតិភូនៃប្រទេសនេប៉ាល់ចំនួន១៦នាក់ អញ្ជើញមកទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ និងទីស្នាក់ការកណ្ដាលមជ្ឈមណ្ឌលឯកសារកម្ពុជា នៅម៉ោង៩ និង៣០នាទី ព្រឹក ក្នុងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ គោលបំណងនៃដំណើរទស្សនកិច្ចខាងលើ គឺដើម្បីធ្វើការស្វែងយល់បន្ថែមអំពីរឿងរ៉ាវក្នុងប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហម វិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាជម្លោះពីអតីតកាល និងរៀនសូត្រពីបទពិសោធន៍ប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់ជម្លោះ និងដោះស្រាយបញ្ហាជម្លោះដ៏ស្មុគស្មាញទៅជាការស្វែងរកយុត្តិធម៌តាមរយៈតុលាការ ការផ្សះផ្សាផ្លូវចិត្តរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម និងជាចុងក្រោយគឺតួនាទីរបស់ជម្ឈមណ្ឌលឯកសារកម្ពុជាក្នុងកិច្ចការការងារ ការថែរក្សាការចងចាំអំពីរឿងរ៉ាវក្នុងប្រវត្តិ​សាស្រ្តខ្មែរក្រហម ដើម្បីកុំឱ្យមានអំពីប្រល័យពូជសាសន៍កើតឡើងសារជាថ្មី។ ជាកិច្ចស្វាគមន៍នៃដំណើរទស្សនកិច្ចគឺអ្នកស្រី សូ ហ្វារីណា នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកអំពីព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានតួនាទីសំខាន់ក្នុងការថែរក្សាឯកសារប្រវត្តិសាស្រ្ត...

អតីតអ្នកធ្វើការនៅកងពល១៦៤

មុត ម៉ៅ ភេទស្រី មានអាយុ ៤៥ឆ្នាំ (គិតក្នុងឆ្នាំ២០០៧) រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ នៅរបបខ្មែរក្រហម ម៉ៅ មានតួនាទីជាអ្នកទទួលភ្ញៀវនៅកងពល១៦៤ នេះបើតាមផ្តល់បទសម្ភាសដល់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា។ ម៉ៅ មានស្រុកកំណើតនៅភូមិប្រគៀប ឃុំត្រពាំងធំ[ខាងត្បូង] ស្រុកត្រាំកក់ ខេត្តតាកែវ។[1] នៅឆ្នាំ១៩៧៣ ម៉ៅ បានចូលរូមចលនាបដិវត្តខ្មែរក្រហម។ ម៉ៅ និយាយថា យាយខុម...

ពិន សុជាតិ អ្នកជីកលេណដ្ឋានឱ្យកងទ័ពជួរមុខកម្ពុជា ក្នុងជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា និងថៃ

ខ្ញុំឈ្មោះ ពិន សុជាតិ[1] អាយុ២៣ឆ្នាំ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិស្រែឈើនៀង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ​ ពឿន​ ម្ដាយឈ្មោះ​ ជ្រឿន។ ខ្ញុំមានបងប្អូនបង្កើត៤នាក់ ប្រុសទាំងអស់។ សព្វថ្ងៃខ្ញុំមានមុខរបរជាអ្នកបើកឡានដឹកដីឱ្យក្រុមហ៊ុនមួយ។ ខ្ញុំបានចូលធ្វើការងារនេះ តាំងពីឆ្នាំ២០២០មកម្លេះ។ នៅ​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ខ្ញុំនិងក្រុមការងារម្នាក់ទៀត បាន​ធ្វើដំណើរ​ចេញទៅធ្វើការនៅខេត្ត​ឧត្ដរមានជ័យ។ ខ្ញុំបានទៅស្នាក់នៅឯសាលារៀនមួយកន្លែង។ ខ្ញុំមិនចាំ (ភូមិ...

សៀង ណាគ្រួន៖ ទូរស័ព្ទខូចអំឡុងពេលទ័ពថៃផ្លោងគ្រាប់ចូលលេណដ្ឋានទិសប្រាសាទតាក្របី

សៀង ណាគ្រួន ទាក់ទងទៅប្តីមិនបានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៨ខែកក្កដា អំឡុងពេលកម្ពុជា-ថៃ ផ្ទុះអាវុធនៅតាមព្រំដែន។ នៅព្រឹកថ្ងៃទី២៩ ទើបណាគ្រួន ទាក់ទងជាមួយប្តី ហើយបានរៀបរាប់ថា ទូរស័ព្ទប្តីត្រូវបានខូច ពេលថៃប្រើគ្រាប់ផ្លោងជាច្រើនចូលមកលេណ​ដ្ឋាន​​កំពុងឈរជើងនៅទិសប្រាសាទតាក្របី។ ប្តីខ្ញុំរត់គេចពីគ្រាប់ផ្លោងចូលលាក់ខ្លួនក្នុងលេណ​ដ្ឋាន​បណ្តាលឲ្យទូរស័ព្ទជ្រុះពីហោប៉ាវ ធ្លាក់ចូលទឹកបណ្តាលឲ្យខូច។ ឈ្មោះ សៀង ណាគ្រួន[1] ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិក្តុលក្រោម ឃុំទន្លូង ស្រុកមេមត់...

លាត ចន្ថា ឃើញកុមារជម្លៀសពេលនេះ ខ្ញុំនឹកចាំពីជីវិតរបស់ខ្ញុំកាលពីសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ លាត ចន្ថា[1] អាយុ ៥៣ ឆ្នាំ កើតនៅភូមិរកាគយ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម​។ សព្វថ្ងៃខ្ញុំរស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំជា ក្រុមប្រឹក្សាឃុំគគរ។ ឪពុកខ្ញុំឈ្មោះ លាត គង់ ម្ដាយឈ្មោះ សៅ រុន ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន ៦...

ឌឹម គឹមសាន រៀបរាប់ពីជីវិតនៃការឆ្លងកាត់សង្គម និងការយល់ឃើញពីបញ្ហាព្រំដែនកម្ពុជា និងថៃ

ឌឹម គឹមសាន មេភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន។ នៅពីក្មេង ខ្ញុំទៅរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម ចូលរៀននៅសាលាបឋមសិក្សាដីដុះ។ បន្ទាប់មកខ្ញុំបានប្ដូរទៅរៀននៅសាលាបឋមសិក្សាទួលថ្ម រហូតដល់ថ្នាក់ទី៩ចាស់។ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំឃើញបាតុកម្មបានផ្ទុះឡើង និងមានក្បួនបាតុករដង្ហែរចូលមកដល់ទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ខ្ញុំបន្តរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម ប៉ុន្តែបានឈប់រៀន ព្រោះនៅពេលនោះ មានការប្រយុទ្ធគ្នារវាងទាហាន លន់...

ទុយ រ៉ា បារម្ភពីប្តីនៅក្នុងសមរភូមិជួរមុខតំបន់មុំបី និងការយល់ឃើញចំពោះជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ

ខ្ញុំឈ្មោះ ទុយ រ៉ា[1] ភេទស្រី អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ប្តីរបស់ខ្ញុំឈ្មោះ ឃាន សុភ័ក្រ្ត អាយុ៤១ឆ្នាំ ជាទាហាន ពលបាលឯក នៅកងវរសេនាតូចលេខ៣៩៣ ឈរជើង និងប្រយុទ្ធនៅតំបន់មុំបី ខេត្តព្រះវិហារ។ នៅឆ្នាំ២០០៨ អំឡុងពេលប្រទេសកម្ពុជា មានសង្គ្រាមជាមួយប្រទេសថៃ ក្នុងជម្លោះដណ្តើមប្រាសាទព្រះវិហារ រដ្ឋាភិបាលបានបញ្ជូនប្តីខ្ញុំឱ្យទៅឈរជើងនៅខេត្តព្រះវិហារ។ ចំណែកឯខ្ញុំវិញ...

ទុយ លីម ៖ ពេលភៀសខ្លួនតាម្នាក់ស្លាប់ដោយសារត្រូវគ្រាប់ផ្លោងរបស់ទាហានថៃ

«ពេលភៀសខ្លួនតាម្នាក់ស្លាប់ដោយសារត្រូវគ្រាប់ទាហានថៃផ្លោង នៅពេលធ្វើដំណើរជិតមកដល់វត្តកំពង់ស្រឡៅ ព្រំប្រទល់ប្រទេសឡាវ។ ទាហានថៃ បានផ្លោងគ្រាប់បែកចំគោយន្តលើកន្លែងអ្នកបើកបណ្ដាលឱ្យតាម្នាក់អាយុប្រហែលជាង៥០ឆ្នាំស្លាប់ និងបុរសម្នាក់ទៀតត្រូវរបួសដៃ និងឆេះហ្គារ៉ាស់សាំង ថ្នល់កែងក្បែរផ្លូវចូល វត្តកំពង់ស្រឡៅ។ គ្រួសារគ្រោះថ្នាក់នោះមកពីត្រពាំងប្រៃយ៍ ជិតច្រកមុំ៣។  ខ្ញុំភ័យនិងមានជំងឺខ្សោយមិនបានមើលច្បាស់មានមនុស្សជិះនៅលើគោយន្តប៉ុន្មាននាក់ទេ។» នេះគឺជាការលើកឡើងរបស់ជនភៀសសឹកមកពីភូមិ៣៩៣ ដែលភូមិនេះមានសុទ្ធតែប្រពន្ធទាហានរស់នៅ៖ ខ្ញុំឈ្មោះ ទុយ លីម[1] ​ អាយុ៤៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្វាយសុខោ សង្កាត់ស្វាយសុខោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំមានទីលំនៅបច្ចុប្បន្ននៅភូមិសែនរុងរឿង២ឬហៅថាភូមិ៣៩៣ ឃុំមរកត...

លេន ថុន៖ បម្រើក្នុងកងសិល្បៈ និងកងទ័ពខ្មែរក្រហម

លេន ថុន[1]  ​ភេទ​​ស្រី ​​អាយុ​​៦៨​​ឆ្នាំ​ ​មាន​​ទី​​កន្លែង​​កំណើត​នៅ​ភូមិ​ចំបក់​ ឃុំ​ចំបក់​ ស្រុក​ព្រែក​ប្រសប់​ ខេត្ត​កំពង់​ធំ។ ​បច្ចុប្បន្ន​ ថុន​ រស់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ។​ ថុន​ បាន​និ​យាយ​ថា​៖ ​«ខ្ញុំមាន​បងប្អូន​ចំនួន​៩នាក់។ ​​នៅ​អាយុ​១៣ ខ្មែរក្រហមបាន​បង្ខំ​​​​ខ្ញុំឲ្យ​ចូល​បម្រើ​ក្នុង​​កង​​សិល្បៈ​​។ ចំណែក​ឯបងប្អូន​របស់ខ្ញុំផ្សេង​ទៀត​ត្រូ​វ​បាន​​ខ្មែរ​​​ក្រហម​​បំបែក​​ចេញ​​ពី​​ក្រុម​​គ្រួសារ។​ គ្មានម្ដាយ​ឯ​ណាចង់​ឲ្យ​កូន​ឃ្លាត​ឆ្ងាយ​នោះទេ ប៉ុន្ដែ​ស្ថាន​ភាព​ពេល​នោះ​មិន​មាន​ជម្រើស។​​ ខ្មែរក្រហម​មើល​ឃើញ​ថា ក្រុម​គ្រួសារ​របស់​ខ្ញុំ​សុទ្ធតែ​គ្នា​មិនទាន់​លះបង់​សម្រាប់​បដិវត្ដន៍​ដោយសារ​បងប្អូន​របស់ខ្ញុំ​នៅ​ជួបជុំ​គ្នា​ឯផ្ទះ។ ​​នៅ​ក្នុង​​កង​សិល្បៈ​យើង​ត្រូវ​​​ហ្វឹក​​ហាត់​​ផង និង​​ជីក​​ប្រឡាយ​​ផង។ ​ការដ្ឋាន​លើក​ទំនប់​របស់​យើង​នៅ​ម្ដុំបាតខ្ទះ​អូរទឹក​ថ្លា។...

ចាប ឈឿន៖ខ្ញុំចូលបម្រើក្នុងជួរកងទ័ពខ្មែរក្រហម

ចាប ឈឿន[1] អាយុ​៦៩ឆ្នាំ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​ស្វាយ​ទៀប ឃុំតាប្រុក ស្រុក​ចំការ​លើ​ ខេត្ត​កំពង់​ចាម​។ ឈឿន​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​ ឈឿន​ បាន​និយាយថា៖​ «​ខ្ញុំ​​បាន​​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ ​នៅ​ក្នុង​ស្រុក​កំណើត​។​ គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​​។ ខ្ញុំ​មាន​បង​ប្អូនបង្កើត​​ចំនួន​១០​នាក់​។ ខ្ញុំមិន​បាន​រៀន​សូត្រ​ច្រើន​​ទេ​ ហើយ​​ក៏បាន​ឈប់​រៀន ​ដោយ​សារ​តែ​​ប្រទេស​មាន​​សង្គ្រាម​​។ នៅ​​ឆ្នាំ​១៩៧២ ខ្ញុំ​​បាន​សម្រេច​ចិត្ត​ចូល​ធ្វើ​ជា​កង​ទ័ព​រំដោះ​ ចាប់​តាំង​ពី​ពេល​នោះ​មក​។ បន្ទាប់​ពី​ខ្ញុំ​បាន​ចូលបម្រើ​ក្នុង​ជួរ​កង​ទ័ព​ខ្មែរក្រហម ឪពុក​របស់​ខ្ញុំ​​​បាន​ផ្ដាំ​ថា​ដាច់​ខាត់​មិន​ឲ្យ​​ប៉ះ​ពាល់​របស់​របរ​ប្រជាជន​នៅ​តាម​ភូមិស្ថាន​ផ្សេងៗ​ឡើយ​​...

បាវ ណាង៖ ខ្ញុំស្វែងរកបងប្រុសនៅក្នុងតំបន់តស៊ូរបស់ខ្មែរក្រហម នៅអន្លង់វែង

បាវ​ ណាង[1]​ ភេទ​ស្រី​ អាយុ៦៣ឆ្នាំ​​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ខ្លា​ ស្រុក​កោះ​អណ្ដែត​ ខេត្ត​​តាកែវ​។​ ណាង​ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​ទួល​សាលា​ ឃុំ​ត្រពាំង​ប្រិយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​ ណាង​ បាន​និយាយ​រៀប​រាប់​ប្រវត្តិ​តស៊ូ​របស់​ខ្លួន​នៅ​ក្នុង​របបខ្មែរ​ក្រហម​ដូច​តទៅ​៖​ «​កាល​ពី​សម័យ​សង្គម​រាស្រ្ត​និយម ​ខ្ញុំ​នៅ​វ័យ​កុមារ​ភាព​នៅ​ឡើយ​ទេ​។​ ខ្ញុំ​ចាំ​បាន​ថា​គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ និង​ចិញ្ចឹម​គោ​ មាន់​ ទា​ និងឆ្កែ​។​ ការ​រស់​នៅ​ក្នុង​ជំនាន់​នោះ​នៅ​មិន​ទាន់​មាន​ភាព​ជឿន​លឿន​នៅ​ឡើយ​ទេ​។​ ជីវភាព​រស់​នៅ​របស់​ប្រជាជន​មាន​សភាព​ក្រី​ក្រ​។​ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៧នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​៥​​នៅ​ក្នុង​គ្រួសារ​។​...

ការរៀបរាប់ជនភៀសសឹកមកពីខេត្តឧត្ដរមានជ័យក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ

ខ្ញុំឈ្មោះ តាយ ជួន  អាយុ ៤៨ ឆ្នាំ(កើតនៅឆ្នាំ ១៩៧៧) កើតភូមិឃ្លៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។[1] ខ្ញុំរៀបការប្ដីឈ្មោះ ហាក់ ប៊ុនណា និងមានកូនប្រុសស្រីចំនួន៣នាក់។  ឪពុកខ្ញុំឈ្មោះ ប៉ូល សារឿន និងម្ដាយឈ្មោះ តាយ យិត  ហើយមានបងប្អូនប្រុសស្រីចំនួន២នាក់ ខ្ញុំជាកូនទី២ ក្នុងគ្រួសារ។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៦...

សាន វង់៖ មានអារម្មណ៍សោកស្ដាយប្រពៃណីជនជាតិដើមភាគតិចស្ទៀងដែលស្ទើរតែបាត់បង់ នៅក្នុងភូមិតាម៉ៅ

ក្នុងសម័យខ្មែរក្រហមភាសាស្ទៀង និងប្រពៃណីទំនៀមទំលាប់ត្រូវបានអង្គការលុបបំបាត់។ ខាងក្រោម​នេះជាសាច់រឿងរបស់ សាន វង់៖ ខ្ញុំបាទឈ្មោះ សាន វង់[1] អាយុ៦៥ឆ្នាំ ជាជនជាតិដើមភាគតិចស្ទៀង មានទីកន្លែងកំណើតនៅភូមិតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម​។ ឪពុកខ្ញុំឈ្មោះ តូច សាន់ ជានជាតិដើមភាគតិចព្នង កើតនៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩១២...

Solverwp- WordPress Theme and Plugin