សៀង ណាគ្រួន៖ ទូរស័ព្ទខូចអំឡុងពេលទ័ពថៃផ្លោងគ្រាប់ចូលលេណដ្ឋានទិសប្រាសាទតាក្របី
សៀង ណាគ្រួន ទាក់ទងទៅប្តីមិនបានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៨ខែកក្កដា អំឡុងពេលកម្ពុជា-ថៃ ផ្ទុះអាវុធនៅតាមព្រំដែន។ នៅព្រឹកថ្ងៃទី២៩ ទើបណាគ្រួន ទាក់ទងជាមួយប្តី ហើយបានរៀបរាប់ថា ទូរស័ព្ទប្តីត្រូវបានខូច ពេលថៃប្រើគ្រាប់ផ្លោងជាច្រើនចូលមកលេណដ្ឋានកំពុងឈរជើងនៅទិសប្រាសាទតាក្របី។ ប្តីខ្ញុំរត់គេចពីគ្រាប់ផ្លោងចូលលាក់ខ្លួនក្នុងលេណដ្ឋានបណ្តាលឲ្យទូរស័ព្ទជ្រុះពីហោប៉ាវ ធ្លាក់ចូលទឹកបណ្តាលឲ្យខូច។ ឈ្មោះ សៀង ណាគ្រួន[1] ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិក្តុលក្រោម ឃុំទន្លូង ស្រុកមេមត់...
លាត ចន្ថា ឃើញកុមារជម្លៀសពេលនេះ ខ្ញុំនឹកចាំពីជីវិតរបស់ខ្ញុំកាលពីសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ លាត ចន្ថា[1] អាយុ ៥៣ ឆ្នាំ កើតនៅភូមិរកាគយ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំជា ក្រុមប្រឹក្សាឃុំគគរ។ ឪពុកខ្ញុំឈ្មោះ លាត គង់ ម្ដាយឈ្មោះ សៅ រុន ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន ៦...
ឌឹម គឹមសាន រៀបរាប់ពីជីវិតនៃការឆ្លងកាត់សង្គម និងការយល់ឃើញពីបញ្ហាព្រំដែនកម្ពុជា និងថៃ
ឌឹម គឹមសាន មេភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន។ នៅពីក្មេង ខ្ញុំទៅរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម ចូលរៀននៅសាលាបឋមសិក្សាដីដុះ។ បន្ទាប់មកខ្ញុំបានប្ដូរទៅរៀននៅសាលាបឋមសិក្សាទួលថ្ម រហូតដល់ថ្នាក់ទី៩ចាស់។ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំឃើញបាតុកម្មបានផ្ទុះឡើង និងមានក្បួនបាតុករដង្ហែរចូលមកដល់ទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ខ្ញុំបន្តរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម ប៉ុន្តែបានឈប់រៀន ព្រោះនៅពេលនោះ មានការប្រយុទ្ធគ្នារវាងទាហាន លន់...
ទុយ រ៉ា បារម្ភពីប្តីនៅក្នុងសមរភូមិជួរមុខតំបន់មុំបី និងការយល់ឃើញចំពោះជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ
ខ្ញុំឈ្មោះ ទុយ រ៉ា[1] ភេទស្រី អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ប្តីរបស់ខ្ញុំឈ្មោះ ឃាន សុភ័ក្រ្ត អាយុ៤១ឆ្នាំ ជាទាហាន ពលបាលឯក នៅកងវរសេនាតូចលេខ៣៩៣ ឈរជើង និងប្រយុទ្ធនៅតំបន់មុំបី ខេត្តព្រះវិហារ។ នៅឆ្នាំ២០០៨ អំឡុងពេលប្រទេសកម្ពុជា មានសង្គ្រាមជាមួយប្រទេសថៃ ក្នុងជម្លោះដណ្តើមប្រាសាទព្រះវិហារ រដ្ឋាភិបាលបានបញ្ជូនប្តីខ្ញុំឱ្យទៅឈរជើងនៅខេត្តព្រះវិហារ។ ចំណែកឯខ្ញុំវិញ...
ទុយ លីម ៖ ពេលភៀសខ្លួនតាម្នាក់ស្លាប់ដោយសារត្រូវគ្រាប់ផ្លោងរបស់ទាហានថៃ
«ពេលភៀសខ្លួនតាម្នាក់ស្លាប់ដោយសារត្រូវគ្រាប់ទាហានថៃផ្លោង នៅពេលធ្វើដំណើរជិតមកដល់វត្តកំពង់ស្រឡៅ ព្រំប្រទល់ប្រទេសឡាវ។ ទាហានថៃ បានផ្លោងគ្រាប់បែកចំគោយន្តលើកន្លែងអ្នកបើកបណ្ដាលឱ្យតាម្នាក់អាយុប្រហែលជាង៥០ឆ្នាំស្លាប់ និងបុរសម្នាក់ទៀតត្រូវរបួសដៃ និងឆេះហ្គារ៉ាស់សាំង ថ្នល់កែងក្បែរផ្លូវចូល វត្តកំពង់ស្រឡៅ។ គ្រួសារគ្រោះថ្នាក់នោះមកពីត្រពាំងប្រៃយ៍ ជិតច្រកមុំ៣។ ខ្ញុំភ័យនិងមានជំងឺខ្សោយមិនបានមើលច្បាស់មានមនុស្សជិះនៅលើគោយន្តប៉ុន្មាននាក់ទេ។» នេះគឺជាការលើកឡើងរបស់ជនភៀសសឹកមកពីភូមិ៣៩៣ ដែលភូមិនេះមានសុទ្ធតែប្រពន្ធទាហានរស់នៅ៖ ខ្ញុំឈ្មោះ ទុយ លីម[1] អាយុ៤៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្វាយសុខោ សង្កាត់ស្វាយសុខោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំមានទីលំនៅបច្ចុប្បន្ននៅភូមិសែនរុងរឿង២ឬហៅថាភូមិ៣៩៣ ឃុំមរកត...
លេន ថុន៖ បម្រើក្នុងកងសិល្បៈ និងកងទ័ពខ្មែរក្រហម
លេន ថុន[1] ភេទស្រី អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្តកំពង់ធំ។ បច្ចុប្បន្ន ថុន រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ថុន បាននិយាយថា៖ «ខ្ញុំមានបងប្អូនចំនួន៩នាក់។ នៅអាយុ១៣ ខ្មែរក្រហមបានបង្ខំខ្ញុំឲ្យចូលបម្រើក្នុងកងសិល្បៈ។ ចំណែកឯបងប្អូនរបស់ខ្ញុំផ្សេងទៀតត្រូវបានខ្មែរក្រហមបំបែកចេញពីក្រុមគ្រួសារ។ គ្មានម្ដាយឯណាចង់ឲ្យកូនឃ្លាតឆ្ងាយនោះទេ ប៉ុន្ដែស្ថានភាពពេលនោះមិនមានជម្រើស។ ខ្មែរក្រហមមើលឃើញថា ក្រុមគ្រួសាររបស់ខ្ញុំសុទ្ធតែគ្នាមិនទាន់លះបង់សម្រាប់បដិវត្ដន៍ដោយសារបងប្អូនរបស់ខ្ញុំនៅជួបជុំគ្នាឯផ្ទះ។ នៅក្នុងកងសិល្បៈយើងត្រូវហ្វឹកហាត់ផង និងជីកប្រឡាយផង។ ការដ្ឋានលើកទំនប់របស់យើងនៅម្ដុំបាតខ្ទះអូរទឹកថ្លា។...
ចាប ឈឿន៖ខ្ញុំចូលបម្រើក្នុងជួរកងទ័ពខ្មែរក្រហម
ចាប ឈឿន[1] អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្វាយទៀប ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ ឈឿន បច្ចុប្បន្នរស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ឈឿន បាននិយាយថា៖ «ខ្ញុំបានរស់នៅជាមួយឪពុកម្ដាយ នៅក្នុងស្រុកកំណើត។ គ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ខ្ញុំមានបងប្អូនបង្កើតចំនួន១០នាក់។ ខ្ញុំមិនបានរៀនសូត្រច្រើនទេ ហើយក៏បានឈប់រៀន ដោយសារតែប្រទេសមានសង្គ្រាម។ នៅឆ្នាំ១៩៧២ ខ្ញុំបានសម្រេចចិត្តចូលធ្វើជាកងទ័ពរំដោះ ចាប់តាំងពីពេលនោះមក។ បន្ទាប់ពីខ្ញុំបានចូលបម្រើក្នុងជួរកងទ័ពខ្មែរក្រហម ឪពុករបស់ខ្ញុំបានផ្ដាំថាដាច់ខាត់មិនឲ្យប៉ះពាល់របស់របរប្រជាជននៅតាមភូមិស្ថានផ្សេងៗឡើយ...
បាវ ណាង៖ ខ្ញុំស្វែងរកបងប្រុសនៅក្នុងតំបន់តស៊ូរបស់ខ្មែរក្រហម នៅអន្លង់វែង
បាវ ណាង[1] ភេទស្រី អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ ណាង សព្វថ្ងៃរស់នៅក្នុងភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ណាង បាននិយាយរៀបរាប់ប្រវត្តិតស៊ូរបស់ខ្លួននៅក្នុងរបបខ្មែរក្រហមដូចតទៅ៖ «កាលពីសម័យសង្គមរាស្រ្តនិយម ខ្ញុំនៅវ័យកុមារភាពនៅឡើយទេ។ ខ្ញុំចាំបានថាគ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងចិញ្ចឹមគោ មាន់ ទា និងឆ្កែ។ ការរស់នៅក្នុងជំនាន់នោះនៅមិនទាន់មានភាពជឿនលឿននៅឡើយទេ។ ជីវភាពរស់នៅរបស់ប្រជាជនមានសភាពក្រីក្រ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ហើយខ្ញុំជាកូនទី៥នៅក្នុងគ្រួសារ។...
ការរៀបរាប់ជនភៀសសឹកមកពីខេត្តឧត្ដរមានជ័យក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ
ខ្ញុំឈ្មោះ តាយ ជួន អាយុ ៤៨ ឆ្នាំ(កើតនៅឆ្នាំ ១៩៧៧) កើតភូមិឃ្លៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។[1] ខ្ញុំរៀបការប្ដីឈ្មោះ ហាក់ ប៊ុនណា និងមានកូនប្រុសស្រីចំនួន៣នាក់។ ឪពុកខ្ញុំឈ្មោះ ប៉ូល សារឿន និងម្ដាយឈ្មោះ តាយ យិត ហើយមានបងប្អូនប្រុសស្រីចំនួន២នាក់ ខ្ញុំជាកូនទី២ ក្នុងគ្រួសារ។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៦...
សាន វង់៖ មានអារម្មណ៍សោកស្ដាយប្រពៃណីជនជាតិដើមភាគតិចស្ទៀងដែលស្ទើរតែបាត់បង់ នៅក្នុងភូមិតាម៉ៅ
ក្នុងសម័យខ្មែរក្រហមភាសាស្ទៀង និងប្រពៃណីទំនៀមទំលាប់ត្រូវបានអង្គការលុបបំបាត់។ ខាងក្រោមនេះជាសាច់រឿងរបស់ សាន វង់៖ ខ្ញុំបាទឈ្មោះ សាន វង់[1] អាយុ៦៥ឆ្នាំ ជាជនជាតិដើមភាគតិចស្ទៀង មានទីកន្លែងកំណើតនៅភូមិតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ តូច សាន់ ជានជាតិដើមភាគតិចព្នង កើតនៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩១២...

