Tag: អត្ថបទប្រចាំសប្តាហ៍ទី៤៤

អៀត ណែម៖ ជនភៀសសឹកនៅអន្លង់វែង

អៀត​ ណែម​ ភេទ​ប្រុស​ អាយុ​៥៥ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​តា​អូរខាង​ត្បូង​ ឃុំ​តាអូរ​​ ស្រុក​គិរី​វង់​ ខេត្ត​តាកែវ​។​​ បច្ចុប្បន្ន​ ណែម​ រស់​នៅ​ក្នុង​ភូមិ​ស្រឡៅ​ស្រោង​ ឃុំ​លំទង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​ ណែម​ បាន​និយាយ​រៀប​រាប់​ពី​ព្រឹត្តិ​ការណ៍​ដែល​បាន​កើត​ឡើង​នៅ​កំឡុង​ពេល​ផ្ទុះ​សង្គ្រាម​រយៈ​ពេល​៥ថ្ងៃ​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា​ និងថៃ​ដូច​តទៅ​ «​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ ប្រជាជន​នៅ​ក្នុង​ភូមិ​ស្រឡៅ​ស្រោង ​បាន​នាំ​គ្នា​ជម្លៀស​ខ្លួន​ចេញ​ពី​ភូមិ​ស្ថាន​ទៅ​រក​ទី​ទួល​សុវត្ថិ​ភាព​គេច​ពី​ការ​ផ្ទុះ​សង្គ្រាម​។​ មូល​ហេតុ​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​ជម្លៀស​ចេញ​គឺ​ដោយ​សារ​កង​ទ័ព​ថៃ​បាន​បាញ់​ប្រហារ​កង​ទ័ព​ខ្មែរ​នៅ​ខាង​ប្រាសាទ​តាមាន់​តូច​ ទើប​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​ឡើង​។​...

អតីតពេទ្យទាហានរបប លន់ នល់

ហុក ឈួត ត្រូវបានឃុំខ្លួននៅគុកទួលស្លែងក្រោយបញ្ជូនត្រលប់មកពីប្រទេសថៃនៅ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានសម្ភាសជាមួយឈ្មោះ​ សាន់ លីមហ៊ូវ ត្រូវជាបងថ្លៃ រស់នៅភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លីមហ៊ូវ បាននិយាយថា ឈួត បានរត់ទៅប្រទេសថៃ ព្រោះខ្លាចខ្មែរក្រហមសម្លាប់ដោយសារខ្លួនធ្លាប់ធ្វើជាពេទ្យទាហានក្នុងរបប លន់ នល់ ខាងក្រោមនេះគឺជាការៀបរាប់របស់ លីមហ៊ូវ ពីប្រវត្តិរបស់ ឈួត[1]៖ ឈួត...

សារី ធី រំឭកពីការចងចាំក្នុងជីវិតដែលឆ្លងកាត់សង្គ្រាម

ខ្ញុំឈ្មោះ សារី ធី[1] អាយុ ៥៧ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកខ្ញុំឈ្មោះ សារី និងម្ដាយឈ្មោះ សែម នួន មានបងប្អូនប្រុស ស្រី ចំនួន៣នាក់ ខ្ញុំជាកូនទី១។ នៅឆ្នាំ១៩៧០ មិនមានការទម្លាក់គ្រាប់បែកទេ ខ្ញុំធ្វើដំណើរដោយ ថ្មើរជើងទៅរស់នៅ ភូមិអូរននោងដែលស្ថិតនៅខាងកើតស្រុកសៀងប៉ាង រយៈពេល...

ប្រវត្តិរូបអតីតអ្នកបកប្រែសារ

ប្រវត្តិរូបអតីតអ្នកបកប្រែសារ នៅវរសេនាធំ៦២ កងពល១៦៤ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យម្នាក់ ឈ្មោះ ហ៊ីង អ៊ុច។[1]  អ៊ុច ភេទប្រុស មានអាយុ ៥០ឆ្នាំ (គិតក្នុងឆ្នាំ២០០៧) រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិទឹកចេញ ឃុំត្រពាំងរាំង ស្រុកឈូក ខេត្តកំពត។ អ៊ុច មានឪពុកឈ្មោះ ប៊ុន, ម្ដាយឈ្មោះ ញិល...

ផ្សែងពុលធ្វើឲ្យឪពុកខ្ញុំវិលមុខ

នៅពេលកងទ័ពថៃបានបាញ់ផ្សែងពុលនៅតាមបណ្ដោយព្រំដែនជម្លោះកម្ពុជា និងថៃ។ ផាន់ សំណាង ដែលជាឪពុករបស់សំណាង សុខហ៊ាង បាននិយាយថា ខ្យល់ដកដង្ហើមពោរពេញទៅដោយសារធាតុពុល។ ខាងក្រោមនេះជាការរៀបរាប់របស់ សំណាង សុខហ៊ាង៖ សំណាង សុខហ៊ាង[1] ភេទស្រី អាយុ៣៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំ ឈ្មោះ...

រៀនឆ្លើយសំណួរដើម្បីរស់

រឿងរ៉ាវជីវិតរបស់លោក ឆន ចយ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីជីវិតរបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត និងបានបន្តរស់នៅដោយស្មារតីរឹងមាំ និងពោរពេញដោយក្តីស្នេហាជាតិ។ ពីកុមារភាពដែលត្រូវបានបំបែកចេញពីគ្រួសារក្នុងរបបខ្មែរក្រហម រហូតដល់ការក្លាយជាទាហានការពារជាតិ លោកបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ។ ឆន ចយ[1] ជាជនជាតិខ្មែរ បានចាប់កំណើតនៅឆ្នាំ១៩៦៨។ ចយ មានឪពុកឈ្មោះ ខៀវ ឆន រីឯម្ដាយ ចយ មិនបានចាំឈ្មោះរបស់គាត់ឡើយ។ ចយ ជាកូនទី២ ក្នុងចំណោមបងប្អូន ៥នាក់ (ស្រី៣នាក់...

ឈិត យឿក៖ ប្រធានមន្ទីរសេដ្ឋកិច្ចស្រុកព្រះនេត្រព្រះ

នៅឆ្នាំ១៩៧៥ ស្រុកព្រះនេត្រព្រះ ស្ថិតក្នុងខេត្តបាត់ដំបង(បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ) ក្នុងតំបន់៥ ភូមិភាគពាយ័ព្យ ដែលគ្រប់គ្រងដោយ រស់ ញឹម។ យឿក ត្រូវបានតែងតាំងជាប្រធានមន្ទីរសេដ្ឋកិច្ចស្រុក មានតួនាទីគ្រប់គ្រងឃ្លាំងអង្ករ និងចែកអង្ករជូនប្រជាជនក្នុងកងចល័តក្នុងស្រុកព្រះនេត្រព្រះ។ ឈ្មោះ ឈិត យឿក[1] ភេទប្រុស អាយុ៧៨ឆ្នាំ។ យឿក មានស្រុកកំណើតនៅក្នុងភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង(បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ សព្វថ្ងៃរស់នៅក្នុងភូមិសូរិយា ឃុំកូប...

ប្រទេសសៀមមានគោលបំណងឈ្លានពានប្រទេសកម្ពុជា ជាច្រើនសតវត្សរ៍មកហើយ សៀមបានដឹងពីប្រវត្តិសាស្រ្តច្បាស់ តែសៀមធ្វើជាវង្វេង ចង់បានប្រាសាទព្រះវិហារ និងប្រាសាទមួយចំនួននៅតាមបន្ទាត់

សង្រ្គាមរយៈពេលប្រាំថ្ងៃ[1] ធ្វើឲ្យប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសភ្ញាក់ខ្លួនបានយល់ដឹងកាន់តែច្បាស់ពីចរិកពិតរបស់ប្រជាជនសៀម។ ប្រជាជនខ្មែរ រួបរួមសាមគ្គីគ្នាជាធ្លុងមួយ និងចងចាំថា ជាថ្ងៃប្រវត្តិសាស្រ្តថ្មីមួយទៀត រាល់អំពើឈ្លានពានពីប្រទេសសៀម។ រដ្ឋាភិបាលសៀម និងមេបញ្ជាការកងទ័ពសៀម បានបង្ហាញពីចរិកពិតប្រាកដ នៃចេតនាឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។ ហេតុអ្វីបានជាប្រទេសសៀមចង់ឈ្លានពានយកប្រាសាទព្រះវិហារម្តងហើយម្តងទៀត និងតំបន់ប្រាសាទនានាតាមជួរបន្ទាត់ព្រំដែន។ ប្រទេសសៀមត្រូវដឹងថា ប្រាសាទព្រះវិហារកសាងនៅសតវត្សរ៍ទីប៉ុន្មាន? ជនជាតិសៀមកើតមានប្រទេសនៅក្នុងសតវត្សរ៍ណា? កុំថា ជនជាតិសៀមមិនដឹង ប្រវត្តិសាស្រ្ត សៀមធ្វើជាវង្វេង? ហេតុអ្វីបានជាជនជាតិសៀមចង់បានប្រាសាទព្រះវិហារ? ទោះបីជាកម្ពុជាឈ្នះក្តីនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នៅទីក្រុងឡាអេ​(ប្រទេសហូឡង់)។ នៅពេលសម្រេចក្តីឈ្នះមកលើប្រទេសកម្ពុជា ប្រទេសសៀមកើតទុក្ខមិនសុខចិត្ត...

ជនភៀសសឹកមកពីខេត្តឧត្ដរមានជ័យក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ

ខ្ញុំឈ្មោះ ហាក់ ប៊ុណ្ណា  អាយុ ៥៨ ឆ្នាំ(កើតនៅឆ្នាំ ១៩៦៧) នៅភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។[1] ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ប៉ុល ជួន និងមានកូនប្រុសស្រីចំនួន៣នាក់ (ប្រុស២និងស្រី១)។  ឪពុកខ្ញុំឈ្មោះ ហាក់ (ស្លាប់ក្នុងរបបខ្មែរក្រហម) និងម្ដាយឈ្មោះ អ៊ី ហើយមានបងប្អូនប្រុសស្រីចំនួន៥នាក់ ខ្ញុំជាកូនទី៥ក្នុងគ្រួសារ។ ខ្ញុំបួសរៀនសូត្របានត្រឹមថ្នាក់ទី៦ នៅសាលាបឋមសិក្សាកំពង់ថ្ម។...

បន្លាលួស ជំនួសសង្គ្រាមប្រដាប់អាវុធ

សង្គ្រាម រវាងកម្ពុជា និងថៃ កាលពីពេលថ្មីៗ បានបង្កឡើងដោយជម្លោះនៅតាមបណ្តោយព្រំដែន កម្ពុជា និងថៃ។ សង្គ្រាមនេះបានចាប់ផ្តើមពីការហ៊ុមព័ទ្ធដោយបន្លាលួសរបស់ទាហានថៃមកលើប្រាសាទបូរាណ និងដណ្តើមយកទឹកដីដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជា។ ក្នុងរយៈពេលនៃសង្គ្រាមចំនួន៥ថ្ងៃ គឺពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា និងថៃ បានទទួលរងនូវការខូចខាតទាំងសងខាង លើហេដ្ឋារចនាសម្ព័ន្ធ, សាលារៀន, វត្តអារាម និងផ្ទះសម្បែង​មួយចំនួនជាពិសេស បានធ្វើឱ្យបាត់បង់ដល់អាយុជីវិត ទាហាន និង...

ជនភៀសសឹកកម្ពុជាម្នាក់៖ «ខ្ញុំគ្មានចង់បានអំណោយអ្វីក្រៅតែពីអំណោយសន្ដិភាពជូនស្រុកទេសខ្ញុំនោះទេ»

ប្រជាជន​កម្ពុជា​មិន​អា​ចបំភ្លេច​បាន​ទេចំពោះ​សង្គ្រា​មដែល​បានកើតឡើង​​នៅ​តាមបណ្ដោយ​ព្រំដែន​កម្ពុជា និង​ថៃ​ចាប់ពី​ថ្ងៃទី ២៤ ដល់​២៨​ ខែកក្កដា កន្លងមក​នេះ ពីព្រោះថាប្រទេស​ថៃបាន​រំលោភ​បំពាន និង​ធ្វើរឿង​ព្រៃផ្សៃ​មកលើប្រជាជន កងទ័ព ទឹកដី និងមរតក​វប្បធម៌​។​​ សង្គ្រាម​នេះ​ចាត់ទុកជា​រឿង​រ៉ាវប្រវត្ដិ​សាស្រ្ដ​មួយ​ដែល​កូន​ចៅ​ជំនាន់ក្រោយត្រូវ​​ចងចាំ​ជានិច្ច​​។​ ទោះបីប្រជាជន​មានភាពក្រខ្សត់​យ៉ាង​ណាក៏​ដោយ សន្ដិភាព​គឺជា​មូលដ្ឋាន​នៃ​ជីវិតរបស់ប្រជាជន​គ្រប់គ្នា។ នៅពេល​ធ្លាក់ក្នុងភ្លើងសង្គ្រាម​សាជាថ្មី​នៅតាម​ទល់ដែន​ កម្ពុជា និង ថៃ​ ប្រជាជន​​​បានមើលឃើញ​ពីតម្លៃនៃ​សន្ដិភាព​ និងអំពាវ​នាវ​ឲ្យ​មានការ​អន្ដរាគមន៍ពីសហគមន៍ជាតិ និង​អន្ដរជាតិ​​​ឲ្យមានការកសាង​សន្ដិភាព​ឡើងវិញ​។ ជនភៀស​សឹក​កម្ពុជា​ម្នាក់បាននិយាយទាំង​ទឹកភ្នែក​​ថា៖ «​ ខ្ញុំគ្មាន​ចង់បានអំណោយ​អ្វី​ ក្រៅតែពីអំណោយ​សន្ដិភាពជូន​ស្រុក​ទេស​​ខ្ញុំនោះ​ទេ»។...

Solverwp- WordPress Theme and Plugin