ជំរំឃុំឃាំងជនភៀសខ្លួនខ្មែរដែលរត់ឆ្លងដែនចូលប្រទេសថៃ នៅតាព្យា
ជំរំឃុំឃាំងជនភៀសខ្លួនខ្មែរមានទីតាំងស្ថិតនៅក្នុងស្រុកតាព្យា ខេត្តស្រះកែវ ប្រទេសថៃ ដែលជាទូទៅជនភៀសខ្លួនខ្មែរហៅថា ជំរំឃុំឃាំងតាព្យា។ កងទ័ពថៃប្រើប្រាស់ជំរំនេះដើម្បីឃុំខ្លួនជនភៀសខ្លួនខ្មែរ ដែលបានរត់ឆ្លងដែនពីទឹកដីប្រទេសកម្ពុជាចូលទឹកដីថៃអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។ មុននឹងកងទ័ពថៃបញ្ជូនជនភៀសខ្លួនខ្មែរទៅឃុំឃាំងនៅតាព្យា គឺកងទ័ពថៃបានចាប់ឃុំ និងសួរចម្លើយជនភៀសខ្លួនខ្មែរជាច្រើនលើកច្រើនសារ ជាមួយការសំឡុត បំភិតបំភ័យ និងកុហកបោកបញ្ជោតថា បញ្ជូនត្រឡប់មកឱ្យខ្មែរក្រហមវិញ ដើម្បីឱ្យជនភៀសខ្លួនខ្មែររត់គេចខ្លួនពីកន្លែងសួរចម្លើយ រួចហើយបាញ់សម្លាប់។ ហេតុការណ៍ទាំងនៅតែជាការចងចាំសម្រាប់ជនភៀសខ្លួនខ្មែរដែលធ្លាប់ជាប់ឃុំឃាំងនៅតាព្យា៖ ខ្ញុំឈ្មោះ យឹម វើយ[1] អាយុ៦០ឆ្នាំ (ក្នុងឆ្នាំ២០១០) សព្វថ្ងៃរស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក...
សាំង ថាត កងកុមារនៅសម័យខ្មែរក្រហម
ខ្ញុំបាទឈ្មោះ សាំង ថាត[1] មានអាយុ៥៦ឆ្នាំ។ ទីកន្លែងកំណើតនៅឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិស្វាយកណ្ដាល ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ពុករបស់ខ្ញុំឈ្មោះ សាំង ម្ដាយរបស់ខ្ញុំឈ្មោះ រៀម ។ ខ្ញុំមានបងប្អូន ប្រាំពីរនាក់ (ប្រុសប្រាំមួយនាក់ ស្រីមួយនាក់) ហើយ ខ្ញុំជាកូនទីប្រាំ ក្នុងគ្រួសារ។ បងទីមួយឈ្មោះ សុន,...
ប៉ែន សេត បាត់ដំណឹងប្អូន២នាក់
សេត គឺជាកូនប្រុសច្បងក្នុងចំណោមបងប្អូន៨នាក់។ ក្នុងសម័យខ្មែរក្រហម ប្អូនរបស់សេត ២នាក់ ក្នុងនោះមានស្រីម្នាក់ បានបាត់ដំណឹង បន្ទាប់ពីចូលបដិវត្តន៍។ ប្អូនរបស់សេត ដែលបានបាត់ខ្លួនមានឈ្មោះថា ប៉ែន តាវ បាត់ដំណឹងបន្ទាប់ពីអង្គការបញ្ជូនទៅទីក្រុងភ្នំពេញ ហើយឈ្មោះ ប៉ែន ហង្ស បាត់ខ្លួននៅពេលដែលចូលធ្វើជាយោធារបស់ខ្មែរក្រហម។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់សេត នៅក្នុងសម័យខ្មែរក្រហម និងការបាត់ដំណឹងប្អូនឈ្មោះ ប៉ែន តាវ។ ប៉ែន សេត[1] អាយុ៥៤ឆ្នាំ(២០០៣)...
សោម ពៅ ៖ ទទួលគំនិតបដិវត្តន៍ ពេលរៀននៅវត្តស្ទឹងស្លូត
ខ្ញុំឈ្មោះ សោម ពៅ[1] ហៅ ឌឿ[2] ឬ វិន[3] មានអាយុ៣៤ឆ្នាំ(ក្នុងឆ្នាំ១៩៧៦) រស់នៅភូមិស្វាយសុខោ ឃុំស្វាយសុខោ ស្រុកព្រៃវែង តំបន់២០ ភូមិភាគបូព៌ា(២០៣)។ ផ្ទះរបស់ខ្ញុំរស់នៅមានចម្ងាយប្រមាណជា១គីឡូម៉ែត្រពីក្រុងព្រៃវែង។ ខ្ញុំធ្លាប់បួសរៀននៅវត្ត ស្វាយសុខោ ដែលមានបងប្រុសគឺជាព្រះចៅអធិការវត្ត។ ខ្ញុំមានប្រពន្ធឈ្មោះ សំ សឺន និងឈ្មោះ បដិវត្តន៍ អ៊ួន សារី គឺជាអ្នកស្រុកកំពង់ត្របែក...
ប្រជាជនចង់ឃើញសន្តិភាពរវាងកម្ពុជា និងថៃ
ប្រជាជនភូមិបាក់នឹមចង់ឃើញសន្តិភាពរវាងកម្ពុជា និងថៃ ដោយមិនចង់ឲ្យសង្រ្គាមផ្ទុះឡើងវិញទៀតនោះទេ។ ក្នុងរយៈពេលការប៉ះទង្គិចដោយអាវុធរវាងភាគីកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបណ្តាលឲ្យបាត់បង់ជីវិតទាហាន និងជនស៊ីវិលអស់ជាច្រើននាក់ ព្រមទាំងបន្សល់ទុកនូវជនពិការ កុមារកំព្រា ស្រ្តីមេម៉ាយ ជនភៀសសឹកគេចខ្លួនពីសង្រ្គាមរាប់សែនគ្រួសារ។ ជាពិសេសការទម្លាក់គ្រាប់បែកដោយយន្តហោះចម្បាំង និងការទម្លាក់គ្រាប់បែកចង្កោម គ្រាប់រ៉ុកកែត ពីយន្តហោះចម្បាំងរបស់កងទ័ពថៃ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅលើប្រាសាទ វត្តអារាម មណ្ឌលសុខភាព សាលារៀន ផ្លូវថ្នល់ និងលំនៅឋានប្រជាជនរាប់មិនអស់។...
តើ ទេព ខាត់ ឆ្លងកាត់រឿងអ្វីខ្លះមុនពេលដែលគាត់បម្រើការងារជានីរសាររត់សំបុត្រឲ្យខ្មែរក្រហម?
មុនត្រូវបានចាត់តាំងជានីរសារ[1]រត់សំបុត្ររបស់ខ្មែរក្រហម យុទ្ធជនទាំងអស់គឺសុទ្ធធ្លាប់ទទួលរងទុក្ខលំបាក។ រឿងជាច្រើនដែល ខាត់[2] ធ្លាប់បានឆ្លងកាត់គឺ ការរស់នៅបែកពីសមាជិកគ្រួសារ, កង្វះទីជម្រក រស់នៅដោយគ្មានអនាម័យ, មិនទទួលបានការរៀនសូត្រ ជាធម្មតាក្នុងវ័យកុមារភាពគឺជាវ័យមួយដែលត្រូវក្រេបជញ្ជក់យកចំណេះវិជ្ជា ប៉ុន្តែកុមារនៅក្នុងរបបខ្មែរក្រហមបែរជាត្រូវធ្វើការងារច្រើនជាងរៀនអក្សរ, ការធ្វើការងារច្រើនហួសកម្លាំង, កង្វះអាហារបរិភោគ និងវិស័យសុខាភិបាលធ្លាក់ចុះ គ្រូពេទ្យគ្មានវិជ្ជាជីវៈ។ នៅឆ្នាំ១៩៧៥ ក្រោយរបបខ្មែរក្រហមវាយបែកទីក្រុងភ្នំពេញ ប្រជាជនដែលរស់នៅទីក្រុងភ្នំពេញ និងទីប្រជុំជនត្រូវបានជម្លៀសទៅទីជនបទដោយយោធារបស់ខ្មែរក្រហម។ ខ្មែរក្រហម បានបង្ខំអ្នករស់នៅទីក្រុងភ្នំពេញប្រហែលពីរលាននាក់ ដែលក្នុងនោះរួមបញ្ជូលទាំងអ្នកភៀសខ្លួនចូលទីក្រុងក្នុងអំឡុងពេលសង្រ្គាមចំនួនជាងមួយលាននាក់ផង ឲ្យចាកចេញទៅកាន់ទីជនបទ។[3] ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញពុំមែនជាព្រឹត្តិការណ៍ចៃដន្យឡើយ។ វាគឺជាផែនការដែលបានរៀបចំទុកជាមុន។...
ទុក្ខលំបាកប្រជាជនភៀសសឹកអំឡុងជម្លោះប្រដាប់អាវុធកងទ័ពថៃឈ្លានពានលើកម្ពុជា
ជនភៀសសឹក ពីថ្ងៃទី២៤ ខែកក្កដា ដោយគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ ខេត្តឧត្តរមានជ័យ សរុបចំនួន ៣៨,៤៤៧នាក់, ខេត្តព្រះវិហារ ចំនួន២៩,៧១៧នាក់, ខេត្តបន្ទាយមានជ័យ ចំនួន ៣៤,២៦៤នាក់, ខេត្តពោធិ៍សាត់ ចំនួន ៣,០២៦នាក់, ខេត្តសៀមរាប ចំនួន ៣៣,៤២នាក់ តួលេខសរុបទាំងទាំង៥ខេត្ត មានចំនួន ១៦៨,៩៤៦នាក់ ដែលជាជនភៀសសឹក[1]។...
ប្រវត្តិគ្រួសារខ្ញុំក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ នាង វិត[1] អាយុ៥៨ឆ្នាំ។ ខ្ញុំរស់នៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ នាង អ៊ុក (ស្លាប់) ម្ដាយឈ្មោះ សឿ ប៉ាត់ (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើត៩នាក់។ បងប្អូនរបស់ខ្ញុំនៅរស់៦នាក់ ប្រុស៥នាក់ ស្រីម្នាក់។ ខ្ញុំមានប្ដីឈ្មោះ អ៊ូច។ បច្ចុប្បន្នយើងមានកូន៩នាក់ ស្រី៤នាក់...
ប៉ិន ម៉ាច៖ កងនារីដឹកជញ្ជូន
ប៉ិន ម៉ាច[1] ភេទស្រី អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រែកតាអាំ ឃុំបុស្សលាវ ស្រុកក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន ម៉ាច រស់នៅក្នុងភូមិបឹង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ម៉ាច បានរៀបរាប់ពីការរស់នៅរបស់ខ្លួនក្នុងរបបខ្មែរក្រហម និងការរត់ភៀសខ្លួនមកកាន់តំបន់អន្លង់វែងថា៖ «នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានបំបែកចេញពីឪពុកម្ដាយ និងធ្វើការឲ្យកងចល័តរបស់ខ្មែរក្រហម នៅក្នុងខេត្តក្រចេះ ។ ខ្ញុំតែងតែក្រោកពីព្រលឹម ដើម្បីដេញបង្អើលចាបកុំឲ្យស៊ីស្រូវ។ ខ្ញុំបានហូបអាហារថ្ងៃត្រង់...
កុយ ស្រូយ៖ កងទ័ពនៃកងពលលេខ៨០១ ការពារព្រំដែនខេត្តរតនៈគិរី
ក្រោយរំដោះបានទីក្រុងភ្នំពេញ កងពលលេខ៨០១ ដឹកនាំដោយ សូ សារឿន ត្រូវបានផ្លាស់ចេញពីទីក្រុងភ្នំពេញ ដោយបញ្ជូនឲ្យទៅការពារនៅព្រំដែនខេត្តរតនៈគិរី។ ស្រូយ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ កុយ ស្រូយ[1] ភេទប្រុស អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ ស្រូយ មានស្រុកកំណើតនៅភូមិក្រាំងចេក ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិទួលប្រាសាទ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ស្រូយ មានប្រពន្ធឈ្មោះ...

