ញាត់ ធឿង៖ ខ្ញុំប្រាប់ នួន ជា ថា «មនុស្សមិនចេះស៊ីមនុស្សទេ»
ញាត់ ធឿង[1] ភេទប្រុស អាយុ៧៧ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ធឿង សព្វថ្ងៃរស់នៅក្នុងភូមិថ្នល់កែងហៅ(១០៥) ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ធឿង បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រទេ ដោយសារតែជីវភាពគ្រួសារ ខ្វះខាត។ គ្រួសាររបស់ខ្ញុំប្រកបមុខរបរធ្វើចម្ការ ធ្វើស្រែ និងដាំដំណាំបន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិត។ ជំនាន់នោះ ប្រជាជនដែលរស់នៅក្នុងស្រុកកោះញែក ភាគច្រើនធ្វើស្រែចម្ការ, ដាំដំណាំ...
ប្រាក់ សឿន៖ ខ្ញុំធ្លាប់ជូនលុយចំនួន២០០បាត ដល់ជនភៀសសឹកមួយគ្រួសារ
ប្រាក់ សឿន[1] អាយុ៤៧ឆ្នាំ(នៅត្រឹមឆ្នាំ២០០៨) មានស្រុកកំណើតនៅក្នុងភូមិបាក់ខែង ឃុំបាក់ខែង ក្រុងភ្នំពេញ។ បច្ចុប្បន្ន សឿន រស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សឿន បាននិយាយថា៖ «ឪពុកម្តាយរបស់ខ្ញុំបានរស់នៅបាក់ខែង នៅទីក្រុងភ្នំពេញ។ ខ្ញុំបានទទួលការសិក្សារៀនសូត្រដែរ នៅចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៣។ ខ្ញុំមានបងប្អូនបង្កើតចំនួនបីនាក់ ដោយមានប្អូនប្រុសមួយ និងប្អូនស្រីមួយ។ ខ្ញុំគឺជាកូនទីមួយនៅក្នុងគ្រួសារ។ នៅក្នុងខែមេសា ឬឧសភា ឆ្នាំ១៩៧៣...
ប្រធានមន្ទីរស្រុករមាសហែក តំបន់២៣ ត្រូវចាប់ខ្លួន
នៅពេលចាប់ខ្លួននៅឆ្នាំ១៩៧៨ ព្រំ ប្រាជ្ញ ឈ្មោះបដិវត្តន៍ថង មានអាយុ៤៨ឆ្នាំ ជាប្រធានមន្ទីរស្រុករមាសហែក តំបន់២៣ ភូមិភាគបូព៌ា។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានជួបសម្ភាសជាមួយឈ្មោះ ហេង នា មានអាយុ៥៣ឆ្នាំ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវជាកូនស្រីរបស់ ព្រំ ប្រាជ្ញ។[1] ខាងក្រោមនេះគឺជាប្រវត្តិរូបរបស់ ព្រំ ប្រាជ្ញ៖ ព្រំ ប្រាជ្ញ មានឪពុកឈ្មោះ...
អ៊ុយ ឃាង ៖ អ្នកបកប្រែមន្ទីរសេនាធិការ ៦២ «ខ» ផ្នែករថក្រោះ
ខ្ញុំឈ្មោះ អ៊ុយ ឃាង ឈ្មោះ បដិវត្តន៍ អ៊ុយ ផល[1] ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ (ឆ្នាំ១៩៧៧)។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិព្រែកខ្វេះ ឃុំព្រែកដំបង ស្រុកមុខកំពូល តំបន់២២ ភូមិភាគបូព៌ា(២០៣)។ ឪពុកខ្ញុំឈ្មោះ អ៊ុយ និង ម្ដាយឈ្មោះ ឆេង យ៉េត។ ម្ដាយខ្ញុំមានមុខរបរលក់ដូរបន្តិចបន្តូច និងធ្វើចម្ការ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់...
ទូច ណុម៖ ប្រធានក្រុមពេទ្យកងទ័ពរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ទូច ណុម[1] អាយុ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ នួន ផេង (ស្លាប់)។ ឪពុករបស់ខ្ញុំ គឺជាប្រធានភូមិកាលពីរបបសង្គមរាស្ត្រនិយម។ ម្ដាយរបស់ខ្ញុំឈ្មោះ ពៅ អាំ(ស្លាប់)។ ខ្ញុំមានបងប្អូនស្រីចំនួន៥នាក់។ ខ្ញុំមានប្ដីឈ្មោះ សែម...
នាក់ នឿន ហៅ ឈូក នឿន៖ ធ្លាប់រៀនបើកយន្តហោះចម្បាំងនៅប្រទេសចិន
នៅឆ្នាំ១៩៧៥ នឿន ត្រូវបាន បង ម៉េត ជ្រើសរើសយកទៅប្រឡងសុខភាពនៅទីក្រុងភ្នំពេញ ដើម្បីត្រៀមខ្លួនទៅរៀនបើកបរយន្តហោះចម្បាំងនៅប្រទេសចិន។ បន្ទាប់ពីប្រឡងជាប់ខាងសុខភាព នឿន បានត្រៀមខ្លួន កាត់សម្លៀកបំពាក់ ដើម្បីបញ្ជូនទៅរៀនបើកយន្តហោះចម្បាំងនៅប្រទេសចិន។ នឿន និយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ឈូក នឿន[1] ភេទប្រុស អាយុ៦៩ឆ្នាំ។ នឿន មានស្រុកកំណើតនៅក្នុងភូមិអូររមាសចូល ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ បច្ចុប្បន្នរស់នៅក្នុងភូមិអូររមាសចូល ឃុំត្រពាំងរាំង...

