ខ្ញុំឈ្មោះ តាត់ ប៊ុនសុង[1] អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកខ្ញុំឈ្មោះ តាត់ យិត និងម្ដាយឈ្មោះ អន សឹម ឪពុកម្ដាយខ្ញុំមានស្រុកកំណើត នៅស្រុកបាទី ខេត្តតាកែវ។ កាលនោះ សម្ដេចតាបានឲ្យប្រជាជនមករស់នៅតំបន់សម្បូរព្រៃ កាឡុង ដើម្បីការពារព្រំដែនកុំឲ្យប្រទេសជិតខាងឈ្លានពានយកទឹកដីរបស់យើង។ ពេលខ្ញុំមកដំបូងមានព្រៃច្រើន សម្ដេចតាបានចែកដីកាឡុង...