យ៉ាន់ ស៊ែល ៖ ផ្ដល់ព័ត៌មានអំពីកងទ័ពតំបន់២៣ ភូមិភាគបូព៌ា(២០៣)
ខ្ញុំឈ្មោះ យ៉ាន់ ស៊ែល[1] ជនជាតិខ្មែរ ភេទប្រុស មានអាយុ៣១ឆ្នាំ(នៅក្នុងឆ្នាំ១៩៧៨)។ ខ្ញុំរស់នៅភូមិព្រែកតាអី ឃុំព្រែកតាអី ស្រុកប្រសូត្រ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ យ៉ាន់ តែម និង ម្ដាយឈ្មោះ រៀម ញ៉ែម។ ខ្ញុំមានប្រពន្ធឈ្មោះ នៅ សារិន មានទីកន្លែងកំណើតនៅភូមិព្រៃដំឡូង ឃុំពោធិរាជ ស្រុកមានជ័យថ្មី (បច្ចុប្បន្នស្ថិតនៅស្រុកស្វាយជ្រំ) តំបន់២៣។...
សេចក្តីរំឭកពីការឈឺចាប់ និងការចងចាំពីប្រវត្តិជីកទំនប់១មករា (ស្ទឹងជីនិត) នៅក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ប៊ុន លីម[1] អាយុ៦១ឆ្នាំ។ បច្ចុប្បន្ន ខ្ញុំ មានមុខរបរជាអ្នកឡើងត្នោត។ ខ្ញុំ រស់នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានប្រពន្ធឈ្មោះ គឹម ម៉ន អាយុ៥០ឆ្នាំ មានមុខរបរជាកសិករ។ យើងមានកូនស្រី២នាក់ ដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ និងឆ្នាំទី៤ នៅទីក្រុងភ្នំពេញ។ នៅក្នុងរបបខ្មែរក្រហម អ្វីដែលខ្ញុំមិនអាចបំភ្លេចបាននោះ គឺខ្មែរក្រហមចាត់តាំងឱ្យខ្ញុំទៅធ្វើការក្នុងកងចល័ត។...
ងួន មិន ៖ អតីតពេទ្យកងពល២០៧
នៅឆ្នាំ១៩៧៦ មិន ត្រូវបានជ្រើសរើសឲ្យទៅរៀនពេទ្យនៅកាល់ម៉ែត និងសិក្សាពីរបៀបជួយសង្រ្គោះបន្ទាន់ ។ បន្ទាប់ពីរៀនចប់ មិន ត្រូវបានបញ្ជូនទៅជួយព្យាបាលរបួសឲ្យកងទ័ពនៅតាមព្រំដែនប្រទេសវៀតណាម ដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ មិន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ងួន មិន ភេទប្រុស អាយុ៧៧ឆ្នាំ ។ មិន មានស្រុកកំណើតនៅភូមិថ្មីដងទង់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិកាក់សិន ឃុំថ្មពួក ស្រុកថ្មពួក...

