សួងឆេង ត្រូវបែកបាក់គ្រួសារក្នុងរបបកម្ពុជាប្រជាធិបេតយ្យ
ប្រជាជនគ្រប់រូបនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការងារទាំងអស់។ កុមារត្រូវ ធ្វើការងារស្រាលៗ ចំណែកមនុស្សចាស់ត្រូវមានតួនាទីមើលថែកុមារតូចៗ ព្រមទាំងត្បាញកញ្ច្រែងល្អី។ មនុស្សចាប់ ពី១៤ឆ្នាំឡើងទៅ ត្រូវធ្វើការងារធ្ងន់ៗ និងលំបាក។ កុមារជំទង់ៗត្រូវទទួលបញ្ជាឲ្យជីកប្រឡាយឬអាងទឹក និងធ្វើស្រែចម្ការទៅតាមបទបញ្ជារបស់អង្គការ ហើយត្រូវឃ្លាតឆ្ងាយពីគ្រួសារ។ សួង ឆេង បានរៀបរាប់រឿងរ៉ាវដូចខាងក្រោម ៖ នាងខ្ញុំឈ្មោះ សួង ឆេង[1] ភេទស្រី មានអាយុ៨៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់...
ជុំ សារ៉េត៖ “ធ្វើជាអ្នកនេសាទត្រី ដើម្បីបិទបាំងប្រវត្តិ”
នៅក្នុង១៩៧០-១៩៧៥ ប្រទេសកម្ពុជាស្ថិតក្នុងសង្រ្គាមស៊ីវិលដែលគ្រប់គ្រង ឧត្តមសេនីយ៍ លន់ នល់។ ជុំ សារ៉េត[1] គឺជាយុវជនម្នាក់ដែលស្ម័គ្រចិត្តចូលធ្វើជាទាហានក្នុងរបប លន់ នល់។ នៅ១៩៧៥-១៩៧៩ ប្រទេសកម្ពុជាស្ថិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជុំ សារ៉េត បានឈប់ធ្វើជាទាហាន លន់ នល់ មកធ្វើជាអ្នកនេសាទត្រី ដើម្បីបិទបាំងខ្លួនដែលធ្លាប់ធ្វើជាទាហាន លន់ នល់។ ខាងក្រោមនេះគឺជាបទសម្ភាសជាមួយ ជុំ សារ៉េត៖ ឈ្មោះ...
អ៊ុល ស៊ាង៖ ខ្ញុំចងចាំមិនភ្លេចគ្រាដែលខ្មែរក្រហមសម្លាប់បងប្រុស និងពូ
ខ្ញុំឈ្មោះ អ៊ុល ស៊ាង[1] អាយុ ៥៧ឆ្នាំ ភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ឃៀក វូ ហើយមានកូនប្រុសស្រីចំនួន៦នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំឈ្មោះ ទឹម អ៊ុល និងម្ដាយឈ្មោះ រស់ ហ៊ាង ខ្ញុំមានបងប្អូនប្រុសស្រីចំនួន ៣នាក់។ នៅពីក្មេងខ្ញុំរៀនសូត្រសាលាបឋមសិក្សាឫស្សីស្រុក បានត្រឹមថ្នាក់ទី៣ ក៏ឈប់រៀនដោយសារជីវភាពគ្រួសារក្រីក្រ។...
ញិក សំអឿន៖ បងប្រុសខ្ញុំត្រូវបានខ្មែរក្រហមបាញ់សម្លាប់
សំអឿន បានរៀបរាប់ថា ខ្មែរក្រហមបានបាញ់សម្លាប់បងប្រុសខ្ញុំ ដោយសារតែបងប្រុសខ្ញុំមិនចុះចូល និងបានក្បត់ជាមួយអង្គការ។ ញិក សំអឿន អាយុ៦៨ឆ្នាំ[1] មានស្រុកកំណើតនៅ ភូមិក្នុងអាយ ឃុំតាសាល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិ ផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ ញិក សំ (ស្លាប់) រីឯម្តាយឈ្មោះគឹម ទូច (ស្លាប់)...
ឯកសារចម្លើយសារភាព ឈ្មោះ មុំ សាវឿន ហៅ មុំ មុនី កងពល២៩០
ខ្ញុំឈ្មោះ មុំ សាវឿន ហៅ មុំ មុនី[1] ភេទប្រុស អាយុ២៧ឆ្នាំ នៅលីវ។ ខ្ញុំកើតនៅភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ តំបន់២២ ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៦៨ ខ្ញុំបានចូល សេអ៊ីអា ដំបូង តាមរយៈ ឈ្មោះ លឹម។ លឹម បានអប់រំខ្ញុំឲ្យប្រឆាំងនឹងខ្មែរក្រហម។ ក្រោយមកនៅឆ្នាំ១៩៧១ ខ្ញុំបានចូលបម្រើនៅជួរកងទ័ព...
ការចងចាំ និងការបាត់ខ្លួននៃអតីតអ្នកជាប់ឃុំឃាំងមន្ទីរស-២១
ការចងចាំរបស់មនុស្សម្នាក់ តែងតែនឹករឭកនៅគ្រាដែលកន្លងហួសពីអតីតកាល។ ការចងចាំ និងការនឹកនារបស់អ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យម្នាក់ នៅតែបន្តមានជានិច្ច ចំពោះក្រុមគ្រួសារ ដែលបានបាត់ខ្លួននៅចុងឆ្នាំ១៩៧៨។ ឡម យ៉េត[1] មានអាយុ ៦៨ឆ្នាំ (២០០៦) មានស្រុកកំណើតនៅភូមិអូរស្រឡៅ ឃុំអូរដំបង (បច្ចុប្បន្នឃុំអូរដំបង១) ស្រុកសង្កែ ខេត្តបាត់ដំបង។ ឡម យ៉េត មានឪពុកឈ្មោះ ឡម និងម្ដាយឈ្មោះ អន (ស្លាប់មុនសម័យខ្មែរក្រហម)។ សព្វថ្ងៃមានបងប្អូន...
ហួត ហាំ បម្រើការជាខ្សែរយៈប្រជៀវក្រហម
ហួត ហាំ[1] ដែលមានឈ្មោះបដិវត្តិន៍ ហួត ហីម បានសរសេរនៅក្នុងចម្លើយសារភាពរបស់ខ្លួនថា៖ «ខ្ញុំឈ្មោះហួត ហាំ ភេទប្រុស អាយុ២២ឆ្នាំ (១៩៧៥)។ ខ្ញុំមានស្រុកកំណើតនៅភូមិត្រពាំងស្វាយ ឃុំសស្ដំ ស្រុកពួក តំបន់៣០៤ (សៀមរាប)។ ខ្ញុំមានបងប្អូនចំនួន៦នាក់ (ប្រុស៥នាក់ និងស្រី១នាក់)។ មុនបដិវត្ដន៍ ខ្ញុំប្រកបរបរធ្វើស្រែ និងស៊ីឈ្នួលកៀរត្រីឲ្យគេ មានវណ្ណៈភាពជាកសិករកណ្ដាលថ្នាក់ក្រោម។ ខ្ញុំបានចូលរួមក្នុងចលនាបដិវត្ដន៍ខ្មែរក្រហមនៅខែមេសា ឆ្នាំ១៩៧៣...
ប៊ុត សំអាន៖ អ្នកបើកបររថយន្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
“ម៉ែខ្ញុំស្រក់ទឹកភ្នែក ដោយប្រធានកងរបស់គាត់ស្តីឲ្យថា៖ «យាយឯងរាល់ថ្ងៃចិញ្ចឹមយកតែអាចម៍ទេ បើមិនមើលចៅក៏មិនឲ្យបាយស៊ីដែរ។»” ប៊ុត សំអាន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ[1] បានលើកឡើង។ ប៊ុត សំអាន បំពេញការងារជាភ្នាក់ងារសុខភាពសត្វតាមភូមិ។ កាលពីជំនាន់ខ្មែរក្រហម សំអាន ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យបំពេញការងារផ្សេងៗជាច្រើន ដូចជា៖ អ្នកជួសជុលអង់តែនវិទ្យុ, បើករថយន្តឲ្យប្រតិភូបរទេស និងជីកដីជាដើម។ ថ្វីត្បិតតែ សំអាន ជាអតីតអ្នកបម្រើការងារនៅក្នុងរបបខ្មែរក្រហម គាត់ត្រូវឆ្លងកាត់ជីវភាពរស់នៅប្រចាំថ្ងៃប្រហាក់ប្រហែលជាមួយនឹងប្រជាជនកម្ពុជាទូទៅដែរ។...
ឆាយ ធឿន៖ ធ្វើការនៅរោងចក្រផលិតរំសេវក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ឆាយ ធឿន[1] កើតនៅឆ្នាំ១៩៤៨ នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ ពេន សឺន ស្លាប់នៅឆ្នាំ១៩៩៧ និងម្តាយឈ្មោះ ថោង ម៉ៅ ស្លាប់ដោយសារជំងឺ។ ខ្ញុំមានបងប្អូន៨នាក់ ហើយខ្ញុំគឺជាកូនទី៣។ បងប្អូនខ្ញុំនៅរស់៧នាក់ ចំណែកប្អូនម្នាក់បានស្លាប់នៅឆ្នាំ១៩៨៣។ កាលពីក្មេងខ្ញុំរៀនដល់ថ្នាក់ទី៣នៅអនុវិទ្យាល័យប្រសូត្រ និងបានប្រឡប់ឌីប្លូមជាប់។ ក្រោយមក ខ្ញុំបានឈប់រៀនដោយសារមានបាតុកម្មប្រឆាំងនឹងរដ្ឋប្រហាររបស់ លន់...
ហេងចូលបម្រើជាយោធាខ្មែរក្រហមមានអាយុត្រឹម១២ឆ្នាំ
តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ប្រទេសភាគច្រើននៅលើពិភពលោក មានប្រព័ន្ធការងារទាំងអស់ត្រូវបានលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិតេយ្យ និងនីតិរដ្ឋ។[1] ដោយឡែកយើងសង្កេតឃើញថា របៀបដឹកនាំប្រទេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមិនបានយកចិត្តទុកទៅលើដាក់សិទ្ធិទាំងអស់នេះទេ។ ជាទូទៅ ខ្មែរក្រហមមិនបានគោរពសិទ្ធិពលរដ្ឋតែម្តង។ សូម្បីតែក្មេងៗដែលមានអាយុត្រឹម១២ឆ្នាំ ក៏ខ្មែរក្រហមព្រមទទួលឲ្យចូលបម្រើការងារជាយោធាខ្មែរក្រហមនិងបានបញ្ជូនទៅធ្វើសង្រ្គាមនៅតាមសមរភូមិមុខថែមទៀតដោយមិនគិតអំពីសិទ្ធិមនុស្ស។ ហេង បាននិយាយថា៖ «ខ្ញុំ កើតនៅឆ្នាំ១៩៥៨ នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ សឿ (ស្លាប់ជំនាន់ខ្មែរក្រហម) ម្តាយឈ្មោះយេង (ស្លាប់ក្រោយឆ្នាំ១៩៧៩) និងមានបងប្អូនបង្កើតចំនួនប្រាំនាក់...
ក្មេងៗ និងទារកស្លាប់ច្រើននៅក្នុងភូមិរបស់ខ្ញុំ ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ភួង ពៅ[1] អាយុ៥៩ឆ្នាំរស់នៅក្នុងភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ឌឿន គឹមសាន និងមានកូនប្រុសស្រីសរុបចំនួន៤នាក់។ ខ្ញុំប្រកបរបរជាកសិករ។ ខ្ញុំមានបងប្អូនចំនួន៨នាក់ប្រុស៤ស្រី៤។ ខ្ញុំជាកូនទី៥។ នៅពីក្មេង ខ្ញុំមិនបានរៀនសូត្រអ្វីនៅសាលានោះទេ ពីព្រោះនៅពេលខ្ញុំអាយុ៦ឆ្នាំ ប្រទេសជាតិមានសង្រ្គាម។ បន្ទាប់ពីមានរដ្ឋប្រហារលន់ នល់ ទម្លាក់សម្ដេចឪ អ្នកភូមិជាច្រើនចូលរួមបាតុកម្មដង្ហែទៅទីរួមខេត្តកំពង់ចាម។ ខ្ញុំនៅផ្ទះជាមួយឪពុកម្ដាយ និងភ័យខ្លាចពេលឃើញមានអ្នកភូមិជាច្រើនចូលរួមបាតុកម្ម។ មិនយូរប៉ុន្មានបន្ទាប់បាតុកម្មត្រូវបានបង្រ្កាបដោយទាហានលន់...

