មុំ ណាំ៖ ខ្ញុំបានធ្វើឲ្យបុរសម្នាក់ស្លាប់ដោយសារតែការចាក់ថ្នាំរបស់ខ្ញុំ
«…ខ្ញុំមកភ្នំពេញជាមួយនារីៗប្រហែល២០០នាក់។ មកដល់ភ្នំពេញភ្លាម អង្គការចាត់តាំងខ្ញុំឲ្យធ្វើពេទ្យនៅមន្ទីរពេទ្យមួយស្ថិតនៅភាគខាងជើងវត្តភ្នំ។ នៅទីនោះ ខ្ញុំបានធ្វើឲ្យបុរសម្នាក់ស្លាប់ដោយសារតែការចាក់ថ្នាំរបស់ខ្ញុំ។ គាត់មានជំងឺគ្រុញចាញ់។ ខ្ញុំមិនមានការតក់ស្លុតអ្វីបន្តិចទេ ទោះបីជាដឹងថាបុរសម្នាក់នោះបានស្លាប់ដោយសារតែការធ្វេសប្រហែសរបស់ខ្ញុំក៏ដោយ។ ខ្ញុំបានទម្លាក់កំហុសគ្រប់យ៉ាងទៅលើប្រធានរបស់ខ្ញុំឈ្មោះ ដារ៉ា ដែលគាត់បានបណ្តោយឲ្យខ្ញុំចាក់ថ្នាំឲ្យបុរសម្នាក់នោះ។» នេះជាសម្តីរបស់ មុំ ណាំ អាយុ៦៣ឆ្នាំ រស់នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងពេលផ្តល់បទសម្ភាស កាលពីខែមករា ឆ្នាំ២០២២។[1] កើតក្នុងត្រកូលក្រីក្រមួយក្នុងភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក...
ប៉ុក ពិន៖ លេខាឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤
ឈ្មោះ ប៉ុក ពិន អាយុ៤៨ឆ្នាំ មុនចាប់ខ្លួនមាននាទីជាលេខាឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤ ភូមិភាគបូព៌ា។ ពិន មានស្រុកកំណើតនៅ ភូមិព្រៃទ័ព ឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤។ ពិន មានប្រពន្ធឈ្មោះ សាត ភិន រស់នៅភូមិព្រៃទ័ព និងមានកូនចំនួន ១១នាក់។[1] នៅអាយុ ១៦ឆ្នាំ ពិនបានទៅធ្វើជាកូនសិស្សនៅសាលាលោកនៅក្នុងវត្តព្រៃទ័ព។ នៅឆ្នាំ១៩៤៨...
មិន ឌៀម៖ សាច់រឿងសង្ខេបនៅក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ មិន ឌៀម មានអាយុ ៥២ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិធ្មា ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ សព្វថ្ងៃ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់។ កាលពីកុមារភាព ខ្ញុំមិនបានចូលរៀននៅតាមសាលានោះទេដោយសារ ខ្ញុំកើតជំនាន់ លន់ នល់។ នៅក្នុងឆ្នាំ១៩៧៥ ស្ថិតរបបខ្មែរក្រហម ក្រុមគ្រួសាររបស់ខ្ញុំត្រូវបានខ្មែរក្រហមបានជម្លៀសចេញពីផ្ទះដើម្បីទៅធ្វើការងារនៅកន្លែងផ្សេង។ ក្នុងរបបខ្មែរក្រហម ខ្ញុំទៅធ្វើការងារជាមួយឪពុករបស់ខ្ញុំជារៀងរាល់ថ្ងៃ។...
ឌិន ទូច៖ រឿងរ៉ាវសង្ខេបអំពីជីវិតក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ឌិន ទូច មានអាយុ៦០ឆ្នាំ។ ទីកន្លែងកំណើតរបស់ខ្ញុំស្ថិតនៅភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារ ខ្ញុំមិនបានចូលរៀននៅតាមសាលានោះទេ ដោយសារតែប្រទេសកើតមានសង្គ្រាម ។ នៅអំឡុងរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៥ អង្គការបានបញ្ជូនខ្ញុំឱ្យទៅធ្វើការងារនៅតាមកងកុមារដូចជា ដើររើសអាចម៍គោ និងដើរកាប់ស្លឹកទន្រ្ទានខេត្ត ដើម្បីយកទៅធ្វើជាជី។ បន្ទាប់ពី ខ្ញុំមានវ័យពេញជំទង់ ខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅធ្វើការនៅកងចល័តរែកដី និងជីកប្រឡាយ។...
អាន គុម៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ អាន គុម អាយុ៧៣ឆ្នាំ ខ្ញុំកើតនៅឆ្នាំ១៩៥១។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅ ភូមិស្រែជា ឃុំប្រឡាយ ស្រុកអង្គរជ័យ ខេត្តកំពត។ សព្វថ្ងៃខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនបានចូលរៀននោះទេ ដោយសារឪពុកម្ដាយរបស់ខ្ញុំមានជីវភាពខ្វះខាត។ ម្យ៉ាងវិញទៀត គាត់ខ្លាចកូនចេះអក្សរសរសេរសំបុត្រស្នេហាឱ្យគ្នាទៅវិញទៅមក។ ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់ (ស្លាប់៣នាក់)។ នៅឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ ខ្ញុំមានអាយុ...
ស៊ិន មុំ៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ស៊ិន មុំ ភេទស្រី អាយុ ៥៥ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិឈើទាលជ្រុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សៅ សាត(ស្លាប់) ម្តាយឈ្មោះ ទយ អុល។ ខ្ញុំមានបងប្អូនបង្កើតចំនួន ០៦នាក់ស្លាប់ម្នាក់។ ក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥ ខ្ញុំស្ថិតក្នុងវ័យកុមារ...
ឈឹម ស៊ីថា៖ យោធាស្ម័គ្រចិត្ត
ឈឹម ស៊ីថា ហៅ ស៊ីថាន ភេទប្រុស កើតនៅឆ្នាំ១៩៥៦។ គាត់មានអាយុ៥០ឆ្នាំ (២០០៦) មុខរបប ធ្វើស្រែ និងនេសាទត្រី រស់នៅភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ឪពុកឈ្មោះ ឈឹម ណំ ម្ដាយឈ្មោះ ឌុច រុន មានបងប្អូនចំនួន ១១នាក់ ស្លាប់ម្នាក់ដោយសារសង្រ្គាម[1] ។...
ភាពស្រេកឃ្លានបានធ្វើឲ្យអ្នកភូមិក្លាយជាអ្នកទោស
នៅអំឡុងឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៨ ក្នុងភូមិដែល ប៊ូច រស់នៅចាប់ផ្ដើមកើតមានទុក្ខលំបាក និងភាពស្រេកឃ្លានកាន់តែខ្លាំង។ អ្នកភូមិទាំងអស់ រួមទាំង ប៊ូច បានធ្លាក់ខ្លួនឈឺ និងស្គមស្គាំងខ្លាំងព្រោះត្រូវធ្វើការងារធ្ងន់ ដោយគ្មានអាហារបរិភោគគ្រាប់គ្រាន់ រហូតអ្នកភូមិមួយចំនួនត្រូវលួចដាំបាយ ដុតដំឡូងហូប តែត្រូវបានអង្គការចាប់បាន ហើយជាប់ឈ្មោះជាអ្នកទោសភ្លាមៗ។ ឈ្មោះ យ៉ួស ប៊ូច ភេទប្រុស អាយុ៦៣ឆ្នាំ[1]។ មានមុខរបរធ្វើចម្ការ ដាំពោត និងដំឡូង។ មានស្រុកកំណើតនៅក្នុងភូមិទួល...
លួន ឡំ ហៅ វ៉ាន៖ សមាជិកអនុសេនាធំ៧១២
នៅចុងឆ្នាំ១៩៧៦ និងដើមឆ្នាំ១៩៧៧ ការស្រាវជ្រាវរកខ្មាំងបង្កប់ផ្ទៃក្នុងបានក្លាយជាកិច្ចការចម្បងរបស់ខ្មែរក្រហម។ ខ្មែរក្រហមបានបញ្ចុះបញ្ជូលអ្នកភូមិឱ្យចេះស៊ើបការណ៍ពីគ្នាទៅវិញទៅមក ដោយប្រើប្រាស់ពាក្យស្លោកថា «ត្រូវចេះតាមដានគ្នាទៅវិញទៅមក និង ត្រូវរាយការណ៍ជូនអង្គការ»។ មធ្យោបាយផ្សេងៗទៀតដែលខ្មែរក្រហមប្រើក្នុងការស្វែងរកចាប់ខ្លួនខ្មាំងបង្កប់រួមមាន ត្រូវមានឈ្លបយកការណ៍ របាយការណ៍ពីអ្នកយកការណ៍ ការធ្វើប្រវត្តិរូបផ្ទាល់ខ្លួនជាញឹកញាប់ និងចម្លើយសារភាព។[1] នៅក្នុងទំព័រទី៧ រហូតដល់ទំព័រ៣៤ នៃឯកសារលេខ J០០០៤០[2] តម្កល់ក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញពីសំណេរសេចក្ដីរាយការណ៍ ជូនអង្គការខ្មែរក្រហម អំពីប្រវត្តិសកម្មភាពក្បត់របស់ឈ្មោះ លួន ឡំ ហៅ វ៉ាន[3]...
ឆែម ឈឿង៖ ប្រធានកងអនុសេនាតូចកងពិសេស
ឆែម ឈឿង[1] ភេទប្រុស អាយុ៣៣ឆ្នាំ មានទីកន្លែងកំណើតរស់នៅភូមិកោះស្លា ឃុំក្តុរ ស្រុកមង្គលបុរី ខេត្តបាត់ដំបង។ កាលពីវ័យកុមារខ្ញុំរស់នៅជាមួយឪពុកម្ដាយរបស់ខ្ញុំ។ លុះខ្ញុំមានអាយុ១២ឆ្នាំ ទើបម្ដាយឪពុកខ្ញុំបញ្ជូនខ្ញុំឲ្យទៅសិក្សានៅសាលាវត្តក្ដុរ ឃុំក្តុរចាប់ពីថ្នាក់ទី១២ ដល់ថ្នាក់ទី១០ពីសង្គមចាស់។ រហូតដល់ឆ្នាំ១៩៦០ ខ្ញុំបានឈប់រៀនមកជួយធ្វើស្រែឪពុកម្ដាយនៅស្រុកកំណើត។ ខ្ញុំនៅជួយធ្វើការងារស្រែចម្ការបានរយៈពេលមួយឆ្នាំ ក្នុងឆ្នាំ១៩៦២ ឪពុកម្ដាយខ្ញុំក៏បានបញ្ជូនខ្ញុំឲ្យទៅនៅវត្តបវ៉ិល ស្ថិតនៅក្នុងឃុំបវ៉ិល ស្រុកមង្គលបុរី។ ខ្ញុំនៅបួសរៀនក្នុងវត្តបវ៉ិលបានចំនួនបីវស្សា ដល់ឆ្នាំ១៩៦៥ ខ្ញុំក៏បានសឹកមកជួយធ្វើស្រែម្ដាយឪពុកខ្ញុំវិញ។ នៅក្នុងឆ្នាំដដែលឈ្មោះ ឈន...
អតីតទាហានឡាវ បម្រើការជាភ្នាក់ងារយួននៅក្នុងរបបខ្មែរក្រហម
ចម្លើយសារភាពរបស់ លីម ស៊ុន[1] ឬ បាក់ លីម បានបង្ហាញឲ្យឃើញពីប្រវត្តិសកម្មភាព និងផែនការរបស់វៀតណាមនៅក្នុងប្រទេសឡាវ និងកម្ពុជា នៅមុនពេលនិងក្នុងអំឡុងនៃរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ លីម ស៊ុន បានរៀបរាប់អំពីការក្តាប់ស្ថានការណ៍កងទ័ព ការគ្រប់គ្រងនៅតាមទីក្រុងនិងជនបទរបស់ខ្មែរក្រហម ព្រមទាំងជំហរមហាជននៅក្នុងប្រទេសទាំងពីរ ដើម្បីរាយការណ៍ជូន ង្វៀង ធីបេ ដែលមានឋានៈជាសក្តិ៤របស់វៀតណាមប្រចាំនៅភាគខាងត្បូងប្រទេសឡាវ។ លីម ស៊ុន ត្រូវបានចាត់តាំងឲ្យជ្រៀតចូលកម្ពុជាពីប្រទេសឡាវ នៅថ្ងៃទី៦ ខែមករា...

