ជ្រឹង អ៊ី អតីតកងចល័តវ័យកណ្ដាល
ខ្ញុំឈ្មោះ ជ្រឹង អ៊ី[1] អាយុ ៧៨ឆ្នាំ រស់នៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំកើតនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀមនេះតែម្ដង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ យឹម យន់ ខ្ញុំមានកូនប្រុសស្រីចំនួន ៧នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំឈ្មោះជ្រឹង និងម្ដាយ អាង បងប្អូនប្រុសស្រីចំនួន២នាក់។ នៅឆ្នាំ១៩៧០ ពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចសីហនុ បានកើតមានឡើង...
ខ្ញុំបាត់បង់ឪពុក និងបងប្រុសនៅក្នុងរបបខ្មែរក្រហម
នៅក្នុងរបបខ្មែរក្រហម (១៩៧៥ – ១៩៧៩) មានប្រជាជនប្រមាណ២លាននាក់បានស្លាប់ដោយសារការសម្លាប់ ការធ្វើការងារពលកម្មធ្ងន់ធ្ងរ ការអត់អាហារ និងឈឺគ្មានថ្នាំព្យាបាល។[1] យុង ខេង បានរៀបរាប់ថា ឪពុក និងបងប្រុសម្នាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហមដោយសារជំងឺ និងត្រូវខ្មែរក្រហមយកទៅសម្លាប់។ រឿងរ៉ាវ ក្រុមគ្រួសារ យុង ខេង[2] នៅក្នុងរបបខ្មែរក្រហមមានដូចខាងក្រោម៖ ខ្ញុំឈ្មោះ យុង ខេង អាយុ ៦២ឆ្នាំ មានស្រុកកំណើតនៅ...
តែម ម៉ៅ៖ ឪពុកខ្ញុំបានស្លាប់ដោសារគ្មានអាហារហូបគ្រប់គ្រាន់
ចាប់តាំងពីខ្មែរក្រហមចូលមកគ្រប់គ្រងប្រទេសកម្ពុជា កងទ័ពខ្មែរក្រហមបានដើរប្រមូល ស្រូវ អង្ករ ជ្រូកមាន់ទា របស់ប្រជាជននិងសម្ភារៈផ្សេងៗដែលមានតម្លៃរបស់ប្រជាជនដាក់នៅក្នុងសហករណ៍រួមគ្នាទាំងអស់។ ហើយគ្មានប្រជាជនណាដែលក្រោកឈរតវ៉ានឹងខ្មែរក្រហមនោះទេ។ ពីមួយឆ្នាំទៅមួយឆ្នាំអាហារហូបចុកកាន់តែកាត់បន្ថយទៅរហូតឈានដល់ការហូបបបរអង្ករ១កំប៉ុងហូបគ្នា៣០នាក់ ដូច្នេះធ្វើឲ្យឪពុករបស់ ម៉ៅ បាត់បង់ជីវិត។ តែម ម៉ៅ ភេទប្រុស អាយុ ៦៨ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ។ ម៉ៅ មានស្រុកកំណើតនៅភូមិសំរោង ឃុំផ្ទះរុង ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្ននេះ ម៉ៅ រស់នៅភូមិសំរោង២...
ជំងឺសើរស្បែកនារដូវរំហើយក្នុងរបបខ្មែរក្រហម
ខែកក្តិកធ្លាក់ខ្យល់ ដែលប្រជាជនកម្ពុជាតែងតែហៅថា រដូវរំហើយ (ខែវិច្ឆិកា ខែធ្នូ និងខែមករា)[1] ក៏មានប្រារព្ធពិធីបុណ្យប្រពៃណីមួយចំនួនដូចជា បុណ្យកឋិនទាន[2] និងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ជាដើម។ រាប់តាមខែចន្ទគតិ ខែកក្តិកគឺជាខែទី១២ ឬជាខែចុងក្រោយនៃឆ្នាំនីមួយៗ ហើយក៏ជាពេលវេលាប្រមូលភោគផលស្រូវ ដាល់អំបុក និងបង្ហោះខ្លែងលេង។[3] ដោយរដូវរំហើយមានអាកាសធាតុត្រជាក់ និងធ្លាក់ខ្យល់ស្ងួត ប្រជាជនងាយប្រឈមនឹងមានជំងឺ ភ្នែកក្រហម និងជំងឺរលាកផ្លូវដង្ហើម[4] ជាពិសេសជំងឺឆ្លងផ្សេងៗដែលរាប់ទាំងជំងឺផ្តាសសាយថែមទៀត។ គិតចាប់ពីចុងឆ្នាំ២០១៩ដល់ដើមឆ្នាំ២០២៣...
ស្ទើរតែធ្វើឲ្យអ្នកដើរតាមម្នាក់បាត់បង់ជីវិត
បដិវត្តន៍ ជាពាក្យមួយដែលមេដឹកនាំខ្មែរក្រហមយកមកប្រើដើម្បីអូសទាញកម្លាំងប្រជាជន ពិសេសកសិករក្រីក្រនៅតាមទីជនបទ ដើម្បីឲ្យស្ម័គ្រចិត្តចូលរួមជាមួយចលនាខ្មែរក្រហម ក្នុងការផ្លាស់ប្តូរប្រទេសជាតិចេញពីសង្គ្រាម ការទម្លាក់គ្រាប់បែក ប្រទេសទទួលបានឯករាជ្យ និងប្រជាជនរស់នៅស្មើភាពគ្នានៅក្នុងសង្គម។ បើយោងតាមវចនានុក្រុមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យបដិវត្តន៍ មានន័យថាគឺជាការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនូវរបបគ្រប់គ្រងចាស់ ដែលមិនចម្រើនឲ្យបានចម្រើនលូតលាស់ទាន់សម័យកាល។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់ជនបដិវត្តន៍ម្នាក់ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមបន្ទាប់ពីគាត់បានដើរតាមកាលពីអតីតកាល។ នៅគ្រានោះគាត់មានបំណងរួមចំណែករំដោះប្រទេសជាតិពីភ្នក់ភ្លើងសង្គ្រាម ការទម្លាក់គ្រាប់បែក និងលុបបំបាត់វណ្ណៈជិះជាន់នៅក្នុងសង្គម៖ ប្រាក់ សឿន ហៅ សែ ភេទស្រី អាយុ៤៨ឆ្នាំ (ឆ្នាំ២០០៥)...
គ្រូបង្រៀនកុមារនៅក្នុងរបបខ្មែរក្រហម
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យមិនមានសាលារៀនផ្លូវការទេ។ កុមារត្រូវបានបញ្ជូនឱ្យទៅរៀននៅក្រោមដើមឈើឬ នៅក្រោមផ្ទះប្រជាជន។ ខ្មែរក្រហមនិយាយថា«អង្គការគ្មានទេសញ្ញាបត្រ មានតែសញ្ញាឃើញ បើចង់បានបាក់អង បាក់ឌុប ត្រូវទៅយកនៅទំនប់ប្រឡាយ» ហើយថា«ការរៀនអក្សរៀនលេខមិនសំខាន់ទេ ការសំខាន់គឺការងារនិងចលនាបដិវត្តន៍»។[1] ប្រព័ន្ធអប់រំដ៏ខ្សត់ខ្សោយមួយនេះ អនុញ្ញាតឱ្យសិស្សរៀនបានត្រឹមតែសរសេរ អាន និងគណិតវិទ្យាមូលដ្ឋានតែប៉ុណ្ណោះ។[2] ញាណ សារុំ[3] គឺជាគ្រូបង្រៀនកុមារ។ ញាណ សារុំ រំឭកថា កាលនោះមានសិស្សចំនួន១០០នាក់ប៉ុន្តែមានគ្រូបង្រៀនចំនួន២នាក់។ គ្រានោះខ្ញុំបង្រៀននៅស្រុកជីក្រែង ខេត្តសៀមរាប។ ក្នុងមួយថ្ងៃសិស្ស តូចៗរៀនជារៀងរាល់ថ្ងៃប៉ុន្តែប្រសិនបើសិស្សជំទង់វិញរៀនបានតែមួយម៉ោងទេក្រៅពីនេះទៅរែកដីនិងជីកប្រឡាយ។...
តូច យឺន ទៅធ្វើនេសាទត្រី ដើម្បីផ្គត់ផ្គង់ក្រសួងពាណិជ្ជកម្ម
ទន្លេសាប គឺជាទីកន្លែងជម្រកត្រីគ្រប់ប្រភេទ ហើយក៏ជាជម្រកសម្រាប់មនុស្ស ដូចជាការសង់ផ្ទះបណ្តែតទឹក។ បន្ទាប់ពីរបប លន់ នល់ ដួលរលំ ខ្មែរក្រហមបានឡើងកាន់កាប់អំណាចទាំងស្រុង។ នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ ខ្មែរក្រហមចាត់ទុកទន្លេសាបជាកន្លែងមួយដ៏សំខាន់។ ប្រជាជនមួយចំនួនត្រូវបានអង្គការខ្មែរក្រហមឱ្យទៅនេសាទត្រីតាមដងទន្លេសាប ដើម្បីផ្គត់ផ្គង់តាមសហករណ៍និងក្រសួងនានាដែលបានកំណត់។ ត្រីរកបានរាប់តោន ប៉ុន្តែត្រីទាំងនោះមិនអាចផ្គត់ផ្គង់ដល់សហករណ៍ និងក្រសួងបានឡើយ។ តូច យឺន[1] ភេទប្រុស អាយុ ៥៣ឆ្នាំ(បច្ចុប្បន្នអាយុ៧៤ឆ្នាំ) មានស្រុកកំណើតនៅភូមិត្រើយវត្តអង្គរ ឃុំអង្គរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម...
អ៊ឹម ឈា និងបក្សពួកអប់រំឲ្យយុវជន ប្រឆាំងនឹងអង្គការបដិវត្តន៍
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៥ទំព័រ របស់ អ៊ឹម ឈា ហៅ ឈាន មុនអង្គការចាប់ខ្លួនមានតួនាទី អនុលេខា វរសេនាតូច៧០១ វរសេនាធំ លេខ៦០១ កងពលលេខ១៧៤ នៅភូមិភាគកណ្ដាល។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារ (J00១១០) បង្ហាញអំពីសកម្មភាព ឈ្មោះ ឈាន ចូលធ្វើបដិវត្តន៍ នៅឆ្នាំ១៩៧៣ តាមការណែនាំពីឈ្មោះ ថូ ធ្វើជាប្រធានភូមិខ្សាច់ទប់។ ឈាន...
ធី រ៉ុន៖ ជាងជួសជុលម៉ាស៊ីនច្រូតស្រូវក្នុងសម័យខ្មែរក្រហម
ធី រ៉ុន[1] កាលជំនាន់សង្គមរាស្រ្តនិយមគឺជាក្មេងម្នាក់ដែលហ៊ានលួចដឹកជញ្ជូនអង្ករយកទៅឲ្យទាហានខ្មែរក្រហមដែលឈរជើងនៅត្រដក់ពង ថ្មាតពង និងអូរចាក់ស្ងួត។ រ៉ុន បានរៀបរាប់ពីការតស៊ូនិងការលំបាកដូចខាងក្រោម៖ ធី រ៉ុន ភេទប្រុស អាយុ៦៥ឆ្នាំ សព្វថ្ងៃមានមុខរបរជាមន្រ្តីយោធា។ រ៉ុន មានស្រុកកំណើតនៅភូមិស្រែឫស្សី ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នរស់នៅភូមិស្រែតាំងយ៉ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រ៉ុន មានឪពុកឈ្មោះ ចាន់ ទុំ...

