ក្រុមគ្រួសារខ្ញុំ ត្រូវស្លាប់និងបំបែកបំបាក់ឱ្យព្រាត់គ្នា ដោយរបបខ្មែរក្រហម
នៅឆ្នាំ១៩៧៦ អង្គការខ្មែរក្រហមជ្រើសរើសកម្លាំងយុវជន-យុវនារីឲ្យបម្រើមុខងារផ្សេងៗតាមតម្រូវការ ហើយបងប្អូនរបស់ វ៉ាន់ កោយ ក៏ត្រូវបានជ្រើសរើសដែរ។ បងប្រុសរបស់ វ៉ាន់ កោយ ឈ្មោះ វ៉ាន់ ហេន ដែលធ្វើជាកងកម្លាំងក្នុងរបប ប៉ុល ពត បានបាត់ខ្លួនអំឡុងវាយជាមួយវៀតណាមនៅតាមព្រំដែនខ្មែរ-វៀតណាម។ បងប្រុសបន្ទាប់របស់គាត់ឈ្មោះ វ៉ាន់ ហាន ដែលធ្វើជាកូនទ័ពនៅជាមួយ ខៀវ សំផន ត្រូវទៅកាន់ខេត្តបាត់ដំបងជាមួយប្រពន្ធ រួចបន្តដំណើរដល់ស្រុកសំឡូត បន្ទាប់មក...
ស្ម័គ្រចូលធ្វើជាយោធាខ្មែរក្រហមត្រឹមអាយុ១៤ឆ្នាំ
សំ ភីន មានអាយុ៥៦ឆ្នាំជនជាតិខ្មែរ។ ភីន មានឪពុកឈ្មោះ ខាន់ (ស្លាប់មុនសម័យសង្រ្គាមឆ្នាំ១៩៧០) ម្តាយ ឈ្មោះ មុត (ស្លាប់ក្រោយឆ្នាំ១៩៧៩) និងមានបងប្អូនបង្កើតចំនួន៥នាក់ ប្រុស២ស្រី៣ មានស្រុកកំណើតនៅភូមិត្រឡាច ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។ កាលពីកុមារភាព ភីន រស់នៅជាមួយឪពុកម្តាយដែលមានជីវភាពខ្វះខាត ក្រលំបាក និងប្រកបមុខរបរធ្វើស្រែចម្ការ តាមទីជនបទដាច់ស្រយាល។ ភីន ខិតខំសិក្សារៀនសូត្រនៅសាលាវត្តត្រឡាចបានត្រឹមថ្នាក់ទី១០(ចាស់)...
សកម្មភាពចូលបម្រើបដិវត្តន៍
សកម្មភាពចូលបម្រើបដិវត្តន៍ របស់ សៀង ផុន ហៅផា[1] អត្ថបទនេះ គឺជាសេចក្តីសង្ខេបនៃឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២០ទំព័រ របស់ សៀង ផុន ហៅ ផា អតីតអ្នកធ្វើស្រែ។ មុនអង្គការចាប់ខ្លួន ផា គឺជាជំនួយការ វរៈតូច៧០១ កងពលលេខ១៧៤ ភូមិភាគកណ្ដាល។ ឯកសារចម្លើយសារភាពលេខ J00១០៧ បានបង្ហាញអំពីសកម្មភាព ឈ្មោះ ផា...
ចូល សេ.អ៊ី.អា. ព្រោះខ្លាចអ្នកមានបុណ្យសក្តិក្នុងសង្គមចាស់ធ្វើបាប ឬដាក់ទណ្ឌកម្ម
សង្ខេបចម្លើយសារភាព វេជ្ជបណ្ឌិត តឹក តូ[1] កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៣៤ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចម្លើយសារភាពប្រវែងប្រមាណជា៥០ទំព័រ របស់វេជ្ជបណ្ឌិត តឹក តូ ដែលមានខ្លឹមសារច្រំដែលអំពីផែនការរបស់ភ្នាក់ងារ សេ.អ៊ី.អា. បានបញ្ហាងពីភាពសោកសៅនៃការចាប់ ដោយខ្លួនលោកត្រូវបានឃុំឃាំងនៅមន្ទីរសន្តិសុខ ស-២១ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ១០៩៦។ ចម្លើយសារភាពនេះ ក៏បានរំលេចអំពីក្តីបារម្មណ៍ចំពោះសុវត្ថិភាពនៃសមាជិកគ្រួសាររបស់លោក ដែលអង្គការបញ្ជូនមកភ្នំពេញដែរ...
បទពិសោធន៍របស់និគមន៍ជនសង្គមរាស្រ្តនិយម ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ទាវ ឆុន[1] អាយុ៧៧ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយមានជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំគឺជានិគមន៍ជនរបបសង្គមរាស្រ្តនិយម មកពីខេត្តស្វាយរៀង គឺជាប្រជាជនដែលត្រូវបានសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បញ្ជូនមករស់នៅក្រុងបុរីអូរស្វាយសែនជ័យ ចាប់តាំងពីឆ្នាំ១៩៦៧មកម្លេះ។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ចេង សាមី ដែលជានិគមន៍ជនរបបសង្គមរាស្រ្តនិយម មកពីខេត្តព្រៃវែង និងមានកូនប្រុសស្រី១០នាក់ ចៅជិត២០នាក់ និងចៅទួត១នាក់។ ខ្ញុំមានឪពុក...
ករណី កែវ សំណាង អនុប្រធានគណៈយោធាភូមិភាគបូព៌ា
កែវ សំណាង មានឈ្មោះបីគឺ ស៊ីថុន, ម៉ុន និង កែវ សំណាង។ ស៊ីថុន ជាឈ្មោះកំណើត។ កែវ សំណាង ជាឈ្មោះហៅក្រៅខណៈពេលដែល ស៊ីថុន ចូលបម្រើក្នុងចលនាតស៊ូប្រឆាំងនឹងអាណានិគមបារាំងមុនឆ្នាំ១៩៦០។ ចំណែក ម៉ុន ជាឈ្មោះបដិវត្តន៍ខណៈពេលដែលគាត់បានចូលទៅបង្កប់ខ្លួននៅក្នុងជួរបដិវត្តន៍ដើម្បីបំផ្លាញបដិវត្តន៍ ចាប់ពីឆ្នាំ១៩៧៤ រហូតមក។[1] ឯកសារជាច្រើនតម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ពុំបានបង្ហាញពីប្រវត្តិរូប ឬចម្លើយ សារភាពរបស់ កែវ...
នីរសារគុកក្រាំងតាចាន់
មន្ទីរសន្តិសុខក្រាំងតាចាន់ ស្ថិតនៅក្នុងឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ យោងតាមប្រព័ន្ធកំណត់ទីតាំងភូមិសាស្រ្ដរដ្ឋបាលរបស់កម្ពុជាប្រជាធិបតេយ្យ មន្ទីរសន្តិសុខនេះ ស្ថិតនៅក្នុងស្រុក១០៥ តំបន់១៣ ភូមិភាគនិរតី។ អតីតប្រធានឃុំគុស ស្រុកត្រាំកក់ និងជាអតីតប្រធានមន្ទីរសន្តិសុខក្រាំងតាចាន់ឈ្មោះ ផាន់ ឆេន បាននិយាយថា “ពីមុនមក ក្រាំងតាចាន់ ជាកន្លែងប្រជុំរបស់បក្សកុម្មុយនីស្ដកម្ពុជា។ នៅពាក់កណ្ដាលឆ្នាំ១៩៧៣ គណៈកម្មាធិការតំបន់ បានប្ដូរក្រាំងតាចាន់ ទៅជាកន្លែងឃុំឃាំងក្រោមការគ្រប់គ្រងរបស់គណៈស្រុក១០៥។”[1] ខាងក្រោមនេះគឺជាអត្ថបទសង្ខេបរបស់ឈ្មោះ វ៉ាន់ សឿន...
ប្រធានក្រុមកងទ័ពកាំភ្លើងធំ គ-១៨ នៅតំបន់២
នៅឆ្នាំ១៩៧៥ ម៉ាលី ត្រូវមេកងបញ្ជូនចេញពីខេត្តពោធិ៍សាត់ ទៅកាន់ខេត្តបាត់ដំបង ហើយទទួលតួនាទីជាប្រធានក្រុមកងកាំភ្លើងធំ គ-១៨ នៅតំបន់២។ ស៊ុម ម៉ាលី ភេទប្រុស អាយុ៧៧ឆ្នាំ[1] មានមុខរបរជាប្រធានភូមិភ្នំព្រឹក្ស។ ម៉ាលី មានស្រុកកំណើតនៅភូមិត្រពាំងធំ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ម៉ាលី រស់នៅក្នុងភូមិភ្នំព្រឹក្ស ឃុំភ្នំព្រឹក្ស ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង។ គាត់មានឪពុកឈ្មោះ ស៊ុម...
កម្មករនៅការដ្ឋានក្រសួងកសិកម្ម
ឃិន សាវ៉ន[1] ភេទស្រី មានអាយុ៤៨ឆ្នាំ(២០០៥)។ សាវ៉ន មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាវ៉ន មានឪពុកឈ្មោះ កុយ បូរ (ស្លាប់) និងម្តាយឈ្មោះ កែវ យ៉ន (ស្លាប់)។ សាវ៉ន ជាកូនទី២ក្នុងគ្រួសារដែលមានបងប្អូនចំនួន៨នាក់[2] ស្រី៦នាក់ ឈ្មោះ(ឃិន យឿន, ឃិន...

