ផា សុង៖ ឪពុកម្ដាយខ្ញុំ ត្រូវខ្មែរក្រហមបញ្ជូនទៅកោះគរ
(កណ្ដាល)៖ ផា សុង ភេទប្រុស មានអាយុ ៦៣ឆ្នាំ ជាកសិករ មានទីកន្លែងកំណើតនៅឃុំប្រាសាទ និងរស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ សុង មានបងប្អូនចំនួន១១នាក់។ នៅរបបខ្មែរក្រហម សុង បានបាត់បង់ឪពុកម្ដាយក្នុងពេលតែមួយ។ សុង និយាយថា ខ្មែរក្រហមបានបញ្ជូនឪពុកម្ដាយគាត់ទៅកោះគរ ដោយមិនឃើញត្រលប់មកវិញនោះទេ។ នៅឆ្នាំ១៩៧០ សុង បានឈប់រៀនត្រឹមថា្នក់ទី១២ (សង្គមចាស់)...
កន ប្រាក់៖ អ្នកទោសនៅកោះគរ
(កណ្ដាល)៖ កន ប្រាក់ ភេទប្រុស មានអាយុ ៦៣ឆ្នាំ ជាកសិករ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ប្រាក់ មានទីកន្លែងកំណើតនៅឃុំត្រើយស្លា និងមានបងប្អូនបួននាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រាក់ ឈប់រៀនត្រឹមថ្នាក់ទី១១ (សង្គមចាស់) ដោយសារការទម្លាក់គ្រាប់បែក និងបានផ្លាស់ទៅរស់នៅទីក្រុងភ្នំពេញ ជាមួយឪពុកដែលធ្វើជាទាហាន លន់ នល់។ ក្រោយមក ឪពុកប្រាក់...
ហោល ទូច៖ មិត្តឯងត្រូវដូរទីលំនៅ
(កណ្ដាល)៖ ហោល ទូច ភេទស្រី ជាកសិករវ័យ៥៨ឆ្នាំ មានភូមិកំណើត និងរស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ទូច មានបងប្អូនប្រាំបីនាក់។ នៅឆ្នាំ១៩៧០ ទូច ចងចាំថា បន្ទាប់ពីមានរដ្ឋប្រហារ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោង ក្នុងមូលដ្ឋានរបស់គាត់។ ដូច្នេះ គ្រួសារទូច បានគេចខ្លួនទៅរស់នៅឃុំតាលន់។ នៅទីនោះ ឪពុកម្ដាយទូច ដាំចម្ការដំឡូង។...
អ្នកដាំបាយក្នុងរបបខ្មែរក្រហម
(កណ្ដាល)៖ សោម យុន អាយុ៨២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ យុន មានបងប្អូនចំនួនបីនាក់ (ស្រីទាំងបី)។ យុន បានរៀបការជាមួយស្វាមីនៅក្នុងរបប លន់ នល់ និងមានកូនចំនួនបីនាក់ (ស្រីម្នាក់ និងប្រុសពីរនាក់)។ នៅពេលមានការទម្លាក់គ្រាប់បែក ប្ដីរបស់គាត់បាននាំសមាជិកគ្រួសារចូលក្នុងព្រៃ។ ឈានចូលដល់របបខ្មែរក្រហម យុន មិនត្រូវបានជម្លៀសទៅកន្លែងណាផ្សេងឡើយ។ អង្គការបានចាត់តាំងឲ្យ...
សាន សេងឡោ៖ បងប្រុសទាំងបីនាក់ដែលបានបាត់បង់ជីវិត
(កណ្ដាល)៖ សាន សេងឡោ ភេទស្រី មានអាយុ ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ សេងឡោ មានទីកន្លែងកំណើតនៅភូមិទឹកអាង (បច្ចុប្បន្នភូមិពោធិ៍តាប៉ាង) និងជាកូនទី៧ ក្នុងចំណោមបងប្អូនប្រាំបួននាក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ បងប្រុសទី១របស់សេងឡោ ត្រូវបានខ្មែរក្រហមចាប់ផ្សឹក និងឲ្យចូលធ្វើយោធាខ្មែរក្រហម។ បងប្រុសគាត់ បានស្លាប់ដោយសារការប្រយុទ្ធជាមួយទាហាន លន់ នល់...
វ៉ិត ស្រី៖ ខ្មែរក្រហមបង្ខំឲ្យធ្វើការរហូតដល់ពិការភ្នែក
(កណ្ដាល)៖ វ៉ិត ស្រី ភេទស្រី មានអាយុ ៦០ឆ្នាំ និងរស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ស្រី មានទីកន្លែងកំណើតនៅសង្កាត់ទួលទំពូង ក្រុងភ្នំពេញ ដោយមានឪពុក និងបងស្រីធ្វើជាពេទ្យ។ នៅឆ្នាំ១៩៧០ ស្រី បានចូលរៀននៅសាលាទួលស្លែង នៅអាយុ ៦ឆ្នាំ។ ក្រៅពីម៉ោងសិក្សា ស្រី បានដើរលក់នំកង និងនំក្រូច។ នៅថ្ងៃទី១៧...
ធូ ឡាយ៖ បបរទឹកខ្មៅ
(កណ្ដាល)៖ ធូ ឡាយ ភេទស្រី មានអាយុ ៨៣ឆ្នាំ និងមានស្រុកកំណើត ព្រមទាំងរស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ឡាយ មានពិការភាពតាំងពីកំណើត។ នៅកុមារភាព ឡាយ ធ្វើស្រែចម្ការជាមួយឪពុកម្ដាយ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ឡាយ បានរៀបការ និងមានកូនបីនាក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គ្រួសារឡាយ ត្រូវរស់នៅតាមលេណដ្ឋាន ដោយសារមានការទម្លាក់គ្រាប់បែក។...
សៀវ អ៊ាវហេង៖ ចងចាំមិនភ្លេចពីភាពវេទនា
(កណ្ដាល)៖ សៀវ អ៊ាវហេង ភេទប្រុស អាយុ ៧២ឆ្នាំ ជាកសិករ មានភូមិកំណើតនៅភូមិទួលក្តី និងរស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៦៨ អ៊ាវហេង ឈប់រៀនត្រឹមថ្នាក់មជ្ឈិមដ្ឋានទី៣ និងធ្វើជាកម្មករ។ នៅឆ្នាំ១៩៧០ អ៊ាវហេង បានរៀបការ និងរស់នៅឃុំរកាខ្ពស់។ នៅខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ មានការទម្លាក់គ្រាប់បែកបណ្ដាលឲ្យផ្ទះរបស់ឪពុកក្មេកគាត់ ឆាប់ឆេះ។...
ឈុន សុខហេង៖ ហូបអត់ហូបឃ្លាន
(កណ្ដាល)៖ ឈុន សុខហេង ភេទស្រី អាយុ ៦៤ឆ្នាំ ជាកសិករ រស់នៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧៥ សុខហេង ឈប់រៀនត្រឹមថ្នាក់ទី៩ (សង្គមចាស់) ដោយសារការប្លោងគ្រាប់បែកនៅក្នុងភូមិ។ នៅខែមេសា ឆ្នាំ១៩៧៥ នៅពេលរបបខ្មែរក្រហមឡើងកាន់អំណាច សុខហេង ដែលជាប្រជាជនចាស់ ត្រូវគណៈកងបង្ខំឲ្យធ្វើការនៅអង្គភាពនារី នៅទួលក្រសាំង។ គណៈកងនោះ ក៏បានបញ្ជាឲ្យព្រះសង្ឃទាំងអស់នៅតាមទីវត្តអារាម...
ឆេង អៃ៖ ក្មួយនិងបងប្អូនថ្លៃបួននាក់បាត់ខ្លួន
(កណ្ដាល)៖ ឆេង អៃ ភេទប្រុស កើតក្នុងឆ្នាំ១៩៤២ បច្ចុប្បន្នមានអាយុ ៧៩ឆ្នាំ។ អៃ ជាកសិករ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល និងមានស្រុកកំណើតនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង។ អៃ មានកូនបួននាក់ រួមមានទី១ ឈ្មោះ សុខ វី, ទី២ សុខ ម៉េង,...
លុន វួចអេង៖ មហាសែននឿយ
(កណ្ដាល)៖ លុន វួចអេង ភេទស្រី មានអាយុ ៦៦ឆ្នាំ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ វួចអេង នៅតែចាំមិនភ្លេចពីរបបខ្មែរក្រហម ដោយសារការធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ គាត់និយាយថា ជីវិតនារបបខ្មែរក្រហម គឺ «មហាសែននឿយ»។ នៅមុនឆ្នាំ១៩៧០ វួចអេង ធ្លាប់បានសិក្សានៅសាលាកេតុឧត្តម ត្រឹមថ្នាក់ទី៨ (សង្គមចាស់)។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ...

