ក្រចេះ ៖ អ្នករស់រានមាន​ជីវិតពីរបបខ្មែរក្រហម​មក​ពី​ខេត្ត​ក្រចេះ​បាន​ប្រាប់​អំពី​ការចងចាំមួយដែល​ខ្លួនចាំមិនភ្លេច​ថា ព្រឹកឡើង​ឃើញ​សាក​សព​អណ្ដែត ចំនួន​មួយឬ​​ពីរសាកសព​​ ​អំឡុង​ឆ្នាំ ១៩៧៨។ លាន គឹម​ហេន មានអាយុ ៧២ឆ្នាំ​ រស់នៅ​ភូមិ​ដូនជ្រាំ ឃុំក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ។ កាល​ពី​សម័យ​ខ្មែរក្រហម​ គឹម​ហេន មាន​អាយុប្រហែល​ ៣០ឆ្នាំ និង​ទើបតែ​សម្រាល​កូន​ទី ៤ របស់ខ្លួន ដូច្នេះ​ខ្មែរក្រហម​បាន​ប្រើ​ឲ្យ​​នៅចាំ​សំ […]...