ត្រូវទិតៀនព្រោះដកដើមព្រលឹត
(ក្រចេះ)៖ ឈាងលីន ត្រូវបានប្រជាជននៅក្នុងសហករណ៍ជាមួយគ្នាទិតៀន ឲ្យអង្គការយកទៅសម្លាប់ចោល ដោយសារតែគាត់ដកដើមព្រលឹតដែលមានស្លឹក មិនមែនដកតែផ្កា។ ឈាងលីន បាននិយាយថា ពីមួយថ្ងៃទៅមួយថ្ងៃ អង្គការឲ្យស្លតែផ្កាព្រលឹត ដល់ថ្នាក់គាត់រកផ្កាព្រលឹតមកស្លមិនបាន ព្រោះផ្កាព្រលឹតទាំងអស់នោះដុះមិនទាន់តម្រូវការ។ របបអាហារដែលប្រជាជនទទួលបាន គឺជាបបររាវលាយជាមួយនឹងសម្លត្រកួន, ព្រលឹត និងត្រពាំង។ ជារៀងរាល់ថ្ងៃ ប្រជាជនហូបតែម្ហូបដដែលៗមិនមានអ្វីផ្លាស់ប្ដូរឡើយ។ អ៊ូ ឈាងលីន អាយុ៧៦ឆ្នាំ មានអស័យដ្ឋាននៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។...
បបរមានតែទឹក
(ក្រចេះ)៖ ផង់ គឹមយឹន អាយុ៧៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន យឹម មានជំងឺទឹកនោមផ្អែម ហើយគាត់តែងតែវិលមុខជាប្រចាំថ្ងៃ។ នៅពេលដែលមានការទម្លាក់គ្រាប់បែកនៅក្រចេះមានភាពចលាចល ប្រជាជនរត់គេចចេញពីភូមិកំណើត ទៅរស់នៅតំបន់វាល ឬតាមដងអូរ។ ការទម្លាក់គ្រាប់បែកបង្កជាផលប៉ះពាល់ទៅលើផ្ទះរបស់ប្រជាជនមួយចំនួន និងប៉ះពាល់ខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ។ ការរៀបរាប់អំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺមានភាពខុសៗគ្នាទៅតាមបទពិសោធន៍ឆ្លងកាត់របបនោះរបស់បុគ្គលម្នាក់ៗ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានបង្កើតសហករណ៍ឲ្យប្រជាជនរស់នៅរួម ហូបបាយរួម និងធ្វើការងាររួម ហើយទ្រព្យសម្បត្តិដែលប្រជាជនមានទាំងប៉ុន្មានត្រូវដាក់ក្នុងសមូហភាព។...
ធ្វើការគ្មានពេលសម្រាក អាហារក៏តិច
(ក្រចេះ)៖ ចាប សាត អាយុ៧៥ឆ្នាំ មានស្រុកកំណើតនៅភូមិអង្កាញ់ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តក្រចេះ។ បច្ចុប្បន្នសាត រស់នៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ នៅអំឡុងពេលខ្មែរក្រហមកាន់កាប់អំណាច ទ្រព្យសម្បត្តិរបស់ប្រជាជនដែលមានទាំងប៉ុន្មាន ត្រូវប្រមូលដាក់រួមជាសមូហភាព មិនថាជាផ្ទះសំបែង សត្វពាហនៈ និងដំណាំជុំវិញផ្ទះ។ ជាក់ស្ដែងផ្ទះរបស់ សាត ត្រូវអង្គការរុះរើចោល។ ក្រោយពីបញ្ចូលរបស់ទាំងអស់នោះចូលជាទ្រព្យសមូហភាពរួចហើយ ប្រជាជនទាំងអស់មិនមានសិទ្ធិលើទ្រព្យសម្បត្តិទាំងអស់នោះទៀតហើយ សិទ្ធិនៃការប្រើប្រាស់...
ម្ដាយជាប់គុកព្រោះខ្សែដៃ
(ក្រចេះ)៖ ម្ដាយរបស់ ហេង ត្រូវបានអង្គការចាប់ឃុំនៅក្នុងគុករយៈពេលមួយសប្ដាហ៍ ដោយសារតែបានលាក់ទុកខ្សែដៃមួយខ្សែ។ នៅរបបខ្មែរក្រហម ប្រជាជនទាំងអស់ គ្មានសិទ្ធិរក្សាទុកទ្រព្យសម្បត្តិឯកជនឡើយ ដោយទ្រព្យសម្បត្តិឯកជនទាំងអស់ត្រូវដាក់បញ្ចូលជាទ្រព្យសមូហភាព។ ហ៊ឹម ហេង អាយុ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមានទីលំនៅបច្ចុប្បន្ននៅភូមិគោលាប់ ឃុំបន្ទាយ ស្រុកចិត្របុរី ខេត្តក្រចេះ។ ហេង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយទាំងអស់នេះគឺជាដំណាលសាច់រឿងដែលគាត់ធ្លាប់បានឆ្លងកាត់តាំងពីរបបលន់ នល់ រហូតដល់របបខ្មែរក្រហម...
ស្ទើរតែមានបញ្ហាផ្លូវចិត្ត ដោយសាររបបខ្មែរក្រហម
(ក្រចេះ)៖ របបខ្មែរក្រហម បានធ្វើឲ្យ ណារិន ជួបការលំបាកជាច្រើន និងស្ទើរតែបណ្ដាលឲ្យគាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ បង្កឡើងពីការបាត់បង់សមាជិកគ្រួសារ និងទ្រព្យសម្បត្តិជាច្រើន។ នេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ សំ ណារិន ហៅក្រៅ អ៊ីន អាយុ៩៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតូនី ឃុំទូកមាស ស្រុកទូកមាស ខេត្តកំពត។ ទីលំនៅបច្ចុប្បន្នរបស់ ណារិន ស្ថិតនៅភូមិអូរឫស្សី២ ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ។ នៅអំឡុងរដ្ឋប្រហារឆ្នាំ១៩៧០...
ប្រជាជនត្រៀម
(ក្រចេះ) ផន សុខា ភេទស្រី អាយុ៦២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ សុខា បានរៀបរាប់បទពិសោធន៍របស់ខ្លួន ឆ្លងកាត់ របប លន់ នល់ និងរបបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅឆ្នាំ១៩៧០ ក្នុងតំបន់របស់គាត់រស់នៅ មានការទម្លាក់គ្រាប់បែកនៅក្បែរនឹងផ្ទះរបស់ប្រជាជន។ នៅពេលដែលឮសំឡេងយន្តហោះ គ្រប់ប្រជាជនទាំងអស់បាននាំកូនចៅ ចូលទៅក្នុងរណ្ដៅត្រង់សេ...
យោធាខ្មែរក្រហម
(ក្រចេះ) បាន ច័ន្ទថូ ភេទស្រី អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្ន ច័ន្ទថូ រស់នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងឆ្នាំ១៩៧០ ក្រោយពីមានការធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ ពីអំណាច ប្រទេសជាតិចាប់ផ្តើមច្របូកច្របល់។ នៅឆ្នាំ១៩៧២ ក្នុងតំបន់មួយចំនួននៅខេត្តកំពង់ចាម មានការទម្លាក់គ្រាប់បែក ហើយពេលនោះ...
កសាងព្រោះតែប៉េងប៉ោះ
(ក្រចេះ)៖ ផាត់ សាវេន ភេទស្រី អាយុ៧៩ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ រឿងរ៉ាវដែលសាវេន ចងចាំជាងគេនៅក្នុងរបបខ្មែរក្រហម គឺគាត់ត្រូវបានខ្មែរក្រហមចាប់យកទៅកសាង ដោយសារគាត់លួចហូបអាហារបន្ថែម។ ពេលនោះគាត់មានដាំបន្លែនៅជុំវិញផ្ទះ ដូចជាត្រប់ និងប៉េងប៉ោះ។ គាត់បានបេះបន្លែទាំងនោះយកទៅហូបជាមួយនឹងរបបអាហារដែលអង្គការបានចែកឲ្យ។ ពេលដែលអង្គការបានដឹង នៅពេលប្រជុំអង្គការបានលើកឡើងពីចំណុចនោះ ដើម្បីយកទោសគាត់។ ម្យ៉ាងវិញទៀត នៅអំឡុងរបបខ្មែរក្រហម គាត់កំពុងតែពពោះកូនប្រុសរបស់គាត់។ ជិតដល់ថ្ងៃសម្រាល គាត់បានឈប់សម្រាកមិនទៅធ្វើការ។...
ប្រជុំទិតៀន
(ក្រចេះ)៖ ការប្រជុំទិតៀន គឺការប្រជុំគ្នារវាងកងឈ្លបខ្មែរក្រហម និងប្រជាជនកម្ពុជានៅក្នុងរបបខ្មែរក្រហម។ ការប្រជុំនោះ តម្រូវឲ្យប្រជាជនគ្រប់រូបមានសិទ្ធិលើកឡើងពីកំហុសរបស់គ្នាទៅវិញទៅមក ។ ផាត់ សាវីន ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ រឿងរ៉ាវនៅក្នុងរបបខ្មែរក្រហម ដែល សាវីន មិនអាចបំភ្លេចបាននោះគឺ នៅពេលដែលប្រជុំទិតៀន អង្គការបានចោទប្រកាន់ថាគាត់ជានាយទុនមិនព្រមដាក់ខ្លួន ព្រោះពេលនោះគាត់បានយកអំបិលបុកលាយជាមួយនឹងផ្លែអំពិលហូបជាមួយបាយ។ អង្គការមិនពេញចិត្តនឹងអ្វីដែលគាត់បានធ្វើនោះទេ ព្រមទាំងបានស្ដីបន្ទោសឲ្យគាត់ជាខ្លាំង។ សាវីន...
កុមារក្នុងរបបខ្មែរក្រហម
ចំណាំ៖ ដោយសារ ស៊ីណាង មានវ័យក្មេងខ្លាំងក្នុងរបបខ្មែរក្រហម រឿងរ៉ាវដែលគាត់ចែករំលែកដល់អ្នកស្ម័គ្រចិត្តកម្ពុជា គឺតាមការដំណាលរបស់លោកយាយរបស់គាត់។ (ក្រចេះ)៖ កុមារនៅក្នុងរបបខ្មែរក្រហម មិនមានអ្វីធ្វើច្រើននោះទេ។ ការងារភាគច្រើនដែលកុមារតែងតែធ្វើ គឺកាប់ទន្ទ្រានខេត្ត, ប្រមូលដីឥដ្ឋ និងរើសអាចម៍គោ សម្រាប់លាយធ្វើជាជី។ កុមារមួយចំនួនទៀត អាយុក្រោម៥ឆ្នាំ ត្រូវរស់នៅក្នុងមណ្ឌលកុមារ ដែលមានស្រ្តីវ័យចំណាស់មើលការខុសត្រូវ។ ឪពុកម្ដាយរបស់កុមារទាំងនោះ នៅរៀងរាល់ពេលព្រឹក ត្រូវយកកូនទៅផ្ញើជាមួយនឹងចាស់ៗ ឲ្យគាត់មើលថែទាំជំនួស ព្រោះឪពុកម្ដាយទាំងអស់ត្រូវមានតួនាទីធ្វើការនៅក្នុងសហករណ៍ ហើយត្រូវត្រឡប់ទៅយកកូនវិញនៅពេលល្ងាច។ ទុយ...
ប្រាំមួយគូក្នុងពេលតែមួយ
(ក្រចេះ)៖ សំ បុណ្ណ ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ បុណ្ណ បានរៀបរាប់អំពីភាពលំបាករបស់គាត់ ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបនោះ គាត់ពិតជាជួបផលលំបាកជាច្រើន ដោយសារខ្មែរក្រហមបានជម្លៀសគាត់ចេញពីកន្លែងមួយទៅកន្លែងមួយទៀត ដោយគ្មានគោលដៅច្បាស់លាស់។ ខ្មែរក្រហម បានធ្វើបាបប្រជាជនសព្វគ្រប់បែបយ៉ាង ដោយរួមទាំងបង្អត់អាហារ, បង្ខំឲ្យធ្វើការងារ, វាយធ្វើបាប និងពេលខ្លះអាចឈានដល់ការកាប់សម្លាប់។ បុណ្ណ...

