Tag: គាត ស្រីឡែន

មន ប៊ុនធឿន៖ អតីតអ្នករស់នៅជំរំ

មន ប៊ុនធឿន ភេទស្រី មានអាយុ៦៣ឆ្នាំ និងមានស្រុកកំណើតនៅភូមិព្រះពន្លា ឃុំពន្លាះ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃនេះរស់នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប្ដីរបស់ខ្ញុំឈ្មោះ ហន សុខុម អាយុ៦៦ឆ្នាំ។ ខ្ញុំមានកូនចំនួន៦នាក់ (ស្រី៣នាក់ និងប្រុស៣នាក់)។ ឪពុករបស់ខ្ញុំឈ្មោះ មន ស្លាប់ក្នុងរបបខ្មែរក្រហមដោយសារជំងឺ និងម្ដាយឈ្មោះ​ ទុំ ស្លាប់កាលពី​ឆ្នាំ១៩៩៦។...

បងប្រុសកំសត់

អ៊ឹង ចិន្តា ភេទស្រី មានអាយុ៤២ឆ្នាំ រស់នៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ខ្ញុំមានបងប្អូនចំនួន៦នាក់ ក្នុងនោះប្រុស៤នាក់។ គ្រួសារខ្ញុំប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ ក្នុងចំណោមបងប្រុសរបស់ខ្ញុំ៤នាក់ បងប្រុសទី៣ ដែលមានឈ្មោះ នួន សារឿន គាត់បានបម្រើការជាកងទ័ពនៅបន្ទាយទួលក្រសាំង។ នៅអំឡុងឆ្នាំ២០០៨ រហូតមកដល់ ឆ្នាំ២០២៥ បងប្រុសបានទៅប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ។ ក្រោយបម្រើការងារជាកងទ័ពប្រមាណ២០ឆ្នាំ បងប្រុសបានស្លាប់នៅពេលដែលកងទ័ពប្រទេសថៃបានចូលមកឈ្លានពានប្រទេសកម្ពុជា និងបានប្រើប្រាស់ផ្សែងពុលបាញ់មកលើវរកងទ័ពកម្ពុជា។ វរកងទ័ព...

ភូមិជោគជ័យ ជាអតីតជំរំជនភៀសខ្លួនណងចាន់

ភូមិជោគជ័យគឺជា អតីតជំរំភៀសខ្លួនដំបូងគេក្នុងសម័យសង្គ្រាមខ្មែរក្រហម ជាមួយកងទ័ពវៀតណាម។ ជំរំណងចាន់ទៅព្រំដែនថៃមានចម្ងាយប្រហែល៤គីឡូម៉ែត្រ។ ភូមិជោគជ័យ មានទីតាំងនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។ ប៉ុន្តែរយៈពេលថ្មីៗ នេះភូមិជោគជ័យត្រូវទទួលរងការប៉ះពាល់យ៉ាងខ្លាំង ព្រោះតែកងទ័ពថៃបានវាយប្រហារលើភូមិជោគជ័យ ដែលធ្វើឲ្យប្រជាជនដែលរស់នៅក្នុងភូមិភូមិជោគជ័យ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង និងខូចខាតទ្រព្យសម្បត្តិផ្ទះសំបែង ដីធ្លីរបស់ប្រជាពលរដ្ឋយ៉ាងច្រើន។ កងទ័ពថៃបានធ្វើការវាយប្រហារមកលើភូមិជោគជ័យ ក្នុងគោលបំណងចង់ដណ្ដើមយកទឹកដីនេះ និងថែមទាំងប្រកាសថាភូមិជោគជ័យជាទឹកដីរបស់ប្រទេសថៃទៅវិញ។ បើយោងតាមសម្ដីរបស់លោកពូ ប៉ែន រឹទ្ធី ដែលជាមេភូមិជោគជ័យបានមានប្រសាសន៍អំពីប្រវត្តិខ្លះៗរបស់ភូមិជោគជ័យដែលលោកពូបានដឹងថា៖ កាលពីឆ្នាំ១៩៨៩ ភូមិជោគជ័យ...

ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៖ អំឡុងពេលថៃឈ្លានពានកម្ពុជា

ខេត្តឧត្តរមានជ័យ ស្ថិតនៅប៉ែកខាងជើងឈៀងខាងលិច នៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសថៃ ក្នុងនោះមានខេត្តឈ្មោះ ខេត្តបូរីរ៉ាំ, សុរិន និង ស៊ីសាកេត មានប្រវែង២២៤គីឡូម៉ែត្រ[1]។ ខេត្តឧត្តរមានជ័យមានស្រុកចំនួន៤ និងក្រុង១ មានដូចជា ស្រុកអន្លង់វែង, ស្រុកបន្ទាយអំពិល, ស្រុកចុងកាល់, ស្រុកបន្ទាយប្រាសាទ និងក្រុងសំរោង។ ចំពោះច្រកចេញចូលក្នុងតំបន់ព្រំប្រទល់នេះមាន ច្រកជុបគគីរ, ច្រកថ្មដូន, ច្រកអូស្មាច់, ច្រកជាំសាង៉ាម និងច្រកព្រះប្រឡាយ ហើយខេត្តនេះមានព្រំប្រទល់...

ញឹក ប៊ុនឆៃ៖ បង្គោលឡាក់តាមបណ្ដោយព្រំដែន

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះ លើទាហានរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់។ ពេលនោះខ្មែរក្រហមបានប្រមូលអាវុធគ្រប់ប្រភេទរបស់ទាហាន លន់ នល់ ដាក់ក្នុងបន្ទាយ ដែលសព្វថ្ងៃនេះហៅថាបន្ទាយមានជ័យ ដោយដើមឡើយគឺជាស្រុកសិរីសោភ័ណ។ ខ្មែរក្រហមបានរៀបចំស្រុកចំនួន៦ ដែលមានដូចជាស្រុកអូរជ្រៅ, ស្រុកសិរីសោភ័ណ, ស្រុកថ្មពួក, ស្រុកភ្នំស្រុក និងព្រះនេត្រព្រះ ឲ្យក្លាយទៅជាតំបន់៥​ ប្រធានឈ្មោះ ហឹង និង អនុឈ្មោះ ធឿម។...

សំដីពិតជនរងគ្រោះដែលរស់នៅភូមិព្រៃចាន់ ក្នុងតំបន់ទាហានថៃបំពានកម្ពុជា

ភូមិព្រៃចាន់ មានទីតាំងស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះមាន​ភូមិមួយទៀត ដែលជាអតីតជំរំណងចាន់មានចម្ងាយឆ្ងាយពីគ្នាប្រហែល ១០គីឡូម៉ែត្រ គឺភូមិជោគជ័យ។ ជំរំណងចាន់គឺជាឈ្មោះជំរំភៀសខ្លួនខ្មែរ​ដំបូងគេ ក្នុងអំឡុងសង្គ្រាមខ្មែរក្រហមជាមួយកងទ័ពវៀតណាម​​ចាប់ពីឆ្នាំ១៩៧៩។ ជំរំណងចាន់ជាអតីតជំរំជនភៀសខ្លួនរបស់ប្រជាជនខ្មែរ និងទាហានខ្មែរក្នុងរបបប្រល័យពូជសាសន៍ ដែលធ្លាប់បានឆ្លងកាត់សោកនាកម្មយ៉ាងជូរចត់ ដែលស្ថិតនៅភូមិណងចាន់ ស្រុកគោកសូង ខេត្តស្រះកែវ(ប្រទេសថៃ) ដែលជាអតីតទឹកដីខ្មែរ។ ក្នុងអំឡុងទសវត្សរ៍ទី៨០ និង៩០ ទឹកដីនេះពុំមានប្រជាជនថៃ ឬទាហានថៃរស់នៅឡើយ ហើយទីតាំងនេះមានប្រឡាយខណ្ឌចែកព្រំប្រទល់ប្រទេសទាំងពីរ។ ដូចនេះមិនដូចអ្វី​ដែលថៃអះអាង ហើយទាមទារថា ជាទឹកដីរបស់ខ្លួននោះទេ។...

Solverwp- WordPress Theme and Plugin