ងួន មិន ៖ អតីតពេទ្យកងពល២០៧
នៅឆ្នាំ១៩៧៦ មិន ត្រូវបានជ្រើសរើសឲ្យទៅរៀនពេទ្យនៅកាល់ម៉ែត និងសិក្សាពីរបៀបជួយសង្រ្គោះបន្ទាន់ ។ បន្ទាប់ពីរៀនចប់ មិន ត្រូវបានបញ្ជូនទៅជួយព្យាបាលរបួសឲ្យកងទ័ពនៅតាមព្រំដែនប្រទេសវៀតណាម ដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ មិន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ងួន មិន ភេទប្រុស អាយុ៧៧ឆ្នាំ ។ មិន មានស្រុកកំណើតនៅភូមិថ្មីដងទង់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិកាក់សិន ឃុំថ្មពួក ស្រុកថ្មពួក...
អោម មុត៖ នារីស្រែអំបិល ខេត្តកំពត
នៅឆ្នាំ១៩៧៥ មុត ត្រូវបានយាយ សេង ដកចេញពីនីរសារបញ្ជូនឲ្យទៅធ្វើការងារនៅស្រែអំបិលក្នុងខេត្តកំពត រហូតដល់ពេលវៀតណាមចូលមករំដោះនៅឆ្នាំ១៩៧៩។ មុត បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អោម មុត[1] ភេទស្រី អាយុ៧៨ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែ។ មុត មានស្រុកកំណើតនៅភូមិព្រៃខ្វាវ ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិជម្លៀសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មុត មានប្ដីឈ្មោះ កែវ...
ទេព ប៉ូច៖ អនុប្រធានអប់រំស្រុកស្អាង (ខេត្តកណ្ដាល)
នៅឆ្នាំ១៩៧៦ ប៉ូច ត្រូវបានខាងខេត្ត និងខាងតំបន់ ចាត់តាំងឲ្យទៅអប់រំប្រជាជន និងដឹកនាំប្រជាជនធ្វើស្រែចម្ការនៅស្រុកស្អាង រហូតបានឡើងតួនាទីជាអនុប្រធានស្រុកស្អាង។ ប៉ូច បាននិយាយរៀបរាប់រឿងរ៉ាវដូចខាងក្រោម៖ ខ្ញុំបាទឈ្មោះ ទេព ប៉ូច[1] ភេទប្រុស អាយុ៧៨ឆ្នាំ កើតនៅឆ្នាំ១៩៤៧។ សព្វថ្ងៃជាសមាជិកក្រុមប្រឹក្សាឃុំ។ ខ្ញុំ មានស្រុកកំណើតនៅក្នុងភូមិតាំងរលាំង ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។...
នាក់ នឿន ហៅ ឈូក នឿន៖ ធ្លាប់រៀនបើកយន្តហោះចម្បាំងនៅប្រទេសចិន
នៅឆ្នាំ១៩៧៥ នឿន ត្រូវបាន បង ម៉េត ជ្រើសរើសយកទៅប្រឡងសុខភាពនៅទីក្រុងភ្នំពេញ ដើម្បីត្រៀមខ្លួនទៅរៀនបើកបរយន្តហោះចម្បាំងនៅប្រទេសចិន។ បន្ទាប់ពីប្រឡងជាប់ខាងសុខភាព នឿន បានត្រៀមខ្លួន កាត់សម្លៀកបំពាក់ ដើម្បីបញ្ជូនទៅរៀនបើកយន្តហោះចម្បាំងនៅប្រទេសចិន។ នឿន និយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ឈូក នឿន[1] ភេទប្រុស អាយុ៦៩ឆ្នាំ។ នឿន មានស្រុកកំណើតនៅក្នុងភូមិអូររមាសចូល ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ បច្ចុប្បន្នរស់នៅក្នុងភូមិអូររមាសចូល ឃុំត្រពាំងរាំង...
កុយ ស្រូយ៖ កងទ័ពនៃកងពលលេខ៨០១ ការពារព្រំដែនខេត្តរតនៈគិរី
ក្រោយរំដោះបានទីក្រុងភ្នំពេញ កងពលលេខ៨០១ ដឹកនាំដោយ សូ សារឿន ត្រូវបានផ្លាស់ចេញពីទីក្រុងភ្នំពេញ ដោយបញ្ជូនឲ្យទៅការពារនៅព្រំដែនខេត្តរតនៈគិរី។ ស្រូយ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ កុយ ស្រូយ[1] ភេទប្រុស អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ ស្រូយ មានស្រុកកំណើតនៅភូមិក្រាំងចេក ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិទួលប្រាសាទ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ស្រូយ មានប្រពន្ធឈ្មោះ...
ជុំ ហ៊ាន ៖ សមាជិកបើកបរនាវាចម្បាំង០២
ជុំ ហ៊ាន ភេទប្រុស អាយុ៦៨ សព្វថ្ងៃប្រកបមុខរបបធ្វើចម្ការ។ ហ៊ាន មានស្រុកកំណើតនៅភូមិឃ្លាំងមឿង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិអូរសួស្ដី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហ៊ាន មានប្រពន្ធឈ្មោះ ហ៊ុល សាមឿន អាយុ៦៨ឆ្នាំ សព្វថ្ងៃប្រកបមុខរបបធ្វើចម្ការ។ ហ៊ាន មានកូនប្រុសចំនួន៤នាក់ ។ កូនរបស់ ហ៊ាន...
សារី សយ ហៅ រស់ សយ៖ អនុសេនាធំកងកាំភ្លើងធំ អង្គភាព៨០៣
នៅឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ សយ និងកងទ័ពនៅក្នុងកងពល៨០១ មួយចំនួនត្រូវបានថ្នាក់លើផ្លាស់ចេញពីទីក្រុងភ្នំពេញ បញ្ជូនទៅឈរជើងការពារព្រំដែនកម្ពុជា វៀតណាមនៅខេត្តរតនៈគិរី។ ពេលធ្វើទៅដល់ខេត្តរតនៈគិរី សយ ត្រូវបានបញ្ចូលទៅក្នុងអង្គភាព៨០៣ ដោយមានតួនាទីជាអនុសេនាធំកងកាំភ្លើងធំ។ សយ និយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ សារី សយ[1] ហៅ រស់ សយ ភេទប្រុស អាយុ៧៣ឆ្នាំ សព្វថ្ងៃសមាជិកក្រុមប្រឹក្សាស្រុក និងធ្វើស្រែចម្ការ។ សយ មានស្រុកកំណើតនៅភូមិតាអោក ឃុំឈ្វាំង...
ទេព ផន៖ កងចល័ត លើកទំនប់នៅដំណាក់ឈើក្រំ
នៅក្នុងឆ្នាំ១៩៧៥ ផន ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលធ្វើការងារនៅក្នុងកងចល័ត។ បន្ទាប់មក ផន ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យជីកប្រឡាយពីភូមិតាលោក រហូតទៅដល់ភូមិប្រហាល ហើយបានផ្លាស់ចេញពីភូមិប្រហាល ឲ្យលើកទំនប់នៅដំណាក់ឈើក្រំ ដ៏សែនលំបាកវេទនា ដែលស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ផន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ទេព ផន[1] អាយុ៧៨ឆ្នាំ សព្វថ្ងៃចាស់ជរា។ ផន មានស្រុកកំណើតនៅភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។...
អ៊ីង ផន៖ កងទ័ពជើងទឹកការពារកោះពូលូវៃ
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ១៩៧៥ ផន ត្រូវបានផ្លាស់ចេញពីកំបូលបញ្ជូនឲ្យទៅធ្វើកងទ័ពជើងទឹកនៅក្រុងព្រះសីហនុ ដើម្បីឲ្យទៅជួយការពារដែនសមុទ្ទ និងការពារនៅលើកោះពូលូវៃ។ ផន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អ៊ីង ផន[1] ភេទប្រុស អាយុ៧៦ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ ផន មានស្រុកកំណើតនៅភូមិខ្នាចចោរ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្នរស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ...
អ៊ុក ឆន៖ កាន់ខាងវិទ្យុទាក់ទង
អ៊ុក ឆន គឺកងទ័ពខ្មែរក្រហមម្នាក់ក្នុងចំណោមកងទ័ពខ្មែរក្រហមជាច្រើននាក់ដែលត្រូវបានថ្នាក់លើចាត់តាំងឲ្យរៀនខាងផ្នែកវិទ្យុទាក់ទង។ ឆន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អ៊ុក ឆន[1] ឈ្មោះបដិវត្តដ៍ហៅ ដួង សំអុល ភេទប្រុស អាយុ៧១ឆ្នាំ សព្វថ្ងៃមេភូមិ នៅក្នុងភូមិជម្លៀសដៃ។ ឆន មានស្រុកកំណើតនៅភូមិស្រុកឃ្លោក ឃុំព្រះម្លូរ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិជម្លៀសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ឆន មានប្រពន្ធឈ្មោះ...
ដូស រៀវ៖ អតីតគ្រូខ្មែរសង្គមកិច្ច(គ្រូថ្នាំខ្មែរ)
ដូស រៀវ គឺជាប្រជាជនតែម្នាក់គត់ ដែលត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យធ្វើការងារខាងគ្រូខ្មែរផ្នែកសង្គមកិច្ច សម្រាប់ស្វែងរកថ្នាំបុរាណទុកសម្រាប់ព្យាលបាលជំងឺប្រជាជន និងកុមារតូចៗ។ ដូស រៀវ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ដូស រៀវ[1] ភេទប្រុស អាយុ៨៣ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែ។ រៀវ មានស្រុកកំណើតនៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន រៀវ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ...

