Tag: ចាន់ ណារិទ្ធ

សាត គិ(ជនជាតិដើមភាគតិចព័រ)៖ អតីតកងទ័ពកងពលលេខ៤ ការពារព្រំដែនថ្មដា

នៅ ឆ្នាំ១៩៧៥ គិ ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលបម្រើកងទ័ពខ្មែរក្រហម រួចបានបញ្ជូនឲ្យទៅចូលរួមជាមួយកងពលលេខ៤ ដែលមានតួនាទីការពារព្រំដែនថ្មដា ខេត្តពោធិ៍សាត់។ គិ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ឈ្មោះ សាត គិ[1] ​ភេទ​ប្រុស អាយុ ៨២ឆ្នាំ កើតនៅឆ្នាំ១៩៤៣ សព្វថ្ងៃចាស់ជរា ។ គិ មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។​ ប​ច្ចុប្បន្នរស់នៅភូមិព្រែក១...

ទេព កាន់ ៖ អតីតនីរសារគណៈតំបន់៣១ (ខេត្តកំពង់ឆ្នាំង)

នៅ ឆ្នាំ១៩៧៥ បន្ទាប់ពីវាយបណ្ដេញកងទ័ព លន់ នល់ ចេញពីតំបន់៣១ កាន់ ត្រូវបានតា សារុន ដែលជា គណៈតំបន់៣១ ជ្រើសរើសឲ្យធ្វើជានីរសារ។ កាន់​ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ទេព កាន់[1] ភេទប្រុស អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ​។ កាន់ មានស្រុកកំណើតនៅភូមិតាកែវ ឃុំពាម ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង...

ដោក ហឿន (ជនជាតិដើមភាគតិចព័រ)៖ ត្រូវបានខ្មែរក្រហមតាមសម្លាប់

នៅឆ្នាំ១៩៧៨ ប្រជាជនដែលជាជនជាតិដើមភាគតិចព័រជាច្រើន ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ដោយចោទប្រកាន់ថា មានកើតជំងឺអាសន្នរោគ(ជំងឺឃ្លង់)។ ហឿន ឃើញសភាពការណ៍មិនស្រួល ហឿន បានសម្រេចចិត្តរត់ចេញពីភូមិរកាត មកជួយធ្វើស្រែបងប្អូនជនជាតិព័រនៅក្បែរផ្សារក្រវាញ។ បន្ទាប់ពីដឹងដំណឹងថា ខ្មែរក្រហមតាមមកសម្លាប់ដល់ផ្សារក្រវាញ ហឿន បានរត់ចូលព្រៃមកចូលរួមជាមួយកងទ័ពខ្មែរស ហើយបានធ្វើដំណើរជាមួយកងទ័ពខ្មែរស រហូតមកដល់អូរសោម និងត្រូវបានកងទ័ពវៀតណាមចាប់ខ្លួននៅអូរសោម។ ហឿន បានរៀបរាប់ពីរឿងរ៉ាវដ៏សែនជូរចត់ដូចខាងក្រោម៖ ដោក ហឿន[1] ភេទស្រី អាយុ៦៣ឆ្នាំ​ ស​ព្វថ្ងៃជាកសិករ។ ហឿន មានស្រុកកំណើតនៅភូមិទួលគ្រួស...

ហ៊ឺ ស្រិ ៖ អតីតពេទ្យក្នុងរបបខ្មែរក្រហម

នៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៦ ស្រិ ត្រូវបានខ្មែរក្រហមផ្លាស់ចេញពីតំបន់២៥ បញ្ជូនឲ្យទៅធ្វើពេទ្យនៅតាខ្មៅ​  ខេត្តកណ្ដាល ហើយបានផ្លាស់ចេញពីតាខ្មៅ​ ទៅធ្វើពេទ្យនៅមន្ទីរពេទ្យមុនីវង្ស​​ ដែលឈ្មោះ​ ឡាយ ជាប្រធានមន្ទីរពេទ្យ។ ស្រិ បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ហ៊ឺ ស្រិ[1] ភេទស្រី អាយុ៧៩ឆ្នាំ​ ស​ព្វថ្ងៃជាកសិករ។ ស្រិ  មានស្រុកកំណើតនៅភូមិកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។ សព្វថ្ងៃរស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ...

ជៀប សុខ ៖ នារីស្រែអំបិល (ខេត្តកំពត)

នៅចន្លោះឆ្នាំ១៩៧៧ដល់ឆ្នាំ១៩៧៩ សុខ ត្រូវបានលោកស្រី អៀង ធិរិទ្ធ ផ្លាស់ចេញពីមន្ទីរពេទ្យ ៦មករា ដែលមានទីតាំងនៅជិតវត្តភ្នំ(ភ្នំពេញ) ឲ្យទៅធ្វើជានារីធ្វើស្រែអំបិលនៅឃុំកំពង់កណ្ដាល ខេត្តកំ​ពត។ សុខ បាននិយាយពីរឿងរ៉ាវដូចខាងក្រោម៖ ជៀប សុខ[1] ភេទស្រី អាយុ៦៨ឆ្នាំ​ ស​ព្វថ្ងៃជាកសិករ។ សុខ  មានស្រុកកំណើតនៅភូមិអាគ្រាច ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សព្វថ្ងៃរស់នៅភូមិកណ្ដាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ...

សុខ ងួន ៖ អតីតឈ្លប់សង្កាត់

សុខ ​ងួន[1] ភេទប្រុស អាយុ៦០ឆ្នាំ សព្វថ្ងៃប្រកបមុខរបរដាំបន្លែនិងជាមន្រ្តីរប​ស់សាលាស្រុក ។ ងួន មានស្រុកកំណើតនៅភូមិស្រឡៅ ឃុំរវាំង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ងួន មានឪពុកឈ្មោះ នៅ សួង  និងម្ដា​យឈ្មោះ អ៊ុក យីម (ស្លាប់ដោយសារជំងឺ)...

តៅ ថូន ៖ កម្មករលីសែងសម្ភារដាក់កប៉ាល់នៅខេត្ត ព្រះសីហនុ

នៅក្នុងឆ្នាំ១៩៧៥ ថូន ជាកងទ័ពម្នាក់ក្នុងចំណោមកងវរសេនាធំឯករាជ្យ ដែលមានតួនាទីការពារ ប្រាសាទអង្គរវត្ត ត្រូវបានបញ្ជូនឲ្យទៅជួយវាយរំដោះទីក្រុងភ្នំពេញ។​ បន្ទាប់ពីទទួលបានជ័យជម្នះ ​ប៉ុល ពត  បានបញ្ជូនកងវរសេនាធំឯករាជ្យ ឲ្យទៅធ្វើជាកម្មករលីសែងសម្ភារដាក់កប៉ាល់​នៅខេត្ត ព្រះសីហនុ។ ថូន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ តៅ ថូន[1] ភេទប្រុស អាយុ៧៩ឆ្នាំ។​ ស​ព្វថ្ងៃជាកសិករ។ ថូន មានស្រុកកំណើតនៅភូមិតានៃ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ សព្វថ្ងៃរស់នៅភូមិថ្មី...

ភី ភួន (ជនជាតិចារាយ) ៖ បុគ្កលិករៀបចំផ្ទះសម្បែងនៅក្រសួងការបរទេស (មន្ទីរប១)

នៅឆ្នាំ១៩៧៥ ភួន ត្រូវបានប៉ុល ពល បានចាត់តាំង​ឲ្យទៅនៅជាមួយ អៀង សារី នៅក្រសួងការបរទេស (មន្ទីរប១) ហើយមានតួនាទី ជាបុគ្គលិករៀបផ្ទះសម្បែង ម្ហូបអាហារ​ និងរៀបចំទទួលភ្ញៀវមកពីក្រៅប្រទេសនានា។ ភួន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ភួន[1] ភេទប្រុស អាយុ៧៨ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ ភួន មានស្រុកកំណើតនៅភូមិកែប ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ សព្វថ្ងៃរស់នៅភូមិដូង...

អ៊ុក ទុំ ៖ អនុសេនាធំ ក្នុងកងពល២៧០ (ខេត្តតាកែវ)

នៅក្នុងឆ្នាំ១៩៧៥ ទុំ បានទទួលតួនាទីជាអនុសេនាធំ ក្នុងកងពល២៧០ ដែលដឹកនាំដោយ តារ៉ែន ។ បន្ទាប់មក តារ៉ែន បានបញ្ជូន ទុំ និងកងទ័ពចំនួន១០០នាក់ទៅប្រចាំការណ៍ និងការពារតាមព្រំដែនកម្ពុជា- វៀតណាម ក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ។ ទុំ បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អ៊ុក ទុំ[1] ភេទប្រុស អាយុ៦៩ឆ្នាំ។​ ស​ព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ ទុំ មានស្រុកកំណើតនៅភូមិទួលកណ្ដាល...

ច្រុន ឆុត ៖ ត្រូវបានកងទ័ពខ្មែរក្រហមបាញ់ត្រូវភ្លៅចំនួនបីគ្រាប់

ចុងឆ្នាំ១៩៧៨ ឆុត និងប្រជាជនមួយចំនួនដែលនៅធ្វើការងារតាមសហករណ៍ បានសម្រេចចិត្តចូលរួមជាមួយទាហានសម្ដេច ហ៊ុន សែន ដើម្បីវាយបកទៅកាន់កងទ័ពខ្មែរក្រហមនៅឃុំឬស្សីក្រាំង ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្នុងអំឡុងពេលប្រយុទ្ធ ឆុត ត្រូវបានកងទ័ពខ្មែរក្រហមបាញ់ត្រូវភ្លៅខាងស្ដាំចំនួនបីគ្រាប់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ឆុត បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ច្រុន ឆុត[1] ភេទប្រុស អាយុ៧៨ឆ្នាំ។ សព្វថ្ងៃមិនប្រកបមុខរបរអ្វីនោះទេ ចាស់ជរា ។ ឆុត មានស្រុកកំណើតនៅភូមិដំណាក់ធ្នង់ ឃុំតាលោ...

អតីតយោធាខ្មែរក្រហមយាមព្រំដែនខេត្តស្វាយរៀង

ចន្លោះឆ្នាំ១៩៧៦ ដល់ឆ្នាំ ១៩៧៩ ឈៀង និងកងទ័ពជាច្រើនត្រូវបានខ្មែរក្រហមបញ្ជូនឲ្យមកការពារព្រំដែននៅខេត្តស្វាយរៀង។ ឈៀង ធ្លាប់បានវាយបណ្ដេញកងទ័ពវៀតណាម ឲ្យរត់ខ្ចាត់ខ្ចាយរហូតដល់ខេត្តហាទៀង និងតៃនីញប្រទេសវៀតណាម។ ឈៀង បាននិយាយរៀបរាប់ពីការតស៊ូដូចខាងក្រោម៖ ឡេង ឈៀង[1] ភេទប្រុស អាយុ៦៧ឆ្នាំ សព្វថ្ងៃមានមុខរបរធ្វើចម្ការ។ ឈៀង មានស្រុកកំណើតនៅភូមិអូរក្រសារ ឃុំកែប ស្រុកកំពត ខេត្តកំពត។ បច្ចុប្បន្ន ឈៀង រស់នៅភូមិដីក្រហម ឃុំអន្លង់រាប...