Tag: ចាន់ ណារិទ្ធ

ម្ដាយរបស់ តុល ត្រូវបានខ្មែរក្រហមបង្ខំឲ្យជីកប្រឡាយរហូតដល់ស្លាប់

ក្នុងឆ្នាំ១៩៧៦ ម្ដាយរបស់តុល ត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរ និងមិនផ្ដល់អាហារឲ្យហូបគ្រប់គ្រាន់ រហូតធ្វើឲ្យម្ដាយរបស់ តុល ដួលស្លាប់ក្នុងអំឡុងពេលធ្វើកំពុងជីកប្រឡាយ។ ប៉ូ តុល បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ប៉ូ តុល ​ភេទប្រុស​ អាយុ៦០ឆ្នាំ សព្វថ្ងៃមានមុខរបរធ្វើចម្ការ ។ តុល មានស្រុកកំណើតនៅភូមិតាម៉ាន់ ឃុំគងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។​ ប​ច្ចុប្បន្នរស់នៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។...

ឈាង ជួ ៖ ត្រូវបែកបាក់គ្រួសារក្នុងរបបខ្មែរក្រហម

ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)កងទ័ពខ្មែរក្រហមជាច្រើនត្រូវបានបញ្ជូនមកការពារនៅតាមព្រំដែនស្នួលដែលកំពុងតែមានទំនាស់ជាមួយប្រទេសវៀតណាម។ ក្រោយផ្ទុះសង្រ្គាមបានរត់គេចខ្លួនឆ្ងាយពីប្រពន្ធកូន។ លុះត្រលប់មកវិញ កងទ័ពទាំងនោះ បានដើរស្វែងរកប្រពន្ធនិងកូន តែបានទទួលដំណឹងថាត្រូវបានស្លាប់ពេលដែលវៀតណាមវាយចូលបន្ទាយលង្វែក។ ឈាង ជួ​ បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ឈាង ជួ[1] ភេទប្រុស អាយុ៧៦ឆ្នាំ​ ស​ព្វថ្ងៃប្រកបមុខរបរកសិករ។ ជួ មានស្រុកកំណើតនៅភូមិជ្រៃ ឃុំព្រៃស្រឡឹក ស្រុកពារាំង ខេត្តព្រៃវែង។ បច្ចុប្បន្ន ជួ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង...

«សូ លន ៖ ព្រមរៀបការដើម្បីគេចពីសេចក្ដីស្លាប់»

នៅក្នុងឆ្នាំ១៩៧៦ សូ លន ត្រូវបានអង្គការខ្មែរក្រហមចាប់បង្ខំឲ្យរៀបការ​ជាមួយបុរសម្នាក់ដែលខ្លួនមិនបានស្រឡាញ់ បើមិនព្រមធ្វើតាមការរៀបចំរបស់អង្គការនិងត្រូវបង្អត់អាហារឬត្រូវយកទៅសម្លាប់ ។ សូ លន បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ សូ លន[1] ​ភេទ​ស្រី អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ លន មានស្រុកកំណើតនៅភូមិត្រពាំងទន្លេ ឃុំកំពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។​ ប​ច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លន បានរៀបរាប់ថា...

ធី រ៉ុន៖ ជាងជួសជុលម៉ាស៊ីនច្រូតស្រូវក្នុងសម័យខ្មែរក្រហម

ធី រ៉ុន[1] កាលជំនាន់សង្គមរាស្រ្តនិយមគឺជាក្មេងម្នាក់ដែលហ៊ានលួចដឹកជញ្ជូនអង្ករយកទៅឲ្យទាហានខ្មែរក្រហមដែលឈរជើងនៅត្រដក់ពង ថ្មាតពង និងអូរចាក់ស្ងួត។​​ រ៉ុន ​បានរៀបរាប់ពីការតស៊ូនិងការលំបាកដូចខាងក្រោម៖​ ធី រ៉ុន ​ភេទប្រុស​ អាយុ៦៥ឆ្នាំ សព្វថ្ងៃមានមុខរបរជាមន្រ្តីយោធា។ រ៉ុន មានស្រុកកំណើតនៅភូមិស្រែឫស្សី ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។​ ប​ច្ចុប្បន្នរស់នៅភូមិស្រែតាំងយ៉ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រ៉ុន មានឪពុកឈ្មោះ ចាន់ ទុំ...

កែវ រឿន៖ « មេក្រុមកងទ័ពខ្មែរក្រហម»

រឿន គឺជាកងទ័ពខ្មែរក្រហមម្នាក់ដែលខិតខំប្រឹងប្រែងបំពេញការងារបានល្អ រហូតបានឡើងឋានៈជាមេក្រុមក្នុងកងអនុសេនាតូច។ កែវ រឿន បានរៀបរាប់ដំណើរជីវិតរបស់ខ្លួនតាំងពីនៅកងយុទ្ធជន រហូតបានក្លាយជាមេក្រុមកងទ័ពខ្មែរក្រហមដូចខាងក្រោម៖ កែវ រឿន[1] ភេទប្រុស អាយុ៧១ឆ្នាំ​ ស​ព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ រឿន មានស្រុកកំណើតនៅភូមិតាចេស ឃុំពេជ្រចង្វារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ សព្វថ្ងៃរស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លងរាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រឿន មានប្រពន្ធឈ្មោះ អ៊ូច ឡៃ...

យៀន ឌឿន៖ ជនជាតិភាគតិចព័រជាច្រើនត្រូវបានខ្មែរក្រហមយកទៅសម្លាប់

ក្នុងឆ្នាំ១៩៧៧ ប្រជាជនជនជាតិភាគតិចព័រជាច្រើនត្រូវបានជម្លៀសទៅកន្លែងផ្សេងនិងមានការបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំង។ នៅអំឡុងឆ្នាំ១៩៧៧ ប្រជាជនដែលជាជនជាតិភាគតិចព័រជាច្រើនត្រូវបានខ្មែរក្រហមយកទៅសម្លាប់ដោយចោទប្រកាន់ថាមានជំងឺអាសន្នរោគ និងមួយចំនួនធំទៀត បានស្លាប់ដោយអត់អាហារពេលដែលជម្លៀសទៅរស់នៅក្នុងព្រៃ។ ឌឿន បានរៀបរាប់ពីរឿងរ៉ាវដែលបណ្ដាលឲ្យប្រជាជនស្លាប់ដូចខាងក្រោម៖ យៀន​ ឌឿន[1] អាយុ៧៧ឆ្នាំ​ ស​ព្វថ្ងៃប្រកបមុខរបរធ្វើស្រែចម្ការ។ ឌឿន មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី(ចំណុចទួលកកោះ) ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឌឿន ​មានឪពុកឈ្មោះ ញឹក យៀន(ស្លាប់ឆ្នាំ១៩៧៩...

« កង ភន : ជាអតីតយោធាខ្មែរក្រហមដែលធ្លាប់រៀនពីរបៀបកែច្នៃមីននិងជួសជុលកាំភ្លើង »

កង ភន ​ភេទប្រុស​ អាយុ ៦៤ឆ្នាំ សព្វថ្ងៃមានមុខរបរជាកសិករ មានស្រុកកំណើតនៅភូមិអណ្ដូងខ្ពស់ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។ បច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ភន មានឪពុកឈ្មោះ ជុំ ពៅ (ស្លាប់ ) ចំណែកម្ដា​យឈ្មោះ ព្រាម ឆែម...

អតីតអ្នកបើកឡានតាម៉ុកត្រូវបញ្ជូនទៅរៀនបច្ចេកទេសនៅប្រទេសចិន

សែប រ៉េត[1] ជាអតីតអ្នកបើកឡានតាម៉ុក ត្រូវបានខ្មែរក្រហមជ្រើសរើសទៅរៀនផ្នែកយោធានៅប្រទេសចិន និងត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញនៅអំឡុងពេលដែលកងទ័ពខ្មែរក្រហមធ្វើសង្រ្គាមជាមួយកងទ័ពវៀតណាមនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ​នៅឆ្នាំ១៩៧៩។ សែប រ៉េត បានរៀបរាប់ពីបទពិសោធន៍ដែលបានបើកឡានឲ្យតា ម៉ុក​ និងរៀនសូត្រផ្នែកបច្ចេកទេសគីមី និងយោធានៅប្រទេសចិនដូចខាងក្រោម៖ សែប រ៉េត ភេទប្រុស អាយុ៦៥ឆ្នាំ​ ស​ព្វថ្ងៃប្រកបមុខរបរធ្វើស្រែចម្ការ។ រ៉េត មានស្រុកកំណើតនៅភូមិធ្លកយុល ឃុំស្រែក្នុង ស្រុកឈូក ខេត្តកំពត ប៉ុន្តែសព្វថ្ងៃរស់នៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។...

ទូច ឈុំ « អតីតឈ្លបឃុំក្លាយជាប្រធានអនុសេនាធំ »

នៅក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩) យុវជនជាច្រើនត្រូវបានជ្រើសរើសឲ្យបម្រើកងទ័ព ជាពិសេសនៅអំឡុងពេលរបបខ្មែរក្រហមធ្វើសង្រ្គាមជាមួយប្រទេសកម្ពុជាក្នុងចន្លោះឆ្នាំ១៩៧៧ និង ១៩៧៨។ ទូច ឈុំ អតីតប្រធានកងអនុសេនាធំចំណុះកងពលលេខ៥០២នៃកងទ័ពខ្មែរក្រហមបានរៀបរាប់ពីបទពិសោធន៍ជាកងទ័ពខ្មែរក្រហមដូចខាងក្រោម។ ទូច ឈុំ ភេទប្រុស អាយុ៧៤ឆ្នាំ សព្វថ្ងៃប្រកបមុខរបរជាកសិករ។ ឈុន មានស្រុកកំណើតនៅភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃរស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លងរាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឈុំ មានប្រពន្ធឈ្មោះ ជួន...