Tag: ជីម សុខគា

សេចក្តីរំឭកពីការឈឺចាប់ និងការចងចាំពីប្រវត្តិជីកទំនប់១មករា (ស្ទឹងជីនិត) នៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ប៊ុន លីម[1] អាយុ៦១ឆ្នាំ។ បច្ចុប្បន្ន ខ្ញុំ មានមុខរបរជាអ្នកឡើងត្នោត។ ខ្ញុំ រស់នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ​ ខ្ញុំមានប្រពន្ធឈ្មោះ គឹម ម៉ន អាយុ៥០ឆ្នាំ មានមុខរបរជាកសិករ។ យើងមានកូនស្រី២នាក់ ដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ និងឆ្នាំទី៤ នៅទីក្រុងភ្នំពេញ។ នៅក្នុងរបបខ្មែរក្រហម អ្វីដែលខ្ញុំមិនអាចបំភ្លេចបាននោះ គឺខ្មែរក្រហមចាត់តាំងឱ្យខ្ញុំទៅធ្វើការក្នុងកងចល័ត។...

ឌុល ភី៖ ជីវិតរស់នៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឌុល ភី[1] ឈ្មោះក្រៅហៅ (ត្រាត់) អាយុ៨១ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅ​ភូមិព្រៃមេលងខាងត្បូង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំបានបួសជាដូនជី ហើយបានប្រកាន់ភ្ជាប់សីល១០។ ​ខ្ញុំមានឪពុកឈ្មោះ ឌុល​ ជិន (ស្លាប់) ម្ដាយឈ្មោះ ហ៊ុល ញ៉ាក (ស្លាប់)។...

គូម គឿន៖ ត្នោតទុំពីរផ្លែត្រូវខ្មែរក្រហមហៅទៅកសាង និងគំរាមសម្លាប់

ខ្ញុំឈ្មោះ គូម គឿន[1] អាយុ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើត​នៅ​ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ​ខ្ញុំមានឪពុកឈ្មោះ តឹក ទុំ (ស្លាប់) ម្ដាយឈ្មោះ គូម ឃួន (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើត៥នាក់ (ស្រី២នាក់ ប្រុស៣នាក់)។ សព្វថ្ងៃខ្ញុំ គឺជាស្ត្រីម៉េម៉ាយ។...

ក្បួនដង្ហែធម្មយាត្រា ទាមទារឱ្យថៃ ដោះលែងវីរកងទ័ពទាំង១៨នាក់មកកម្ពុជាវិញ

ក្បួនដង្ហែធម្មយាត្រា រយៈពេល១ម៉ោងកន្លះ ​ចាប់ពី​ម៉ោង ៧ រហូតដល់ម៉ោង ៨:៣០នាទី ព្រឹកនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ ​រដ្ឋបាលខេត្តតាកែវ បាន​រៀបចំ​ក្បួនដង្ហែធម្មយាត្រាពីសួនច្បារមាត់បឹងតាកែវ ឆ្ពោះទៅកាន់វិមានឯករាជ្យ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។ ​ការបង្កើតក្បួន​ដង្ហែ​នេះ​ ដើម្បីទាមទារឱ្យថៃដោះលែងវីរកងទ័ពទាំង១៨រូប ឱ្យមកកម្ពុជា​វិញ​។ ​​ជាពិសេស ថែមទាំងបានរៀបចំ​ពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពាក់លីនៅសមរភូមិជួរមុខ។ ​អ្នកចូលរួម​​​មានប្រមាណ៩៩៩៩នាក់ រួមមាន មន្ត្រីរាជការស៊ីវិល, លោកគ្រូអ្នកគ្រូ, ព្រះសង្ឃ...

ទូច ណុម៖ ប្រធានក្រុមពេទ្យកងទ័ពរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ទូច ណុម[1] អាយុ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ នួន ផេង (ស្លាប់)។ ​ឪពុករបស់ខ្ញុំ គឺជាប្រធានភូមិ​កាលពីរបប​សង្គមរាស្ត្រនិយម។ ម្ដាយរបស់ខ្ញុំឈ្មោះ ពៅ អាំ(ស្លាប់)។ ខ្ញុំមានបងប្អូនស្រីចំនួន៥នាក់។ ខ្ញុំមានប្ដីឈ្មោះ សែម...

ប្រវត្តិគ្រួសារខ្ញុំក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ នាង វិត[1] អាយុ៥៨ឆ្នាំ។ ខ្ញុំរស់នៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ​ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ នាង អ៊ុក (ស្លាប់) ម្ដាយឈ្មោះ សឿ ប៉ាត់ (ស្លាប់)។ ​ខ្ញុំមានបងប្អូនបង្កើត៩នាក់។ បងប្អូនរបស់ខ្ញុំនៅរស់៦នាក់ ​ ប្រុស៥នាក់ ស្រីម្នាក់។ ខ្ញុំមានប្ដីឈ្មោះ អ៊ូច។ បច្ចុប្បន្នយើងមានកូន៩នាក់ ស្រី៤នាក់...

ពិន សុជាតិ អ្នកជីកលេណដ្ឋានឱ្យកងទ័ពជួរមុខកម្ពុជា ក្នុងជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា និងថៃ

ខ្ញុំឈ្មោះ ពិន សុជាតិ[1] អាយុ២៣ឆ្នាំ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិស្រែឈើនៀង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ​ ពឿន​ ម្ដាយឈ្មោះ​ ជ្រឿន។ ខ្ញុំមានបងប្អូនបង្កើត៤នាក់ ប្រុសទាំងអស់។ សព្វថ្ងៃខ្ញុំមានមុខរបរជាអ្នកបើកឡានដឹកដីឱ្យក្រុមហ៊ុនមួយ។ ខ្ញុំបានចូលធ្វើការងារនេះ តាំងពីឆ្នាំ២០២០មកម្លេះ។ នៅ​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ខ្ញុំនិងក្រុមការងារម្នាក់ទៀត បាន​ធ្វើដំណើរ​ចេញទៅធ្វើការនៅខេត្ត​ឧត្ដរមានជ័យ។ ខ្ញុំបានទៅស្នាក់នៅឯសាលារៀនមួយកន្លែង។ ខ្ញុំមិនចាំ (ភូមិ...

ថ្លាង ចែន ស្រែកគំរាមកម្មាភិបាលសួរចម្លើយខ្មែរក្រហមនៅគុក២០៤

ខ្ញុំឈ្មោះ ថ្លាង ចែន[1] អាយុ៨៧ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុក​ឈ្មោះ​​ឡូយ (ស្លាប់) និងម្ដាយឈ្មោះ ​អូន (ស្លាប់​)។ ខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ។  ខ្ញុំមានបងប្អូនបង្កើត៧នាក់ ប្រុស២នាក់ ស្រី​ ៥នាក់។ បច្ចុប្បន្ន បងប្អូនខ្ញុំនៅរស់​៤នាក់។...

សុត សឹង រំឭកពីជីវិតជាអ្នកឡើងត្នោតក្នុងសម័យខ្មែរក្រហម និងបទពិសោធន៍ដែលខ្មែរក្រហមបម្រុងនឹងសម្លាប់

ខ្ញុំឈ្មោះ សុត សឹង[1] ភេទប្រុស អាយុ៨១ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ សុត (ស្លាប់) និងម្ដាយឈ្មោះ តុង (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើត ៧នាក់ ប្រុស៣នាក់ ស្រី៤នាក់។ បច្ចុប្បន្ន...

ថ្លាង ហេវ៖ កងចល័តពិសេសលេខ១

ខ្ញុំឈ្មោះ ថ្លាង ហេវ[1] ភេទស្រី អាយុ៨០ឆ្នាំ រស់នៅភូមិបឹងម្កាក់​ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ តា​ឡូយ និងម្ដាយឈ្មោះ យាយអូន (ស្លាប់ទាំងពីរ)។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ប្រុសចំនួន២នាក់ និងស្រី​ចំនួន៥នាក់។ បច្ចុប្បន្ន នៅមានជីវិតចំនួន៤នាក់រួមទាំងខ្ញុំ។ ខ្ញុំមានប្ដី ឈ្មោះ សុត សឹង ​​មាន​កូនចំនួន៨នាក់ ប្រុសចំនួន៣នាក់...

អ៊ិន អួក៖ នារីអង្គភាពស្រែអំបិល

កាលពីដើម ខ្ញុំឈ្មោះ ញឹម អ៊ុក ហៅខៀន ភេទស្រី អាយុ៤៦ឆ្នាំ  ប្ដូរទៅ អ៊ិន អួក។[1] ខ្ញុំរស់នៅភូមិអារោង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ ខ្ញុំមាន ឪពុកឈ្មោះ អ៊ិន យ៉ាន ម្ដាយឈ្មោះ ឃឹម។ នៅឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ខ្ញុំបានទៅរស់នៅពារាម ហើយបានទៅធ្វើការនៅកងចល័តឃុំក្នុងអង្គភាពនារី។ ​ប្រធាន​កងមានឈ្មោះ...