Tag: ជីម សុខគា

ការចូលបម្រើក្នុងជួរទាហាន ដើម្បីបំផ្លាញបដិវត្តន៍ របស់ អ៊ី អឹល

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៦ទំព័រ ជារបស់​ ​អ៊ី អឹល ​យុទ្ធជនវរតូច៣២២ វរធំ៣២ កងពល៧០៣។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00៤៤៣) ​បង្ហាញអំពីសកម្មភាព ឈ្មោះ អឹល ចូលធ្វើទាហាន​ ដែលទទួលផែនការពី​ឈ្មោះ ​ឆង មាន​តួនាទី​សក្ដិ៣ ។ ក្នុងការ​ចូលបម្រើក្នុងជួរទាហាន ក្នុងគោលបំណង​បំផ្លាញបដិវត្តន៍​  អឹល ​បាន​ជាប់ពាក់ព័ន្ធ​ជាមួយក្រុមមនុស្សចំនួន៨នាក់ ​និងបាន​ប្រើអំពើហិង្សា គំរាមគំហែងដល់ព្រះសង្ឃ ប្លន់យកប្រាក់របស់ប្រជាជន និងប្រព្រឹត្តិអំពើពាលាអាវ៉ាសែ...

ការគំរាមគំហែងរបស់ខ្មែរក្រហម ចំពោះជនជាតិឥស្លាម

ខ្ញុំឈ្មោះ ហ្វា សា ​ អាយុ៥៩ឆ្នាំ រស់នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ ខ្ញុំ គឺ​ជនជាតិឥស្លាម។ ឪពុកខ្ញុំឈ្មោះ សាន់ ហ្វាម្ដាយឈ្មោះ សុខ យិន (ស្លាប់ទាំងពីរ​)។ ខ្ញុំមានបងប្អូន៦នាក់ ស្រី៣នាក់ប្រុស៣នាក់។ ​ខ្ញុំមានប្រពន្ធ ឈ្មោះ ម៉ាត់ ពៅ ​និងមានកូន៧នាក់ ស្រី៣នាក់ប្រុស៤នាក់។...

សកម្មភាពបំផ្លាញ បដិវត្តន៍ របស់ គឹម ថាំ

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៣៦ទំព័រ ជារបស់ គឹម ថាំ ​ មុនអង្គការចាប់ខ្លួន ​ជា​ សមាជិកក្នុងអង្គភាពយោធា វរតូច៣៣២ វរធំ៣៣ កងពលលេខ៧០៣ ​។ ​​តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00​៤៣០)[1] ​បង្ហាញអំពីសកម្មភាព ឈ្មោះ ថាំ ចូលបម្រើ​ក្នុងជួរបដិវត្តន៍ដែលទទួលផែនការពីឈ្មោះ ដាក វិន ដែលជាជនជាតិវៀតណាម មានតួនាទីជាមេទ័ព ​។ ក្នុងការធ្វើបដិវត្តន៍នេះ ថាំ...

សកម្មភាពការអប់រំរបស់អង្គការ ឲ្យប្រឆាំងនឹងរបបកុម្មុយនិស្ដ របស់ ហម ឆិល

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២៦ទំព័រ ដែលជាចម្លើយសារភាពរបស់​ ​ហម ឆិល មានតួនាទីជា អនុលេខាតំបន់២ ភូមិភាគពាយ័ព្យ ​ ​ ​ ​​ ​បានរៀបរាប់ពីប្រវត្តិតួនាទី គ្រួសារ ចូលបម្រើបដិវត្តន៍ និងបក្ខពួកដែលចូលរួមធ្វើសកម្មភាពក្បត់បក្សជាមួយខ្លួន ។  ខាន ត្រូវអង្គការចាប់ខ្លួននៅទី០៨ ខែកក្កដា ឆ្នាំ១៩៧៧ ​ និងសួរចម្លើយនៅ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៧៧...

សកម្មភាពបំផុសឲ្យយុវជនបំផ្លាញកម្លាំងបដិវត្តន៍ និងបំផ្លាញអាវុធគ្រប់ប្រភេទរបស់អង្គការ

នៅក្នុងឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន ១៩ទំព័រ បានសរសេរថា​ មុនអង្គការចាប់ខ្លួន ញ៉េ មានតួនាទី សមាជិករវតូចលេខ៧០១ រវសេនាធំ លេខ៦០១ កងពលលេខ១៧៤ ភូមិភាគកណ្ដាល។ ​នៅឆ្នាំ១៩៧២ ​ជូត ញ៉េ ចូល​ធ្វើគិញ​ឲ្យ ឈ្មោះ ស៊ីការនី មានតួនាទីសក្តិ៥។ ញ៉េ និងបក្ខពួកចំនួន៣៣នាក់ទៀត ​បានរៀបរាប់ពី​ការចូលបម្រើបដិវត្តន៍ ហើយចូលរួមធ្វើសកម្មភាពក្បត់បក្ស​ជាមួយខ្លួន។​ ញ៉េ និយាយបំផុសដល់យុវជនឲ្យរត់ទៅផ្ទះ បំផ្លាញកម្លាំងបដិវត្តន៍នៅពេលមានសមរភូមិ​...

អ៊ឹម ឈា និងបក្សពួកអប់រំឲ្យយុវជន ប្រឆាំងនឹងអង្គការបដិវត្តន៍

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៥ទំព័រ របស់ អ៊ឹម ឈា ហៅ ឈាន មុនអង្គការចាប់ខ្លួនមានតួនាទី អនុលេខា វរសេនាតូច៧០១ វរសេនាធំ លេខ៦០១ កងពលលេខ១៧៤ នៅភូមិភាគកណ្ដាល។ ​​​ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារ​ (J00១១០) បង្ហាញអំពីសកម្មភាព ឈ្មោះ ​ឈាន ​ចូលធ្វើបដិវត្តន៍ ​នៅឆ្នាំ១៩៧៣ តាមការណែនាំពីឈ្មោះ ថូ ធ្វើជាប្រធានភូមិខ្សាច់ទប់។ ឈាន...

អម អ៊ឹម ធ្វើសកម្មភាពបំផុសឲ្យយុទ្ធជនប្រឆាំងនឹងអង្គការបដិវត្តន៍

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៦ទំព័រ ជារបស់ ​អម អ៊ីម​ មុនអង្គការចាប់ខ្លួន មានតួនាទី​ជាប្រធានកងអនុសេនាតូច។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារ (J00០​៨២) ​បង្ហាញអំពីសកម្មភាពឈ្មោះ អ៊ីម និងបក្ខពួកចំនួន២៥នាក់ ចូល​ធ្វើបដិវត្តន៍ និងបណ្ដុះគំនិតឲ្យយុទ្ធជនប្រឆាំងនឹងអង្គការ ​តាមការណែនាំពីឈ្មោះ ​សាមាន ​ជាអ្នកដឹកនាំ និងបំផុសឲ្យយុទ្ធជនប្រឆាំងនឹងអង្គការបដិវត្តន៍ដើម្បីទទួលសេរីភាពឡើងវិញ។ ​ឯកសារនេះ បានបង្ហាញអំពីឈ្មោះ អ៊ីម ត្រូវ​អង្គការចាប់ខ្លួននៅខែ​មករា ឆ្នាំ១៩៧៧ ​ប៉ុន្តែមិនបានបញ្ជាក់ កាលបរិច្ឆេទសម្លាប់នៅថ្ងៃណាទេ។ ​នៅ​ក្នុង​ឯកសារនេះ...

កំណត់ហេតុសួរចម្លើយ ទួន ចាន់ដារ៉ា ហៅភាន់ សកម្មភាពរបស់ ភាន់ និងបក្សពួក ចូលបង្កប់ខ្លួនក្នុងចលនាតស៊ូនៅទីក្រុងភ្នំពេញ

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៣ទំព័រ ដែលជាចម្លើយសារភាពរបស់​ ​ ទួន ចាន់ដារ៉ា ហៅភាន់​ មានតួនាទី យុទ្ធនារី ក្នុងក្រសួងសាធារណការ នៅមន្ទីរស ៨ ។ ភាន់ ​ និងបក្សពួក បានចូលបង្កប់ខ្លួនក្នុងចលនាតស៊ូនៅទីក្រុងភ្នំពេញ ​​ ដោយរៀបចំផែនការចំនួន៤ ​ទី១) កសាងកម្លាំង សេ អ៊ី អា, ទី២) ស៊ើបការអំពីទីស្នាក់ការរបស់ក្រុមបដិវត្តន៍នៅក្នុងក្រុងភ្នំពេញ,...

អង្គការចាប់ខ្លួន ព្រោះចូលរួមអនុវត្តផែនការក្បត់៧ចំណុច រៀបចំដោយ ឈូក លេខាតំបន់២៤

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៦ទំព័រ ដែលជាចម្លើយសារភាពរបស់​ សោម ឃន ជាប្រធានមន្ទីរស្រុកកោះជ័យ ​បានរៀបរាប់ពីប្រវត្តិតួនាទី គ្រួសារ ចូលបម្រើបដិវត្តន៍ និងបក្ខពួកដែលចូលរួមធ្វើសកម្មភាពក្បត់បក្សរបស់ខ្លួន។ ឃន ត្រូវអង្គការចាប់ខ្លួន និងបញ្ជូនមកសួរចម្លើយនៅវេលាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ១៩៧៦។ មួយថ្ងៃក្រោយមក គឺនៅវេលាម៉ោង១១កន្លះ ថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៧៦​ ការសួរចម្លើយទៅលើឈ្មោះ សោម ឃន បានបញ្ចប់ ដោយមានស្នាមមេដៃរបស់អ្នកសួរចម្លើយ និងសាម៉ីខ្លួនផង...

សកម្មភាពបំផ្លាញទ្រព្យសម្បត្តិដែលមានតម្លៃ

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៤ទំព័រ គឺជារបស់​ សុំ សាមឿន ហៅ រំ  ដែលជា​អតីតព្រះសង្ឃ មុនអង្គការចាប់ខ្លួន ​ជាយុវជនអនុសេនាធំ៣ អនុសេនាតូច៣១ ​វរធំ៣ និងជាអ្នកមើលការខុសត្រូវកម្មករនៅផែកំពង់សោម។​ ចម្លើយសារភាពនៅក្នុងឯកសារនេះ (J000៣៨) ​បង្ហាញថា សកម្មភាព ឈ្មោះ សុំ សាមឿន ហៅ រំ បានចូលបម្រើ​ក្នុងជួរបដិវត្តដែលទទួលផែនការពីឈ្មោះ វុធ និងភីន ជាភ្នាក់ងារ...

ឈ្មោះ ម៉ិល ម៉ៅ យុវជននៅមន្ទីរពេទ្យ ព. ១៧ នៅទីក្រុងភ្នំពេញ

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១១ទំព័រ ជារបស់ឈ្មោះ ​ម៉ិល មឿន ជាយុវជននៅមន្ទីរពេទ្យ ព. ១៧ នៅទីក្រុងភ្នំពេញ ។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J000៤១) បានបង្ហាញអំពីសកម្មភាពរបស់ ​ម៉ិល ម៉ៅ ​ដែលទទួលផែនការពី នៅ ដែលជាប្រធានពេទ្យ ភូមិភាគបស្ចិម និង សៀ អនុប្រធានពេទ្យ ភូមិភាគមស្ចឹម ឲ្យយកថ្នាំចាក់មកពីពិសោធន៍លើអ្នកជំងឺ នៅឆ្នាំ១៩៧៦ ដល់...