ព្រឹន្ទបាលទោ ស៊ន ប៊ន ហ៊ឹងត្រចៀកកន្លះខែ ដោយសារថៃផ្លោងគ្រាប់ធ្លាក់ក្បែរលេណដ្ឋាន
ថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់ បាញ់ផ្លោងគ្រាប់ធន់ធ្ងន់ធ្លាក់ក្បែរលេណដ្ឋានចម្ងាយ២០ម៉ែត្រទៅ៣០ម៉ែត្រនៅខ្សែត្រៀមទី២ទិសប្រាសាទតាក្របី ស្នូរសំឡេងគ្រាប់ផ្លោងធ្លាក់ក្បែរលេណដ្ឋានបណ្តាលឲ្យហ៊ឹងត្រចៀកវីរកងទ័ព ស៊ន ប៊ន។ ឈ្មោះ សុខ ហេង[1] ភេទស្រី អាយុ ៦៤ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលស្លែង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅភូមិចង្គំកណ្តាល ឃុំទន្លូង ស្រុមមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ...
ខៀវ ឡូត៖ ភៀសខ្លួនទៅប្រទេសវៀតណាម អំឡុងខ្មែរក្រហមចូលភូមិ
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចូលមកគ្រប់គ្រងឃុំជាំ ស្រុកមេមត់។ នៅពេលនោះឪពុកខ្ញុំបាននាំគ្រួសាររត់ចេញពីភូមិកំណើតទៅនៅតំបន់ស៊ូដា នៅខាងត្បូងភ្នំជើងអណ្តែង ឬភ្នំជើងបាដែងប្រទេសវៀតណាម។ កាលនោះ ខ្មែរក្រហម និងវៀតណាមបាញ់គ្នាខ្លាំងណាស់ ខ្ញុំចាកចេញពីតំបន់ស៊ូដា មកនៅតំបន់ម៉កុង ខ្មែរហៅថាថ្មកង់ ខេត្តតៃនិញ ប្រជាជនរស់នៅកន្លែងនោះមានខ្មែរ និងជនជាតិភាគតិចថ្មូនរស់នៅលាយឡំគ្នា។ ខ្ញុំឈ្មោះ ខៀវ ឡូត[1] ភេទប្រុស អាយុ ៧៣ឆ្នាំ ហើយមានស្រុកកំណើតភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។...
ហែម ឆូយ៖ ផ្នែកសិប្បកម្មធ្វើរនាស់ និងនង្គ័ល
នៅឆ្នាំ១៩៧៦ ឈ្មោះ ផាញ់ ដែលជាប្រធានសហករណ៍បានបញ្ជូនខ្ញុំឲ្យទៅធ្វើការងារផ្នែកសិប្បកម្ម មានសមមិត្ត៤នាក់ ឈ្មោះ នុន, យិះ, សុខ និងខ្ញុំ។ ខ្ញុំ និងសមមិត្ត៣នាក់ ថ្នាក់លើកំណត់ឲ្យធ្វើរនាស់ ឬនង្គ័លឲ្យបានចំនួន១ ក្នុងរយៈពេលមួយថ្ងៃ បើធ្វើមិនរួលរាល់អត់ផ្តល់របបអាហារ។ ហែម ឆូយ រៀបរាប់រឿងរ៉ាវដែលបានឆ្លងកាត់របបខ្មែរក្រហមដូចខាងក្រោម៖ ឈ្មោះ ហែម ឆូយ[1] ភេទប្រុស អាយុ ៨២ឆ្នាំ...
ញឹម ស្រ៊ាន៖ ម្តាយស្រក់ទឹកភ្នែកពេលកូនចេញទៅសមរភូមិ
ព្រឹន្ទបាលទោ ឃី ហុន អាយុ៤៥ឆ្នាំ កងវរសេនាតូចថ្មើរជើងលេខ២១២ កងពលតូចថ្មើរជើងលេខ២១ ត្រូវជាកូនប្រសារ ញឹម ស្រ៊ាន លើកដៃលាម្តាយថា « ម៉ែអើយ! កូនលាម៉ែសិនហើយ!»។ ញឹម ស្រ៊ាន ស្រក់ទឹកភ្នែកហូរកាត់ផែនថ្ពាល់ដោយមិនដឹងខ្លួន បានត្រឹមលើកដៃលាកូនប្រសារពីចម្ងាយ ហើយជូនពរកូនឲ្យទទួលបានជ័យជន្នះនៅក្នុងសមរភូមិ និងត្រឡប់មកផ្ទះជួបប្រពន្ធកូនវិញ។ ញឹម ស្រ៊ាន ធ្លាប់រស់ឆ្លងកាត់សម័យសង្គ្រាមសម័យខ្មែរក្រហម និងជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ ខាងក្រោមនេះជាប្រវត្តិសាច់រឿង៖...
ធីរ៉ាន់ ង៉ុវហេង ប្រាប់ថា៖ «ព្រំដែនកម្ពុជា-ថៃកំពុងផ្ទុះអាវុធខ្លាំង ដោយភាគីថៃប្រើកាំភ្លើងធំ និងយន្តហោះចម្បាំងF-16»
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ព្រឹន្ទបាលឯក សួន រ៉ោន ត្រូវកងកម្លាំងថៃបាញ់សម្លាប់ បន្ទាប់ពីទទួលបានដំណឹងនេះ មួយសប្តាហ៍ក្រោយមក កងវរសេនាតូចថ្មើរជើងលេខ២១២ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដឹកនាំកម្លាំង១០០នាក់ ធ្វើដំណើរទៅកាន់ទិសប្រាសាទតាក្របី។ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ធីរ៉ាន ដានី និងម្តាយបានហៅទូរសព្ទទៅប្អូនប្រុស ព្រឹន្ទបាលឯក ធីរ៉ាន់ ង៉ុវហេង ដែលកំពុងឈរជើងប្រចាំនៅទិសប្រាសាទតាក្របី។...
ទុក្ខលំបាកប្រជាជនភៀសសឹកអំឡុងជម្លោះប្រដាប់អាវុធកងទ័ពថៃឈ្លានពានលើកម្ពុជា
ជនភៀសសឹក ពីថ្ងៃទី២៤ ខែកក្កដា ដោយគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ ខេត្តឧត្តរមានជ័យ សរុបចំនួន ៣៨,៤៤៧នាក់, ខេត្តព្រះវិហារ ចំនួន២៩,៧១៧នាក់, ខេត្តបន្ទាយមានជ័យ ចំនួន ៣៤,២៦៤នាក់, ខេត្តពោធិ៍សាត់ ចំនួន ៣,០២៦នាក់, ខេត្តសៀមរាប ចំនួន ៣៣,៤២នាក់ តួលេខសរុបទាំងទាំង៥ខេត្ត មានចំនួន ១៦៨,៩៤៦នាក់ ដែលជាជនភៀសសឹក[1]។...
សៀង ណាគ្រួន៖ ទូរស័ព្ទខូចអំឡុងពេលទ័ពថៃផ្លោងគ្រាប់ចូលលេណដ្ឋានទិសប្រាសាទតាក្របី
សៀង ណាគ្រួន ទាក់ទងទៅប្តីមិនបានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៨ខែកក្កដា អំឡុងពេលកម្ពុជា-ថៃ ផ្ទុះអាវុធនៅតាមព្រំដែន។ នៅព្រឹកថ្ងៃទី២៩ ទើបណាគ្រួន ទាក់ទងជាមួយប្តី ហើយបានរៀបរាប់ថា ទូរស័ព្ទប្តីត្រូវបានខូច ពេលថៃប្រើគ្រាប់ផ្លោងជាច្រើនចូលមកលេណដ្ឋានកំពុងឈរជើងនៅទិសប្រាសាទតាក្របី។ ប្តីខ្ញុំរត់គេចពីគ្រាប់ផ្លោងចូលលាក់ខ្លួនក្នុងលេណដ្ឋានបណ្តាលឲ្យទូរស័ព្ទជ្រុះពីហោប៉ាវ ធ្លាក់ចូលទឹកបណ្តាលឲ្យខូច។ ឈ្មោះ សៀង ណាគ្រួន[1] ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិក្តុលក្រោម ឃុំទន្លូង ស្រុកមេមត់...
នួន ពៅ ធ្លាប់ហ្វឹកហាត់ទ័ពនៅឡុងយ៉ាវ ប្រទេសវៀតណាម ដើម្បីវាយជាមួយកងកម្លាំងខ្មែរក្រហម
នៅឆ្នាំ១៩៧៧ នួន ពៅ ត្រូវបានកងទ័ពវៀតណាមនាំទៅរៀនភាសាវៀតណាម និងយុទ្ធសាស្ត្រសង្គ្រាម នៅឡុងយ៉ាវ និងខេត្តតាយនិញ ព្រំដែនប្រទេសកម្ពុជា-វៀតណាម។ ឈ្មោះ នួន ពៅ ហៅ ឃន[1] ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិដើមភាគតិចស្ទៀង មានស្រុកកំណើតនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។...
តូនី ម៉ាត់៖ ខ្ញុំជួបជនជាតិអាមេរិកាំង ហៅឪអាយ៉េ នៅមន្ទីរសន្តិសុខចម្ការកាហ្វេ
នៅឆ្នាំ១៩៧៧ ខ្ញុំបានជួបជាមួយឪអាយ៉េ(ជនជាតិអាមេរិក) នៅមន្ទីរសន្តិសុខចម្ការកាហ្វេ ប្រហែល១០០ម៉ែត្រ កំពុងដើរតាមផ្លូវ ប៉ុន្តែខ្ញុំមិនបាននិយាយជាមួយទេ ប្រឹងលើកដែកដាក់ឲ្យពេញរទេះប្រញាប់ត្រឡប់ទៅវិញ។ តាមខ្ញុំដឹងពីអ្នកយាមមន្ទីរសន្តិសុខចម្ការកាហ្វេ ឈ្មោះ ស៊ន ប្រាប់ថា ឪអាយ៉េ អត់បានជម្លៀសទៅណាទេ គឺនៅក្នុងមន្ទីរសន្តិសុខសម្ការកាហ្វេ។ ក្រោយមកទៀត ខ្ញុំលែងទទួលបានដំណឹងពីឈ្មោះ ឪអាយ៉េ (ជនជាតិអាមេរិក)។ ឈ្មោះ តូនី ម៉ាត់[1] ភេទប្រុស អាយុ ៧២ឆ្នាំ (ជនជាតិចាម)...
គង់ សារី៖ ក្រុមបង្កបង្កើនផលនៅស្រុកពារាំង
នៅឆ្នាំ១៩៧៨ ទ័ពនិរតី ចូលមកដល់ស្រុកមេមត់ បានចាប់អតីតទាហានសម័យ លន់ នល់ និងគ្រូបង្រៀនដោយចោទប្រកាន់ថាជាយួនខ្លួនខ្មែរ។ ក្រោយមកខ្មែរក្រហមបានជម្លៀសខ្ញុំ និងគ្រួសារចេញពីភូមិត្បូងវត្ត ឃុំមេមត់ ឲ្យទៅបង្កបង្កើនផលនៅស្រុកពារាំង ខេត្តព្រៃវែង។ ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យធ្វើស្រែ និងដាំបន្លែ នៅព្រែកចំប៉ា ចំនួនបីខែ វៀតណាមចូលមកដល់។ ឈ្មោះ គង់ សា[1]រី ភេទប្រុស អាយុ ៨៥ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គរមានយស ឃុំព្រែកអន្ទះ...
នង សាំង៖ កូនខ្ញុំឈ្មោះ ណាត សឺ ជាប់គុកចំនួនប្រាំខែ នៅខេត្តកំពង់ឆ្នាំង
សឺ ហៅ ថា ភេទស្រី អាយុ១៨ឆ្នាំ។ សឺ, មានប្ដី និងមានកូន ប្រកបរបរធ្វើស្រែចម្ការ។ សឺ សព្វថៃ្ងរស់នៅភូមិអណ្ដូងបេ្រង ឃុំក្រាំងលាវ ស្រុករលាប្អៀ ខេត្ដកំពង់ឆ្នាំង។បន្ទាប់ពីខែ្មរក្រហម ឡើងកាន់អំណាច អង្គការបានបញ្ជូន សឺ ឱ្យទៅធ្វើការងារនៅទីក្រុងភ្នំពេញ។ សឺ បានចូលធ្វើពេទ្យនៅភ្នំពេញ និងមិនដែលបានសរសេរសំបុត្រមកសួរសុខទុក្ខឪពុកម្ដាយ ឬមកលេងផ្ទះឡើយ។ នៅឆ្នាំ១៩៧៩ ពេល សឺ...

