ញ៉ែម ហេង៖ អង្គការ ប្រហារជីវិតគូស្នេហ៍ ចោទពីបទខុសសីលធម៌
យោងតាមបទសម្ភាសន៍ផ្ទាល់មាត់របស់ ឡុង ដានី (បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា) ជាមួយ ញ៉ែម ហេង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា៖ ញ៉ែម ហេង បានឃើញមនុស្សចំនួនពីរនាក់ ត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ នៅអាលូច ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ មនុស្សពីរនាក់ ដែលខ្មែរក្រហមនាំទៅសម្លាប់ មានឈ្មោះខាត់ និងស៊ុយ។ ខាត់...
កាំង ឃុន៖ បាត់ខ្លួនប្តី ឈ្មោះ លាង ស៊ីមហន ជាជំនួយការតំបន់៥០៥ ក្នុងសម័យខ្មែរក្រហម
ស៊ីមហន មានឪពុកឈ្មោះ លាង ឡេង ម្ដាយឈ្មោះ គឹម តាក មានបងប្អូន៧ នាក់។ ធ្លាប់រៀនសូត្រនៅអនុវិទ្យាល័យក្រចេះបានត្រឹមឌីប្លូម ក្រោយមកបានចូលធ្វើជាគ្រូបង្រៀន នៅក្នុងទីរួមខេត្ដក្រចេះ។ នៅឆ្នាំ១៩៦៦ ស៊ឹមហន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ជាសម្ងាត់តាំងពី មានតួនាទីជាគ្រូបង្រៀន។ ឆ្នាំ១៩៧៨ លាង ស៊ីមហន ចុះបំពេញភារកិច្ចមូលដ្ឋាននៅស្រុកសំបូរ ខេត្តក្រចេះ។ បីថ្ងៃក្រោយ លាង ស៊ីមហន...
ម៉ឹង ប៉ក់៖ អ្នកភូមិរបងច្រុះនិយាយថា ចឹងឆ្អោល ប្រែថាចោលឆ្អឹង
ចឹង ជាភូមិមួយនៅក្នុងចំណោមភូមិទាំងប្រាំបី ស្ថិតនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ខ្មែរក្រហមជម្លៀសប្រជាជនចេញពីភូមិរបងច្រុះ ឃុំជាំក្រវៀន ឱ្យធ្វើស្រែនៅភូមិចឹង។ ប្រជាជនភូមិរបងច្រុះពាក់កណ្តាលបានស្លាប់នៅភូមិចឹង ដោយសារអត់បាយ និងជំងឺ។ ប៉ក់ ជាអ្នកប្រមូលសាកសពយកទៅកប់ចោល ឬបណ្តែតទឹក។ ប៉ក់ លើកសពដាក់លើរទេះបរទៅកប់ចោល ប៉ុន្តែយូរៗទៅគ្មានកម្លាំងកាប់រណ្តៅកប់ខ្មោច ក៏ដឹកទៅទម្លាក់ចោលនៅព្រែកផ្លាស់ ភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល។ ឈ្មោះ ម៉ឹង ប៉ក់[1] ភេទប្រុស...
ជា សុខុម៖ មន្ទីរពេទ្យ២៦៧ អង្គភាពពេទ្យ២១
សុខុម បានធ្វើពេទ្យនៅមន្ទីរ២៦៧ នៅក្រោមការគ្រប់គ្រង របស់មន្ទីរស-២១ ទួលសែ្លង[1]។ ខ្មែរក្រហមបញ្ជូន សុខុម ឲ្យផលិតថ្នាំនៅមន្ទីរពេទ្យ៧០១ នៅជិតមន្ទីរស-២១។ មន្ទីរស-២១ ជាកន្លែងពាក់ព័ន្ធការឃុំខ្លួន ធ្វើទារុណកម្មមនុស្ស[2]។ មន្ទីរពេទ្យ២៦៧ អង្គភាពពេទ្យ២១ សម្រាប់ព្យាបាលបុគ្គលិកជាកម្មាភិបាលខែ្មរក្រហម មិនបានព្យាបាលអ្នកទោសទេ។ ឈ្មោះ ជា សុខុម[3] ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។...
ហ៊ាង សំណាង៖ ឈឺចាប់គ្មានសំឡេងសមាជិកគ្រួសារស្ទើរទាំងអស់ត្រូវស្លាប់ និងបាត់ក្នុងសម័យខ្មែរក្រហម(១៩៧៥-១៩៧៩)
ឆ្នាំ១៩៧៥ ខ្មែរក្រហមបញ្ជូន ឈ្មោះ ហ៊ាង[1] ជាមន្ត្រីបម្រើការងារឃុំជាំតាម៉ៅ ដើម្បីយកដំឡូងទៅដាំនៅភូមិក្តុល ឃុំទន្លូង។ ក្រោយមកខ្មែរក្រហមសម្លាប់ ហ៊ាង នៅភូមិក្តុល។ ឆ្នាំ១៩៧៧ ប្តីទីមួយ ឈ្មោះ មាស ញឹម ត្រូវខ្មែរក្រហមចាប់ខ្លួនទាំងកណ្តាលយប់ ចោទពីបទលួចក្រណាត់។ ខ្មែរក្រហមចាប់បញ្ជូនទៅទំនប់អូរអង្កាម ឃុំជាំតាម៉ៅ បាត់ដំណឹងសូន្យ។ កូនស្រីទីមួយ ឈ្មោះ ភា ស្លាប់ពាក់កណ្តាលផ្លូវ នៅភូមិកូនក្រពើ...
កែវ ខេត៖ ឈឺចិត្តដល់សព្វថ្ងៃ ឱ្យតែនឹកដល់ប្រយោគខ្មែរក្រហមចោទថា “អ្នកស្រុកមេមត់ជាជនក្បត់មនុស្សក្បាលយួនខ្លួនខ្មែរ”
បន្ទាប់ពីកងទ័ពមជ្ឈិមចូលចាប់ខ្លួនអ្នកធ្លាប់បម្រើការងាររបបមុន ដូចជាអតីតទាហាន លន់ នល់ ប្រធានកងតូច ប្រធានកងធំ គ្រូបង្រៀន និងអ្នកមានចំណេះដឹង ត្រូវបានខ្មែរក្រហមចោទថា ក្បត់អង្គការ មនុស្សក្បាលយួនខ្លួនខ្មែរ។ អ្នកទាំងនោះចាប់ទៅសម្លាប់នៅផ្ទះសង្គមនិយម ភូមិព្នៅ ឃុំរំចេក ស្រុកមេមត់។ ចុងឆ្នាំ១៩៧៨ កងកម្លាំងវៀតណាមឱ្យប្រជាជនឡើងឡានចេញពីខេត្តកំពង់ធំទៅខេត្តកំពង់ចាម។ កែវ ខេត ទៅដល់កំពង់ចាម មានក្មេងៗមួយក្រុមចំនួន១០នាក់ ស្រែកច្រៀង ថា “អ្នកស្រុកមេមត់ជាជនក្បត់ មនុស្សក្បាលយួនខ្លួនខ្មែរ”...
ប៉ែន ផាត់៖ ប្រធានកងតូចភូមិមង់ ឃុំជាំ
នៅឆ្នាំ ១៩៧៦ ប៉ែន ផាត់[1] ទទួលបញ្ជាពីថ្នាក់លើ ឲ្យមើលការខុសត្រូវភូមិមង់ ឃុំជាំ។ ផាត់ ជាអ្នកបែងចែកតួនាទីការងារតាមក្រុមនីមួយៗ ដើម្បីបង្កបង្កើតផល។ ១០នាក់ទៅឃ្វាលគោ-ក្របី ២០នាក់ធ្វើជាកម្លាំងមុខព្រួញ មនុស្សចាស់នៅផ្ទះមើលក្មេងៗ និងមួយក្រុមទៀតឲ្យទៅធ្វើស្រែ។ ចំណែកក្មេងៗឲ្យទៅធ្វើជី និងដកស្មៅស្រែ។ ស្រូវទទួលបាន ផាត់ បែងចែកបីផ្នែក ទី១)ទុកសម្រាបផ្គត់ផ្គង់សហករណ៍ក្នុងភូមិ ទី២)ស្រូវ យកទៅដោះដូរដូចជា ក្រហុក អំបិល សម្ភារប្រើប្រាស់ជាដើម...
មើក នូវ៖ គ្រោះក្លាយជាលាភ
ឆ្នាំ១៩៧៨ ប្រជាជន និងកម្មាភិបាលភូមិភាគបូព៌ា ត្រូវខ្មែរក្រហមចោទថាជាជនក្បត់។ ភូមិភាគបូព៌ាក្លាយទៅជាសមរភូមិរវាងកងទ័ពរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ និងកងកម្លាំងបះបោរ[1]។ មើក នូវ និងក្រុមទាំង១៤នាក់ រត់ភៀសខ្លួនទៅប្រទេសវៀតណាម។ កងទ័ពវៀតណាមឆែកឃើញមានគ្រាប់បែក ហើយចាប់បញ្ជូនអ្នកទាំង១៥នាក់ ទៅសួរចម្លើយ។ ខណៈនោះប្រធានអង្គភាពកងទ័ពផ្នែកជួសជុលគ្រឿងយន្ត ខេត្តព្រៃវែង មានឈ្មោះ តាគីន និង ទីន ជាអ្នកធានាឲ្យកងទ័ពវៀតណាមដោះលែងអ្នកទាំង១៥នាក់។ មើក នូវ និងអ្នកទាំង១៤នាក់...
យាន ឡង់ បាត់ខ្លួនក្នុងឆ្នាំ១៩៧៨ នៅស្រុកស្នួល ខេត្តក្រចេះ
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមចាប់មនុស្សចំនួន៦នាក់ បាញ់សម្លាប់នៅព្រែកជ្រីវ ស្ថិតនៅ ភូមិកូនក្រពើ ឃុំជាំតាម៉ៅ។ នៅក្នុងចំណោមមនុស្សទាំង៦នាក់ ខ្មែរក្រហមបានយក៥នាក់ មានឈ្មោះជ្រូក ដំបូក វ៉ិច សន និងវុធ ទៅបាញ់ទម្លាក់ព្រែកជ្រីវមុន។ យាន ឡង់ ត្រូវខ្មែរក្រហមវាយឱ្យរបួសពេញខ្លួន រួចទម្លាក់ព្រែកជ្រីវ ប៉ុន្តែ ឡង់ ចេះហែលទឹក ហើយលាក់ខ្លួនក្រោមដើមឫស្សី។ ឆ្នាំ១៩៧៨ យាន ឡង់...
ទេព ឃី៖ «ប្រធានពេទ្យឃុំទន្លូង»
ឆ្នាំ១៩៧៦ ប្រធានកងធំ ចាត់តាំង ទេព ឃី រៀនពេទ្យចំនួនបីខែ នៅថ្នាក់ស្រុក។ ក្នុងនាមជាអ្នកក្តោបក្តាប់ពេទ្យក្នុងឃុំទន្លូង មានសមាជិកចំនួន១០ទៅ១៥នាក់។ ឃី តែងតែធ្វើការ មើលថែអ្នកជំងឺ១៣ភូមិក្នុងឃុំទន្លូង។ ឃុំទន្លូង មានមន្ទីរពេទ្យបីកន្លែង។ មួយសម្រាប់គ្រូពេទ្យស្នាក់អាស្រ័យ និងពីរកន្លែងសម្រាប់អ្នកជំងឺដេកព្យាបាលរយៈពេលខ្លី។ មួយឆ្នាំ អង្គការខ្មែរក្រហមកំណត់ឱ្យពេទ្យចុះពិនិត្យសុខភាពតាមភូមិចំនួនពីរទៅបីលើក ជាក់ស្តែងមិនបានធ្វើតាមផែនការ ដោយសារពេទ្យមួយចំនួនខ្មែរក្រហមជ្រើសធ្វើកងទ័ព កងចល័ត។ ឈ្មោះ ពេទ ឃី[1] ជនជាតិស្ទៀង...
ប្តូរឈ្មោះ ដើម្បីជៀសផុតពីការសម្លាប់ អំឡុងពេលកងទ័ពមជ្ឈិមចូលមកបោសសម្អាតភូមិភាគបូព៌ា
កុប ហាលីម ជាឈ្មោះចូលបម្រើកងទ័ពនៅឃុំដារ ស្រុកមេមត់ ដែលបានហ្វឹកហាត់យុទ្ធសាស្ត្រសង្គ្រាម និងទ្រឹស្តីនយោបាយ។ ចំណែក ឈ្មោះ ឈឿន ត្រូវបានប្តូរក្នុងឆ្នាំ១៩៧៨ ពេលទ័ពមជ្ឈិមរកសម្លាប់។ មជ្ឈិមបានបញ្ចូលភូមិភាគបូព៌ាទៅក្នុងប្រទេសវៀតណាម ហើយបានប្រដូចប្រជាជនកម្ពុជា ១លានកន្លះ របស់ភូមិភាគនេះថា ជាសត្រូវវៀតណាមថែមទៀត។ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៧៨ វិទ្យុក្រុងភ្នំពេញបានអំពាវនាវ “ឲ្យធ្វើការសម្អាតក្នុងជួរកងទ័ពរបស់យើង បក្សរបស់យើង និងក្នុងចំណោមប្រជាជន”[1]។ នៅក្នុងឆ្នាំដដែល បងទីមួយឈ្មោះ...

