Tag: តាកែវ

ភោគ សុខន៖ ស្ទើរតែស្លាប់ទាំងគ្រួសារ ដោយសារបាក់កម្លាំង

ភោគ សុខន អាយុ៥៤ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សុខន មានឪពុកឈ្មោះ រដ្ឋ​ ឌុប, ម្ដាយឈ្មោះ កុង ឯក និងមានបងប្អូនចំនួន២នាក់ ក្នុងនោះមានម្នាក់ស្លាប់នៅក្នុងសម័យខ្មែរក្រហម។ សុខន ចូលរៀននៅក្នុងសង្គមចាស់ ប៉ុន្តែគាត់បានផ្អាកការសិក្សាបណ្ដោះអាសន្ននៅក្នុងសម័យខ្មែរក្រហម។ នៅឆ្នាំ១៩៨៣ សុខន បានបញ្ចប់ថ្នាក់ឌីប្លូម និងចូលរៀនគរុកោសល្យ ធ្វើជាគ្រូបង្រៀននៅឆ្នាំបន្ទាប់។ នៅក្នុងសម័យ...

ចែម ពៅ៖ គ្រួសារក្រីក្រមិនបានរៀនសូត្រ

ចែម ពៅ អាយុ៦៧ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ពៅ មានស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងរកា ស្រុកបាទី ខេត្តតាកែវ។ ពៅ មានឪពុកឈ្មោះ អូន ចែម, ម្ដាយឈ្មោះ សែម មុត (ស្លាប់) និងមានបងប្អូនចំនួន៩នាក់។ ប្ដីរបស់ពៅឈ្មោះ សាយ សឹង ហើយគាត់មានកូនចំនួន៤នាក់។...

សុខ សឹម៖ ភ្ជួរស្រែរហូតដល់ខូចចង្កេះ

ឈ្មោះ សុខ សឹម អាយុ៧៥ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សឹម មានឪពុកឈ្មោះ សុខ, ម្ដាយឈ្មោះ ពិន និងមានបងប្អូនចំនួន៧នាក់។ ប្ដីរបស់សឹមឈ្មោះ សួន សន និងមានកូនចំនួន៥នាក់។ កាលពីក្មេង សឹម រៀនបានតែ២ឆ្នាំប៉ុណ្ណោះ នៅថ្នាក់កុមារដ្ឋាន និងថ្នាក់បរិវចនដ្ឋាន។ សឹម ឈប់រៀន...

លីវ រឿន៖ ក្មេងតូចៗត្រូវអង្គការបោះចូលក្នុងរណ្ដៅតែម្ដង

លីវ រឿន អាយុ៦៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។  រឿន មានស្រុកកំណើតនៅភូមិក្រាំងស្ពឺ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រឿន មានឪពុកឈ្មោះ ទីវ លីវ ម្ដាយឈ្មោះ ម៉ា លន់ និងមានបងប្អូនចំនួន៣នាក់។ ប្ដីរបស់រឿនឈ្មោះ ឆាំង ឆៀវ និងមានកូនចំនួន៨នាក់។ កាលពីក្មេង...

ចង យឿន៖ ធ្វើការរហូតដល់គ្រប់ខែសម្រាលកូន

ចង យឿន អាយុ៨០ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ យឿន មានបងប្អូនចំនួន៦នាក់។ កាលពីក្មេង គ្រួសាររបស់យឿន ក្រីក្រ និងខ្វះខាត។ យឿន មានកូនចំនួន៦នាក់ ក្នុងនោះកូនប្រុស២នាក់របស់គាត់បានស្លាប់។ កូនប្រុសទាំង២នាក់របស់យឿន មានស្លាប់ដោយសារជំងឺនៅផ្ទះ ហើយកូនម្នាក់ទៀតបានចេញទៅធ្វើជាយោធានៅសំឡូត និងកើតជំងឺគ្រុនចាញ់ព្យាបាលមិនជា។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់យឿន ឲ្យទៅរស់នៅស្មៅខ្ញី។ នៅស្មៅខ្ញី កូនៗរបស់យឿន២នាក់...

ហួត អ៊ីម៖ ប្រើឲ្យធ្វើការងារមួយយប់ដល់ភ្លឺ

ហួត អ៊ីម ហៅអ៊ិត អាយុ៦១ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ អ៊ីម មានស្រុកកំណើតនៅភូមិត្រពាំងខ្នារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ អ៊ីមមានឪពុកឈ្មោះ  ហួត និងម្ដាយឈ្មោះ អ៊ំ ព្រមទាំងមានបងប្អូនចំនួន៧នាក់។ អ៊ីម រៀបការជាមួយឈ្មោះ ប៊ុនហ៊ី និងមានកូនចំនួន៤នាក់។ កាលពីក្មេង អ៊ីម បានចូលរៀនដំបូងនៅថ្នាក់ទី១២(សង្គមចាស់)...

ស្រេង ខុន៖ ក្នុងមួយពេល បានកាកបបរ៣ស្លាបព្រា

ស្រេង ខុន ហៅអម កើតនៅឆ្នាំ១៩៦១ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ខុន មានឪពុកឈ្មោះ ស្រេង ហើយម្ដាយឈ្មោះ ឆៀង ងាំ និងមានបងប្អូនចំនួន២នាក់។ បងប្រុសរបស់ ខុន បានចេញទៅធ្វើជាយោធាខ្មែរក្រហមតាំងពីអាយុ១៦ឆ្នាំ។ ឪពុករបស់ខុន បានស្លាប់តាំងពី ខុន មានអាយុ៣ខែ ដោយសារជំងឺ។ កាលពីក្មេង ខុន...

សរ វណ្ណា៖ ឃើញកងឈ្លបដុតម្ដាយរបស់ខ្លួនទាំងរស់

សរ វណ្ណា អាយុ៦៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ វណ្ណា មានឪពុកឈ្មោះ សរ វាន, ម្ដាយឈ្មោះ ទេប ប៉ាន និងមានបងប្អូនចំនួន៣នាក់ឈ្មោះ សរ ជា, វាន វណ្ណី និង រូបគាត់។ វណ្ណា រៀបការជាមួយប្រពន្ធឈ្មោះ ប៊ុត ថាវរី...

គឹម ផល្លី៖ បើឈឺធ្ងន់គឺត្រូវស្លាប់

គឹម ផល្លី អាយុ៥៤ឆ្នាំ កើតនៅភូមិកន្លែងខ្លា ឃុំចំបក់​ ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន ផល្លី រស់នៅភូមិក្រហ៊ាន ហៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ផល្លី មានឪពុកឈ្មោះ ជ័យ សួង, ម្ដាយឈ្មោះ កែប ម៉ាន់ និងមានបងប្អូនចំនួន២នាក់។ ផល្លី បានរៀបការជាមួយប្ដីឈ្មោះ កែប...

ហែម ផាន់ណា៖ លីនង្គ័លទៅភ្ជួរស្រែ៤នាក់ក្នុងមួយហិកតា

ហែម ផាន់ណា អាយុ៦៨ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជន និងគ្រួសាររបស់ផាន់ណា ឲ្យចេញពីទីក្រុងភ្នំពេញ។ ផាន់ណា បានចំណាយពេល៣យប់ ទើបធ្វើដំណើរទៅដល់ភូមិតានប់។ នៅភូមិតានប់ អង្គការបានជម្លៀសគ្រួសាររបស់ផាន់ណា ឲ្យទៅរស់នៅ និងធ្វើការងារនៅភូមិក្រាំងវិច ឃុំក្រាំងវិច ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅស្រុកព្រៃកប្បាស អង្គការបានបញ្ជូន...

ហាក់ វន្នី៖ រោយដីលើក្បាល កុំឲ្យគ្រាប់បែកធ្លាក់ចំ

ហាក់ វន្នី ហៅ នី អាយុ៥៣ឆ្នាំ កើតនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន នី រស់នៅភូមិរវៀង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ នី មានឪពុកឈ្មោះ ឆឹង​ ហាក់, ម្ដាយឈ្មោះ ហេង កាក់ និងមានបងប្អូនចំនួន៤នាក់។ នី បានរៀបការជាមួយប្ដីឈ្មោះ...