Tag: តាកែវ

យឹម ឡង់ឌី៖ រៀបការម្ដងចំនួន២៦គូ

យឹម ឡង់ឌី ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឡង់ឌី មានឪពុកឈ្មោះ យឹម អាន ហើយម្ដាយឈ្មោះ អុក រ៉េត និងមានបងប្អូន3នាក់ ក្នុងនោះមានស្រីម្នាក់។ កាលពីក្មេង ឡង់ឌី បានចូលរៀនដំបូងនៅឆ្នាំ១៩៦១ នៅសាលាបឋមសិក្សាចំបក់។ឡង់ឌី មានប្រពន្ធឈ្មោះ យឹម ស៊ីណា និងមានកូន៥នាក់...

សាន ថុន៖ អង្គការជម្លៀសគ្រួសារខ្ញុំទៅរស់នៅក្នុងព្រៃភ្នំ

សាន ថុន ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ថុនឈ្មោះ អុក សាន ហើយម្ដាយឈ្មោះ លុយ ធុច និងមានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រី៤នាក់។ ថុនមានប្ដីឈ្មោះ ជា នាង និងមានកូនចំនួន៥នាក់ ក្នុងនោះមានស្រី។ កាលពីក្មេង ថុន បានឈប់រៀននៅថ្នាក់ទី៨ នៅសាលាចំបក់...

ចេង សុផា៖ មិននឹកស្មានថាខ្លួននៅរស់រានមានជីវិត

ថ្ងៃមួយ នៅពេលដែលមានការបាញ់ផ្លោងខ្លាំង គ្រួសារសុផា បានរត់ចូលទៅលាក់ខ្លួនក្នុងលេណដ្ឋាន រហូតដល់ម៉ោង ប្រមាណ៩យប់។ នៅពេលដែលស្ថានការណ៍ស្ងប់ស្ងាត់ ឪពុករបស់សុផា បានហៅកូនៗឲ្យចេញក្រៅវិញ ដើម្បីធ្វើដំណើរទៅស្នាក់នៅវត្តក្រាំងស្លែង ព្រោះផ្ទះរបស់គាត់ និងទ្រព្យសម្បត្តិផ្សេងៗត្រូវបានឆាបឆេះក្នុងភ្លើងទាំងអស់។ ពេលទៅដល់វត្តក្រាំងស្លែង ឪពុកមាររបស់សុផា បានយករម៉កមួយមកដឹកគ្រួសារសុផាទៅរស់នៅ វត្តទ្រព្យគចាស់បន្តទៀត។ សុផា បានរស់នៅវត្តទ្រព្យគចាស់ រយៈពេលប្រមាណ៣ខែ ទើបត្រលប់មកវិញ។ បន្ទាប់មក ម្ដាយរបស់សុផា បានបញ្ជូន សុផា ទៅទីក្រុងភ្នំពេញ...

សុខ អាន៖ ត្រូវជម្លៀសជាបន្តបន្ទាប់រហូតដល់កន្លែងសម្លាប់

សុខ អាន ហៅអាមុំ អាយុ៧៥ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់អានឈ្មោះ សុខ វ៉េង ហើយម្ដាយឈ្មោះ ហង់ អោ និងមានបងប្អូន២នាក់(ស្រីម្នាក់)។ អាន មានប្ដីឈ្មោះ យ៉ង់ ហង្ស និងមានកូន១១នាក់ ក្នុងនោះមានស្រី៧នាក់។ នៅអាយុ៨ឆ្នាំ អាន ចូលរៀនដំបូងនៅសាលាវត្តអង្គរុន រយៈពេល៣ឆ្នាំ។...

អួន សុភី៖ ទឹកដូងមួយកែវ

(តាកែវ)៖ អួន សុភី ភេទស្រី មានអាយុ ៨០ឆ្នាំ រស់នៅក្នុងភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ សុភី មានឪពុកឈ្មោះ អួន ញ៉ែន, ម្ដាយឈ្មោះ កា អុម និងមានបងប្អូនចំនួនប្រាំបីនាក់ ក្នុងនោះស្រីបួននាក់។ កាលពីកុមារភាព សុភី បានសិក្សានៅសាលាវត្តសិរីជោតវ័ន។ នៅរបបសង្គមរាស្ត្រនិយម សុភី បានរៀបការ...

យ៉ាង បុត្រ៖ លើកទំនប់នៅទន្លេបាទី

(តាកែវ)៖ យ៉ាង បុត្រ ភេទស្រី កើតក្នុងឆ្នាំថោះ មានអាយុ ៧១ឆ្នាំ។ បុត្រ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ បុត្រ មានម្ដាយឈ្មោះ ម៉ុច ប៊ុន, ឪពុកឈ្មោះ យិន ប៊ុត និងមានបងប្អូនចំនួនប្រាំពីរនាក់។ នៅរបបសង្គមរាស្ត្រនិយម បុត្រ មិនបានរៀនសូត្រនោះទេ និងប្រកបរបរលក់ដំឡូង។ បុត្រ...

សឿ ចាំ៖ «អនិ្ចចាវាសនាមនុស្ស!»

(តាកែវ)៖ សឿ ចាំ ភេទប្រុស មានអាយុ ៦៤ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ចាំ មានឪពុកឈ្មោះ សឿ ចុង, ម្ដាយឈ្មោះ ម៉ែន នួន និងមានបងប្អូនចំនួនប្រាំនាក់​ ក្នុងនោះស្រីពីរនាក់។ ចាំ មានកូនចំនួនបួននាក់ ក្នុងនោះស្រីបីនាក់។ នៅឆ្នាំ១៩៥៩ ចាំ...

ឡុច សឿន៖ ខ្មែរក្រហមប្រុងសម្លាប់ទាំងគ្រួសារ ដោយសារដូងមួយផ្លែ

(តាកែវ)៖ ឡុច សឿន ភេទស្រី មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិអាជំាង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ សឿន មានឪពុកឈ្មោះ នី, ម្ដាយឈ្មោះ ឃិន និងមានបងប្អូនទាំងអស់ចំនួនប្រាំបីនាក់។ នៅឆ្នាំ១៩៧៥ សឿន ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់ ដោយត្រូវធ្វើការរួម, ហូបរួម និងរស់នៅរួមក្នុងកងកុមារ ដែលមានសមាជិកជាច្រើនរយនាក់នៅភូមិសំរោងយ៉ោង។ នៅទីនោះ...

យ៉ែម លី៖ ប្រជាជន៦០គូរៀបការនៅសំរោងយ៉ោង

(តាកែវ)៖ យ៉ែម លី ភេទស្រី មានអាយុ ៦២ឆ្នាំ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ លី មានឪពុកឈ្មោះ យ៉ែម, ម្ដាយឈ្មោះ យ៉ូ និងមានបងប្អូនចំនួនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។ នៅរបប លន់ នល់ លី មិនបានរៀនសូត្រនោះទេ ដោយសារមានការទម្លាក់គ្រាប់បែកនៅភូមិអង្គ និងភូមិព្រៃលើ។ បន្ទាប់មក...

ឡុង សុន៖ នៅតែស្ដាយស្រណោះកូនទាំង៦នាក់ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម

ឡុង សុន ភេទស្រី មានអាយុ៧៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សុន មានឪពុកឈ្មោះ ឌុច ឡុង ហើយម្ដាយឈ្មោះ មាស នួន និងមានបងប្អូន៤នាក់ ក្នុងនោះមានស្រី៣នាក់។ កាលពីក្មេង សុន បានចូលរៀនថ្នាក់អក្ខរកម្មរយៈពេល១ឆ្នាំ។ ក្រៅពីការរៀនសូត្រ សុន បានជួយធ្វើស្រែឪពុកម្ដាយដើម្បីចិញ្ចឹមជីវិត។ ក្រោយមក សុន...

ហឹង សុខុន៖ ឃ្លានខ្លាំងស្ទើរស្លាប់ ដូចបងប្អូនទាំង៦នាក់

ហឹង សុខុន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សុខុន មានឪពុកឈ្មោះ ទូច ហឹង ហើយម្ដាយឈ្មោះ ឡុង សុន និងមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានស្រី៧នាក់។ កាលពីក្មេង សុខុន បានចូលរៀនដំបូងនៅសាលាបឋមសិក្សាចំបក់ រហូតដល់ថ្នាក់ទី១០។ សុខុន ឈប់រៀនដោយសារតែមានសង្គ្រាមបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ ការទម្លាក់គ្រាប់បែកនេះ...