Tag: តាកែវ

បាត់បង់ដៃម្ខាង និងកូនស្រីម្នាក់ពេលរត់ភៀសខ្លួន

(តាកែវ) កើត ទង ភេទស្រី អាយុ៧០ឆ្នាំ បច្ចុប្បន្ន គឺជាកសិករ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការ បានប្រើឲ្យ ទង ធ្វើការងារ, កាប់ដី, រែកដីបាតត្រពាំង, រែកអាចម៍គោ និង កាប់ដើមទន្រ្ទានខែត្រដើម្បីយកមកលាយទុកធ្វើជាជីដាក់ស្រែ។ ក្រៅពីការងារខាងលើ ទង បានធ្វើការ ដកសំណាប...

អង្គការទិតៀនខ្ញុំ ព្រោះធ្វើការមិនគ្រប់ផែនការ

(តាកែវ) សូត្រ វិត ភេទស្រី អាយុ៦៨ឆ្នាំ។ បច្ចុប្បន្ន គាត់រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ បងប្រុសរបស់ វិត បានចេញទៅធ្វើជាទាហាន និងបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ន។ ឈានចូលសម័យខ្មែរក្រហម វិន ធ្វើជាអនុប្រធានកង៤ ហើយដឹកនាំនារីធ្វើការងារជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ។ អង្គការបានដាក់ផែនការឲ្យកងនារី ជីកប្រឡាយ ជម្រៅ៨ម៉ែត្រ និងប្រវែង៣ម៉ែត្រ ឲ្យរួចរាល់ក្នុងមួយថ្ងៃ។...

តាត គឹមហុង៖ អង្គការមិនឲ្យក្មេងៗទុកម្ដាយឪពុកជាអ្នកមានគុណ

(តាកែវ) តាត គឹមហុង កើតនៅឆ្នាំ​១៩៧០ បច្ចុប្បន្នមានអាយុ៥១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ រឿងរ៉ាវដែលគឹមហុងចងចាំមិនភ្លេចអំពីសម័យខ្មែរក្រហមនោះគឺ នៅពេលព្រឹក និងពេលល្ងាច អង្គការ ប្រើឲ្យគាត់ទៅទូលជីយកទៅចាក់ក្នុងរណ្ដៅ ហើយពេលថ្ងៃ គាត់ត្រូវឡើងទៅកាប់ដើមទន្ទ្រានខែត្រនៅលើភ្នំ និងយកមកចិញ្ចាំ្រដោយខ្លួនឯង។ ពេលទៅកាប់ទន្ទ្រានខែត្រ ប្រសិនបើគាត់កាប់ទ្រនូលតូចៗ អង្គការ នឹងធ្វើការកសាង ៣ ថ្ងៃម្ដង ហើយប្រសិនបើគឹមហុង កាប់ធ្វើទ្រនូលធំពេក គាត់លើកទូលមិនរួចនោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ គឹមហុង...

ម៉ិញ ហួត៖ រស់ដោយពឹងលើកម្លាំងបាយ

(ខេត្តតាកែវ)ម៉ិញ ហួត ភេទប្រុស អាយុ៨៥ឆ្នាំ រស់នៅភូមិត្រពាំងទា ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៤ ខាងសហករណ៍បានបញ្ជូនគ្រួសារ ហួត ពីខាងភូមិធ្មួល មករស់នៅភូមិត្រពាំងទា ហើយគាត់បានបន្ត​រស់នៅទីនេះរហូតមកដល់បច្ចុប្បន្ន។ ម្ដាយរបស់ ហួត បានស្លាប់នៅពេលដែលកូនរបស់គាត់ ឈ្មោះមុំ កើតបាន៣ខែ។ ប៉ុន្មានថ្ងៃក្រោយមក តារបស់ហួត បានស្លាប់ម្នាក់ទៀត។ ពេលនៅរៀន ហួត គឺជាអ្នកលេងកីឡាល្បីម្នាក់...

ក្រោយការទិតៀន ៣ ដងអង្គការនឹងយកទៅសម្លាប់

(តាកែវ)៖ ជីង ចន្ធី មានអាយុ៥៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបច្ចុប្បន្ន​ជាកសិករ រស់នៅភូមិត្រពាំងទា ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ចន្ធី មានអាយុ១២ឆ្នាំ។ អង្គការ បានជម្លៀស ចន្ធី ឲ្យទៅរស់នៅ និងធ្វើការនៅភូមិបុកស្បូវ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង (បច្ចុប្បន្ន ទីតាំងនេះស្ថិតក្នុង​ខេត្តបន្ទាយមានជ័យ)។ ចន្ធី មិនបានរស់នៅជាមួយឪពុកម្ដាយនោះទេ ព្រោះត្រូវទៅរស់នៅក្នុងកងកុមារ។...

អង្គការបានចោទថា អង្គភាពខ្ញុំលាក់ខ្មាំង

(តាកែវ) ៖ នង ងាន់ ភេទប្រុស មានអាយុ៨២ឆ្នាំ សព្វថ្ងៃមានទីលំនៅ ភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅពេលខ្មែរក្រហមចូលមកកាន់កាប់ប្រទេសកម្ពុជា អង្គការបានបែងចែកប្រជាជនទាំងអស់ជាសហករណ៍។ ងាន់ បាននិយាយថា អង្គការបានបំបែកកុមារតូចៗ ទៅដាក់មួយអង្គភាពផ្សេងពីកុមារធំៗ។ អង្គការបានបែងចែកកុមារធំៗជាបួនអង្គភាព។ នៅក្នុងរបបខ្មែរក្រហម ងាន់ មានតួនាទីជាប្រធានអង្គភាពកុមារ។ នៅពេលដែលរដូវជិតប្រមូលផលស្រូវ អង្គការបានចាប់បញ្ជូនអង្គភាពកុមារឲ្យទៅការពារស្រូវ ព្រោះខ្លាចមានសត្វកណ្ដុរ និងសត្វផ្សេងទៀត កាត់បំផ្លាញស្រូវ។ នៅពេលដែលកងទ័ពវៀតណាមចូលមកកាន់ប្រទេសកម្ពុជា...

ថ្នាំមួយគ្រាប់ លេបគ្រប់ជំងឺទាំងអស់

(ក្រចេះ)៖ សែម ធី មានអាយុ៥៩ឆ្នាំ មានស្រុកកំណើតនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សព្វថ្ងៃគាត់រស់នៅភូមិឃុំដដែល។ គាត់បានរៀបរាប់អំពីរឿងរ៉ាវ ដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបនោះអង្គការគ្មានប្រើឲ្យប្រជាជនធ្វើការងារអ្វីក្រៅតែពីការរែកដី ជីកព្រែក លើកទំនប់ លើកភ្លឺស្រែ និងធ្វើស្រែចម្ការ។ អង្គការប្រើឲ្យប្រជាជនធ្វើការសឹងតែគ្មានពេលសម្រាក។ ម៉ោង៥-៦ព្រឹកប្រជាជនត្រូវចេញទៅធ្វើការរហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបបានសម្រាកហូបអាហារថ្ងៃត្រង់។ ហូបអាហាររួចមិនទាន់បានស្រួលផងត្រូវចេញទៅធ្វើការបន្តទៀត។ នៅក្នុងជំនាន់នោះគាត់បានចូលធ្វើការនៅក្នុងកងចល័ត មានអាយុប្រហែល១៧ឆ្នាំ អង្គការបានប្រើឲ្យគាត់រែកដី ជីកព្រែក និងធ្វើស្រែនៅជិតភ្នំបុរី។ គាត់បាននិយាយថា...

ធ្វើម្ហូបជាមួយទឹកថ្លុកក្របី

(តាកែវ) ៖ ពុយ ភឿន ភេទស្រី មានអាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ សព្វថ្ងៃរស់នៅក្នុងភូមិ-ឃុំដដែល។ អំឡុងពេលរបបខ្មែរក្រហមគាត់មានអាយុប្រហែលជា២៧ឆ្នាំ មានស្វាមី និងមានកូនបីនាក់។ គាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីកន្លែងកំណើតរបស់គាត់ឲ្យទៅនៅសហករណ៍ ដែលនៅឆ្ងាយពីផ្ទះរបស់គាត់។ គាត់ត្រូវប្រមូលកូនរបស់គាត់រត់ទៅជាមួយ ព្រោះពេលនោះអង្គការតម្រូវឲ្យចេញទៅជាគ្រួសារ។ ភឿន មានកូនស្រីម្នាក់ដើរមិនរួច ដូច្នេះស្វាមីរបស់គាត់បានដាក់កូនស្រីរបស់គាត់នៅក្នុងអម្រែក រែកទៅជាមួយនឹងអង្ករ ព្រមទាំងសម្ភារផ្សេងៗទៀត។ នៅពេលដែលជម្លៀសទៅនោះ ស្វាមីរបស់...

ហូបសត្វកន្លាត ដោយសារភាពស្រេកឃ្លាន

(តាកែវ) ៖ អោក មុំ ភេទស្រី មានអាយុ៥៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅពេលខ្មែរក្រហមចូលកាន់អំណាច គាត់មានអាយុប្រហែលជា១០ឆ្នាំជាង អង្គការប្រើឲ្យគាត់ដើររើសគួរស្រូវដែលដាច់ធ្លាក់នៅលើដី នៅបន្ទាប់ពីកងនារីចាស់ៗបានច្រូតហើយ។ ក្រោយពីរើសកគួរស្រូវនោះចប់ អង្គការក៏បានប្រើឲ្យគាត់ និងកងកុមារផ្សេងៗទៀតដើររើសអាចម៍គោតាមផ្ទះ និងកាប់ទន្រ្ទានខេត្ត ធ្វើជីជាដើម។ អង្គការមិនបានបំបែកគាត់ចេញពីម្ដាយឪពុករបស់គាត់នោះទេ។ គាត់បានបញ្ជាក់ថា នៅក្នុងខេត្តតាកែវ មិនមានការបំបែកការរស់នៅ ឲ្យនៅដាច់ដោយឡែកពីសមាជិកគ្រួសារនោះទេ បែកគ្នាតែម៉ោងធ្វើការប៉ុណ្ណោះ...

ប្រសិនបើឈឺ អត់បាយហូប

(តាកែវ) ៖ ស៊ូ ហឿង ភេទស្រី មានអាយុ៧០ឆ្នាំ ទីកន្លែងកំណើតនៅក្នុងភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅសម័យខ្មែរក្រហម គាត់មានអាយុប្រហែល២៥ឆ្នាំ។ គាត់បានចងចាំរឿងរ៉ាវជាច្រើនដែលគាត់បានឆ្លងកាត់របបខ្មែរក្រហម ដែលឃោរឃៅ និងបានធ្វើបាបប្រជាជនស្លូតត្រង់ជាច្រើន។ អង្គការបានជម្លៀសប្រជាជនទៅធ្វើការងារនៅតាមតំបន់ជាច្រើន។ ពេលខ្លះ ម៉ោងបីជិតភ្លឺ ពេលខ្លះម៉ោងប្រាំពីរព្រឹក អង្គការបានឲ្យប្រជាជនចេញទៅធ្វើការ។ នៅក្នុងរបបខ្មែរក្រហម គាត់ធ្វើការនៅក្នុងកងនារីចល័ត។ អង្គការបានប្រើឲ្យគាត់ជីកព្រែក ជីកប្រឡាយ បោចស្មៅ...

អង្គការបានសម្លាប់ប្ដីរបស់ខ្ញុំ

(តាកែវ) ៖ វ៉ែន ហុន ភេទស្រី មានអាយុ៨៩ឆ្នាំ ភេទស្រី មានស្រុកកំណើតនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ សព្វថ្ងៃមានទីលំនៅស្ថិតនៅភូមិ-ឃុំដដែល។ ហុន បាននិយាយថា គាត់មិនសូវជានៅចងចាំបានច្រើននោះទេ ព្រោះគាត់មានអាយុច្រើនមានការភ្លេចភ្លាំងខ្លះៗ តែអ្វីដែលគាត់នៅតែចងចាំមិនអាចបំភ្លេចបាននោះគឺ រឿងដែលអង្គការបានចាប់ប្ដីរបស់គាត់យកទៅសម្លាប់ចោល និងកូនរបស់គាត់ពីរនាក់បានស្លាប់បាត់បង់ជីវិត។ ហុន មិនបានចាំច្បាស់នោះទេថាកូនរបស់គាត់ទាំងពីរស្លាប់ដោយសារអ្វី។ នៅពេលដែលកងឈ្លបចាប់ខ្លួនប្ដីរបស់គាត់ទៅនោះ គឺគាត់មិនបានដឹងថាប្ដីរបស់គាត់មានកំហុសអ្វីឡើយ។ មិនត្រឹមតែប៉ុណ្ណោះអង្គការបានរូសរើផ្ទះរបស់គាត់ចោលទៀតផង។ អង្គការបានប្រាប់គាត់ថា...