ឃួន សើន៖ ការគ្រប់គ្រងនៅក្នុងសម័យខ្មែរក្រហម គឺផ្ដាច់ការ
ឃួន សើន អាយុ៦០ឆ្នាំ បច្ចុប្បន្នរស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅក្នុងសម័យ លន់ នល់ សើន បានដឹងថាមានការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដោយសារតែគាត់នៅក្មេងពេកទើបមិនបានដឹងព័ត៌មានច្បាស់។ ចូលដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គ្រួសាររបស់សើន ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញមកខេត្តតាកែវ។ ពេលមកដល់ភូមិ ក្រុមគ្រួសាររបស់សើនត្រូវអង្គការបានបំបែកពីគ្នា ដោយសើន ត្រូវទៅរស់នៅជាមួយកុមារផ្សេងទៀត ហើយឪពុកម្ដាយ និងបងប្អូនផ្សេងទៀតរបស់គាត់ ត្រូវទៅរស់នៅផ្ដុំគ្នាតាមកង ជាមួយប្រជាជនដទៃ។...
ហង់ វណ្ណា៖ បាត់បង់កូនពីរនាក់ដោយសារធ្វើការងារធ្ងន់
ហង់ វណ្ណា អាយុ៦៦ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ វណ្ណា ចូលរៀនដំបូងនៅក្នុងសម័យសម្ដេចព្រះ នរោត្តម សីហនុ ជាមួយគ្រូឈ្មោះអឹម ថ្នាក់ទី១២។ ចូលដល់ថ្នាក់ទី១១ វណ្ណា ប្ដូរទៅរៀនជាមួយគ្រូឈ្មោះ នឹម។ វណ្ណា ចូលរៀនថ្នាក់ទី១១ បានប្រមាណកន្លះខែ សាលាបានឲ្យសិស្សរៀនភាសាបារាំងបន្ថែមទៀត។ នៅពេលដែលរៀនភាសាបារាំង វណ្ណា ត្រូវបានគ្រូវាយជាញឹកញាប់ ព្រោះគាត់រៀនមិនចេះ...
ញ៉ែម ឡេង៖ ពេលមើលទៅយន្តហោះទម្លាក់គ្រាប់បែក ដូចមេមាន់បណ្ដើរកូន
ញ៉ែម ឡេង អាយុ៧៤ឆ្នាំ រស់នៅភូមិគុស ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ អំឡុងឆ្នាំ១៩៧២ នៅក្នុងភូមិរបស់ ឡេង មានឡានហោះ(យន្តហោះ)ចូលមកទម្លាក់គ្រាប់បែកនៅក្នុងតំបន់ទំពាំងបាយខ្ទម់ ទំពាំងស្ទង។ នៅពេលដែលយន្តហោះមកទម្លាក់គ្រាប់បែកម្ដងៗ ឡេង បានឃើញគ្រាប់បែកចេញពីយន្តហោះម្ដងមួយៗ ដូចមេមាន់បណ្ដើរកូន។ ឡេង មានការភិតភ័យខ្លាំង ទើបគាត់ខំប្រឹងសម្លឹងមើលពីទីកន្លែងដែលគ្រាប់បែកធ្លាក់ចំ ព្រោះខ្លាចធ្លាក់ចំកន្លែងគាត់រស់នៅ។ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែករួច ឡេង ចេញទៅកាប់ឱសយកមកទុកដុត និងរកស៊ីធម្មតា។ ចូលដល់សម័យខ្មែរក្រហម...
អ៊ុង ចាន់៖ ជាអ្នកធ្វើជីអាចម៍គោ ក្នុងរបបខ្មែរក្រហម
អ៊ុង ចាន់ អាយុ៧៩ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចាន់ រៀបការតាំងពីសម័យសម្ដេចព្រះ នរោត្តម សីហនុ។ ចូលដល់សម័យខ្មែរក្រហម ចាន់ ចូលរួមក្រុមជាមួយកងម៉ែៗ ដើម្បីធ្វើការងារ ដាំបន្លែ ល្ពៅ, ត្រសក់, ត្រឡាច, រែកជីបាចស្រូវ និងធ្វើជី។ នៅពេលធ្វើជី ចាន់ ត្រូវទៅច្រូតកញ្ចាំង, ប្រមូលអាចម៍គោ...
ទិត សារម្យ៖ វត្តអារាម យកទៅធ្វើជាជង្រុកស្រូវ និងកន្លែងឃុំឃាំង
ទិត សារម្យ អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិបានយ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារម្យ ត្រូវចូលទៅរស់នៅក្នុងកងកុមារ ដោយធ្វើការងារកើបអាចម៍តាមផ្ទះ យកទៅទុកធ្វើជាជី។ បន្ទាប់មក អង្គការបានបញ្ជូន សារម្យ ទៅចូលក្នុងកងកុមារធំនៅក្នុងភូមិស្វាយ ដើម្បីធ្វើការងារកាប់ដីដំបូក, ជីកប្រឡាយ និងដងទឹកស្រោចស្រូវ នៅពេលដែលស្រូវស្វិត។ ចំពោះការហូបអាហារវិញ គឺមិនគ្រប់គ្រាន់នោះទេ អង្គការបានផ្ដល់បាយទៅប្រជាជននៅរដូវប្រមូល។ បន្ទាប់មក អង្គការផ្តល់ត្រឹម...
នាង ខុម៖ ធ្វើការងារក្នុងកងចល័តកំពង់អំពិល និងនៅខេត្តបាត់ដំបង
នាង ខុម អាយុ៦៥ឆ្នាំ រស់នៅភូមិគុស ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់ខុម តែងតែរត់ភៀសខ្លួនចេញពីភូមិ ចូលទៅក្នុងព្រៃដើម្បីគេចពី ឡានហោះ(យន្តហោះ) ទម្លាក់គ្រាប់បែក បេ ៥២ ខាងកើតភូមិ។ ចូលដល់សម័យខ្មែរក្រហម អង្គការបានបញ្ជូន ខុម ទៅក្នុងកងចល័ត កំពង់អំពិល កោះអណ្ដែត ដើម្បីធ្វើការងារកាត់ស្មៅ,...
ទូច សារិន៖ កើតមួយជាតិនេះ មិនបានចូលក្នុងសាលារៀន ដោយសារតែសង្គ្រាមរហូត
(តាកែវ) ទូច សារិន អាយុ៦១ឆ្នាំ រស់នៅភូមិគុស ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ សារិន មានម្ដាយឈ្មោះ អ៊ុត សែ ហើយឪពុកឈ្មោះ ទូច ឆាយ។ នៅក្នុងគ្រួសារ សារិន គឺជាកូនស្រីពៅ រស់នៅជាមួយឪពុកម្ដាយ ហើយបងៗរបស់គាត់ រៀបការនិងរើទៅរស់នៅកន្លែងផ្សេង។ ក្នុងចំណោមបងប្អូនទាំងអស់ដែលមានគ្រួសារ មានបងប្រុសម្នាក់ផ្លាស់ប្ដូរទីលំនៅទៅខេត្តកោះកុង ហើយក្រោយមកឮដំណឹងថាក្រុមគ្រួសារនោះត្រូវអង្គការសម្លាប់ចោលទាំងអស់។ ក្រៅពីនោះ...
កែន សឿង៖ រស់នៅទាំងមានការភ័យខ្លាច
កែន សឿង អាយុ៧៤ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យសម្ដេចព្រះ នរោត្តម សីហនុ ប្រជាជនរស់នៅសម្បូរសប្បាយ មានអាហារហូបចុកគ្រប់គ្រាន់។ ចូលដល់សម័យ លន់ នល់ ប្រទេសជាតិចាប់ផ្ដើមកើតមានសង្គ្រាម ហើយសម្ដេចព្រះ នរោត្តម សីហនុ បានអំពាវនាវឲ្យប្រជាជនរត់ចូលព្រៃ ដើម្បីប្រឆាំងរបប លន់ នល់។ សឿង ដឹងថាព្រៃម៉ាគីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឈ្មោះ...
តាក មឿន៖ រត់គេចពីការងារជាច្រើនដង ដោយសារតែគ្មានកម្លាំង
តាក មឿន អាយុ៦៤ឆ្នាំ គឺជាកសិករនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅអាយុ១៤ឆ្នាំ មឿន ត្រូវអង្គការបានបញ្ជូន ឲ្យចូលទៅក្នុងកងចល័ត ដើម្បីធ្វើការងាររែកដី, ជីកព្រែក និងលើកប្រឡាយ។ នៅក្នុងកងចល័ត មឿន បានរត់គេចពីការងាររែកដី និងលើកទំនប់ ជាច្រើនដង ព្រោះគាត់មិនមានកម្លាំងធ្វើការងារ។ ដោយសារតែ មឿន រត់ច្រើនដងពេក ទើបអង្គការបញ្ជូនគាត់ឲ្យទៅធ្វើស្រែអំបិល។ នៅស្រែអំបិល...
ថេង ថាវីន៖ អាហារគ្មានរសជាតិ ប៉ុន្តែត្រូវតែហូបដើម្បីកុំឲ្យឃ្លាន
ឈ្មោះ ថេង ថាវីន អាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់ វីន រស់នៅទីក្រុងភ្នំពេញ ហើយឪពុករបស់គាត់ធ្វើជានាយទាហានជើងទឹក កាន់ម៉ារីន របស់ លន់ នល់។ វីន មានបងប្អូនចំនួន៦នាក់ ក្នុងនោះគាត់គឺជាកូនទី៤នៅក្នុងគ្រួសារ។ ក្នុងចំណោមបងប្អូន៦នាក់ មានប្អូនពៅម្នាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម ដោយសារអត់អាហារ...
យិន អេងតៅ៖ ត្រូវបោះបង់ទ្រព្យសម្បត្តិដើម្បីឲ្យបានរស់រានមានជីវិត
យិន អេងតៅ អាយុ៧១ឆ្នាំ រស់នៅភូមិបានយ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យសម្ដេចព្រះ នរោត្តម សីហនុ ស្ថានភាពគ្រួសាររបស់អេងតៅ មានសភាពធូរធារ ដោយមានអាហារហូបចុកគ្រប់គ្រាន់ និងអាចបញ្ជូនកូនឲ្យទៅរៀនបន្ថែមទៀត។ អេងតៅ បានចូលរៀនដំបូងនៅថ្នាក់ទី១២ និងឈប់រៀនត្រឹមថ្នាក់ទី១០។ ពេលឈប់រៀន អេងតៅ បានជួយម្ដាយធ្វើនំលក់នៅក្នុងភូមិ។ បន្ទាប់មក អេងតៅ បានរៀបការ និងរើទៅរស់នៅកំពង់លាវ ហើយរកស៊ីកាត់ដេរនៅផ្សារទ្រា។...

