ផាត សែ រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ផាត សែ អាយុ៦៩ ឆ្នាំ[1] រស់នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅភូមិកោះកុក ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ សេងឡាង និងមានកូនប្រុសស្រីចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ អ៊ន់ និងម្ដាយឈ្មោះ ហ៊ន់ មានបងប្អូនប្រសស្រីចំនួន៦នាក់ ហើយខ្ញុំជាកូនទី២ នៅក្នុងគ្រួសារ។ ខ្ញុំនៅពីក្មេងរៀនសូត្របានតិចតួចដោយសារជីវភាពគ្រួសារក្រីក្រ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨...
មន ផល្លី រំឭកអំពីបទពិសោធន៍ជីវិតដែលឆ្លងកាត់នៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ មន ផល្លី[1]អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនិងរស់ នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បន្ទាប់ពី រដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិបាន។ បន្ទាប់មក គ្រួសាររបស់ខ្ញុំបានរត់ចេញភៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាពនៅបានមួយរយះពេល។ នៅក្នុងអំឡុងពេលសង្រ្គាមនៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហម វាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃខេត្តកំពង់ចាម។ នៅតាមតំបន់រំដោះ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់អ្នកភូមិឲ្យចូលរួមចលនាបដិវត្តន៍។ អ្នកភូមិជាច្រើននាក់បានចូលរួមជាមួយបដិវត្តន៍។ នៅឆ្នាំ១៩៧៣...
សេង ហ៊រ រំឭកអំពីបទពិសោធន៍ជីវិតដែលឆ្លងកាត់នៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ សេង ហ៊រ[1] អាយុ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើត និងរស់នៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ខ្ញុំនៅវ័យជំទង់ដែលមានអាយុទើបតែ១៥ឆ្នាំតែប៉ុណ្ណោះ។ ខ្ញុំបានឈប់រៀននៅវិទ្យាល័យព្រះសីហនុ ប៉ុន្តែនៅពេលនោះ ប្រទេសជាតិកើតមាន សង្រ្គាម។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិបាន។ បន្ទាប់មក គ្រួសាររបស់ខ្ញុំបានរត់ចេញភៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាពទៅធ្វើស្រែនៅភូមិគគរ មួយរយះ។ ខ្ញុំបានទៅនៅភូមិបុសខ្នុរ...
ភី អេង រំឭកអំពីបទពិសោធន៍ជីវិតជាកម្មាភិបាលនៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ភី អេង[1] អាយុ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើតនៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំរស់នៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ ចាម។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកក្នុងភូមិ។ ខ្ញុំនៅវ័យជំទង់ដែលមានអាយុទើបតែ១៥ឆ្នាំតែប៉ុណ្ណោះ។ ខ្ញុំត្រូវប្រឡងចូលរៀននៅវិទ្យាល័យព្រែកតាមាក់ ប៉ុន្តែនៅពេលនោះ ប្រទេសជាតិកើតមានសង្រ្គាម។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិបាន។ បន្ទាប់មក...
ឡៃ ខេង រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ធ្វើពេទ្យនៅខ្មែរក្រហម
ខ្ញុំឈ្មោះ ឡៃ ខេង [1]អាយុ៤៤ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើត និងរស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ចេង ស៊ីម និងម្ដាយឈ្មោះ មាន ហេង។ ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៧នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ខ្ញុំនៅក្មេងជំទង់ នៅពេលដែលប្រទេសកើតមានសង្រ្គាម។...
ការងារបោកស្រូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានរបស់ខ្ញុំពីសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ ហាក់ ស៊ីធួក កើតនៅឆ្នាំ១៩៦០ ក្នុងគ្រួសារកសិករមួយ នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៥នាក់។ ខ្ញុំរៀនបានត្រឹម ថ្នាក់ទី១០ចាស់ នៅសាលាបឋមសិក្សាកំពង់ថ្ម។ ដោយសារតែជីវភាពក្រីក្រ ខ្ញុំបានឈប់រៀនដើម្បីជួយធ្វើស្រែ និងរកត្រីជាមួយឪពុកម្ដាយ រហូតដល់មានរដ្ឋប្រហារនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ បន្ទាប់ពីរដ្ឋប្រហារ កងទ័ពខ្មែរក្រហម បានចូលមកនៅក្បែរភូមិកំពង់ថ្ម។ ខ្ញុំ និងក្រុមគ្រួសារ បានរត់...
យោគ ឆាយ រំឭកអំពីបទពិសោធន៍ជានីរសារខ្មែរក្រហម (តំបន់៣១)
ខ្ញុំឈ្មោះ យោគ ឆាយ[1] អាយុ៤៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) រស់នៅភូមិបឹងប្រសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ យោគ ហម និងម្ដាយឈ្មោះ ពិន កន។ ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៨នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០...
សាន់ ថា៖ ខ្ញុំរត់គេចពីការសម្លាប់របស់ខ្មែរក្រហម
ខ្ញុំឈ្មោះ សាន់ ថា គឺជាកសិករ និងសិល្បៈករលេងភ្លេងបុរាណខ្មែរក្នុងជំនាញផ្នែកទ្រ ដែលបានរស់រានមានជីវិតក្នុងរបបខ្មែរក្រហម។ សព្វថ្ងៃ ខ្ញុំនៅបន្តលេងភ្លេងខ្មែរប្រចាំភូមិមហាសៀក ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំបានកើតនៅក្នុងគ្រួសារកសិករនៅឆ្នាំ១៩៦០ នៅភូមិចំការគួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ ចំនួន៦នាក់ ប៉ុន្តែបានស្លាប់២នាក់ក្នុងរបបខ្មែរក្រហម។ ខ្ញុំបានសិក្សារៀនសូត្រដល់ថ្នាក់ទី៤ចាស់នៅ សាលាបឋមសិក្សាចំការគួយ ដែលស្ថិតនៅក្នុងភូមិកំណើតរបស់ខ្លួន។ ដោយសារតែមានជីវភាពក្រីក្រ ខ្ញុំបានសម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី៤នៅអាយុ១០ឆ្នាំ និងបានចាប់ផ្តើមរៀនលេងភ្លេងបុរាណខ្មែរ...
ប្រធានកងចល័តនារីភូមិក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ខោល ស្រូន[1] ភេទស្រី អាយុ៧១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទំពរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ខ្ញុំមានប្ដីឈ្មោះ សេក ឃី ដែលបានទទួលមរណៈភាពនៅឆ្នាំ២០២០។ ខ្ញុំមានកូន ចំនួន១០នាក់ (កូនប្រុស៤នាក់ និងកូនស្រីចំនួន៦នាក់)។ ខ្ញុំមានឪពុកឈ្មោះ ខោល ថាយ និងអ្នកម្តាយឈ្មោះ រស់ ហ៊ីម។ ខ្ញុំមានបងប្អូនចំនួន៥នាក់។ កាលពីនៅកុមារភាព...
ឃឹម អយ៖ អតីតពេទ្យកងទ័ពខ្មែរក្រហម
ឃឹម អយ [1]ភេទស្រី អាយុ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើតនៅភូមិអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ប៉ុន្តែផ្លាស់មករស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ អយ មានឪពុកឈ្មោះ ឃី និងម្ដាយឈ្មោះ ភឹម។ អយ រៀបការប្ដីឈ្មោះ ដាំ និងមានកូនប្រុសតែម្នាក់។ អយ គឺកូនច្បង និងមានប្អូនប្រុសម្នាក់។ នៅវ័យកុមារ...
ខ្មែរក្រហមបន្សល់ទុកនូវការចងចាំដ៏ឈឺ ចាប់មិនអាចបំភ្លេចបានសម្រាប់គ្រួសារខ្ញុំ
ខ្ញុំឈ្មោះ គង់ កោលិនី[1] អាយុ៩៥ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានស្រុកកំណើត និងបច្ចុប្បន្ន រស់នៅភូមិខ្ចៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ស៊ុំ និងមានកូនប្រុសស្រីសរុបចំនួន៧នាក់។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ និងស្នាក់នៅក្រោមផ្ទះអ្នកភូមិ។ ពេលនោះគឺជាការចាប់ផ្ដើម កើតមានសង្រ្គាមនៅក្នុងប្រទេស។ ចាប់ពីឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហមវាយរំដោះ និងគ្រប់គ្រងនៅភូមិសាស្រ្តនានានៅទីជនបទនៃខេត្តកំពង់ចាម។ ខ្ញុំមានកូនម្នាក់...

