Tag: នេន ស្រីមុំ

កូនចានតូច

(ស្ទឹងត្រែង)៖ ស៊ីឡា ចាន់លឿ មានអាយុ៧៣ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្នគាត់មានជំងឺប្រចាំកាយដូចជា ក្រពះ-ពោះវៀន, ឧស្សាហ៍វិលមុខ និងចុករោយកញ្ចឹងក។ នៅសម័យរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ មានការទម្លាក់គ្រាប់បែកនៅតាមបណ្ដោយដងទន្លេ, ប្រឡាយ និងតាមដងព្រៃ ដែលកងទ័ពសត្រូវគិតថាមានទាហានវៀតណាមរស់នៅ។ នៅក្នុងតំបន់របស់ ចាន់លឿ ការទម្លាក់គ្រាប់បែកមិនបណ្ដាលឱ្យមានការខូចខាតផ្ទះសំបែង ឬប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនឡើយ ប៉ុន្តែសំឡេងរបស់យន្តហោះ និងសំឡេងគ្រាប់ផ្ទុះ...

អង្គការផ្ដល់ឱ្យហើយត្រូវតែហូប

(ក្រចេះ)៖ ស៊ួន រឿន អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ រឿន មានជំងឺងងឹតភ្នែក, ធ្ងន់ត្រចៀក, ឈឺចង្កេះ និងឈឹក្បាលវិលមុខជាប្រចាំ។ រឿន បានជ្រើសរើសការព្យាបាលជំងឺនៅមណ្ឌលសុខភាពនៅស្រុករបស់គាត់។ នៅអំឡុងពេលមានការទម្លាក់គ្រាប់បែកពីកងទ័ពសត្រូវ ប្រជាជននៅក្នុងភូមិបាននាំគ្រួសារចូលនៅក្នុងលេណដ្ឋាន ដើម្បីគេចពីយន្តហោះទម្លាក់គ្រាប់បែក។ រឿន បានប្រាប់ថានៅភូមិរបស់គាត់គឺសុទ្ធតែមានលេណដ្ឋាន ក្នុងមួយផ្ទះគឺត្រូវតែមានមួយ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហម បានចូលគ្រប់គ្រងតំបន់ដែល រឿន...

សួរចម្លើយបីដង

(កំពង់ធំ)៖ សឺ គា អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ននៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សព្វថ្ងៃ គា មានជំងឺសន្លាក់ដៃ-ជើង និងជំងឺបន្ទាប់បន្សំផ្សេងទៀតដូចជាឈឺក្បាល និងវិលមុខ, គាត់តែងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យជាប្រចាំ។ ការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពសត្រូវ បានបណ្ដាលឱ្យមានផលប៉ះពាល់ដល់ប្រជាជននៅក្នុងភូមិជាខ្លាំង។ ប្រជាជនត្រូវបាត់បង់ទ្រព្យសម្បត្តិដូចជា ផ្ទះសំបែង, សម្ភារប្រើប្រាស់ប្រចាំថ្ងៃ, សត្វពាហនៈ, ដំណាំ និងធ្វើឱ្យប្រជាជនមានរបួស និងបាត់បង់ជីវិត។ នៅឆ្នាំ១៩៧៥...

សំឡេងមេក្រូឮខ្លាំងជាងសំឡេងស្រែក

(ស្ទឹងត្រែង)៖ សេន សន អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្នរស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សន មានជំងឺសន្លាក់ដៃជើង និងជំងឺខ្លាញ់រុំថ្លើម។ នៅឆ្នាំ១៩៧០ គ្រួសាររបស់ សន រស់នៅខេត្តកំពង់ចាម។ សន បាននិយាយថា នៅពេលនោះមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាមេរិក ទៅលើកងទ័ពវៀតណាមនៅក្នុងទឹកដីកម្ពុជា។ ការទម្លាក់គ្រាប់បែកនៅពេលនោះមិនមែនប៉ះពាល់ត្រឹមតែកងទ័ពវៀតណាមនោះទេ ក៏មានប៉ះពាល់ដល់ប្រជាជនកម្ពុជាដែរ។...

មិនបានរៀនតាំងពីសម័យទម្លាក់គ្រាប់

(ក្រចេះ)៖ អ៊ន មុំ អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិកំបោរ ឃុំគោលាប់ ស្រុកក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ននេះ មុំ មានជំងឺដូចជា ឈឺសន្លាក់ដៃ-ជើង, ងងឹតភ្នែក និងឧស្សាហ៍ឈឺក្បាលវិលមុខ។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ពីសំណាក់ លន់ នល់, នៅពេលនោះមានការទម្លាក់គ្រាប់បែក ប្រជាជននៅក្នុងភូមិ រួមទាំងគ្រួសាររបស់មុំ...

ជាប់គុកកន្លះខែនៅខេត្តក្រចេះ

(ក្រចេះ)៖ លេង ស្រេង អាយុ៧២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។ ស្រេង ឧស្សាហ៍វិលមុខ, ចុកក, ស្រវាំងភ្នែក និងឈឺចង្កេះ។ នៅឆ្នាំ១៩៧០​ មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, លន់ នល់ បានឡើងដឹកនាំប្រទេសបន្ត។ នៅពេលនោះមានជ្រើសរើសយុវជនធ្វើជាទាហាន ដើម្បីគេចពីការធ្វើទាហាន ស្រេង បានរត់ចូលទៅរស់នៅក្នុងព្រៃ។...

សម្រាក១៥នាទី

(ស្ទឹងត្រែង)៖ ឈៀង ឆាត អាយុ៦៦ឆ្នាំ រស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ឆាត មានជំងឺសន្លាក់ដៃជើង និងធ្លាប់មានជំងឺស្លាប់មួយចំហៀងខ្លួន ហើយបានទៅសម្រាកព្យាបាលជំងឺនៅប្រទេសវៀតណាមរយៈពេលមួយខែ ទើបបានធូរស្បើយអាចដើរបានវិញ ប៉ុន្តែមិនអាចដូចដើមនោះទេ។ នៅឆ្នាំ១៩៧០ ឆាត រស់នៅស្រុកកំណើតនៅឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ នៅពេលនោះគាត់រៀននៅថ្នាក់បឋមសិក្សា ប៉ុន្តែគាត់ត្រូវឈប់រៀន ព្រោះមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ...

ឈប់រៀនព្រោះការទម្លាក់គ្រាប់បែក

(ស្ទឹងត្រែង)៖ ប្រាំង ខាំភៀង អាយុ៧២ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ខាំភៀង មានជំងឺលើសសម្ពាធឈាម និងលើសជាតិស្ករ។ នៅដើមឆ្នាំ១៩៧០ មុនពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, ខាំភៀង និងសិស្សដទៃទៀតនៅរៀនតាមធម្មតា ប៉ុន្តែនៅពេលដែលមានរដ្ឋប្រហារកើតឡើង សាលានៅក្នុងតំបន់ដែលគាត់រស់នៅត្រូវបិទទ្វារ ដូច្នេះហើយត្រូវសម្រេចចិត្តឈប់សិក្សា និងនៅផ្ទះជួយធ្វើការងារគ្រួសារ។ ក្រោយមកស្ថានភាពនៅក្នុងភូមិ​មានភាពចលាចល ដោយសារតែការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៥...

គង់ ប៊ុនលិន ៖ ប្រធានរោងពុម្ព ភូមិភាគឦសាន

នៅវេលាយប់ម៉ោង៩ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៦៧ ជាពេលវេលាដែល គង់ ប៊ុនលិន[1] បានស្ម័គ្រចិត្តបម្រើការងារនៅក្នុងកម្លាំង សេ-អ៊ី-អា តាមរយៈការឧទ្ទេសនាមពីសំណាក់ឈ្មោះ យោង (ជាគ្រូបង្រៀនថ្នាក់ទី១) និងប្រពន្ធរបស់យោង។ យោង បានធ្វើការប្រកាសបើកកម្មវិធីឧទ្ទេសនាមដោយការគោរពទង់សេ-អ៊ី-អា និងបានឧទ្ទេសនាមសកម្មភាពសំខាន់ៗ ព្រមទាំងលើកភារកិច្ចចំនួន៣គឺ៖ ខិតខំកសាងកម្លាំងឱ្យបានច្រើន, តាមដានក្ដាប់ឱ្យបាននូវកម្លាំងបដិវត្តន៍របស់ខ្មែរក្រហម និងរក្សាការសម្ងាត់របស់ក្រុម។ បន្ទាប់ពីនោះ ប៊ុនលិន បានប្ដេជ្ញាចិត្តចំពោះភាពស្មោះត្រង់ និងស្ម័គ្រចិត្តបម្រើក្នុងកម្លាំង សេ-អ៊ី-អា...

វត្តអារាមគ្មានព្រះសង្ឃ

(ក្រចេះ)៖ របបខ្មែរក្រហម វត្តអារាមគ្មានព្រះសង្ឃ, មិនមានការគោរពប្រណិប័តន៍សាសនា, ទីធ្លាវត្តអារាមជាទីកន្លែងសក្ការបូជា ត្រូវផ្លាស់ប្ដូរទៅជាកន្លែងប្រជុំ, ជាឃ្លាំងផ្ទុកសម្ភារ និងជាទីកន្លែងចិញ្ចឹមសត្វ។ ចំណែករូបសំណាក់បដិមាត្រូវវាយទម្លាក់ទឹកស្រះ។ អ៊ី អ៊ុក អាយុ៦៧ឆ្នាំ រស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នគាត់មានជំងឺលើសឈាម និងឈឺសន្លាក់ដៃជើង។ នៅឆ្នាំ១៩៧០ នៅក្នុងតំបន់របស់ អ៊ុក មានការទម្លាក់គ្រាប់បែក។ ការទម្លាក់គ្រាប់បែកបានបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជន និងទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត។ នៅឆ្នាំ១៩៧២...

អតីតគ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម

(កំពង់ចាម)៖ អុន សុខុន អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សុខុន មានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ គាត់គឺជាកូនទី៤នៅក្នុងចំណោមបងប្អូនទាំងអស់។ នៅឆ្នាំ១៩៧០ សុខុន មានអាយុ១៤ឆ្នាំ។ នៅពេលនោះគាត់ស្នាក់នៅ និងធ្វើចម្ការជាមួយឪពុកម្ដាយរបស់គាត់។ នៅពេលមានការទម្លាក់គ្រាប់បែក នៅក្នុងភូមិរបស់គាត់មិនមានការប៉ះពាល់ផ្ទាល់ឡើយ ប៉ុន្តែភូមិរបស់គាត់គឺនៅជិតជាមួយនឹងកន្លែងទម្លាក់គ្រាប់បែក ប៉ះពាល់ដោយសំឡេង។ ឪពុករបស់ សុខុន បាននាំសមាជិកគ្រួសារទាំងអស់រត់ចូលក្នុងលេណដ្ឋានដើម្បីសុវត្ថិភាព។...