Tag: នេន ស្រីមុំ

ប្អូនស្រីម្នាក់បាត់ខ្លួនក្នុងរបបខ្មែរក្រហម

(កំពង់ចាម)៖ យូ ប៊ុនគី អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ប៊ុនគី មានបងប្អូនសរុបចំនួន៩នាក់ (ស្រីចំនួន៧នាក់)។ បច្ចុប្បន្នគាត់ប្រកបរបរធ្វើស្រែចម្ការ។ ប៊ុនគី មានបញ្ហាចង្កេះដែលបន្សល់តាំងពីរបបខ្មែរក្រហម។ នៅពេលមានការទម្លាក់គ្រាប់បែក ស្ថានភាពនៅក្នុងភូមិគឺមានភាពចលាចល ព្រោះប្រជាជនភ័យខ្លាចសំឡេងយន្តហោះ និងខ្លាចយន្តហោះមកទម្លាក់គ្រាប់បែកនៅក្នុងភូមិ ប៉ុន្តែនៅអំឡុងពេលនោះយន្តហោះទម្លាក់គ្រាប់នៅតាមព្រៃ និងជួរមាត់ទន្លេ មិនប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាជនឡើយ។ ថ្វីត្បិតតែមិនមានគ្រាប់បែកទម្លាក់នៅក្នុងភូមិយ៉ាងណាក្ដី នៅតាមផ្ទះរបស់ប្រជាជនគឺមានលេណដ្ឋានមួយ សម្រាប់ចូលលាក់ខ្លួន។...

អតីតយោធាខ្មែរក្រហម

(កំពង់ចាម)៖ វ៉ែន មុត អាយុ៧៥ឆ្នាំ ប្រពន្ធឈ្មោះ យ៉ែម យឹម មានកូនចំនួន៥នាក់ (ស្រីចំនួន២នាក់)។ មុត មានស្រុកកំណើតនៅភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧២ មុត ចូលធ្វើជាយោធាខ្មែរក្រហមនៅតំបន់វាលវង់ ក្នុងខេត្តកំពង់ចាម។ នៅអំឡុងឆ្នាំ១៩៧៤ គាត់ត្រូវចាត់តាំងឱ្យទៅសមរភូមិនៅខេត្តកំពង់ធំ ហើយទទួលបានជ័យជម្នះនៅទីនោះ។...

រៀបការក្នុងរបបខ្មែរក្រហម

(កំពង់ចាម)៖ អុន ខុម អាយុ៧២ឆ្នាំ រស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តតាកែវ។ ខុម មានបងប្អូនចំនួន៥នាក់។ នៅពេលខ្មែរក្រហមចូលកាន់អំណាច នៅក្នុងភូមិរបស់គាត់មានឈ្លបខ្មែរក្រហម ដើរប្រមូលយុវជន-យុវនារី នៅក្នុងភូមិឱ្យទៅធ្វើការងារនៅ បែកអន្លូង។ ខុម ធ្វើដំណើរដោយថ្មើរជើងទៅជាមួយឈ្លប។ គាត់ស្នាក់នៅបែកអន្លូងបានរយៈពេលមួយយប់ ឈ្លបបានបញ្ជូនគាត់បន្តទៅតំបន់១៣០ អូរទឹកថ្លា។ ទៅដល់ទីនោះ ខ្មែរក្រហមបានចាត់តាំងឱ្យ ខុម ជីកប្រឡាយ, ប្រឡាយនោះជ្រៅខ្លាំង...

ធ្មេញឡើងកំបោរ

(កំពង់ចាម)៖ នៅក្នុងរបបខ្មែរក្រហម គ្មានថ្នាំដុសធ្មេញសម្រាប់សម្អាតធ្មេញឡើយ។ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ ប្រជាជនទាំងអស់មិនថាក្មេង​ ឬចាស់ គឺរស់នៅដោយមិនដុសធ្មេញ។ ខាន បាននិយាយថាធ្មេញរបស់គាត់ឡើងកំបោរ និងមានពណ៌ខ្មៅ។ អុន ខាន អាយុ៦៧ឆ្នាំ កើតនៅឆ្នាំ១៩៥៨ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្ននេះ ខាន មានបញ្ហាវិលមុខ និងឈឺក្បាលជាប្រចាំ...

បាត់ដំណឹងសមាជិកគ្រួសារចំនួន៤នាក់

(ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម សុគន្ធ បាត់បង់សមាជិកគ្រួសារចំនួន៤នាក់ មានដូចជា ឪពុក-ម្ដាយ, ប្អូនម្នាក់ និងបងស្រីម្នាក់ ដោយមិនទទួលបានដំណឹងអ្វីសោះឡើយ។ ទិត សុគន្ធ ហៅ ជ្រុយ មានអាយុ៧២ឆ្នាំ រស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សុគន្ធ ជាមនុស្សម្នាក់ដែលមានសុខភាពខ្សោយតាំងពីកុមារ ក្រៅពីនោះគាត់មានជំងឺថ្លើម ព្រមទាំងដុះសាច់ច្រមុះ ប៉ុន្តែបច្ចុប្បន្នព្យាបាលជា ហើយជំងឺដែលធ្វើទុក្ខមកដល់សព្វថ្ងៃគឺក្រពះពោះវៀន។ នៅក្នុងឆ្នាំ១៩៧០...

អតីតប្រធានក្រុមរែកដី

(កណ្ដាល)៖ ស៊ឹប គី អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ គី មានបងប្អូនសរុបចំនួន៧នាក់ (ស្រីចំនួន២នាក់)។ នៅវ័យកុមារភាព គី រៀនបានត្រឹមថ្នាក់ទី២ គ្រូបង្រៀនឈ្មោះ សយ នៅក្នុងសាលាវត្តខ្ពក។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមកាន់កាប់អំណាចបានទូទាំងប្រទេស។ ខ្មែរក្រហម បានជម្លៀស គី ពីខេត្តកណ្ដាលទៅខេត្តបាត់ដំបង។ ទៅដល់ខេត្តបាត់ដំបង...

ស្ទើរតែស្លាប់ដោយសារជក់បារី

(កណ្ដាល)៖ សែ សៀប អាយុ៧០ឆ្នាំ រស់នៅភូមិក្ដីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ សៀប មានបងប្អូនសរុបចំនួន៥នាក់ (ស្រីចំនួន២នាក់)។ សៀប បាននិយាយថា នៅអំឡុងឆ្នាំ១៩៧៣ មានយោធារបស់ខ្មែរក្រហមបានចាប់ខ្លួនគាត់ទៅតំបន់បាក់ដាវ ចំនួន៣យប់ ហើយពេលនោះមានយន្តហោះទម្លាក់គ្រាប់បែកនៅទីនោះ គាត់ត្រូវបានបញ្ជូនបន្តទៅស្វាយគល់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមកាប់អំណាចបានទូទាំងប្រទេស សៀប ត្រូវបានជម្លៀសទៅខេត្តព្រៃវែង។ នៅពេលនោះ សៀប មានអាយុជាង១៥ឆ្នាំ...

ធ្វើការងារទាំងស្លៀកស្បង់

(ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម ព្រះសង្ឃនៅតំបន់មួយចំនួនត្រូវចាប់ផ្សឹកឱ្យទៅធ្វើការងារ ចំណែកមួយចំនួនទៀតទៅធ្វើការងារទាំងគ្រងស្បង់ចីពរ។ ស ពាវ អាយុ៧២ មានទីកន្លែងកំណើតនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅឆ្នាំ១៩៧៤ ចាប់ផ្ដើមមានចលនាខ្មែរក្រហមនៅក្នុងភូមិឃុំរបស់គាត់។ នៅពេលនោះខ្មែរក្រហម ចាប់ផ្ដើមប្រមូលយុវជន-យុវនារី ចេញពីភូមិ យកទៅដាក់នៅក្នុងអង្គភាពស្រុក។ ពាវ ជាយុវជនម្នាក់ដែលត្រូវបានជម្លៀសចេញពីគ្រួសារទៅរស់នៅក្នុងអង្គភាព និងចាត់តាំងឱ្យធ្វើការងារនៅក្នុងកង។ ការងារដែលខ្មែរក្រហមចាត់តាំងឱ្យគាត់ធ្វើគឺ...

អង្គការបង្ខំឱ្យរៀបការ

(ភ្នំពេញ)៖ ប៉េ ប៉ាក់ អាយុ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ប៉ាក់ មានជំងឺសន្លាក់ និងលើសជាតិស្ករ។ នៅឆ្នាំ១៩៧០ ចាប់តាំងពីកើតមានរដ្ឋប្រហារ ភាពចលាចលនៅក្នុងទីក្រុងចាប់ផ្ដើមកើតមាន ប្រជាជនបានចាកចេញពីផ្ទះសំបែង បោះបង់ចោលទ្រព្យសម្បត្តិ ព្រោះតែការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៣ គ្រួសាររបស់ ប៉ាក់ បានភៀសខ្លួនទៅច្បារអំពៅ...

ភៀសខ្លួនព្រោះខ្លាចគ្រាប់បែក

(ក្រចេះ)៖ សំ នី អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិរមាំងទ្រេត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយបច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ នី មានជំងឺលើសឈាម, ក្រពះ-ពោះវៀន និងឈឺក្បាលរ៉ាំរ៉ៃ។ នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនៅតាមព្រៃ មិនបណ្ដាលឱ្យមានផលប៉ះពាល់ដល់ប្រជាជននៅក្នុងភូមិឡើយ ហើយគោលដៅនៃការទម្លាក់គ្រាប់បែកនោះគឺសំដៅទៅលើទាហានវៀតណាម។ ថ្វីត្បិតតែការទម្លាក់គ្រាប់បែកនោះមិនប៉ះពាល់ដល់ប្រជាជននៅក្នុងភូមិយ៉ាងណាក្ដី ប៉ុន្តែប្រជាជននៅតែមានភាពភ័យខ្លាចអំពីអាយុជីវិតរបស់គាត់ទាំងអស់គ្នា, ប្រជាជនបាននាំគ្នាភៀសខ្លួនចេញពីផ្ទះសំបែង រត់ទៅរកតំបន់ដែលមានសុវត្ថិភាព។ នៅឆ្នាំ១៩៧៥...

សត្វគោមួយក្បាលដូរបានអង្ករ៣តៅ

(ត្បូងឃ្មុំ)៖ អោក វ៉ា អាយុ ៧២ ឆ្នាំ មានទីកន្លែងកំណើតនៅភូមិនាងហ៊ីង ឃុំសំបូរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានរៀបរាប់ពីជីវិតលំបាកនៅចុងសម័យលន់ នល់។ នៅពេលនោះ  វ៉ា ចិញ្ចឹមគោ ៣០ ក្បាល។ ពេលខ្មែរក្រហមចាប់ផ្តើមគ្រប់គ្រងតំបន់ និងមានការទម្លាក់គ្រាប់បែកនៅតំបន់ចំការលើ គាត់បានភៀសខ្លួនទៅភូមិបុសខ្នុរ។ នៅ...