Tag: នេន ស្រីមុំ

ប៉ាខ្ញុំជារដ្ឋការរបបចាស់

(ក្រចេះ)៖ នៅក្នុងរបបខ្មែរក្រហម អង្គការមិនអនុញ្ញាតឱ្យឪពុករបស់ ម៉ាច រស់នៅក្នុងភូមិជាមួយនឹងប្រជាជនដទៃនោះទេ ព្រោះឪពុករបស់គាត់ធ្លាប់ធ្វើជារដ្ឋការ[ទាហាន] នៅក្នុងរបបសង្គមរាស្រ្តនិយម បន្តរហូតមកដល់របប លន់ នល់។ មាស ម៉ាច អាយុ៥៨ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន ម៉ាច មានជំងឺលើសឈាម, ទឹកនោមផ្អែម និងបេះដូង។ ជារៀងរាល់ថ្ងៃតែងតែមានអាការធ្វើទុក្ខដូចជា វិលមុខ,...

កូនប្រុស២នាក់ ស្លាប់ក្នុងរបបខ្មែរក្រហម

(ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម កូនប្រុសរបស់គាត់ចំនួន២នាក់ បាត់បង់ជីវិតដោយសារលង់ទឹកម្នាក់ និងម្នាក់ទៀតឈឺគ្មានថ្នាំព្យាបាល។ លីង សំ មានអាយុ៧៧ឆ្នាំ និងរស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ របបខ្មែរក្រហម បានបន្សល់ទុកនូវជំងឺប្រចាំកាយជាប់មកជានិច្ចនោះគឺឈឺសន្លាក់ និងជំងឺលើសសម្ពាធឈាមដែលគាត់ឈឺប្រមាណជារយៈពេល១០ឆ្នាំក្រោយមកនេះ។ នៅឆ្នាំ១៩៧៣ សំ រស់នៅតំបន់ព្រែកឯង។​ នៅតំបន់នោះមានការទម្លាក់គ្រាប់បែក សំ និងគ្រួសារបានរត់ភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ទៅតំបន់មានសុវត្ថិភាពនៅតំបន់ជ្រោយអំពិល។ ការទម្លាក់គ្រាប់បែកនៅពេលនោះ គឺមានជាប់ជានិច្ចឥតស្រាកស្រាន្ត ប្រជាជនត្រូវរត់ភៀសខ្លួនស្ទើរតែរាល់ថ្ងៃ។ ប្រជាជនមួយចំនួនរត់ទៅតំបន់ឆ្ងាយ...

កិច្ចសន្យាចេញពីគ្រួសារ

(ភ្នំពេញ)៖ នៅឆ្នាំ១៩៧៧ ឈ្លបខ្មែរក្រហមបានឲ្យ គឹមហេង ធ្វើកិច្ចសន្យាចាកចេញពីគ្រួសារ ដោយសារតែគាត់លួចកាប់អំពៅហូប។ កង គឹមហេង អាយុ៦០ឆ្នាំ មានដើមកំណើតនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ គឹមហេង កើតមានជំងឺលើសសម្ពាធឈាម, លើសជាតិខ្លាញ់, ជំងឺក្រពះពោះវៀន និងជំងឺបេះដូងដែលធ្វើទុកយូរៗម្ដង។ នៅពេលដែលកើតមានរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម...

អតីតគ្រូកុមារ

(កំពង់ចាម)៖ ខ្មែរក្រហម បានចាត់តាំងឱ្យ ស៊ាងហួរ បង្រៀនអក្សរដល់កុមារតូចៗនៅក្នុងកង ដែលមានអាយុចាប់ពី៧ ទៅ១២ឆ្នាំ។ នៅក្នុងមួយសប្ដាហ៍គាត់ចំណាយរយៈពេល៣ថ្ងៃ សម្រាប់បង្រៀនអក្សរ និង៤ថ្ងៃទៀតដឹកនាំកុមារទាំងនោះធ្វើការងារដូចជា ច្រូតស្រូវ, ប្រមូលអាចម៍គោ, កាប់ទន្រ្ទានខេត្ត និងមានការងារផ្សេងៗទៀត។ អ៊ីវ ស៊ាងហួរ អាយុ៦៨ឆ្នាំ កើតនៅឆ្នាំ១៩៥៦ មានទីកន្លែងកំណើត និងរស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមកាន់កាប់អំណាចបានទូទាំងប្រទេស...

ឈ្លបខ្មែរក្រហមបំពានលើនារី

  (ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម ឈ្លបខ្មែរក្រហម បានបំពានរាងកាយលើមិត្តនារីដែលរស់នៅក្នុងកងជាមួយ វណ្ណនី។ តាមការបញ្ជាក់របស់គាត់ មានយប់មួយឈ្លបប្រមាណជាគ្នា៣នាក់ បានលួចចូលក្នុងកងរបស់គាត់ និងបានបំពានលើយុវនារី។ នៅពេលនោះគឺមិនអាចមើលស្គាល់ថាជានរណាឡើយ ព្រោះមិនមានភ្លើងសម្រាប់បំភ្លឺ។ ក្រោយពីសាមីខ្លួន ដឹងថាមានអ្នកបំពាន ក៏ចាប់ផ្ដើមស្រែកឆោឡោ ហើយឈ្លបទាំងនោះបានរត់គេចខ្លួន។ ឈុំ វណ្ណនី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ននៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ...

អាហារ៣ពេលក្នុងមួយថ្ងៃ

(កំពង់ចាម)៖ ឈាង វ៉ា អាយុ៧៩ឆ្នាំ មានស្រុកកំណើតនៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តតាកែវ។ វ៉ា មានបងប្អូនចំនួន៥នាក់ (ស្រីចំនួន២នាក់) បច្ចុប្បន្នគាត់មានជំងឺក្រពះ-ពោះវៀន។ វ៉ា បាននិយាយថា ប្រជាជននៅក្នុងភូមិ រួមទាំងគ្រួសាររបស់គាត់ ភាគច្រើននិយមប្រកបរបរកសិកម្ម ដាំដំណាំ និងបន្លែ-ផ្លែឈើ។ នៅពេលមានការទម្លាក់គ្រាប់បែក បណ្ដាលឱ្យខូចខាតដំណាំរបស់ប្រជាជនជាច្រើនគ្រួសារដែលមានចម្ការនៅជាប់នឹងមាត់ទន្លេ ចំណែកផ្ទះរបស់ប្រជាជនគឺមិនមានខូចខាតឡើយ។ ថ្វីត្បិតតែមិនមានផលប៉ះពាល់ដល់ផ្ទះរបស់ប្រជាជននៅក្នុងភូមិ ប៉ុន្តែ វ៉ា...

សត្វពស់ធំណាស់

(កំពង់ចាម)៖ នៅរដូវទឹកលិចដីភូមិ មានសត្វល្អិត និងសត្វល្មូន ជាច្រើនដែលស្វែងរកទីទួល, ដើមឈើ ឬឡើងទៅលើផ្ទះរបស់ប្រជាជន ដើម្បីរកកន្លែងស្ងួតសម្រាប់រស់នៅ។ នៅពេលនោះ ប៉ុនណា បានប្រទះឃើញសត្វពស់មួយក្បាលធំ ហែលកាត់ផ្ទះរបស់គាត់។ បន្ទាប់ពីឃើញបែបនោះគាត់មានអារម្មណ៍តក់ស្លុតជាខ្លាំង ព្រោះខ្លាចសត្វពស់នោះឡើងលើផ្ទះ ដោយសារតែពេលនោះគាត់នៅផ្ទះតែ២នាក់កូនតូច។ ជា ប៊ុនណា អាយុ៧២ឆ្នាំ កើតនៅឆ្នាំ១៩៥៣ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧០...

ម្ដាយខ្ញុំកុហកអង្គការ

(កំពង់ចាម)៖ រឿងរ៉ាវដែល គីមសៀក ចងចាំជាងគេនៅក្នុងរបបខ្មែរក្រហមនោះគឺ ម្ដាយរបស់គាត់បានសុំចុងអង្ករពីអង្គការ ដោយបានកុហកថាយកចុងអង្ករនោះទៅដាំបាយឱ្យសត្វឆ្មា ប៉ុន្តែជាក់ស្ដែងគាត់យកអង្ករនោះរក្សាទុកសម្រាប់ដាំបាយឱ្យ គីមសៀក និងបងប្អូន ហូបនៅពេលដែលកូនៗទាំងអស់ទៅជួបគាត់។ ប្រេង គីមសៀក អាយុ៦៦ឆ្នាំ មានស្រុកកំណើតនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ គីមសៀក មានបងប្អូនសរុបចំនួន៧នាក់ (ស្រីចំនួន៦នាក់)។ នៅពេលដែលតំបន់របស់...

ប្អូនប្រុសម្នាក់បាត់ខ្លួននៅក្នុងរបបខ្មែរក្រហម

តាមរយៈបទសម្ភាសជាមួយ ហាវ គីមស្រាយ[1] អាយុ៦៩ឆ្នាំ (ក្នុងឆ្នាំ២០០៦) រស់នៅភូមិចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ, គាត់មានបងប្អូនសរុបចំនួន៥នាក់ (ស្រីចំនួន៣នាក់) មានឈ្មោះដូចជា ហាវ ហ៊ង ភេទស្រី, ហាវ គីមស្រាយ ភេទស្រី (អ្នកផ្ដល់បទសម្ភាស), ហាវ មុយ ភេទប្រុស, ហាវ មួយហេង និង...

បទពិសោធន៍របស់ម្ដាយក្នុងរបបខ្មែរក្រហម

តាមរយៈឯកសារលេខKRI0049 សម្ភាសន៍ជាមួយ ព្រំ រឿង[1] មានអាយុ៧៣ឆ្នាំ ត្រូវជាម្ដាយរបស់ រុំ គឹមអេន រស់នៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ រឿង បានបញ្ជាក់ថា គឹមអេន ជាកូនច្បងរបស់គាត់។ នៅឆ្នាំ១៩៧៣ គឹមអេន បានចូលរួមបដិវត្តន៍ ប៉ុន្តែការចូលរួមនោះមិនមែនជាការស្ម័គ្រចិត្តឡើយ។ ដំបូង ខ្មែរក្រហមបញ្ជូនកូនប្រុសរបស់គាត់ទៅរៀនសិល្បៈក្នុងភូមិប្រហែលជា២ ទៅ ៣យប់។ បន្ទាប់មក...

ជីវិតកុមារភាព និងការសិក្សាក្នុងសម័យសង្រ្គាម

ង៉ែត រ៉ន[1] អាយុ៤០ឆ្នាំ (គិតត្រឹមឆ្នាំ២០០១) មានទីលំនៅ ភូមិពងទឹក ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ រ៉ន បានរៀបរាប់ពីជីវិតកុមារភាព បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ (ក្រោយឆ្នាំ១៩៧០)។ ដោយសារតែស្ថានការណ៍សង្គ្រាម និងការទម្លាក់គ្រាប់បែកពីយន្តហោះ សាលារៀននៅតំបន់ដែល រ៉ន រស់នៅត្រូវបានបិទទ្វារ ដូច្នេះគាត់ត្រូវរៀនសូត្រក្រោមដើមឈើ ឬក្រោមគុម្ពឫស្សី។ រ៉ន បានរៀនអក្សរគ្រាន់តែអាចអាន និងសរសេរបានបន្តិចបន្តួចប៉ុណ្ណោះ...