សុខ ឡាត់៖ បទពិសោធន៍ជីវិតឆ្លងកាត់របបខ្មែរក្រហម និងស្ថានភាពសុខភាពពេលបច្ចុប្បន្ន
សុខ ឡាត់ រស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឡាត់ មានអាយុ ៦៤ឆ្នាំ កំពុងរស់នៅជាមួយនឹងការចងចាំដែលដក់ជាប់ក្នុងចិត្តអស់រយៈពេលជាងសែសិបឆ្នាំមកហើយ ដែលពោរពេញទៅដោយការឈឺចាប់ ការព្រាត់ប្រាស់ និងការតស៊ូដើម្បីរស់រានមានជីវិតពីរបបខ្មែរក្រហម។ សុខ ឡាត់ បានរៀបរាប់ថា៖ ខ្ញុំឈ្មោះ សុខ ឡាត់ កើតក្នុងឆ្នាំ១៩៦០ ក្នុងទឹកដី ឃុំចិន្រ្ទា ស្រុកស្វាយរៀង ខេត្តស្វាយរៀង ដែលជាតំបន់សម្បូរវាលស្រែខៀវស្រងាត់...
កែវ សារុំ៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ កែវ សារុំ ភេទប្រុស អាយុ ៧២ ឆ្នាំ ទីកន្លែងកំណើតនៅភូមិខ្ពប ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិបាកនឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនចំនួន ៥នាក់សុទ្ធតែធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ចាប់ពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ដែលជាបទពិសោធន៍ឈឺចាប់ និងលំបាកនៅក្នុងជីវិត ដែលមិនអាចបំភ្លេចបាន។ នៅឆ្នាំ...
សូ មិត៖ អ្នកអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតំបន់បាក់នឹម រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនិងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំ ឈ្មោះ សូ មិត អាយុ ៥៧ឆ្នាំ (កើតក្នុងឆ្នាំ១៩៦៨)។ ខ្ញុំ មានទីកន្លែងកំណើតស្ថិតនៅ ភូមិធ្មា ឃុំ ក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ទីកន្លែងរស់នៅបច្ចុប្បន្ន ស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ នៅក្នុងរបបខ្មែរក្រហមខ្ញុំត្រូវបំបែកចេញពីក្រុមគ្រួសារ ដោយខ្មែរក្រហមបានជម្លៀស ខ្ញុំឲ្យទៅរស់នៅក្នុងកងកុមារ។ ខ្ញុំ ត្រូវខ្មែរក្រហមឱ្យចូលរៀននៅពេលព្រឹក ប៉ុន្តែ...
ឌុច សាវុធ៖ រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ ឌុច វុធ កើតក្នុងឆ្នាំ១៩៥៦ អាយុ ៦៩ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅ ភូមិធ្មា ឃុំ ក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនបានចូលរៀនច្រើននោះទេ គឺរៀននៅសាលាក្នុងវត្តអារាម។ នៅចុងឆ្នាំ១៩៧៤ ខ្ញុំបានចេញពីផ្ទះធ្វើដំណើរដល់ស្រុកទឹកឈូខាងជើង ខេត្តកំពត នៅទីនោះខ្មែរក្រហមបានទទួលជ័យជម្នះលើកងទ័ព លន់ នល់ ក្នុងតំបន់ដែលខ្ញុំធ្វើដំណើរទៅដល់។...
ឯម ទី និងតូយ មេន រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថានភាពសុខភាព
ឯម ទី[1] ភេទស្រី កើតនៅឆ្នាំ ១៩៧២ មានទីកន្លែងកំណើតស្ថិតនៅភូមិក្រាំងរលួស ឃុំក្រាំស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា៖ ខ្ញុំកើតក្នុងចំពេលប្រទេសកម្ពុជាកំពុងមានសង្គ្រាម។ កាលជំនាន់នោះ ប្រជាជននៅក្នុងភូមិរស់នៅ ក្នុងជីវភាពក្រីក្រខ្វះខាត។ ខ្ញុំ និង គ្រួសារត្រូវហែលឆ្លងនូវការលំបាកជាច្រើន។ ចំពោះសព្វថ្ងៃខ្ញុំប្រកបមុខរបរគឺជាកសិករធ្វើស្រែចម្ការ ដាំដំណាំជាដើម។ បច្ចុប្បន្ន...
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតំបន់បាក់នឹម រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ ចាន់ ថាវ ភេទប្រុស អាយុ៥៩ឆ្នាំ កើតនៅឆ្នាំ១៩៦៦ នៅឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា “អំឡុងពេលប៉ះទង្គិចតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបង្កឲ្យមានការភ័យស្លន់ស្លោ និងបានបាត់បង់ជីវិតកងទ័ព, ខូចខាតទ្រព្យសម្បត្តិជាច្រើន និងប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋទាំងពីរភាគី។...
ប្រជាជនចង់ឃើញសន្តិភាពរវាងកម្ពុជា និងថៃ
ប្រជាជនភូមិបាក់នឹមចង់ឃើញសន្តិភាពរវាងកម្ពុជា និងថៃ ដោយមិនចង់ឲ្យសង្រ្គាមផ្ទុះឡើងវិញទៀតនោះទេ។ ក្នុងរយៈពេលការប៉ះទង្គិចដោយអាវុធរវាងភាគីកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបណ្តាលឲ្យបាត់បង់ជីវិតទាហាន និងជនស៊ីវិលអស់ជាច្រើននាក់ ព្រមទាំងបន្សល់ទុកនូវជនពិការ កុមារកំព្រា ស្រ្តីមេម៉ាយ ជនភៀសសឹកគេចខ្លួនពីសង្រ្គាមរាប់សែនគ្រួសារ។ ជាពិសេសការទម្លាក់គ្រាប់បែកដោយយន្តហោះចម្បាំង និងការទម្លាក់គ្រាប់បែកចង្កោម គ្រាប់រ៉ុកកែត ពីយន្តហោះចម្បាំងរបស់កងទ័ពថៃ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅលើប្រាសាទ វត្តអារាម មណ្ឌលសុខភាព សាលារៀន ផ្លូវថ្នល់ និងលំនៅឋានប្រជាជនរាប់មិនអស់។...
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតំបន់បាក់នឹម រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
អ្នករស់រានមានជីវិតពីរបបខ្មែរនៅតំបន់បាក់នឹមរៀបរាប់អំពីផលវិបាកនៃសង្រ្គាមប្រជាជនរស់នៅតំបន់ភូមិបាក់នឹម ប៉ែកខាងជើងភាគច្រើន គឺជាអតីតកងទ័ពដែលធ្លាប់ប្រយុទ្ធក្នុងសម័យសង្រ្គាម និងមានមុខរបរគឺជាកងទ័ពរហូតបច្ចុប្បន្ន។ អំឡុងពេលមានការប៉ះទង្គិចជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កងទ័ពដែលរស់នៅក្នុងតំបន់បាក់នឹមម្នាក់ៗ បានត្រៀមសម្ភារះប្រើប្រាស់ មានសម្លៀកបំពាក់ ម្ហូបក្រៀម និងរបស់របរផ្សេងៗទុករួចជាស្រេច ដើម្បីរងចាំបទបញ្ជាពីថ្នាក់លើទៅបម្រើរការពារទឹកដីនៅតាមបណ្តោយព្រំដែន។ ខាងក្រោមនេះគឺជាការរៀបរាប់របស់ប្រជាជននៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត៖ ឈ្មោះ នុច ម៉ុច ភេទស្រី មានអាយុ ៨៥ ឆ្នាំ និងមានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិបាក់នឹម ឃុំច្រេស...
អ៊ូច ភាព៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ អ៊ូច ភាព កើតនៅឆ្នាំ ១៩៧០ មានអាយុ ៥៥ឆ្នាំ ហើយបច្ចុប្បន្នរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាព ខ្ញុំមិនបានរៀននោះទេដោយសារតែប្រទេសមានសង្គ្រាម។ នៅរបបខ្មែរក្រហមខ្ញុំមានអាយុប្រមាណ៥ឆ្នាំ ពេលនោះខ្មែរក្រហមបានបំបែកខ្ញុំចេញពីគ្រួសារ។ ខ្ញុំត្រូវរស់នៅក្នុងកងកុមារ ហើយខ្មែរក្រហមតម្រូវឲ្យធ្វើការងារដូចមនុស្សពេញវ័យ និងខ្ញុំគ្មានសិទ្ធិប្រកែកនោះទេ។ ការងាររបស់ខ្ញុំ គឺកាប់ស្លឹកទន្ទ្រានខែត្រ, រើសអាចម៍គោដើម្បីទុកធ្វើជីដាក់ស្រែ។ ខ្ញុំជាសាក្សីដែលបានឃើញអំពើហិង្សាដ៏សាហាវដែលខ្មែរក្រហមចងដៃប្រជាជនយកទៅសម្លាប់ក្នុងព្រៃ។ សាកសពពាសពេញដី ជីវិតមនុស្សក្នុងរបបនោះគឺគ្មានសិទ្ធិសេរីភាព ហើយប្រជាជនត្រូវធ្វើការងារពេញមួយថ្ងៃ,...
ជឹម ចាន់ធឿន៖ រៀបរ៉ាប់ពីជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពនៅពេលបច្ចុប្បន្ន
ខ្ញុំឈ្មោះ ជឹម ចាន់ធឿន អាយុ ៥៤ ឆ្នាំ ភេទស្រី មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៥ នាក់។ កាលពីកុមារភាព ខ្ញុំត្រូវឈប់រៀនត្រឹមថ្នាក់ទី ៣ ដោយសារតែជីវភាពគ្រួសារខ្វះខាត។ ក្រោយពីឈប់រៀន ខ្ញុំ នៅផ្ទះជួយធ្វើការងារផ្ទះ និងមើលថែទាំប្អូនៗ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានកាន់អំណាចគ្រប់គ្រងប្រទេស នៅពេលនោះ...
ផូ សុផាត ៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងស្ថានភាពជំងឺបច្ចុប្បន្ន
ខ្ញុំឈ្មោះ ផូ សុផាត អាយុ ៥៥ ឆ្នាំ ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ជីវិតរបស់ខ្ញុំក្នុងរបបខ្មែរក្រហម គឺពោរពេញដោយការលំបាក និងការបាត់បង់ទ្រព្យសម្បត្តិជាច្រើនដែលឪពុកម្តាយខំរកពីមុខ និងជាបទពិសោធន៍មិនអាចបំភ្លេចបានក្នុងជីវិត។ នៅពេលខ្មែរក្រហមបានចូលមកដល់ភូមិស្រុក ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីលំនៅ និងទៅធ្វើការងារតាមតំបន់ដាច់ស្រយាលផ្សេងៗ។ ខ្ញុំត្រូវបានបំបែកចេញពីគ្រួសារ ដោយខ្មែរក្រហមឲ្យទៅរស់នៅក្នុងកងកុមារ។ នៅទីនោះ ខ្ញុំត្រូវធ្វើការដែលលើសនឹងសមត្ថភាពរបស់កុមារ ដូចជាការកាប់ស្លឹកទន្រ្ទានខែត្រ និងរើសអាចម៍គោស្ងួត...

