Tag: ផាត ពន្លក

ទោ ម៉ោញ៖ រឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ  ទោ ម៉ោញ ភេទប្រុស សព្វថ្ញៃខ្ញុំមានអាយុ ៦៦ឆ្នាំ។ ខ្ញុំកើតនៅឆ្នាំ ១៩៥៨។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិនារាយណ៍ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់​ ស្លាប់អស់២នាក់។ កាលពីកុមារភាពដោយសារគ្រួសារខ្ញុំមានស្ថានភាពក្រីក្ររលំបាក ឪពុកម្ដាយខ្ញុំមិនបានបញ្ជូនខ្ញុំឲ្យទៅរៀនដូចកុមារដទៃនោះទេ។ នៅឆ្នាំ ១៩៧០ កើតមានរបបរដ្ឋប្រហារទម្លាក់ព្រះបាទ នរោត្តម សីហនុ...

ឃុត ងន៖ រឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឃុត ងន ភេទស្រី អាយុ ៧៩ឆ្នាំ។ ខ្ញុំកើតនៅឆ្នាំ ១៩៤៥ ទីកន្លែងកំណើតនៅភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំរៀបអាពាហ៍ពិពាហ៍តាំងពីរបបសង្គមរាស្រ្តនិយម។ ខ្ញុំជាកូនទី១ ក្នុងចំណោមបងប្អូនបង្កើត ១០នាក់។ ឪពុកម្ដាយខ្ញុំស្លាប់ ក្រោយរបបខ្មែរក្រហម។ សព្វថ្ងៃ ខ្ញុំនៅសល់តែបងប្អូន...

ពយ អ៊ូច៖ រឿងរ៉ាវដែលចងចាំមិនអាចបំភ្លេចបាននៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ពយ អ៊ូច ភេទប្រុស សព្វថ្ងៃនេះ មានអាយុ ៦៥ឆ្នាំ។ ខ្ញុំកើតក្នុងឆ្នាំ១៩៥៩ នៅក្នុងភូមិព្រៃស្បូវ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ខ្ញុំបានមករស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត នៅឆ្នាំ១៩៩៧។ ក្រោយពីមានរដ្ឋប្រហារទម្លាក់ សម្តេចព្រះបាទ នរោត្តម សីហនុ នៅក្នុងឆ្នាំ១៩៧០  របប លន់ នល់...

ង៉ែត យ៉ន៖ រឿងរ៉ាវដែលចងចាំមិនអាចបំភ្លេចបាននៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ង៉ែត យ៉ន ភេទប្រុស មានអាយុ ៨០ឆ្នាំ។ បច្ចុប្បន្ននេះ ខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។​ ក្រោយពីព្រឹត្តិការណ៍នៃរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ របបសាធារណរដ្ឋខ្មែរដែលគ្រប់គ្រងដោយលោកលន់ នល់ ត្រូវបានបង្កើតឡើង ដែលបណ្ដាលឲ្យផ្ទៃក្នុងប្រទេសកម្ពុជា មានការបែកបាក់ប្រេះស្រាំ និងការផ្ទុះឡើងសង្គ្រាមស៊ីវិល ហើយស្របពេលជាមួយគ្នានោះដែរ ការទម្លាក់គ្រាប់បែកដោយយន្តហោះចាប់ផ្តើមកើតមានឡើងជាបន្តបន្ទាប់។ ក្រោយថ្ងៃទី១៧​ ខែមេសា...

រឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង អាងទំនប់ម្លេច

បើធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តកំពត តាមបណ្តោយផ្លូវជាតិលេខ៣ មកដល់គីឡូម៉ែត្រលេខ៩៨ ត្រង់ព្រំប្រទល់ខេត្តតាកែវ-កំពត នៅពីខាងស្តាំដៃក្បែរជើងភ្នំនារាយណ៍ គឺមានផ្លូវមួយបត់ស្តាំចម្ងាយប្រមាណ៤គីឡូម៉ែត្រ យើងនឹងឃើញរមណីយដ្ឋានមួយកន្លែងដែលឈ្មោះថា «ទំនប់ម្លេច»។ បច្ចុប្បន្ន ទំនប់នេះ សិ្ថតនៅ ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ទំនប់ប្រវត្តិសាស្រ្តមួយនេះ ត្រូវបានកសាងឡើងក្នុងរបបខ្មែរក្រហមចន្លោះពីចុងឆ្នាំ១៩៧៧ និងដើមឆ្នាំ១៩៧៨ ដែលបណ្ដាលឲ្យមានប្រជាជនខ្មែរស្លូតត្រង់ឈឺបាក់កម្លាំង និងស្លាប់រាប់ម៉ឺននាក់ ដោយសារការបង្ខំឲ្យរែកដីលើកទំនប់តាមផែនការកំណត់របស់អង្គការ ដោយមិនមានរបបអាហារគ្រប់គ្រាន់ ព្រមទាំងការបង្ខំឲ្យធ្វើការមិនមានពេលសម្រាក និងមានជំងឺទៀតផង។ ការសាងសង់ «ទំនប់ម្លេច»...

រឿងរ៉ាវជីវិតពិត ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ចាន់ ថី ភេទស្រី អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទុល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំ ឈ្មោះ ម៉ម គួន និង ម្តាយឈ្មោះ ម៉ម អង់ ហើយមានបងប្អូនបង្កើតចំនួន ៥នាក់។ កាលពីនៅកុមារភាព...