Tag: ផេង ពង្សរ៉ាស៊ី

ធី ធួន ហៅ ផល៖ ខ្មែរក្រហមបង្រៀនខ្ញុំឲ្យចេះមើលថែកូនខ្ញុំ

«ខ្ញុំចេះមើលថែកូនខ្ញុំពេលវាឈឺម្តងៗ ដោយសារខ្ញុំធ្លាប់ជាពេទ្យក្នុងរបបខ្មែរក្រហម។ បង ម៉ិញ ជាគណៈមន្ទីរពេទ្យ នៅពេលគាត់មកប្រជុំម្តងៗ គាត់អត់មាននិយាយអ្វីក្រៅពីដាស់តឿននារីពេទ្យទាំងអស់ឲ្យស្រឡាញ់ការងារ បម្រើអ្នកជំងឺ និងយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ។ គាត់បានបង្រៀនខ្ញុំគ្រប់ពេលឲ្យយកចិត្តទុកដាក់ថែទាំ និងព្យាបាលអ្នកជំងឺដែលមកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ដោយសារគាត់នេះហើយ បានជាខ្ញុំអាចមើលថែកូនខ្ញុំបាននាពេលនេះ។» នេះជាសម្តីរបស់ ធី ធួន[1] ក្នុងពេលផ្តល់បទសម្ភាស កាលពីចុងខែមីនា ឆ្នាំ២០០១ ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ធួន មានប្តីឈ្មោះ យឹម ប៉ឹង។ គាត់មានកូន២នាក់ក្នុងបន្ទុក។...

ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជាការទប់ស្កាត់អំពើប្រល័យពូជសាសន៍

គំនិតផ្តួចផ្តើមនៃការសះស្បើយ៖ កន្លះសតវត្សរ៍បន្ទាប់ពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហមដួលរលំ ក្មេងៗជំនាន់ក្រោយកម្ពុជា ៦០០,០០០ នាក់ សិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមជារៀងរាល់សប្តាហ៍នៅក្នុងថ្នាក់រៀនរបស់ខ្លួន ដោយ​ ផេង ពង្សរ៉ាស៊ី នាយក កម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា និង សាខាមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង និង ខេត្តតាកែវ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គឺជាខួបទី៥០ឆ្នាំនៃការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ខ្មែរក្រហម មកលើប្រជាជនកម្ពុជា។ កាលពី៥០ឆ្នាំមុន ប្រជាជនកម្ពុជាប្រមាណ៧លាននាក់ មិនត្រឹមតែបានជួបប្រទះទុក្ខលំបាកឥតឧបមា និរាសព្រាត់ប្រាស...

ផែនការរដ្ឋប្រហារនៅរដូវប្រាំងឆ្នាំ១៩៧៨-១៩៧៩ ជំរុញឲ្យ អ៊ា នឹម ហៅ គុន អនុប្រធានរោងចក្រតម្បាញ ត-៥ ក្បត់បក្សដោយមិនដឹងខ្លួន!

«…បញ្ហាក្បត់បក្ស កើតជាទំនាស់មិនអស់មិនហើយនៅក្នុងខ្លួនខ្ញុំ។ ស្មុគស្មាញជាប់! នៅតែមិនដាច់ខាតរាយការណ៍ជូនបក្ស! ចេះតែខំបៀម សំងំទុកក្នុងខ្លួន បណ្តោយឲ្យខ្មាំងកៀបសង្កត់ប្រើតទៅទៀត។» នេះជាកំណត់ហេតុរបស់ អ៊ា នឹម ហៅ គុន អនុប្រធានរោងចក្រតម្បាញ ត៥ សរសេរក្នុងឯកសារមានចំណងជើង «អំពីផែនការរដ្ឋប្រហារនៅរដូវប្រាំងឆ្នាំ១៩៧៨-១៩៧៩» ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៧៨។[1] គុន ត្រូវអង្គការឃាត់ខ្លួនបញ្ជូនទៅកាន់មន្ទីរ ស-២១ ដោយមូលហេតុជាប់ពាក់ព័ន្ធក្នុងផែនការក្បត់បក្សជាមួយកម្មាភិបាលក្បត់ដទៃទៀត ដែលជាកម្មាភិបាលគ្រប់គ្រងរោងចក្រតម្បាញរដ្ឋរបស់ខ្មែរក្រហម។ ប្តីរបស់...

គ្រូបង្រៀននៅស្រុកមេសាងរំឭកព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃគម្រប់ឆ្នាំទី៥០ នៃការចូលកាន់កាប់អំណាចរបស់ខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជា។ កាលពី៥០ឆ្នាំមុន ថ្ងៃនេះជាថ្ងៃជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយ លន់ នល់ និងជាថ្ងៃដែលប្រជាជនកម្ពុជាមួយចំនួនអបអរសាទរ សប្បាយរីករាយ និងមានសង្ឃឹមក្នុងចិត្តចំពោះការវិលត្រឡប់របស់សម្តេចព្រះ នរោត្តម សីហនុ មកគ្រប់គ្រងប្រទេសកម្ពុជាដូចពេលមុន និងមានជំនឿថា ប្រជាជនកម្ពុជាទាំងអស់នឹងជៀសផុតពីការគៀបសង្កត់ កេងប្រវ័ញ្ច ជិះជាន់ និងពុករលួយពាលាអាវាសែ។ ប៉ុន្តែបន្តិចក្រោយមកក្នុងថ្ងៃដដែល​ ប្រជាជនកម្ពុជាបានធ្លាក់ចូលក្នុងរបត់នយោ​បាយដែលធ្វើឲ្យមានការបំផ្លិចបំផ្លាញជីវិតមនុស្សរាប់លាននាក់ ដោយសារតែមេដឹកនាំនៃរបបថ្មីនេះបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ...

អតីតអ្នកទោសនៅមន្ទីរ ស-២១ ដែលនៅរស់រានមានជីវិតក្រោយរបបខ្មែរក្រហម ខឹម មន៖ ជួបគ្នាមួយពេល បែកគ្នាជារៀងរហូត

«ជួបគ្នាមួយពេល បែកគ្នាជារៀងរហូត» ជាសម្តីរបស់អ្នករស់រានមានជីវិតជាអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋានម្នាក់ឈ្មោះ ខឹម មន[1] និយាយប្រាប់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីឆ្នាំ២០០៥ ក្នុងជំនួបនៅផ្ទះរបស់គាត់ឯភូមិរំដួល ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង អំពីប្អូនប្រុសរបស់គាត់ឈ្មោះ ខឹម ជុំ ដែលបានបាត់ខ្លួនអស់រយៈពេលជាង២០ឆ្នាំក្រោយរបបខ្មែរក្រហមដួលរលំនៅខែមករា ឆ្នាំ១៩៧៩។ មន និយាយថា គាត់នៅតែរង់ចាំដំណឹង និងចាំផ្លូវប្អូនប្រុសគាត់ជានិច្ច។ គាត់តែងតែអុជធូបនៅចំពោះមុខព្រះពុទ្ធប្បដិមា នៅពេលដែលគាត់នឹករឭកប្អូនប្រុសគាត់។ ប្រហែលជាងកន្លះឆ្នាំក្រោយរបបខ្មែរក្រហមដួលរលំនៅខែមករា ឆ្នាំ១៩៧៩ មន...

ផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យដែលបរាជ័យ ៖ យុទ្ធសាស្ត្រ អំណាច ផែនការ និង ការសម្រេចចិត្ត

ស្ថិតក្រោមការគ្រប់គ្រងរបស់ ប៉ុល ពត ក្នុងសម័យកាលកម្ពុជាប្រជាធិបតេយ្យ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគបូព៌ាមួយចំនួន ត្រូវបានចាប់ខ្លួន សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់ចោល ដោយមូលហេតុចូលរួមក្នុងផែនការស្រមោលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ សោយ៉ាន់ (សោភឹម), ចាន់ ចក្រី, ឈូក ហៅ ម៉ែន, ម៉ុន ហៅ កែវ សំណាង, សុផាន និង លី ផែន...

ករណី កែវ សំណាង អនុប្រធានគណៈយោធាភូមិភាគបូព៌ា

កែវ សំណាង មានឈ្មោះបីគឺ ស៊ីថុន, ម៉ុន និង កែវ សំណាង។ ស៊ីថុន ជាឈ្មោះកំណើត។ កែវ សំណាង ជាឈ្មោះហៅក្រៅខណៈពេលដែល ស៊ីថុន ចូលបម្រើក្នុងចលនាតស៊ូប្រឆាំងនឹងអាណានិគមបារាំងមុនឆ្នាំ១៩៦០។ ចំណែក ម៉ុន ជាឈ្មោះបដិវត្តន៍ខណៈពេលដែលគាត់បានចូលទៅបង្កប់ខ្លួននៅក្នុងជួរបដិវត្តន៍ដើម្បីបំផ្លាញបដិវត្តន៍ ចាប់ពីឆ្នាំ១៩៧៤ រហូតមក។[1] ឯកសារជាច្រើនតម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ពុំបានបង្ហាញពីប្រវត្តិរូប ឬចម្លើយ សារភាពរបស់ កែវ...

ព្រំ សេន រំឭកពីការងារជាទាហានបម្រើខ្មែរក្រហមថា ជារឿងធម្មតាក្នុងជីវិត និងមិនសោកស្តាយឡើយ

ព្រំ សេន បាននិយាយទាំងទឹកមុខរួសរាយរាក់ទាក់ប្រាប់ថា «…វាជារឿងធម្មតាទេចំពោះជីវិតធ្វើជាទាហានបម្រើខ្មែរក្រហម និងមិនដែលសោកស្តាយឡើយពីអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ក្នុងសម័យខ្មែរក្រហម»។ ពាក្យសម្តីនេះ ព្រំ សេន បាននិយាយក្នុងពេលបញ្ចប់កិច្ចសម្ភាសរយៈពេលជាងមួយម៉ោង ជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដោយឆ្លើយតបទៅនឹងសំណួរសួរថា «មកដល់ពេលនេះ តើលោកអ៊ំសោកស្តាយទេ ចំពោះការចូលបម្រើជាទាហានរបស់ខ្មែរក្រហម និងជីវិតឆ្លងកាត់របបខ្មែរក្រហម?»។ រស់នៅក្នុងផ្ទះប្រក់ស័ង្កសីតូចមួយជាប់ជើងភ្នំដំរីរមៀល[1] ប្រកបដោយទេសភាពស្រស់បំព្រង ស្ងប់ស្ងាត់ និងយ៉ាងមានក្តីសុខ ស្ថិតនៅក្នុងភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់...

ជា ប៉ាក និងរឿងរ៉ាវក្នុងឃុំអង្គរស ក្នុងសម័យខ្មែរក្រហម

ជា ប៉ាក[1] កើតនៅក្នុងត្រកូលក្រីក្រមួយក្នុងភូមិស្រះតាអឹម នៅឆ្នាំ១៩៤៧។ ប៉ាក មានបងប្អូនបង្កើត៦នាក់(ស្រី២នាក់), មានឪពុកឈ្មោះ ជា ផាន់ (ស្លាប់ដោយជំងឺនៅឆ្នាំ១៩៤៨) និងម្តាយឈ្មោះ ញូ យ៉ាន់ (ស្លាប់ដោយជំងឺនៅអាយុ៧៩ឆ្នាំ)។ បងប្រុសបង្កើតពីរនាក់របស់ ប៉ាក ត្រូវបានសម្លាប់ជាបន្តបន្ទាប់ក្នុងឆ្នាំ១៩៧៧ នៅក្នុងព្រឹត្តិការណ៍បះបោរសោភឹម។ ជា ប៉ាក បានរៀបការនៅឆ្នាំ១៩៧៦ ជាមួយនឹងគូស្រករ៦គូផ្សេងទៀតក្នុងភូមិជាមួយគ្នា។ ម្តាយរបស់គាត់ក៏បានចូលរួមក្នុងពិធីរៀបការនេះដែរ ប៉ុន្តែគាត់មិនមានឱកាសបានជូនពរកូនឡើយ។ គណៈឃុំឈ្មោះ...

ការផ្លាស់ប្តូរតួនាទីក្នុងសម័យខ្មែរក្រហម ក៏ជាផែនការបំផ្លាញបដិវត្តន៍ដែរ៖ ករណីចម្លើយសារភាព ទួត រ៉េនប្រធានក្រុមផ្សំជីធម្មជាតិប្រចំាតំបន់៥ ភូមិភាគពាយ័ព្យ

ចម្លើយសារភាពរបស់កម្មាភិបាលខ្មែរក្រហមជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ថាបានក្បត់បដិវត្តន៍ មានតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញឲ្យឃើញពីការប្រឹងប្រែងក្នុងការជ្រើសរើសសមាជិកក្រុម សេ-អ៊ី-អា ប្រឆាំងនឹងចលនាកុម្មុយនីស្តខ្មែរក្រហមតាំងពីក្នុងទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៧៧ តាមរយៈការអប់រំសតិអារម្មណ៍ ប្រជុំរៀបចំនិងដាក់ផែនការ ដាក់បទបញ្ជាឲ្យអនុវត្តផែនការ និងរាយបណ្តាញអប់រំក្នុងស្រទាប់កម្មាភិបាលខ្មែរក្រហម តាមវិធីសាស្ត្រ ផ្លាស់ប្តូរតួនាទីញឹកញាប់។ ឧទាហរណ៍ ចម្លើយសារភាពរបស់ជនក្បត់បដិវត្តន៍មួយចំនួន ដែលត្រូវបានចាប់ខ្លួនចេញពីស្រទាប់កម្មាភិបាលខ្មែរក្រហមបម្រើការនៅមន្ទីរពេទ្យ ព-១៧ ដូចជាព្រំ ធី ហៅ ឆេង ជាយុទ្ធនារីចិញ្ចឹមសត្វនៅមន្ទីរពេទ្យ ព-១៧[1], ម ឆេន...

មុំ ណាំ៖ ខ្ញុំបានធ្វើឲ្យបុរសម្នាក់ស្លាប់ដោយសារតែការចាក់ថ្នាំរបស់ខ្ញុំ

«…ខ្ញុំមកភ្នំពេញជាមួយនារីៗប្រហែល២០០នាក់។ មកដល់ភ្នំពេញភ្លាម អង្គការចាត់តាំងខ្ញុំឲ្យធ្វើពេទ្យនៅមន្ទីរពេទ្យមួយស្ថិតនៅភាគខាងជើងវត្តភ្នំ។ នៅទីនោះ ខ្ញុំបានធ្វើឲ្យបុរសម្នាក់ស្លាប់ដោយសារតែការចាក់ថ្នាំរបស់ខ្ញុំ។ គាត់មានជំងឺគ្រុញចាញ់។ ខ្ញុំមិនមានការតក់ស្លុតអ្វីបន្តិចទេ ទោះបីជាដឹងថាបុរសម្នាក់នោះបានស្លាប់ដោយសារតែការធ្វេសប្រហែសរបស់ខ្ញុំក៏ដោយ។​ ខ្ញុំបានទម្លាក់កំហុសគ្រប់យ៉ាងទៅលើប្រធានរបស់ខ្ញុំឈ្មោះ ដារ៉ា ដែលគាត់បានបណ្តោយឲ្យខ្ញុំចាក់ថ្នាំឲ្យបុរសម្នាក់នោះ។» នេះជាសម្តីរបស់ មុំ ណាំ អាយុ៦៣ឆ្នាំ រស់នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងពេលផ្តល់បទសម្ភាស កាលពីខែមករា ឆ្នាំ២០២២។[1] កើតក្នុងត្រកូលក្រីក្រមួយក្នុងភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក...