Tag: ផេង ពង្សរ៉ាស៊ី

ប្រព្រឹត្តកំហុសឆ្គងសីលធម៌នៅមន្ទីរពេទ្យ ព-១៧

ការកសាងកម្លាំងក្បត់បដិវត្តន៍ក្នុងស្រទាប់កម្មាភិបាលខ្មែរក្រហម គឺជារឿងរ៉ាវមួយក្នុងចំណោមរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ ទន្ទឹមនឹងខ្មែរក្រហមមានផែនការច្បាស់លាស់ក្នុងការកម្ទេចសត្រូវវណ្ណៈរបស់ខ្លួនដែលជាទាហាន និងមន្ត្រីរដ្ឋការក្នុងរបបសាធារណរដ្ឋខ្មែរ ព្រមទាំងជនជាតិអ៊ិស្លាម វៀតណាម និងអនិកជនចិនក្នុងទូទាំងប្រទេស[1] កម្មាភិបាលក្រោមបង្គាប់របស់ខ្លួនមួយចំនួនបាននាំគ្នាប្រឆាំងទៅនឹងអង្គការបដិវត្តន៍ទៅវិញ ហើយហេតុការណ៍នេះបានបន្សល់ទុកជាភស្តុតាងប្រវត្តិសាស្ត្រមិនអាចបំភ្លេចបាន តាមរយៈចម្លើយសារភាពរបស់ជនក្បត់ដែលបង្ហាញពីខ្សែសង្វាក់នៃអំពើក្បត់។ តាំងពីភ្លាមៗក្រោយថ្ងៃរដ្ឋប្រហារឆ្នាំ១៩៧០ ហេតុការណ៍ក្បត់បដិវត្តន៍បានលេចរូបរាងឡើងនៅពាសពេញប្រទេសកម្ពុជា ហើយនៅតែបន្តរហូតដល់ចុងឆ្នាំ១៩៧៨។[2] សកម្មភាពទាំងនេះ បានបង្ហាញឲ្យឃើញពីការប្រើប្រាស់ឈ្មោះបដិវត្តន៍ មកបិទបាំងសកម្មភាពក្បត់បដិវត្តន៍របស់មនុស្សមួយក្រុម ដែលតស៊ូដើម្បីការផ្លាស់ប្តូររបបសង្គមចេញពីការដឹកនាំរបស់ខ្មែរក្រហម។ ខ្មែរក្រហម បានចោទប្រកាន់អ្នកទាំងនោះថា ជាក្រុម«ខ្មែរ-ស», «សេ-អ៊ី-អា», «កា-ហ្សេ-បេ», «ពួកសេរី», «ខ្មាំងស៊ីរូងផ្ទៃក្នុង», និង...

ប្រវត្តិសាស្ត្រ និងសារសំខាន់នៃការសិក្សាពីប្រវត្តិសាស្ត្រ

នៅចុងខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលសំណើពីសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្ថិតនៅក្នុងរាជធានីភ្នំពេញ ស្នើសុំឲ្យអ្នកជំនាញខាងប្រវត្តិសាស្ត្រ  កម្ពុជាប្រជាធិបតេយ្យមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា ធ្វើបទបង្ហាញពីមាតិកាប្រវត្តិសាស្ត្រខ្មែរក្រហម ជាមួយនិស្សិតឆ្នាំទី៤ដែលគាត់កំពុងបង្រៀនសព្វថ្ងៃ។ លោកស្រីសាស្ត្រាចារ្យ បានលើកឡើងថា និស្សិតភាគច្រើនដែលកំពុងសិក្សាជាមួយគាត់លើមុខវិជ្ជា «វិទ្យាសាស្ត្រស្រាវជ្រាវ» មិនមានចំណេះដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហមច្រើនឡើយ។ នៅដើមខែវិច្ឆិកាឆ្នំាដដែល មជ្ឈមណ្ឌលឯកសារកម្ពុជា បានបញ្ជូនខ្ញុំឲ្យទទួលបន្ទុកកិច្ចការនេះ។ ខ្ញុំបានធ្វើដំណើរទៅកាន់ថ្នាក់រៀនរបស់លោកស្រីសាស្ត្រាចារ្យ ដើម្បីផ្តល់នូវការធ្វើបទបង្ហាញពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ ខ្ញុំត្រូវបានទទួលស្វាគមន៍ពីលោកស្រីសាស្ត្រចារ្យ និងនិស្សិតនៅក្នុងថ្នាក់ទាំងអស់។ បន្ទាប់ពីលោកស្រីសាស្ត្រចារ្យបានណែនាំនិស្សិតឲ្យស្គាល់ខ្ញុំរួចមក លោកស្រីបានស្នើសុំឲ្យខ្ញុំពន្យល់បន្ថែមពីអត្ថន័យនៃពាក្យ «ប្រវត្តិសាស្ត្រ» និង...

សកម្មភាពខ្មែរវៀតកុងក្នុងស្រុកបាទី ខេត្តតាកែវ នៅចុងឆ្នាំ១៩៧១ និង ១៩៧២

  វត្តមានរបស់កងកម្លាំង​វៀតកុងនៅ​ក្នុង​ប្រទេស​កម្ពុជា បានបង្កផល​ប៉ះពាល់​យ៉ាង​ខ្លាំងដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងបានរួមចំណែកដល់ការបង្កើតឲ្យមានភាពចលាចលក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេស។ សកម្មភាពបង្កដោយកងកម្លាំងវៀតកុង និងខ្មែរកុម្មុយនីស្តដែលបានកើតឡើងនៅតាមភូមិ ឃុំ ស្រុក ខេត្ត ក្នុងប្រទេសកម្ពុជាបន្ទាប់ពីថ្ងៃរដ្ឋប្រហារឆ្នាំ១៩៧០ បានបង្ហាញពីភាពជាប់ទាក់ទងគ្នានៃជម្លោះនៅអាស៊ីអាគ្នេយ៍ និងបញ្ហាប្រឈមដែលបង្កឡើងដោយសារជាតិនិយម របស់ប្រជាជននៅតាមស្រុកស្រែចម្ការ ការតស៊ូមនោគមវិជ្ជា និងការអន្តរាគមន៍នានាពីខាងក្រៅ។ ហេតុការណ៍ទាំងនេះ មិនត្រឹមតែធ្វើឲ្យប្រវត្តិសាស្ត្រប្រទេសកម្ពុជា ប្រែក្លាយជាប្រវត្តិសាស្ត្រដ៏ជូរចត់សម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យប៉ះពាល់ដល់សក្ដានុពលនានាក្នុងតំបន់ទៀតផង។ ការយល់ដឹងអំពីព្រឹត្តិការណ៍ទាំងនេះ ផ្តល់នូវការយល់ដឹងយ៉ាងសំខាន់ទៅលើភាពស្មុគស្មាញនៃសង្គ្រាម នយោបាយ និងផលវិបាកនៃជម្លោះក្នុងតំបន់...