អីម អាល់៖ ខ្មែរក្រហមចោទថាជាអ្នកសក្តិភូមិ
(ព្រះវិហារ)៖ អីម អាល់ កើតក្នុងឆ្នាំ១៩៦៧ មានអាយុ ៥៤ឆ្នាំ ភេទប្រុស ជាកសិករ រស់នៅភូមិក្របៅ ឃុំគូលែងត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ អាល់ មានស្រុកកំណើតនៅក្នុងស្រុកថ្មពួក ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ អាល់ ជាកូនទី៤ និងមានបងប្អូនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ អាល់ ឃើញមានយន្តហោះទម្លាក់គ្រាប់បែកដោយទាហាន លន់ នល់ទៅលើវត្តអារាម...
ហូបមើមរុក្ខជាតិដើម្បីចម្អែតក្រពះ
(ព្រះវិហារ)៖ ប៊ួ ម៉ឹង មានអាយុ៧៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បច្ចុប្បន្ន ម៉ឹង មានជំងឺលើសសម្ពាធឈាម, ស្ពឹកស្រពន់មួយចំហៀងខ្លួន និងរឹងដៃជើងពិបាកធ្វើដំណើរ។ ចាប់ពីឆ្នាំ១៩៧០ ម៉ឹង បានរស់នៅបែកផ្ទះពីឪពុកម្ដាយ ចេញទៅរស់នៅជាមួយនឹងប្ដីរបស់គាត់ឈ្មោះ ញ៉ាន អ៊ួ និងប្រកបរបរកសិកម្មសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ នៅពេលដែលមានការទម្លាក់គ្រាប់បែក ម៉ឹង និងប្ដី បានរត់ភៀសខ្លួនចេញពីផ្ទះ...
គ្មានទំនុកចិត្ត
(ព្រះវិហារ)៖ នៅក្នុងរបបខ្មែរក្រហម ប្រជាជនស្ទើរតែទាំងអស់ដោយសូម្បីតែជាបងប្អូនបង្កើតនឹងគ្នា គ្មានទំនុកចិត្តលើគ្នានោះទេ ព្រោះនៅពេលនោះខ្មែរក្រហមបានញុះញង់ឲ្យប្រជាជនទាំងអស់តាមដានគ្នាទៅវិញទៅមក។ សួន យ៉ាន អាយុ៨២ឆ្នាំ មានទីកន្លែងកំណើត និង បច្ចុប្បន្នរស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ សព្វថ្ងៃ យ៉ាន មានជំងឺប្រចាំកាយដូចជា ឈឺជង្គង់ដោយតឹងជើងពិបាកធ្វើចលនា និងក្រពះពោះវៀន ។ នៅឆ្នាំ១៩៧០ យ៉ាន រស់នៅជាមួយប្ដី និងកូនៗរបស់គាត់ ប្រកបរបរកសិកម្មតាមធម្មតា។...
ភូមិរបស់ខ្ញុំមានប្រជាជនស្លាប់តែបីនាក់ប៉ុណ្ណោះនៅក្នុងរបបខ្មែរក្រហម
(ព្រះវិហារ) ៖ រឿង ខាន់ មានអាយុ ៦៣ឆ្នាំ ជាជនជាតិដើមភាគតិចកួយ មានស្រុកកំណើតស្ថិតនៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ខាន់ ជាស្រ្តីមេម៉ាយ និងមានកូនម្នាក់។ នៅក្នុងសម័យខ្មែរក្រហម ខាន់ មានអាយុប្រហែល ១០ឆ្នាំជាងប៉ុណ្ណោះ។ ខាន់ មិនត្រូវបានជម្លៀសចេញពីស្រុកកំណើតឡើយ។ គាត់រស់នៅក្នុងភូមិប្រមេរតាំងពីសម័យដូនតា រហូតមកដល់សព្វថ្ងៃនេះ មិនធ្លាប់ចាកចេញពីភូមិសម្បីតែមួយជំហានណាឡើយ។ ខាន់ បានរៀបរាប់ពីដំណើរជីវិតដែលបានឆ្លងកាត់នាសម័យខ្មែរក្រហមថា...
គេចទាន់ក៏រស់ គេចមិនទាន់ក៏ស្លាប់
(ព្រះវិហារ)៖ យាង ចន្ថា មានអាយុ ៥១ ឆ្នាំ ជាប្រជាកសិកររស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ នៅឆ្នាំ១៩៧៦ គាត់បានចាំថា គាត់ត្រូវបានខ្មែរក្រហមតម្រូវឲ្យបោចស្មៅសន្ទូងនៅតាមវាលស្រែជាមួយកុមារដ៏ទៃទៀត។ កងកុមារនៃក្រុមរបស់គាត់ មានសមាជិក៧នាក់ ជារៀងរាល់ថ្ងៃ គាត់ត្រូវងើបពីព្រឹកទៅកាត់ដើមទន្ទ្រានខេត្រ សម្រាប់ធ្វើជីធម្មជាតិ។ នៅឆ្នាំ១៩៧៧ គាត់បន្តទៅធ្វើការតាមទំនប់ប្រឡាយ ដោយលីសែងបង្គីដែលធំជាងខ្លួន សម្រាប់ចាក់ដីបំពេញតាមទំនប់។ ក្រៅពីធ្វើការ ខ្មែរក្រហមចាប់ផ្តើមបង្រៀនកុមារនៅតាមការដ្ឋានសហករណ៍ ក្នុងមួយអាទិត្យ...
បបរលាយជាមួយគល់ល្ហុង
(ព្រះវិហារ)៖ គុណ លួត មានអាយុ ៥៤ឆ្នាំ ជាកសិករ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ លួត បានរៀបរាប់អំពីការធ្វើពលកម្មហួសកម្លាំង និងការហូបចុកមិនបានគ្រប់គ្រាន់នៅសម័យនោះ។ គាត់បានលើកឡើងថាខ្មែរក្រហមបានប្រើក្មេងៗដូចរូបគាត់ឲ្យទៅដកស្មៅនៅតាមវាលស្រែ និងកាប់ទន្រ្ទានខែត្រសម្រាប់ធ្វើជី។ ក្រៅពីនោះមានការរែកដីបង្គីជាដើម ដែលជាការងារហួសកម្លាំង។ ដោយឡែកការហូបចុកវិញ គឺពិតជាមានភាពខ្វះខាតយ៉ាងខ្លាំង។ ខ្មែរក្រហមនៅតំបន់ដែលគាត់រស់នៅបានផ្តល់តែបបរលាយជាមួយដើមល្ហុង ជារបបអាហារប្រចាំថ្ងៃ ដែលទទួលបានតែពីរពេលប៉ុណ្ណោះ។ នៅអាយុប្រហែល ១១ឆ្នាំ...
ហូបដើមចេកដើម្បីរស់
(ព្រះវិហារ)៖ ជុំ ឆក មានអាយុ ៥០ឆ្នាំ រស់នៅភូមិបុះ ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជាប្រជាធិបតេយ្យ។ ចំពោះការងារប្រចាំថ្ងៃរបស់គាត់នៅសម័យនោះ ខ្មែរក្រហមតម្រូវឲ្យគាត់បោចស្មៅតាមវាលស្រែ ពេលខ្លះគាត់ត្រូវបានឈ្លើងទាម។ បន្ទាប់មក គាត់ត្រូវទៅកាប់ដើម ទន្រ្ទានខេត្ត សម្រាប់ធ្វើជី និងលើកទំនប់ ជាមួយកងសហករណ៍នៅអាយុប្រហែល ៥-៦ឆ្នាំ។ ក្រោយមកទៀត ខ្មែរក្រហមក៏បានបញ្ជាឲ្យគាត់ និងអ្នកឯទៀតជញ្ជូនសម្ភារៈ សម្រាប់សង់បង្គន់ធ្វើពីឈើ ដែលមានស្លឹកបាំងជុំវិញ...
ចម្រៀងពីរបទ ដែលអ្នករស់រានមានជីវិតសម័យខ្មែរក្រហមចងចាំ
(ព្រះវិហារ)៖ ស ដេង អាយុ ៦០ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិម៉ឺនរាជ្យ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។ គាត់មានបងប្អូនចំនួន ៦នាក់ ប្រុស ១នាក់ និងមាន កូនៗចំនួន៥នាក់។ កាលសម័យខ្មែរក្រហម គាត់ធ្វើការនៅតាមកងចល័តដូចជា ធ្វើស្រែ ស្ទូងស្រូវ ជីកទំនប់នៅម៉ឺងរាជ្យ និងអូររំដួលជាដើម។ ការងារទាំងនោះត្រូវការតស៊ូលះបង់ចំពោះអង្គការ ទាំងហូបចុកមិនបានគ្រប់គ្រាន់។ ក្នុងមួយថ្ងៃ...
អ្នកកាត់ដេរនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ មឿង គេន អាយុ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ក្រោមរបបខ្មែរក្រហម គេន និងក្រុមគ្រួសារបានឆ្លងកាត់នូវអំពើប្រល័យពូជសាសន៍ និងបានឃើញនូវសោកដនាកម្មនៃការសម្លាប់ប្រជាជនស្លូតត្រង់ដោយផ្ទាល់ភ្នែក។ បទពិសោធន៍ទាំងនេះបានបន្សល់ទុកនូវភាពឈឺចាប់ និង សេចក្តីអាណិតអាសូរចំពោះអ្នកដែលបានបាត់បង់ជីវិតដោយ អយុត្តិធម៌។ នេះគឺជារឿងរ៉ាវមិនអាចបំភ្លេចបានចំពោះរូបគាត់។ មឿង គេន ជាកូនស្រីនៃគ្រួសារកសិករ ដែលមានបងប្អូន៨នាក់ ក្នុងនោះស្រី៥នាក់។ នៅពេលដែលកងទ័ពខ្មែរក្រហមចូលគ្រប់គ្រងតំបន់មូលដ្ឋាន ដែលគាត់រស់នៅ...
នៅតែនឹកឃើញនូវអំពើកាចសាហាវ
(ព្រះវិហារ)៖ សៅ សួង អាយុ៧២ឆ្នាំ នៅតែនឹកឃើញនូវអំពើដ៏កាចសាហាវ ដែលរបបខ្មែរក្រហមបានប្រព្រឹត្តមកលើប្រជាជនស្លូតត្រង់មកទល់សព្វថ្ងៃ។ សួង បច្ចុប្បន្នរស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាសាក្សីប្រវត្តិសាស្ដ្រម្នាក់ ដែលបានរៀបរាប់នូវការចងចាំ និងភាពភ័យខ្លាចដែលបន្សល់ទុកនៅពេលនិយាយពីរបបប៉ុលពតម្តងៗ។ ដំបូងឡើយគាត់ជាប្រជាជនមូលដ្ឋាននៅខេត្តព្រះវិហារ គាត់មិនបានជម្លៀសដូចអ្នកមកពីក្រុងភ្នំពេញ ឬពីខេត្តផ្សេងនោះទេ ប៉ុន្តែគាត់ត្រូវធ្វើការរួម និងហូបបាយរួម។ ចំពោះការងារ គឺត្រូវធ្វើទាំងហួសកម្លាំង ទាំងយប់ទាំងថ្ងៃ។ មានថ្ងៃមួយ គាត់ទៅធ្វើស្រែ...
ខ្មែរក្រហមប្រើធ្វើអ្វី ធ្វើហ្នឹង
(ព្រះវិហារ)៖ រស់ អូង អាយុ៨៥ឆ្នាំ រស់នៅភូមិថ្មី ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សព្វថ្ងៃលោកតា ប្រកបមុខរបរជាកសិករដើម្បីចិញ្ចឹមជីវិត។ គាត់មានស្រុកកំណើតនៅខេត្តតាកែវ ដែលមានបងប្អូនចំនួន៦នាក់។ នៅមុនសម័យកម្ពុជាប្រជាធិបតេយ្យ គាត់បានផ្លាស់ប្តូរទីលំនៅពីខេត្តតាកែវ មករស់នៅខេត្តព្រះវិហារ ជាមួយបងប្រុសម្នាក់ទៀត។ ក្រោយមកខ្មែរក្រហម បានជម្លៀសគាត់ឲ្យទៅលើកទំនប់ស្អាង ទំនប់អូររំដួល និងទំនប់មួយទៀត ដែលគាត់មិនចាំឈ្មោះនៅឯស្រុកសំរោង។ ប្រជាពលរដ្ឋទាំងអស់នៅសម័យនោះ ត្រូវធ្វើការស្មើភាពគ្នា និងស្លៀកពាក់ពណ៌ខ្មៅ។...

