ខ្មែរក្រហមដុតមនុស្សក្នុងឡានទាំងរស់
(ព្រះវិហារ)៖ អ៊ុច លីម អាយុ៦០ឆ្នាំ រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានមុខរបរជាកសិករ និងមានបងប្អូនចំនួន១២នាក់។ នៅសម័យខ្មែរក្រហមគាត់ធ្វើការនៅតាមកងចល័តស្រុក ដូចជាការលើកទំនប់ និងជីកប្រឡាយ នៅអូររំដួល ភូមិគោក ឃុំស្អាង។ បន្ទាប់មក លីម ត្រូវបានចល័តទៅធ្វើការបន្តនៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។ កាលនោះខ្មែរក្រហមដឹកកងចល័តគាត់តាមឡានកម្ម៉ង់ការ ដែលផលិតដោយសហភាពសូវៀត។ នៅទីនោះគាត់បានលើកទំនប់ លើកភ្លឺស្រែ ស្ទូងស្រូវ...
ខ្មែរក្រហមហៅខ្ញុំជាប្អូនជនក្បត់ នៅពេលបងប្អូនខ្ញុំរត់ទៅប្រទេសថៃ
(ព្រះវិហារ)៖ លួន អុី មានអាយុ៥៧ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារដែលជាស្រុកកំណើតតាំងពីសម័យសង្គមរាស្ត្រនិយម។ នៅមុនការចូលមកដល់របបផ្ដាច់ការខ្មែរក្រហម បង គាត់ក្នុងចំណោមបងប្អូនប្រុសស្រី ៧នាក់ បានរត់ទៅប្រទេសថៃ។ ខ្មែរក្រហមបានហៅគាត់ថា ជាប្អូនជនក្បត់ នៅពេលដែលគាត់មិនដឹងឬស្គាល់ថា អ្វីជាពាក្យថាក្បត់។ បន្ទាប់មកខ្មែរក្រហមបានបំបែកបំបាក់គាត់ចេញពីឪពុកម្តាយឲ្យទៅរស់នៅតាមមណ្ឌលកុមារ។ នៅទីនោះមានគ្រូមើលការខុសត្រូវ។ កុមារដែលមានវ័យប្រហែលគាត់ ត្រូវធ្វើការរួម និងហូបរួម។ លួន អុី ត្រូវបានគ្រូចាត់តាំងឲ្យទៅធ្វើពលកម្ម...
គ្រប់គ្នាត្រូវតែធ្វើការនៅក្នុងរបបខ្មែរក្រហម
(ព្រះវិហារ)៖ គង់ អឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានទីលំនៅខេត្តព្រះវិហារ ភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន បច្ចុប្បន្នមានអាយុ៥៥ឆ្នាំ។ អឿន បានរៀបរាប់អំពីជីវិតជាកុមារភាពរបស់គាត់នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ អឿន បានបាត់បង់ម្តាយនៅមុនសម័យខ្មែរក្រហម និងឃ្លាតឆ្ងាយពីឪពុកដែលធ្វើជាទាហាន។ ដោយសារគាត់ជាកុមារកំព្រា និងគ្មានសាច់ញាតិបងប្អូន អឿន ត្រូវរស់នៅតាមមណ្ឌលដែលខ្មែរក្រហមចាត់ចែងឲ្យរស់នៅជាមួយកុមារដទៃទៀត។ នៅក្នុងមណ្ឌលមានគ្រូពីរទៅបីនាក់ដើម្បីគ្រប់គ្រងលើកុមារប្រហែលជា ១០ ទៅ ២០ នាក់។ គាត់ត្រូវបានគេហៅថា ជាប្អូនជនក្បត់...
ខ្មែរក្រហមហៅខ្ញុំជាប្រពន្ធជនក្បត់
(ព្រះវិហារ)៖ ឆឹង ជូ ជាអតីតមេក្រុមដែលដឹកនាំក្រុមនារីប្រហែលជាង១០នាក់នៅសម័យខ្មែរក្រហម។ គាត់បានរៀបរាប់ពីដំណើរជីវិតដ៏ជូរចត់ក្នុងនាមជាស្រ្តីមេម៉ាយដែលតស៊ូចិញ្ចឹមកូន និងខិតខំធ្វើការទាំងហួសកម្លាំងដើម្បីបានរស់រានមានជីវិត។ នៅឆ្នាំ១៩៧៥ ប្តីរបស់គាត់បានរត់គេចខ្លួនទៅប្រទេសថៃ។ ជូ ទទួលបន្ទុកចិញ្ចឹមកូនតែម្នាក់ឯង និងត្រូវបានខ្មែរក្រហមធ្វើបាប រើសអើង និង ចោទប្រកាន់ថាជាប្រពន្ធរបស់ជនក្បត់។ ជូ បាននិយាយក្នុងចិត្តថា៖ «គាត់មិនមែនជាអ្នកក្បត់នោះទេ ហេតុអ្វីគេធ្វើបាបគាត់?»។ ក្នុងនាមជាមេក្រុម គាត់ត្រូវដឹកនាំកូនក្រុមទៅធ្វើការ ច្រូតកាត់ ដកស្ទូង ធ្វើចម្ការ គាស់គល់ឈើ ជីកប្រឡាយ...
អង្ករមួយកំប៉ុងសម្រាប់អាហារពីរពេល
(ព្រះវិហារ)៖ ហ៊ុយ ផុស មានអាយុ ៧៥ឆ្នាំ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់ជាស្ត្រីមេម៉ាយសព្វថ្ងៃប្រកបមុខរបរលក់នំខ្មែរ ដូចជានំកង និងនំក្រូច ដើម្បីចិញ្ចឹមជីវិតជាមួយកូនស្រី។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ ហ៊ុយ ផុស ចាំមិនភ្លេចអំពីការអត់ឃ្លានគឺមួយថ្ងៃទទួលបានរបបអាហារត្រឹមតែអង្ករមួយកំប៉ុងសម្រាប់បបរពីរពេល។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានដឹកនាំប្រទេសកម្ពុជាដោយប្រកាន់យកលទ្ធិផ្ដាច់ការ សម្ភារៈឬអ្វីៗដែល ហ៊ុយ ផុស មានត្រូវបានកត់ត្រាទុក។ គាត់បន្តទៀតថា មាសប្រាក់...
ឈឺច្រើនត្រូវខ្មែរក្រហមចោទថាទម្រុឌ
(ព្រះវិហារ)៖ រ៉ាត ឡាត់ មានអាយុ ៦៥ ឆ្នាំ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ នៅកុមារភាពដែលត្រូវការសិក្សារៀនសូត្រ គាត់បែរជាត្រូវធ្វើការងារធ្ងន់ ដោយហូបតែបបរផិលាយពីគល់ចេក ហើយពេលឈឺម្តងៗ ខ្មែរក្រហមចោទគាត់ថា ជាមនុស្សទម្រុឌ។ ខ្មែរក្រហមបានប្រើប្រជាជនឲ្យលើកទំនប់ជីកប្រឡាយទាំងមានជំងឺ។ ដោយសារខ្លាចគេយកគាត់ទៅវាយសម្លាប់ចោល គាត់ក៏ដូចអ្នកឯទៀតពុំហ៊ានតវ៉ានោះទេ ទោះបីខ្មែរក្រហមថាគាត់មានជំងឺសតិអារម្មណ៍យ៉ាងណាក៏ដោយ។ ក្រៅពីអ្នកមូលដ្ឋានចាស់ មានអ្នកថ្មីដូចជាជនជាតិខ្មែរ ចិន យួន ឬចាម...
នៅក្នុងជំនាន់ខ្មែរក្រហមបាវត្រូវបានធ្វើជាអង្រឹងសម្រាប់កូនដេក
(ព្រះវិហារ)៖ អ៊ុយ ហៀម មានអាយុ៧៣ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ បានរៀបរាប់ពីទុក្ខលំបាក និង រឿងរ៉ាវចងចាំមិនភ្លេចនៅសម័យកម្ពុជាប្រជាធិបតេយ្យដល់អ្នកជំនាន់ក្រោយបានដឹង។ ហៀម មានបងប្អូនចំនួន៥នាក់ ប្រុស៣ និងស្រី២។ ហៀម បានរៀបអាពាហ៍ពិពាហ៍តាំងពីសម័យសង្គមរាស្ដ្រនិយម។ ក្រោយមកជាអកុសល ហៀម បានបាត់បង់ស្វាមីនៅក្រោមរបបខ្មែរក្រហម ដែលត្រូវបានខ្មែរក្រហមចាប់យកទៅសាកសួរ និងបាត់ដំណឹងសូន្យឈឹង។ រីឯជីវិតប្រចាំថ្ងៃនៅសម័យនោះ គាត់ក៏ដូចប្រជាពលរដ្ឋដទៃទៀត...
នៅក្នុងរបបខ្មែរក្រហមធ្វើការមិនមានពេលសម្រាក
(ព្រះវិហារ)៖ នៅ ហួត បច្ចុប្បន្នមានអាយុ ៦៦ ឆ្នាំ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់បានលើកឡើងថា គាត់ធ្វើការគ្មានពេល ឈប់សម្រាកនោះទេ នៅសម័យកម្ពុជាប្រជាធិបតេយ្យ។ ប្រជាជនខ្មែររាប់លាននាក់ត្រូវបានជម្លៀសទៅធ្វើការនៅតាមទីជនបទ ដោយប្រើកម្លាំងពលកម្មឥតល្ហែ ក្នុងការធ្វើស្រែ ជីកទំនប់ប្រឡាយ ឬទំនប់សហករណ៍ ទាំងយប់ទាំងថ្ងៃ។ មនុស្សមួយចំនួនបានបាត់បង់ជីវិតដោយសារការធ្វើការហួសកម្លាំង ទាំងហូបមិនបានគ្រប់គ្រាន់ នៅពេលដែលរបបអាហារនៅសម័យនោះមានតែបបរ និងថ្នាំឫសឈឺ...
មិនចង់ឲ្យមានរបបខ្មែរក្រហមវិញនោះទេ
(ព្រះវិហារ)៖ កើត ផូរ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ សព្វថ្ងៃមានអាយុ ៦៣ឆ្នាំ បានរៀបរាប់នូវព្រឹត្តិការណ៍ដែលកើតមានឡើងនៅជំនាន់ខ្មែរក្រហមដើម្បីឲ្យអ្នកជំនាន់ក្រោយបានដឹង និងចងចាំអំពីរបបប្រល័យពូជសាសន៍ដ៏សែនលំបាកមួយនេះ។ នៅសម័យនោះ ប្រជាជនខ្មែរតម្រូវឲ្យហូបរួម និងធ្វើការរួមគ្នា។ ខ្មែរក្រហមបានចោទប្រកាន់ អ្នកដែលឈឺ ថាជាជំងឺសតិអារម្មណ៍ ហើយត្រូវតែបន្តធ្វើការឥតឈប់សម្រាករហូតដល់មានអ្នកបាត់បង់ជីវិតដោយសារបាក់កម្លាំង។ កើត ផូរ បានលើកឡើងថា «មិនចង់បានអាពតវិញទេ ព្រោះយើងពិបាកខ្លាំងពេក» ដូចជា ការចែកអង្ករហូបមិនឆ្អែត។...
កងឈ្លបមានអាហារគ្រប់គ្រាន់
(ព្រះវិហារ)៖ ពុត សឿម អាយុ ៥៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ សឿម មានកូនៗ សរុបចំនួន១១នាក់ ក្នុងនោះស្រី១០នាក់ និងមានបងប្អូន ៤នាក់ ក្នុងនោះស្រី ២នាក់។ នៅឆ្នាំ ១៩៧០ សឿម រស់នៅជាមួយឪពុកម្តាយ។ ពីរឆ្នាំក្រោយមកគឺនៅឆ្នាំ១៩៧២ សឿមបានចូលរៀនខាងសិល្បៈបានរយៈពេលពីរខែ។ នៅឆ្នាំដដែលនោះ ខ្មែរក្រហមបានចូលកាន់កាប់ស្រុកកំណើតរបស់គាត់...
ដឹកទាំងឡានយកទៅសម្លាប់
(ព្រះវិហារ)៖ ឈឺ វឿន អាយុ ៦៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលគាត់មានកូនប្រាំពីរនាក់ និង បងប្អូនរបស់គាត់ចំនួនប្រាំមួយនាក់។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ វឿនបានលើកឡើងថាគាត់ធ្លាប់ធ្វើជាគ្រូពេទ្យ និងការងារបន្ទាប់បន្សំដូចជា ដកសំណាប នៅតំបន់ដែលគាត់បានរស់នៅខេត្តព្រះវិហារ ដែលក្រុមគ្រួសារគាត់មិនបានជម្លៀសទៅណានោះទេ។ វឿន បន្តទៀតថា ពេលមានអ្នកជំងឺគ្រុនចាញ់ គាត់បានឲ្យហូបទឹកដូង និងដាំទឹកថ្នាំស្លឹកម្រះ។...

