បេ្ដជ្ញាចិត្តមួយហិចតាបីតោន
(ព្រះវិហារ)៖ ចាន់ ងួន អាយុ៧១ ឆ្នាំ រស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានកូនចំនួនពីរនាក់ និងបងប្អូនបងស្រីចំនួនប្រាំនាក់។ នាសម័យកម្ពុជាប្រជាធិបតេយ្យ នៅរដូវប្រាំង ងួន ត្រូវបានចាត់តាំងឲ្យទៅលើកទំនប់ និងជីកប្រឡាយ ចំណែកនៅរដូវវស្សា ខ្មែរក្រហមឲ្យគាត់ទៅស្ទូងស្រែទាំងយប់ទាំងថ្ងៃ រហូតដល់យប់អធ្រាត្រ។ គាត់បន្តរស់នៅទីកន្លែងកំណើត ដោយមិនត្រូវបានជម្លៀសទៅទីណានោះទេ ដោយខ្មែរក្រហមបានចាប់គាត់ដាក់ក្នុងក្រុមទី២ ទៅតាមផ្ទះរាប់ពីលិចទៅកើត។ ចាន់...
កាប់ទន្រ្ទានខេត្តនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ ធឿង សុភាព បច្ចុប្បន្នមានអាយុ៥៥ ឆ្នាំ ប្រកបមុខរបរជាអ្នកធ្វើស្រែចំការ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ បានរៀបរាប់រឿងរ៉ាវដែលចាំមិនភ្លេច ដែលគាត់បានឆ្លងកាត់នារបបខ្មែរក្រហម ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅពេលចុះសាកសួរទាក់ទងនឹងបញ្ហាសុខភាពរបស់គាត់។ សុភាព ជាកូនច្បងនៃគ្រួសាររស់នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយបង្កើតរបស់ខ្លួន។ គាត់បន្តទៀតថា ខ្មែរក្រហមបានចាប់គាត់ឲ្យចូលបម្រើនៅតាមកងកុមារ និងធ្វើការជាមួយកុមារដទៃទៀត ដែលមានអាយុប្រហាក់ប្រហែលនឹងគាត់ មានអ្នកខ្លះបានធ្លាក់ខ្លួនឈឺ និងបានបាត់បង់ជីវិត។ ជារៀងរាល់ថ្ងៃ គាត់ត្រូវក្រោកពីព្រលឹម...
ប្រធានកងនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ ចយ នន់ ជាអតីតប្រធានកងនៅសម័យខ្មែរក្រហម។ គាត់មានអាយុ៧៩ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ បានចាត់ទុកថា ការដឹកនាំរបស់ខ្មែរក្រហមមានភាពលំបាកវេទនាបំផុត»។ គាត់រៀបរាប់ថា ខ្មែរក្រហមមិនឲ្យប្រជាជនហូបបានឆ្អែតនោះទេ គឺហូបតែបបរលាយបន្លែចម្រុះ និងត្រូវធ្វើការ ចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបបានបរិភោគ។ គាត់មានពេលសម្រាកបានតែមួយម៉ោង ហើយត្រូវបន្តធ្វើការចាប់ផ្គើមពីម៉ោង២ថ្ងៃរហូតដល់ម៉ោង៥ល្ងាច និងពីម៉ោង៥ល្ងាចរហូតដល់ម៉ោង ៩យប់ ទើបបានសម្រាក។ ការព្យាបាលអ្នកជំងឺគឺមានតែថ្នាំអាចម៍ទន្សាយប៉ុណ្ណោះសម្រាប់ព្យាបាល។ នៅពេលយប់ឡើងមានកងឈ្លបដើរតាមផ្ទះ និងចោទប្រកាន់ប្រជាជនទាំងមិនមានកំហុស ប្រជាជនជាច្រើននាក់បានបាត់បង់គ្រួសារដោយការចោទប្រកាន់ថា...
ប្រពន្ធប្រធានកងនៅសម័យខ្មែរក្រហម
(ព្រះវិហារ)៖ ស្ថិតក្នុងវ័យចាស់ជរា ហ៊ុង បួន មានអាយុ៧៨ឆ្នាំ មកពីភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់បានរៀបរាប់អំពីឆាកជីវិតរបស់គាត់នៅក្នុងសម័យខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តមកពីមជ្ឈមណ្ឌលឯកសារកម្ពុជាដើម្បីទុកជាឯកសារប្រវត្តិសាស្រ្ត។ គាត់ និង ចយ នន់ ដែលជាប្រធានកងនៅសម័យខ្មែរក្រហម បានរៀបអាពាហ៍ពិពាហ៍តាំងពីសម័យសង្គមរាស្ត្រនិយម ដែលមានកូនៗចំនួនប្រាំនាក់។ គាត់ និង ក្រុមគ្រួសារត្រូវតែធ្វើការទាំងយប់ទាំងថ្ងៃ មិនមានពេលសម្រាប់មើលថែកូនៗនោះទេ។ គាត់ត្រូវតែទៅធ្វើការទាំងកូនឈឺ ទោះបីជាគាត់ព្យាយាមសុំអង្វរករគេដើម្បីបានមើលថែកូនក៏ដោយ។ បួន ត្រូវបង្ខំចិត្ត...
អ្នកដើរតាមឡានដឹកជញ្ជូនក្នុងរបបខ្មែរក្រហម
(ព្រះវិហារ)៖ តក់ សេង សព្វថ្ងៃមានអាយុ៦០ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ បានរៀបរាប់រឿងរ៉ាវ ដែលបានកើតឡើងនៅសម័យខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តកម្ពុជាក្នុងការចងក្រង និងកត់ត្រាប្រវត្តិសាស្ត្រនេះដល់អ្នកជំនាន់ក្រោយ។ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុ១៦ឆ្នាំ ធ្វើការក្នុងកងកុមារនៅតាមការដ្ឋានទំនប់ទឹក និងវាលស្រែនៅតាមមូលដា្ឋនដែលគាត់រស់នៅ។ ឪពុកម្តាយរបស់គាត់ត្រូវបានជម្លៀសទៅធ្វើការនៅទីកន្លែងផ្សេង។ គាត់និងមនុស្សឯទៀតត្រូវលើកភ្លឺស្រែ តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៩យប់។ ជួនកាលខ្មែរក្រហមជម្លៀសទៅរស់នៅក្នុងភូមិផ្សេងរយៈពេលមួយខែដើម្បីដកដំឡូង។ គាត់បញ្ជាក់ថាសម័យនោះមានការលំបាក និងវេទនាសម្រាប់រូបលោក ទាំងបរិភោគមិនបានគ្រប់គ្រាន់ ជួនកាលមួយសប្តាហ៍ម្តងគាត់បានទទួលទានបាយ តែត្រូវធ្វើការយូរម៉ោង។ សេង...
របបខ្មែរក្រហមជាសោកនាដកម្មដែលមិនអាចបំភ្លេចបាន
(ព្រះវិហារ)៖ តែ តន់ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នមានអាយុ៦២ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់បានលើកឡើងថា របបកម្ពុជាប្រជាធិបតេយ្យគឺ ជាសោកនាដកម្មនៃមនុស្សជាតិដែលមិនអាចបំភ្លេចបាន ដែលជីវិតមនុស្សជាងពីរលាននាក់បានបាត់បង់។ តន់ បានចូលរួមក្នុងកងចល័ត និងធ្វើការរែកដី ជីកប្រឡាយនៅតាមទំនប់ ដែលមានឈ្មោះថា វាលព្នៅ និងចំការដីក្រហម។ គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលឈប់សម្រាក និងទទួលទានអាហារគឺមានតែបបរស និងបបរផិលាយជាមួយគល់ល្ហុង ឬគល់ចេក។...
សាលាធាងដូង
(ព្រះវិហារ)៖ ញឹក សោភ័ន អាយុ៥១ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហមគាត់ស្ថិតនៅក្នុងវ័យកុមារ បានព្រាត់ប្រាសឪពុកនៅពេលដែលខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ បន្ទាប់មក សោភ័ន និងម្តាយព្រមទាំងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅស្រុកភូមិថ្មី នៃខេត្តព្រះវិហារ។ គាត់បានបន្តរស់នៅខេត្តព្រះវិហាររហូតមកដល់ពេលសព្វថ្ងៃនេះ។ សោភ័ន បានលើកឡើងថាគាត់ និងក្មេងឯទៀតបានសិក្សាខ្លះដែរតាមសាលារៀន ដែលធ្វើពីធាងដូង ឬសាលាធាងដូង បើតាមការហៅតៗគ្នានាសម័យនោះ។...
កុំយំពេលយប់
(ព្រះវិហារ)៖ ជួន សារ៉ុន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សព្វថ្ងៃគាត់មានអាយុ៥៣ ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់បានរៀបរាប់នូវអ្វីដែលបានកើតឡើងនៅសម័យនោះ ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាដើម្បីចងក្រងទុកជាប្រវត្តិសាស្ត្រ។ នៅវ័យកុមារ សារ៉ុន ខិតខំធ្វើការដោយលើកទំនប់ ធ្វើស្រែ ដកស្មៅ និង ជីកប្រឡាយទៅតាមបញ្ជារបស់ខ្មែរក្រហម។ គាត់បានបន្ដថា នៅក្នុងរបបខ្មែរក្រហមគាត់ហូបមិនបានឆ្អែតនោះទេ គឺបានត្រឹមតែបបរលាយជាមួយដើមចេកប៉ុណ្ណោះ។ រៀងរាល់ថ្ងៃ សារ៉ុន ធ្វើការនៅក្នុងក្រុម...
កាប់ទន្ទ្រានខេត្តសម្រាប់ធ្វើជី
(ព្រះវិហារ)៖ ជុន រ៉ុត មានអាយុ៥១ ឆ្នាំ មានមុខរបរចិញ្ចឹមសត្វ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ គាត់គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ដោយសារនៅពេលនោះ គាត់មានវ័យប្រហែល ៥ ឆ្នាំ គាត់មិនសូវចងចាំបានច្រើននោះទេនៅអ្វីដែលកើតឡើងចំពោះគ្រួសាររបស់គាត់។ រ៉ុត គ្រាន់តែដឹងថាគាត់ស្ថិតនៅក្នុងកងកុមារ ដែលខ្មែរក្រហមតម្រូវឲ្យគាត់កាប់ទន្ទ្រានខេត្តសម្រាប់ធ្វើជី តាមរណ្ដៅតូចៗ ជាមួយកុមារវ័យប្រហែលគ្នាឯទៀត។ គ្រួសាររបស់គាត់ទាំងអស់ត្រូវបានជម្លៀសទៅភូមិបុស។ គាត់នៅចងចាំបាននៅសម័យនោះ ដែលគាត់បានហូបតែបបរ លាយជាមួយដើមល្ហុង...
កងសិល្បៈនៅរបបខ្មែរក្រហម
(ព្រះវិហារ)៖ ជា រឿន បច្ចុប្បន្នរស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ មានអាយុ៥៧ ឆ្នាំ គាត់ជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម។ នៅថ្ងៃមួយ នៅពេលប្រជុំតាមភូមិ ខ្មែរក្រហមសួរក្មេងៗថា ចង់បែកពីឪពុកម្តាយឬទេ គាត់និងក្មេងដទៃទៀតបានលើកដៃដោយគិតថានឹងបានដើរកំសាន្តសប្បាយជាជាងរស់នៅធ្វើការជាមួយឪពុកម្តាយតែមួយកន្លែង។ ចាប់តាំងពីពេលនោះមក គាត់ត្រូវបានព្រាត់ប្រាសពីឪពុកមា្តយ ដែលបានបាត់បង់ជីវិតនៅសម័យនោះ។ ជាដំបូង គាត់បានចូលបម្រើក្នុងកងសិល្បៈ។ នៅបន្ទាប់មកជីវិតរបស់គាត់ត្រូវបន្តរងទុក្ខវេទនាដោយធ្វើការនៅក្នុងនាមជាកងចល័ត ដោយតម្រូវឲ្យកាប់ទន្រ្ទានខេត្ត រែកលាមកដើម្បីធ្វើជី លីងផ្លែកន្ទួត ជីកប្រឡាយ...
ប្រជាជនហូបអង្ករគ្មានគុណភាព
(ព្រះវិហារ)៖ ជាអ្នករស់រានមានជីវិតម្នាក់ដែលបានឆ្លងកាត់សម័យសង្គ្រាមជាងបួនទសវត្សរ៍ ទូច យ៉ោន បានរៀបរាប់ពីប្រវត្តិដែលបានកើតឡើងចំពោះរូបគាត់ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជានៅពេលចុះទៅសួរសុខទុក្ខគាត់អំពីបញ្ហាសុខភាព និងការចងចាំពីរបបខ្មែរក្រហម។ បច្ចុប្បន្ន យ៉ោន រស់នៅភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ មានអាយុ ៦៥ ឆ្នាំ គាត់គឺជាជនរងគ្រោះម្នាក់ក្នុងចំណោម៥លាននាក់នៅសម័យនោះ។ ក្នុងវ័យប្រហែលជា ១៣ ឆ្នាំ គាត់ត្រូវធ្វើការដែលប្រើពលកម្មធ្ងន់ៗទាំងបង្ខំ ដូចជាការលើកដី ឬលើកទំនប់ នៅតាមភ្លឺស្រែចម្ភារ និងនៅតាមការដ្ឋានទំនប់នានា។ ជីវិតមួយថ្ងៃៗ...

