Tag: ព្រះវិហារ

យើងយំក៏មិនអាចជួយបានដែល

(ព្រះវិហារ)៖ គុយ សឹង អាយុ ៨១ ឆ្នាំ សព្វថ្ងៃករស់នៅភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ នៅក្រោមរបបខ្មែរ សឹង រស់នៅភូមិព្រះអណ្តូង ខេត្តកំពង់ចាម ជាអ្នកដឹកស្បៀង នឹងសម្ភារ ដូចជាត្រី ប្រហុក និងអង្ករសម្រាប់ចែកចាយតាមកងចល័ត។​ គាត់បានប្រាប់អំពីការហូបចុកមិនគ្រប់គ្រាន់ ដូចជា ពោតស្ងាជាមួយបបរសម្រាប់ហូប។ នាសម័យនោះប្រជាជនខ្មែរជាច្រើននាក់ត្រូវបានបាត់បង់ជីវិត ជាក់ស្តែង គីឡូលេខ...

ស្រលាញ់ក៏ដោយ មិនស្រលាញ់ក៏ដោយ

(ព្រះវិហារ)៖ ឈុន ណាត អាយុ ៦១ ឆ្នាំ រស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ណាត ជាកងចល័តម្នាក់ ដែលស្នាក់នៅតាមព្រៃ ដើម្បីកសាងផ្លូវ លើកទំនប់ ធ្វើស្រែ ដាំដំឡូង រហូតដល់ពេលយប់ជ្រៅប្រហែលជាម៉ោង ១១ អាធ្រាត្រ ទើបគាត់បានសម្រាកនាសម័យនោះ។ អ្វីដែលគាត់ទទួលបានគឺ អាហារដែលគ្មានជីវជាតិ និងតិចតួចប៉ុណ្ណោះ។...

ហូបចុកមិនបានគ្រប់គ្រាន់

(ព្រះវិហារ)៖ សុខ រ៉ុម មានវ័យ ៦៥ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ ដែលសព្វថ្ងៃគាត់កំពុងរស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ​។ អំឡុងពេលដែលអ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានចុះទៅជួបសួរសុខទុក្ខ សុខ រ៉ុម បានរៀបរាប់ពីអ្វីដែលគាត់បានឆ្លងកាត់នាសម័យនោះ ដូចជាការបង្ខិតបង្ខំឲ្យធ្វើការងារធ្ងន់ៗ ជីកប្រឡាយ លើកភ្លឺស្រែ ព្យួរស្រែ​ ដោយពុំបានហូបចុកគ្រប់គ្រាន់ និង​មានរយៈពេលយូរ។ ការអប់រំអ្នកជំនាន់ក្រោយឲ្យយល់ដឹងពីព្រឹត្តិការណ៍ដែលកើតមាននាសម័យនោះ ពិតជាមានសារៈសំខាន់ ជាពិសេសទាក់ទងសិទ្ធិសេរីភាពដែលត្រូវបានបាត់បង់នាសម័យនោះដូចជាការរៀបអាពាហ៍ពិពាហ៍ជាច្រើនគូរ ដោយពុំមានការពេញចិត្តគ្នាទៅវិញទៅមក។...